
អ្នកនាង សោម ម៉ាល័ក្ខ និងស្វាមីក្នុងថ្ងៃរៀបមង្គលការ។ ហុង មិនា
Wed, 18 June 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បើទោះជា អាមេរិក-កម្ពុជាឆ្ងាយពីគ្នាដូចជើងមេឃក៏ដោយក៏អ្នកនាង សោម ម៉ាល័ក្ខ បានទម្លាយដោយផ្ទាល់មាត់ថា នាងមានភាពកក់ក្តៅណាស់ដោយស្វាមីតែងហោះហើរកាត់វេហាស៍មកជួបរូបនាងយ៉ាងញឹកញាប់បំផុតរកគ្មាន។
ចំណងស្នេហ៍ទី២ និងជាអាណិកជនអាមេរិកនេះ តារាសម្តែង និងម៉ូដែល ដែលត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានដឹងថា ធ្លាប់ក្លាយខ្លួនជាស្រ្តីមេម៉ាយមួយភ្លើងទាំងវ័យក្មេង ជាមួយអាណិកជនអាមេរិក លោក ទូច ភួងវីរៈ កូនប្រុសអ្នកស្រី ពាន់ ភួងបុប្ផា អ្នកដឹកនាំរឿងល្បីឈ្មោះ អ្នកនាង សោម ម៉ាល័ក្ខ បានអះអាងយ៉ាងមុតមាំថា ចំណងស្នេហ៍ទីពីរមិនជាន់សំណៅស្នេហ៍ចាស់ឡើយ។
សោម ម៉ាល័ក្ខ អះអាងថា៖ «ខ្ញុំសម្រេចទទួលយកស្នេហ៍ទីពីរ នឹងបានសុខសាន្តជាងគូស្នេហ៍លើកទីមួយ ហើយសង្ឃឹមថានឹងរស់នៅជាមួយគ្នាលុះចាស់កោងខ្នង»។
ទោះជាយ៉ាងណា មនុស្សជាច្រើនសុទ្ធតែលើកឡើងថា ស្នេហ៍ថ្មោងថ្មី វាតែអ៊ីចឹង។ នៅពេលស្រឡាញ់ ដូចពាក្យចាស់ថា អ្វីៗក៏សុទ្ធតែល្អ តែពេលប្រែធាតុជាសត្រូវ សូម្បីតែស្នាមជើងក៏មិនចង់ឃើញផង។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ភាពកក់ក្ដៅដែល សោម ម៉ាល័ក្ខ កំពុងទទួលបានពីប្តីអាណិកជនអាមេរិកងារជាវេជ្ជបណ្ឌិតនោះអាចល្អ នឹងគ្នាដល់ពេលណា?
ឱកាសបញ្ចប់ភាពមេម៉ាយចាយសម្រស់អស់រយៈពេលជាងមួយឆ្នាំមុននោះ ទើបតែរំលេចឡើងតាមរយៈអាពាហ៍ពិពាហ៍ពីរខែមុនប៉ុណ្ណោះ។
អ្នកនាងលើកឡើងថា៖ «ខ្ញុំមិនខ្វល់នឹងពាក្យគេថា ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ស្នេហាថ្មោងថ្មីតែប៉ុណ្ណឹង នរណាដូចនរណានោះទេ។ ខ្ញុំគិតថាចំណងស្នេហ៍ខ្ញុំជាមួយគាត់ (Jonathan C. Nou)នឹងអាចដើរដល់ការរំពឹងរបស់ខ្ញុំលុះចាស់កោងខ្នងរស់នៅជាមួយគ្នាគ្មានភាពល្អក់កករ»។
បន្ថែមលើការជឿជាក់នោះ តារាសម្តែងទទួលបានភាពលេចធ្លោក្នុងតំណែងតួឯករឿង «គ្រាប់ពេជ្រ»រូបនេះ បានប្រាប់ថា៖ «ខ្ញុំឲ្យតម្លៃលើក្តីស្រឡាញ់របស់ប្តី ដែលមានភាពតស៊ូចំពោះប្រពន្ធ គិតមើលអាមេរិក-កម្ពុជា បើថាឆ្ងាយពីគ្នានោះវាឆ្ងាយណាស់ហើយរំលងពីរបីទ្វីប តែបើនិយាយពីសំបុត្រយន្តហោះនោះក៏វាថ្លៃដែរ ប៉ុន្តែនេះគាត់(ប្តី)ខ្ញុំ គិតថាកម្រមានប្រុសណាធ្វើបានដូចគាត់ណាស់។ តាំងពីរៀបការហើយ រយៈពេលជាងពីរខែនេះគាត់ជិះយន្តហោះមកលេងប្រពន្ធនៅស្រុកខ្មែរ ស្ទើរតែមិនមានរំលងមួយសប្តាហ៍ផង»។
នាងបញ្ជាក់ថា៖ «គាត់ឧស្សាហ៍ជិះយន្តហោះមកលេងខ្ញុំណាស់ ពេលនេះក៏គាត់នៅជាមួយខ្ញុំដែរ ពីរថ្ងៃទើបគាត់ឡើងទៅវិញ»។
បើតាមការឧស្សាហ៍ចុះឡើងមើលឃ្លាំមើលប្រពន្ធនោះ ត្រូវបានគិតថាមិនយូរទេ លោក វេជ្ជបណ្ឌិត អាណិកជនអាមេរិក ដែលងប់នឹងក្លិនស្នេហ៍តារាមេម៉ាយមួយភ្លើងនេះ នឹងមិនយូរទេ អាចនាំនាង សោម ម៉ាល័ក្ខ វេចបង្វេចទៅរស់នៅរួមខ្នើយនៅទឹកដីមហាអំណាចនោះហើយ។
ឆ្លើយតបការលើកឡើងនោះ សោម ម៉ាល័ក្ខ បានសារភាពថា៖ «អារឿងទៅរស់នៅជាមួយប្តីនៅទឹកដីអាមេរិកនោះ ពិតជាត្រូវទៅហើយសម្រាប់ខ្ញុំ គ្មាននរណាឲ្យប្តីប្រពន្ធរស់នៅឆ្ងាយពីគ្នាម្ខាងមេឃម្នាក់នោះទេ»។
ប៉ុន្តែនាងបញ្ជាក់ថា៖ «ពេលនេះឯកសាររត់មិនទាន់ហើយ បើរួចរាល់ពេលណានោះ ខ្ញុំនឹងប្រាប់ប្រិយមិត្តថា ខ្ញុំឡើងយន្តហោះថ្ងៃនេះខែនេះទៅរស់នៅអាមេរិកជាមួយប្តីហើយ»។
នាងបានបញ្ជាក់ថា៖ «ពេលនេះខ្ញុំបានប្រកាសផ្អាកពីការងារសិល្បៈហើយ ប្តីខ្ញុំគាត់មិនឲ្យខ្ញុំទទួលទេ ព្រោះថា ខ្លាចថ្ងៃទទួលបានឯកសារចេញទៅ ហើយខ្ញុំនៅជាប់ការងារសិល្បៈខ្លាចមានបញ្ហា»៕
មិនមែនមកលេងទេ មកអោយទឹក….
៤ដងគ្រាប់គ្រាន់ហើយ! ច្រើនជាងនេះ អាចដេកហៀរអាចម៏បាន!
What kind of doctor has so much free times ?
Doctors in USA are very very busy, working 12 to 24 hours a day, 5 to 6 days a week, don’t have time for family and have very high divorce rate
unless the doctors that don’t have a real job ?