ដោយ៖ តាំង វីដា
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (រូបថត៖ តាត ឧត្តម)
អង្គការសង្គមស៊ីវិលពីរក្រុមធ្វើការលើវិស័យដីធ្លី និងសិទ្ធិស្ត្រី បានជួបរាយការណ៍ពីបញ្ហាប្រឈមរបស់ពលរដ្ឋកម្ពុជា ទៅកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនានានៅកម្ពុជា។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់ UN កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមសង្គមស៊ីវិល ជាង១០អង្គការ ដែលធ្វើការលើវិស័យសិទ្ធិដីធ្លី និងលំនៅដ្ឋាន បានលើកឡើងនូវក្តីព្រួយបារម្ភលើវិវាទដីធ្លីក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក៏ដូចជា បទល្មើសកាប់ព្រៃឈើខុសច្បាប់ ការពង្រីកផ្លូវប៉ះពាល់ដល់ដីប្រជាពលរដ្ឋជាដើម។ ជាការឆ្លើយតប លោកថា លោក ស៊ូប៊ែឌី នឹងយករឿងទាំងនេះ ទៅពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ និងជំរុញកិច្ចអន្តរាគមន៍បន្ទាន់ «ព្រោះគាត់នឹងជួបជាមួយនឹងខាងរដ្ឋមន្ត្រី ក្រសួងរបស់រដ្ឋាភិបាលហ្នឹង ហើយគាត់នឹងលើកអ្វីជាការព្រួយបារម្ភ របស់យើងទាំងអស់ហ្នឹង។ យ៉ាងណានោះ គាត់នឹងបន្តជជែកនឹងរដ្ឋាភិបាល ឲ្យរដ្ឋាភិបាលគិតគូរ ឬក៏ពិចារណា ទៅលើបញ្ហាទាំងអស់ហ្នឹង ដែលជាការព្រួយបារម្ភ របស់សង្គមស៊ីវិល»។
ចំណែកនាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ ដែលស្ថិតក្នុងក្រុមសង្គមស៊ីវិលទី២ មាន៨អង្គការ ធ្វើការលើវិស័យសិទ្ធិស្ត្រី មានប្រសាសន៍ថា ក្នុងជំនួបកាលពីថ្ងៃអង្គារម្សិលមិញនេះ សង្គមស៊ីវិល បានបង្ហាញនូវបញ្ហាប្រឈមរបស់ស្ត្រី ដែលជាពលករ កម្មការិនី និងការរើសអើសស្ត្រីក្នុងសង្គម រួមនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ស្ត្រី។ លោកស្រី បន្តថា កតា្តទាំងនេះ លោក ស៊ូប៊ែឌី បានប្រឹក្សាយោបល់ជាច្រើន និងផ្តល់ជាអនុសាសន៍ ដោយសន្យាធ្វើរបាយការណ៍លម្អិតបញ្ជូនទៅអង្គការសហប្រជាជាតិ ដើម្បីស្នើកិច្ចអន្តរាគមន៍ «គាត់បានលើកថា គាត់មកធ្វើការស្រុកខ្មែរនេះយូរយារហើយ ហើយគាត់បានធ្វើជារបាយការណ៍ទាក់ទងទៅនឹងការកែតម្រូវដើម្បីធ្វើឲ្យមានប្រព័ន្ធឯករាជ្យ ខាងតុលាការ គាត់បានធ្វើដើម្បីប្រព័ន្ធប្រសិទ្ធិភាព ប្រព័ន្ធខាងផ្នែកនីតិប្រតិបត្តិដើម្បីការពារប្រជាពលរដ្ឋ ហើយគាត់ក៏បានធ្វើជារបាយការណ៍ និងការលើកទឹកចិត្តឲ្យមានការកែទម្រង់ខាងផ្លូវដីធ្លី និងការអនុវត្តផ្សេងៗ»។
VOD មិនអាចសុំការឆ្លើយតបជុំវិញការលើកឡើងរបស់សង្គមស៊ីវិល ពីសំណាក់លោក សុរិយា ស៊ូប៊ែឌី បានទេនៅថ្ងៃពុធនេះ ដោយមន្ត្រីទំនាក់ទំនងរបស់លោក ប្រាប់ថា លោកកំពុងជាប់ប្រជុំ។
សម្រាប់ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក ឲ្យដឹងដែរថា ក្នុងជំនួបផ្ទាល់ជាមួយលោក ស៊ូប៊ែឌី ដែលគ្រោងធ្វើនៅក្នុងសប្តាហ៍នេះ គឺលោកស្រី គ្រោងនឹងលើកពីបញ្ហាពលករចំណាកស្រុក ដែលបានវិលមកពីប្រទេសថៃវិញយ៉ាងគំហុក ការអនុម័តច្បាប់ពាក់ព័ន្ធវិស័យតុលាការ រួមនឹងលទ្ធផល ក៏ដូចជាការវិវឌ្ឍនៃកិច្ចចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរនៅកម្ពុជា ប្រាប់ទៅកាន់លោក ស៊ូប៊ែឌី។ ទន្ទឹមនឹងនេះ លោកស្រី នឹងរាយការណ៍ពីដំណើរការពង្រៀងច្បាប់ ការបង្កើតគណៈកម្មការជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាផងដែរ «ចាំជម្រាបជូនទៅប្រជាពលរដ្ឋ ឲ្យលោកយល់សិន។ ពេលណាលោកយល់ឃើញថា សំខាន់ណាស់ ស្ថាប័នហ្នឹងលោកនឹងចង់បានហើយ។ បើលោកចង់បាន លោកអាចចូលរួមចំណែកជាមួយពួកយើង ដើម្បីសុំទៅរដ្ឋាភិបាល ព្រោះមានតែរដ្ឋាភិបាលទេ ដែលយើងអនុញ្ញាតឲ្យយើងអាចបើកបង្កើត»។
លោក សូរិយា ស៊ូប៊ែរឌី (Surya P.Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ខែមិថុនា ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ក្នុងគោលដៅពិនិត្យលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តនូវអនុសាសន៍របស់លោក។ លោក ស៊ូប៊ែឌី នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៤ខែមិថុនា ខាងមុខនេះ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
very very happy nas
ប៉ុន្តែ
kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross
=============================
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…