ស្រុកព្រៃឈរ, ខេត្តកំពង់ចាម/ស្រុកស្ទោង, ខេត្តកំពង់ធំ-អ្នកស្រី ឆែ ណយ ជាកម្មករចំណាកស្រុកម្នាក់ ដែលបានត្រឡប់ពីប្រទេសថៃមកភូមិកំណើតរបស់គាត់វិញនៅក្នុងខេត្តកំពង់ចាមក្នុងសប្ដាហ៍នេះ បានច្បូតសក់កូនស្រីអាយុ៨ឆ្នាំរបស់នាងមិនឈប់សោះ។ ហើយគាត់បានថើបកូនស្រីរបស់ខ្លួនស្ទើរគ្រប់នាទី។
អ្នកស្រី ណយ អាយុ២៩ឆ្នាំ ដែលបានចាកចេញពីឃុំមៀន ទៅប្រទេសថៃកាលពីខែឧសភា ឆ្នាំ២០១៣ បាននិយាយថា ” ខ្ញុំនឹកនាងខ្លាំងណាស់។ ហេតុដូច្នេះហើយ ទើបខ្ញុំថើបនាងហើយថើបទៀត។ ប៉ុន្តែមិនយូរទេ ខ្ញុំនឹងត្រឡប់ទៅប្រទេសថៃវិញហើយ។ ខ្ញុំត្រូវការរកប្រាក់ដើម្បីផ្គត់ផ្គង់នាង”។
កម្មករខ្មែរចំណាកស្រុកជាង១៥០.០០០នាក់ ដូចជាអ្នកស្រី ណយ ជាដើម បានចាកចេញពីប្រទេសថៃក្នុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីមានការរាយការណ៍អំពីការបង្ក្រាបលើកម្មករចំណាកស្រុកខុសច្បាប់ពីសំណាក់រដ្ឋាភិបាលយោធាថៃ។ រដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញឲ្យពួកគេទៅរៀនសូត្រវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ខ្លួន ហើយស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាវិញ ប៉ុន្តែកម្មករចំណាកស្រុកជាច្រើននៅតែមានគម្រោងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងកាលពីថ្ងៃអង្គារថា កម្មករចំណាកស្រុកដែលត្រឡប់មកវិញគួរតែជួយសេដ្ឋកិច្ចប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ពេលថ្លែងសុន្ទរកថានៅក្នុងពិធីចែកសញ្ញាបត្រមួយថា ” ប្រហែលជាពួកគេមានជំនាញខ្លះពីប្រទេសថៃ ហេតុដូច្នេះក្រសួងការងារបានចេញសេចក្ដីប្រកាសថា នឹងបណ្ដុះបណ្ដាលពួកគេបន្ថែមក្នុងរយៈពេលខ្លី។ ពួកគេអាចខិតខំរៀនវិជ្ជាជីវៈ ហើយស្វែងរកការងារនៅក្នុងទីផ្សារការងារ ព្រោះឥឡូវនេះទីផ្សារការងារខ្វះខាតកម្មករ ហេតុដូច្នេះយើងបើកឱកាសសម្រាប់ពួកគេ ហើយពួកគេអាចជួយធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានប្រសើរឡើង”។
ប៉ុន្តែ អ្នកស្រី ណយ ដែលបានចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ដើម្បីធ្វើជាកម្មកររៀបអិដ្ឋ ហើយរកប្រាក់បានប្រហែល៩,៥០ដុល្លារក្នុងមួយថ្ងៃនៅទីនោះ ដែលជាប្រាក់ឈ្នួលមួយខ្ពស់ជាងប្រាក់ឈ្នួលនៅប្រទេសកម្ពុជាជិតពាក់កណ្ដាលនោះ បាននិយាយថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋាភិបាលមិនមែនជាជម្រើសដែលអាចឲ្យគាត់រស់បាននោះទេ។
