​បណ្តាញ​ព្រះសង្ឃ ស្នើ​ជា​ថ្មី​ដល់​លោកនាយក​រដ្ឋមន្ត្រី និង​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការជួល​ដី​ពុទ្ធសាសនបណ្ឌិត្យ​​

ដោយ៖​ តាំង វីដា​
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ (កណ្តាល) ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម (រូបថត៖ តាំង វីដា)

​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ អំពាវនាវ​ជា​ថ្មី​ទៅ​ប្រមុខ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ អន្តរាគមន៍​បញ្ឈប់​ការជួល​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​ជា​ព្រះ​រាជទ្រព្យ​អតីតព្រះមហាក្សត្រ ទៅឲ្យ​ក្រុមហ៊ុន Naga World​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​បៃតង នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មិថុនា​នេះ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​ថា ព្រះអង្គសង្កេត​ឃើញ​នូវ​ភាពមិនប្រក្រតី​ថ្មី​មួយ បាន​កើតឡើង​ក្នុង​ដី​ទំហំ ៣០​ម៉ែត្រ គុណ​នឹង​១០០​ម៉ែត្រ នោះ​គឺ​ការសាងសង់​អគារ​ពីរ​ជាន់ និង​ទីតាំង​ផ្គត់ផ្គង់​ភ្លើង ដែល​ក្រសួង​ធម្មការ មិន​ធ្លាប់​បាន​លើកឡើង​ពី​មុន​ឡើយ​។ ព្រះ​តេជគុណ បន្តថា ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គឺជា​ព្រះរាជ​ទ្រព្យ​របស់​អតីតព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហនុ និង​ជាស​មូលភាព​កម្មសិទ្ធិរ​ដ្ឋ ដែល​រដ្ឋាភិបាល មិន​គប្បី​លាក់បាំង​ជួល ឬ​លក់​ទៅឲ្យ​ក្រុមហ៊ុន​នោះទេ ព្រោះ​ខុស​នឹង​រដ្ឋធម្មនុញ្ញ ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពិចារណា​។

​ទឡ្ហីករណ៍​នេះ ព្រះតេជ​គុណ អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខ​ការពារ​ព្រះរាជ​ទ្រព្យ​នេះ បើ​ពុំនោះ ព្រះអង្គ​នឹង​ដឹកនាំ​ពុទ្ធបរិស័ទ​ធ្វើ​យុទ្ធនាការ​ទាមទារ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​។

​ជាមួយគ្នានេះ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ស្នើ​ឲ្យ​ក្រសួង​ធម្មការ រៀបចំ​ប្លង់រឹង​ចំពោះ​ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​ធានា​ថា​មិន​អាច​ជន​ណា​រំលោភ​បាន និង​បង្ហាញ​ពី​ចំណូល​ចំណាយ​ជាក់ស្តែង​របស់​ខ្លួន ដែល​កន្លង​មក​តែង​រក​ការរិះគន់​ថា មាន​អំពើ​ពុករលួយ​ច្រើន​ក្នុង​ស្ថាប័ន​នេះ​។​

VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន បាន​ឡើយ​ទេ។ ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា លោក វ៉ា​យ វិបុល មានប្រសាសន៍ថា នេះ​ជា​ការទទួល​បន្ទុក​របស់​មន្ត្រី​ថ្នាក់លើ លោក​មិន​មាន​សិទ្ធិ​លូកលាន់​ក្នុងការ​កិច្ចការ​នេះឡើយ​។ តែ​លោក​សង្ឃឹមថា មន្ត្រី​ពាក់ព័ន្ធ​អាច​រក្សា​ភាព​ផូរផង់​នៃ​ពុទ្ធសាសនបណ្ឌិត្យ​។ លោក​ថា ទីតាំង​ផ្គត់ផ្គង់​ភ្លើង គឺ​មិន​ត្រូវការ​ទំហំ​ដី​ធំ ដែល​ត្រូវ​ប្រើប្រាស់​ដី​ពុទ្ធសាសនបណ្ឌិត្យ​នោះទេ​។

សម្រាប់​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បដិសេធ​ឆ្លើយតប​រឿងនេះ ដោយ​ចាត់ទុកថា ជា​ភារកិច្ច​ទាំងស្រុង​របស់​ក្រសួង​ធម្មការ​ និងសាសនា។​

អ្នកតាមដាន​បញ្ហា​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ក្នុង​នាម​ជា​ពុទ្ធបរិស័ទ​មួយរូប យល់ឃើញថា ការអនុញ្ញាត​ប្រើប្រាស់​ដី​សម្បទាន​របស់​រដ្ឋ អាច​ធ្វើទៅបាន​លុះណាតែ​ដី​នោះ​អស់​ប្រយោជន៍​សម្រាប់​សាធារណជន តែ​ករណី​នេះ ពុទ្ធសាសនបណ្ឌិត្យ គឺ​ជា​ទី​ស្ងប់ស្ងាត់​សម្រាប់​ពុទ្ធសាសនា ដែល​កំពុង​ដំណើរការ​យ៉ាង​ប្រក្រតី​។

​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន បាន​ចេញ​លិខិត​មួយ​អនុញ្ញាត​ឲ្យ​រុះរើ​ខ្លោងទ្វារ និង​របង​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​សម្រួល​ដល់​ការសាងសង់​ផ្លូវ​ក្រោម​ដី​របស់​ក្រុមហ៊ុន​ណាហ្គា​វើល ចៀសវាង​ការបាក់​រលំ​ជាយថាហេតុ​។ ក្រោយមក​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា  លោក សេង សុ​មុន្នី បាន​អះអាង​ថា ក្រសួង​មិន​បាន​ជួល​ឬ​ដោះដូរ​ពុទ្ធសាសនបណ្ឌិត្យ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ឡើយ ហើយ​ការ​វាយកម្ទេច​ខ្លោងទ្វារ​នេះ មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ។​
​អគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​១៩៩៨ គឺ​មុនពេល​មាន​ការសង់​កាស៊ីណូ​ណាហ្គា​។ ពុទ្ធសាសនបណ្ឌិត្យ​នេះ សាងសង់ឡើង ដើម្បី​តម្កល់ទុក​សៀវភៅធម៌ និង​សៀវភៅ​ផ្សេងៗ​ទៀត សម្រាប់​ព្រះសង្ឃ និង​សិស្ស​សិក្សា​ជ្រាវ​ជ្រាវ​ជាដើម​៕

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

6 Responses to "​បណ្តាញ​ព្រះសង្ឃ ស្នើ​ជា​ថ្មី​ដល់​លោកនាយក​រដ្ឋមន្ត្រី និង​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការជួល​ដី​ពុទ្ធសាសនបណ្ឌិត្យ​​"

  1. Angkor says:

    Dol pel runh tov runh mok hay . Min ding ar na totuol te

  2. ?? says:

    do not worry HUN SEN will sell every thing and take all of that monies to hell whit him>>>>>>>>>>

  3. i,khmer says:

    Naga, not just Casino….They cooK something too on the top floor??? cause there are smoke coming out all the time…….check it out people, if you don’t believe me!

  4. Sankongborom says:

    Minus should pray louder

  5. Sankongborom says:

    Monks should pray louder

  6. អាចម៏មាន់ឡើងថ្លៃ says:

    នេះទើបហៅថា ជាតិ សាសនា ព្រះមហាក្សត្រ
    សាសនា ជួលដីអោយពពួកល្បែងពាលា