សហព័ន្ធ​ខ្មែរ​ក្រោម​ទទូច​ឲ្យ​តំណាង​ អ.ស.ប​ ជួប​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្ទាល់​នៅ​កម្ពុជា​ក្រោម

ដោយ យាង សុជាមេត្តា
2014-06-18
RFA

លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) (Photo: RFA)

លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) (Photo: RFA)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​ជំនឿ​សាសនា ចុះ​ជួប​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព សិទ្ធិ​ជំនឿ​សាសនា ក្នុង​ពេល​ដែល​តំណាង​អង្គការ​សហប្រជាជាតិ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​ខែ​កក្កដា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យល់​ឃើញ​ថា ប្រទេស​វៀតណាម មិន​ទាន់​បាន​គោរព​ឲ្យ​បាន​ពេញ​លេញ​ចំពោះ​សិទ្ធិ​ជំនឿ​សាសនា​របស់​ខ្មែរ​ក្រោម ដូច​ដែល​វៀតណាម បាន​សន្យា​ចំពោះ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​នៅ​ឡើយ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ទទូច​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជំនឿ​សាសនា លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្មែរ​ក្រោម ជាពិសេស​សិទ្ធិ​ជំនឿ​សាសនា​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម ក្នុង​ពេល​ពួក​គេ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុក ថាច់ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រុម​ការងារ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា បាន​ចូល​ជួប​តំណាង​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជំនឿ​សាសនា ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ជម្រាប​ប្រាប់​ពួក​គេ​អំពី​ស្ថានភាព​សិទ្ធិ​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ នៅ​ដែន​ដី​កម្ពុជា​ក្រោម និង​ដើម្បី​ស្នើសុំ​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ ជួយ​ពិនិត្យ​មើល​ស្ថានភាព​ពិត​ប្រាកដ​នៅ​ទីនោះ ថា​តើ​អ្វី​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ វា​ដូច​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម តែង​អះអាង​ប្រាប់​អង្គការ​សហប្រជាជាតិ ដែរ​ឬ​ទេ?

លោក​បន្ត​ថា ការ​រឹតត្បិត និង​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជំនឿ​សាសនា​នៅ​កម្ពុជា​ក្រោម នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​អត្តសញ្ញាណ​ផ្សេងៗ​ទៀត​របស់​ខ្មែរ​ក្រោម​ទាំង​មូល ដូចជា ប្រពៃណី វប្បធម៌ និង​អក្សរសាស្ត្រ ជាដើម។ លោក​កត់​សម្គាល់​ទៀត​ថា ខុស​ពី​ខ្មែរ​ក្រោម​សម្រាប់​ជនជាតិ​យួន វិញ បើ​ទោះ​ណា​ជា​រដ្ឋាភិបាល​វៀតណាម រឹតត្បិត​ទៅ​លើ​ជំនឿ​សាសនា​របស់​ពួក​គេ​ក្តី ក៏​ជនជាតិ​យួន ទាំងអស់​នោះ​នៅ​តែ​អាច​ថែ​រក្សា​ភាសា ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ពួក​គេ​បាន​ដដែល។

លោក ថាច់ ង៉ុក ថាច់៖ «បញ្ហា​ជំនឿ​សាសនា​វា​ប៉ះពាល់​ច្រើន ដូចជា​កាល​ណា​ប៉ះពាល់​ដល់​ជំនឿ​សាសនា​របស់​បង​ប្អូន​ខ្មែរ​ក្រោម យើង​គឺ​ទាក់ទង​ដល់​រឿង​ភាសា​ហ្នឹង​ផង ទំនៀមទម្លាប់​ហ្នឹង​ផង ការ​សិក្សា​ជា​ភាសា​ខ្មែរ​ហ្នឹង​ផង ហើយ​ជំរុញ​ឲ្យ​មនុស្ស​មាន​ការ​ភ័យ​ខ្លាច។ ដូច្នេះ​យើង​ឃើញ​ថា បាត់​ទូទៅ​ទាំងអស់ គ្រាន់​តែ​ប៉ះ​រឿង​ជំនឿ​សាសនា​មួយ»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម របស់​បេសកជន​ពិសេស​នៃ​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​វប្បធម៌ អ្នកស្រី ហ្វារីដា សាហីដ (Farida Shaheed) អង្គការ​តំណាង​ប្រជាជាតិ​គ្មាន​អ្នក​តំណាង ហៅ​កាត់​ថា យូ.អ៊ិន.ភី.អូ (UNPO) ដែល​មាន​ខ្មែរ​ក្រោម​ជា​សមាជិក​ដែរ​នោះ ក៏​បាន​ទទូច​ឲ្យ​បេសកជន​ពិសេស​រូប​នេះ ចុះ​ជួប​សហគមន៍​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម ដោយ​អង្គការ​មួយ​នេះ​សិក្សា​ឃើញ​ថា សិទ្ធិ​សេរីភាព​ផ្សេងៗ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដូចជា សិទ្ធិ​ប្រតិបត្តិ​សាសនា ការ​សិក្សា​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម រំលោភ​បំពាន។

មិន​ខុស​ពី​លើក​មុន​ដែរ ដំណើរ​ទស្សនកិច្ច​របស់​តំណាង​អង្គការ​សហប្រជាជាតិ នៅ​ខែ​ក្រោយ​នេះ ក៏​ស្រប​ពេល​ដែល​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ៦​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង កាត់​ទោស​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ ៦​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល ពី​បទ​នាំ​មនុស្ស​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ពី​បទ​បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជាដើម។

លោក ថាច់ ង៉ុក ថាច់ បាន​អំពាវនាវ​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ ចុះ​ជួប​ដោយ​ផ្ទាល់​ជាមួយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ពិសេស​ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​វត្ត​ព្រៃជាប់ និង​វត្ត​សិរីតាសេក ក្នុង​ស្រុក​ជ្រោយញ ខេត្ត​ឃ្លាំង និង​ព្រះសង្ឃ​នៅ​តាម​ទីក្រុង និង​ខេត្ត​ផ្សេង​ទៀត ដូចជា នៅ​ក្រុង​ព្រៃនគរ ខេត្ត​ព្រះត្រពាំង និង​ខេត្ត​មាត់ជ្រូក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "សហព័ន្ធ​ខ្មែរ​ក្រោម​ទទូច​ឲ្យ​តំណាង​ អ.ស.ប​ ជួប​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្ទាល់​នៅ​កម្ពុជា​ក្រោម"

  1. VengSreng(ChongAkheat) says:

    ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
    very very happy nas
    ប៉ុន្តែ
    kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross

    =============================

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…