អ្នកស្រី ណយ ដែលឥឡូវនេះមានគម្រោងស្វែងរកការងារបណ្តោះអាសន្នធ្វើមុនពេលត្រឡប់ទៅប្រទេសថៃនៅពេលស្ថានភាពស្ងប់ទៅវិញនោះ បាននិយាយថា ” ខ្ញុំមិនអាចទៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេ ប្រសិនបើខ្ញុំទៅមជ្ឈមណ្ឌល ខ្ញុំនឹងមិនអាចរកប្រាក់សម្រាប់គ្រួសាររបស់ខ្ញុំបានឡើយ”។
កម្មវិធីនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺផ្ដល់ដោយឥតគិតថ្លៃ ប៉ុន្តែអ្នកស្រី ណយ មិនអាចទៅទីនោះដោយគ្មានការផ្ដល់ប្រាក់ខ្លះមកឲ្យអ្នកស្រីបានទេ ហើយអ្នកស្រីមិនអាចមានលទ្ធភាពចំណាយលើការធ្វើដំណើរពីភូមិរបស់អ្នកស្រីទៅមជ្ឈមណ្ឌលដែលខ្វះមូលនិធិសម្រាប់ធ្វើកន្លែងស្នាក់នៅឲ្យសិស្សបាននោះទេ។
មន្ទីរការងារខេត្តកំពង់ចាម និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា កម្មករចំណាកស្រុកស្របច្បាប់ចំនួន៥២១នាក់បានចាកចេញពីខេត្តនេះទៅធ្វើការនៅប្រទេសថៃកាលពីឆ្នាំ២០១២។ មន្ទីរការងារមិនបានតាមដានចំនួននៃកម្មករចំណាកស្រុកខុសច្បាប់នោះទេ ប៉ុន្តែនគរបាលបានបា៉ន់ប្រមាណថា មានកម្មករចំណាកស្រុកជិត៤.០០០នាក់បានត្រឡប់ពីប្រទេសថៃមកខេត្តនេះវិញក្នុងសប្ដាហ៍នេះ។
អ្នកស្រី សូ អាន អាយុ៦២ឆ្នាំដែលរស់នៅក្នុងភូមិជាមួយអ្នកស្រី ណយ ដែរនោះ បានឲ្យដឹងថា គាត់មានកូន ចៅ និងសាច់ញាតិផ្សេងទៀតចំនួន១១នាក់បានធ្វើការនៅក្នុងប្រទេសថៃ ប៉ុន្តែមានតែពីរនាក់ប៉ុណ្ណោះដែលស្របច្បាប់។ ហើយគ្មាននរណាម្នាក់មានគម្រោងទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈទេ បន្ទាប់ពីត្រឡប់មកប្រទេសកម្ពុជាវិញនោះ។ អ្នកស្រីបាននិយាយថា ” វាមិនអាចទៅរួចទេ យើងត្រូវការឲ្យពួកគេគ្រប់គ្នាធ្វើការ។ ប្រសិនបើមាននរណាម្នាក់ទៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ យើងនឹងបាត់បង់ប្រាក់ចំណូល ហើយយើងមិនអាចមានលទ្ធភាពទ្រទ្រង់គ្រួសារបានទេ”។
អ្នកស្រី អាន បានឲ្យដឹងទៀតថា ប្រសិនបើរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមពីលើការរៀនសូត្រវិជ្ជាជីវៈដោយឥតគិតថ្លៃនោះ មនុស្សម្នាជាច្រើនប្រហែលជានាំគ្នាទៅចុះឈ្មោះ។
ប៉ុន្តែនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ចាម មន្ត្រីនៅក្នុងខេត្តនេះ កំពុងតែខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យកម្មវិធីដែលពួកគេកំពុងដំណើរការសព្វថ្ងៃអាចបន្តដំណើរការបានតទៅមុខទៀត។
