បក្ស​ប្រឆាំង​ឲ្យ​តំណាង​រាស្ត្រ​ជា​ប់​ឆ្នោត​ទៅ​ជួប​ពលករ​នៅ​ព្រំ​ដែន​

ពល​ករខ្មែរ​ត្រូវ​​ថៃ​បញ្ជូន​​មក​តាម​ច្រក​ព្រំ​ដែន​ប៉ោយ​ប៉ែត​ពេល​យប់​កាល​ពី​ចុង​សប្តាហ៍​មុន​​។ ម៉ៃ វីរៈ




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ណែ​នាំ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត និង​សមាជិក​ព្រឹទ្ធសភា​របស់​ខ្លួន​ឲ្យ​ចុះ​ទៅ​គ្រប់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ច្រក​ព្រំដែន​ទាំង​អស់​តាម​បណ្តោយ​ព្រំដែន កម្ពុជា-ថៃ នៅ​ថ្ងៃ​នេះ ដើម្បី​ទៅ​ជួប​ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​ដោយ​រដ្ឋាភិបាល​យោធា​ថៃ។

លោក កឹម សុខា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា តាង​នាម​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ៖ «យើង​មិន​មែន​ជា​គណបក្ស​កាន់​អំណាច​ទេ ដូច្នេះ យើង​ប្រើ​លទ្ធភាព​ផ្ទាល់​ខ្លួន​របស់​យើង​ចូល​រួម​ចំណែក​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ»។

លោក​បន្ត​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​និរទេស​ក្នុង​ស្ថានការណ៍​បន្ទាន់​នេះ​មាន​ការ​ខ្វះ​ខាត ដូច្នេះ អ្នក​ទទួល​ខុស​ត្រូវ​ធំ​បំផុត​គឺ​រដ្ឋាភិបាល អ្នក​ដទៃ​ទៀត​ចូល​រួម​ដើម្បី​មនុស្សធម៌​ហើយ​គណបក្ស​ប្រឆាំង​ក៏​ចូល​រួម​ដើម្បី​មនុស្សធម៌​ផង​ដែរ»។

ដោយ​មើល​ឃើញ​ពី​ចំនួន​យ៉ាង​ច្រើន​នៃ​ពលករ​ចំណាក​ស្រុក លោក កឹម សុខា គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន អាច​បង្កើត​ការងារ​សម្រាប់​ពលករ​ទាំង​នោះ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​បាន​ទេ ដោយសារ​រដ្ឋាភិបាល​ពុំ​មាន​គោល​នយោបាយ​ច្បាស់​លាស់​ជួយ​ប្រជា​ពលរដ្ឋ។

លោក កឹម សុខា បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ដទៃ​ទៀត គឺ​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​បាន​វាត​យក​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​ការ​អភិវឌ្ឍ​មិន​ច្បាស់​លាស់។

លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​លោក អ៊ុំ មាន រដ្ឋ​លេខាធិការ​និង​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ពុំ​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។

លោក ចាន់ សុវេត ប្រធាន​ស៊ើប​អង្កេត​សិទិ្ធ​មនុស្ស​សមាគម អាដហុក ដែល​កំពុង​តាម​ឃ្លាំ​មើល​លើ​បញ្ហា​ពលករ កម្ពុជា ដែល​ត្រូវ​បាន​និរទេស​ដោយ​រដ្ឋាភិបាល​ថៃ​ក៏​បាន​ថ្លែង​ប្រហាក់​ប្រហែល​នឹង​លោក កឹម សុខា ដែរ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​បង្កើត​ការ​ងារ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ចំនួន​យ៉ាង​ច្រើន​បែប​នេះ។

លោក​បាន​បន្ថែម​ថា៖ «ដំណាក់កាល​បច្ចុប្បន្ន ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាច​មាន​ការ​លំបាក ព្រោះ​កំណើន​ការងារ​បច្ចុប្បន្ន​នៅ​មាន​កម្រិត​ទាប»។ លោក​បាន​ថ្លែង​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ ដូច​ជា ប្រជា​ពលរដ្ឋ​ខ្លះ​ខ្វះ​ដី​ធ្លី​ធ្វើ​ស្រែ ដោយ​សារ​តែ​ប្លង់​ដី​ពួក​គេ​បាន​តម្កល់​នៅ​ធនាគារ​ដោយ​សារ​តម្រូវ​ការ​ក្នុង​ជីវភាព​រស់​នៅ។

យោង​តាម​របាយ​ការណ៍​កាល​ពី​ម្សិលមិញ មាន​ពលករ​ខ្មែរ​ជាង ១៨ ម៉ឺន​នាក់​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​អន្តរជាតិ ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​បាន​រៀបចំ​យានយន្ត​រាប់​រយ​គ្រឿង​ដើម្បី​ជួយ​ដឹក​ជញ្ជូន​ពលករ​ចំណាក​ស្រុក​ទាំង​នោះ​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​នៅ​តាម​បណ្តា​ខេត្ត​នានា​វិញ ហើយ​អង្គការ​ជាតិ និង​អន្តរជាតិ​ក៏​កំពុង​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ពលករ​ចំណាក​ស្រុក​ទាំង​នោះ​ផង​ដែរ៕


What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​ឲ្យ​តំណាង​រាស្ត្រ​ជា​ប់​ឆ្នោត​ទៅ​ជួប​ពលករ​នៅ​ព្រំ​ដែន​"

  1. VengSreng(ChongAkheat) says:

    ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
    very very happy nas
    ប៉ុន្តែ
    kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross

    =============================

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…