លោក អេង នូរ៉ា ប្រធានការិយាល័យបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះបាននិយាយថា ” យើងគ្មានធនធានគ្រប់គ្រាន់ទេ។ ទីផ្សារដើរទៅមុខលឿនណាស់ ប៉ុន្តែយើងមិនអាចតាមទាន់នោះទេ។ យើងគ្មានឧបករណ៍ទំនើបៗមួយចំនួនឡើយ”។
មជ្ឈមណ្ឌលផ្ដល់វគ្គសិក្សាលើមុខវិជ្ជាមួយចំនួនរួមមាន មុខវិជ្ជាកាត់ដេរ មុខវិជ្ជាកាត់សក់ធ្វើសក់ ជួសជុលម៉ូតូ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ មុខវិជ្ជាចិញ្ចឹមត្រី និងការរៀនសូត្រភាសាអង់គ្លេស។
ប៉ុន្តែលោក នូរ៉ា បានឲ្យដឹងថា ជួនកាលសិស្សចាកចេញពីមជ្ឈមណ្ឌលទៅទទួលបានការបណ្ដុះបណ្ដាលមិនគ្រប់ជ្រុងជ្រោយនោះទេ ដោយគ្មានចំណេះដឹងត្រឹមត្រូវដែលអាចជួសជុលម៉ូតូ ម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបោកខោអាវទំនើបៗបានឡើយ។
លោកបាននិយាយថា ” យើងត្រូវការពេលវេលាបន្ថែមនៅជាមួយពួកគេ។ វគ្គសិក្សាមានរយៈពេលខ្លីពេក”។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមានជិត៤០កន្លែងនៅក្នុងប្រទេសកម្ពុជា ហើយមជ្ឈមណ្ឌលទាំងអស់នោះអាចបញ្ជូនសិស្សឲ្យទៅធ្វើការបានត្រឹមតែប្រាំមួយកន្លែងប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ការសិក្សាពីកម្មវិធីផ្ដល់សេវាក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឬមេកានិច។
លោក សុខ សារ៉េម ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម បានឲ្យដឹងថា ជាធម្មតាលោករកការងារឲ្យសិស្សដែលបញ្ចប់ការសិក្សាបានតែបីឬបួននាក់ប៉ុណ្ណោះក្នុងចំណោមសិស្ស១០នាក់ដែលបញ្ចប់ការសិក្សាដូចគ្នានោះ។ លោកបាននិយាយថា “ជួនកាលទោះបីជាសិស្សបានបញ្ចប់វគ្គបណ្ដុះបណ្ដាលហើយក៏ដោយ ប៉ុន្តែពួកគេគ្មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារនោះទេ”។
រីឯមន្ត្រីមកពីក្រុមប្រឹក្សាជាតិផ្ដល់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបដិសេធមិនផ្ដល់ការសម្ភាសទាក់ទិននឹងបញ្ហានេះឡើយ។ លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងថា លោកនៅក្នុងទីក្រុងសេអ៊ូល ហើយមិនអាចពិភាក្សាអំពីបញ្ហានេះបានទេ។
លោក សួគ៌ បានមានប្រសាសន៍ថា ” រដ្ឋាភិបាលកំពុងតែខិតខំអស់ពីសមត្ថភាពដើម្បីផ្ដល់ជម្រើសដល់កម្មករ”។ លោកបានបន្ថែមថា រដ្ឋាភិបាលមាន”កញ្ចប់” បង្កើតការងាររួចហើយ ប៉ុន្តែលោកបានបដិសេធមិនប្រាប់ឲ្យដឹងលម្អិតពីបញ្ហានេះទេ។
លោក សូត្រ សាមុត អនុរដ្ឋលេខាធិការនៅក្រសួងការងារបានលើកឡើងថា កម្មករអាចចូលរួមវគ្គបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលក៏បាន ឬធ្វើការនៅក្នុងស្រុកភូមិរបស់ខ្លួនក៏បាន។ លោកបានមានប្រសាសន៍ថា “ពួកគេអាចធ្វើស្រែបាន។ ប្រសិនបើពួកគេចង់ធ្វើការនោះ មនុស្សជាច្រើនកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការធ្វើស្រែ”។
ដោយឡែកនៅក្នុងខេត្តកំពង់ធំវិញ នគរបាលបានឲ្យដឹងថា កម្មករចំណាកស្រុកជាង៤.០០០នាក់បានត្រឡប់ទៅស្រុកស្ទោងវិញ ក្នុងនោះមានជាង១.០០០នាក់មកពីឃុំព្រះដំរីតែមួយគត់។ អ្នកភូមិនៅទីនេះក៏មិនចាប់អារម្មណ៍លើមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដែរ។
អ្នកស្រី ជៀន យ៉ កសិករនៅក្នុងភូមិឡឹក បានធ្វើដំណើរចេញចូលរវាងប្រទេសកម្ពុជានិងថៃ អំឡុងរដូវធ្វើស្រែ។ អ្នកស្រីបានឲ្យដឹងថា ការធ្វើបែបនេះមានរយៈពេលយ៉ាងតិចប្រាំឆ្នាំមកហើយ ព្រោះអ្នកស្រីចង់រកប្រាក់មកសាងសង់ផ្ទះ។
អ្នកស្រី យ៉ អាយុ៣៥ឆ្នាំដែលមានកូនបីនាក់រូបនេះ បាននិយាយថា “ប្រសិនបើខ្ញុំធ្វើស្រែតែមួយមុខ ខ្ញុំរកប្រាក់បានត្រឹមតែចម្អែតក្រពះប៉ុណ្ណោះ។ ខ្ញុំត្រូវការប្រាក់បន្ថែមសម្រាប់កូនរបស់ខ្ញុំ សម្រាប់សាងសង់ផ្ទះ និងបង់ថ្លៃភ្លើង ព្រមទាំងចំណាយលើការព្យាបាលផ្សេងៗផងដែរ”។
អ្នកស្រី យ៉ ប្ដីនិងកូនប្រុសអាយុ១៧ឆ្នាំរបស់គាត់នៅធ្វើការក្នុងប្រទេសថៃនៅឡើយក្នុងខែនេះ ប៉ុន្តែអ្នកស្រីបានត្រឡប់មកប្រទេសកម្ពុជាវិញជាមួយកូនប្រុសរបស់គាត់ក្នុងសប្ដាហ៍នេះ ព្រោះពួកគាត់បានចូលទៅប្រទេសថៃដោយខុសច្បាប់។
ប្ដីរបស់គាត់ដែលបានចូលទៅក្នុងប្រទេសថៃដោយស្របច្បាប់នោះ គឺជាអ្នកទ្រទ្រង់គ្រួសារ ព្រោះគ្រួសារមិនអាចរស់បានទេ ប្រសិនបើគាត់បាត់បង់ប្រាក់ឈ្នួលដែលទទួលបានក្នុងមួយថ្ងៃ១៥ដុល្លារ ដោយសារការងារជាអ្នកបើកឡានដឹកគ្រឿងសំណង់។
អ្នកស្រី យ៉ ដែលរកប្រាក់បាន៩,៥០ដុល្លារក្នុងមួយថ្ងៃពីការងារជាអ្នកលាយស៊ីម៉ង់ត៏នៅការដ្ឋានសំណង់ក្នុងប្រទេសថៃបាននិយាយថា ” ខ្ញុំមិនមើលឃើញថា មានឱកាសការងារនៅទីនេះទេ ទោះបីជាបានបញ្ចប់វគ្គបណ្ដុះបណ្ដាលក៏ដោយ”។
លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៅអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា មានការងារនៅក្នុងប្រទេសសម្រាប់ពលករចំណាកស្រុកដែលត្រឡប់មកវិញ ប៉ុន្តែការងារទាំងនោះជាទូទៅគឺជាការងារដែលគេមិនសូវជាចាប់អារម្មណ៍។ លោក សុភ័ណ បាននិយាយថា ” បញ្ហានោះគឺនៅត្រង់ប្រាក់ឈ្នួល។ ប្រាក់ឈ្នួលនៅក្នុងប្រទេសកម្ពុជាទាបជាងប្រាក់ឈ្នួលនៅប្រទេសថៃឆ្ងាយណាស់”។
លោក សុភ័ណ បានលើកឡើងទៀតថា កម្មករចំណាកស្រុកអាចស្វែងរកការងារនៅតាមរោងចក្របាន តែពួកគេមិនចង់ធ្វើនោះទេ ព្រោះប្រាក់ខែទាបខ្លាំងណាស់។ ពួកគេក៏អាចរកការងារជាអ្នកជួសជុលគ្រឿងម៉ាស៊ីនធុនតូចផ្សេងៗបានផងដែរ ប៉ុន្តែការងារបែបនេះគឺបើកចំហសម្រាប់តែកម្មករមានជំនាញ។
លោក សុភ័ណ បាននិយាយបន្ថែមទៀតថា យើងត្រូវតែធ្វើឲ្យកម្មករចំណាកស្រុកទាំងអស់នេះមានជំនាញថ្មី។ ការផ្ដល់វគ្គបណ្ដុះបណ្ដាលគឺជារឿងចាំបាច់សម្រាប់ស្វែងរកការងារធ្វើ”។
ប៉ុន្តែលោក ឯក ហ៊ាង ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ធំ បានឲ្យដឹងថា មជ្ឈមណ្ឌលរបស់លោកកំពុងតែខ្វះគ្រូមានសមត្ថភាពដែលអាចបង្រៀនផ្នែកមេកានិចបាន ហើយវាមានភាពលំបាកនៅក្នុងការទាក់ទាញសិស្សមានវ័យចំណាស់ៗឲ្យមកចូលរួមវគ្គបណ្តុះបណ្តាលក្នុងមជ្ឈមណ្ឌល។
លោក ហា៊ង បាននិយាយថា “ពួកគេភាគច្រើនស្នើសុំការផ្គត់ផ្គង់អាហារ និងកន្លែងស្នាក់នៅ។ នេះគឺជាបញ្ហា ព្រោះយើងគ្មានថវិកាគ្រប់គ្រាន់សម្រាប់ការចង់បានបែបនេះទេ”។
ត្រឡប់មកភូមិរបស់អ្នកស្រី ណយ វិញ កូនស្រីរបស់គាត់មិនចង់ឃ្លាតពីគាត់ឡើយ ដោយយកមុខរបស់នាងផ្អឹបជាប់ពោះរបស់ម្ដាយនាងរាល់លើក ពេលអ្នកស្រី ណយ ចេញទៅឆ្ងាយ។
អ្នកស្រី ណយ បាននិយាយថា ខ្ញុំចាកចេញពីនាងព្រោះការខ្វះខាត។ ខ្ញុំចង់ផ្ដល់អ្វីៗឲ្យនាង”៕ គឹមហឿន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
so shame!! for this government.
ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
very very happy nas
ប៉ុន្តែ
kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross
=============================
មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep
Kadouy mer ah ckhher sam-re ot-om-noy-tien
-គ្រួសាររបស់ vea ទាំងអស់ដូចគ្នា
-mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta
=========================
share from friend Facebook
អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …
ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…
រដ្ឋាភិបាលខំរកវិនិយោគទុនមកបង្កើតការងារធ្វើមិនខំទៅបង្កើតមជ្ឍមណ្ឌុលបណ្តុះបណ្តាលណា ទៅវិញ។ ខ្ញុំពិតជាមិនយល់ពីផែនការរបស់រដ្ឋាភិបាលខ្មែរក្រោយពលកររាប់សែននាក់វិលត្រឡប់ មកកម្ពុជាវិញ។ ពួកគេសុទ្ធតែមានជំនាញអស់ហើយនៅចាំបាច់អីទៅបង្កើតកន្លែងបណ្តុះបណ្តាល ជំនាអីទៀត? ពិតជានយោបាយឡប់ៗមែនវើុយ!