
តារាចម្រៀងឱក សុគន្ធកញ្ញា។ ហុង មិនា
Thu, 19 June 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ទស្សនិកជននៅតែមិនអស់ចិត្តជុំវិញសម្ព័ន្ធស្នេហ៍ជិត៧ឆ្នាំរបស់ ឱក សុគន្ធកញ្ញា និងរ៉េត ធីដូណា ដើរដល់ផ្លូវបញ្ចប់ក្រោមពាក្យល្បីថា ដោយសារឥទ្ធិពលមន្ត្រីមានអំណាចម្នាក់។ ពាក់ព័ន្ធនឹងចំណងស្នេហ៍នេះ សុគន្ធកញ្ញា មិនធ្លាប់បានបកស្រាយទេ តែប្អូនស្រីរបស់នាងបានចេញមុខទម្លាយរឿងនេះមិនឲ្យសៅហ្មងទៀតទេ។
យោងតាមប្រភពនៅក្នុងសិល្បៈបានបញ្ជាក់ស្ទើរច្បាស់មួយរយភាគរយថា ស្នេហាព្រាត់ប្រាស់របស់ សុគន្ធកញ្ញា និងតន្ត្រីករ រ៉េត ធីដូណា បណ្តាលមកពីមានជនទី៣ ដែលជាមន្ត្រីធំមានអំណាច ឆាបឆក់ស្ទូចយក សុគន្ធកញ្ញា ខណៈដែលគ្រួសារតារាចម្រៀងឈរតំណែងកំពូលរូបនេះ ក៏មានបំណងផ្តាច់ចំណងទាក់ទង សុគន្ធកញ្ញា និងរ៉េត ធីណា នេះតាំងពីយូរដែរ។
ប៉ុន្តែពាក់ព័ន្ធនឹងមន្ត្រីមានអំណាចចូលខ្លួនមកជ្រៀតជ្រែកនោះ អ្នកគ្រប់គ្រងកម្មវិធីមានឈ្មោះបោះសំឡេងម្នាក់បានបញ្ជាក់ថា លោកក៏មិនបានដឹងច្បាស់ដែរ ប៉ុន្តែលោកបានឮគេនិយាយជារឿយៗបែបនេះក្នុងសង្គមសិល្បៈ។ លោកបានបន្ថែមថា បើនិយាយពីគ្រួសារ សុគន្ធកញ្ញា បំបែកបំបាក់ ក៏ជាមូលហេតុមួយអាចទៅរួចដែរ ព្រោះតាំងពីដើមមកមិនដែលឮថា ក្រុមគ្រួសារ សុគន្ធកញ្ញា ទទួលស្គាល់ ឬក៏ពេញចិត្តនឹង រ៉េត ធីដូណា នោះទេ។
លោកបានបញ្ជាក់ថា៖«បើនិយាយពីគ្រួសារអាកញ្ញា ហាមឃាត់ជារឿងត្រឹមត្រូវដែរ ព្រោះតាំងពីដើមមក គ្រួសារអាកញ្ញា មិនដែលពេញចិត្តនឹង ដូណា ទេ»។
ឱក សុគន្ធកញ្ញា និង រ៉េត ធីដូណា បានផ្តើមស្នេហ៍ដំបូងក្នុងឆ្នាំ២០០៥ ខណៈដែលពួកគេស្ថិតនៅក្រោមដំបូលផលិតកម្មយូធូតែមួយ ហើយពេលនោះ រ៉េត ធីដូណា និង សុគន្ធកញ្ញា អាចនិយាយបានថាជាគូស្នេហ៍ស័ក្តិសមនឹងគ្នា ព្រោះពេលនោះ សុគន្ធកញ្ញា ក៏មានសម្រស់មិនលើស រ៉េត ធីដូណា ដែរ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ពិសេសក្រោយពេល សុគន្ធកញ្ញា ចូលរស្មីហង្សមាស សម្រស់របស់នាងបានវិវត្តន៍ក្លាយជាសត្វហង្ស ស៊ីដាច់ រ៉េត ធីដូណា ហើយត្រង់ចំណុចនេះក៏គេបញ្ជាក់ថាអាចជាកត្តានាំឲ្យស្នេហាពួកគេបែកបាក់ដែរ។
ជុំវិញដំណឹងសាយភាយពីការបែកបាក់គ្នានេះ កន្លងមក ឱក សុគន្ធកញ្ញា មិនបាននិយាយដោយខ្លួននាងផ្ទាល់ឡើយ ដោយតារារូបនេះបានបង្វែរឲ្យប្អូនស្រីបង្កើតរបស់នាងឈ្មោះ តាណា និយាយជំនួសវិញ។ ប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា បានឲ្យដឹងថា សុគន្ធកញ្ញា និង រ៉េត ធីដូណា មិនធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាឡើយកាលពីរយៈពេលកន្លងមក។
តាណា និយាយថា៖ «ខ្ញុំមិនដឹងរឿងស្នេហាពួកគាត់ទេ តាំងពីដើមមកពួកគាត់ជាមិត្តភក្តិតើ! រាប់អានធ្វើការជាមួយគ្នា ហើយឥឡូវនេះខ្ញុំក៏មិនបានដឹងថា ពួកគាត់យ៉ាងម៉េចដែរ តែពួកគាត់នៅតែធ្វើការជាមួយគ្នាធម្មតាទេ ពួកគាត់អត់មានប្រែប្រួលផង តែត្រង់បងថា ពួកគាត់មានស្នេហាអីហ្នឹង តាំងពីមុនមកគាត់មិនដែលនិយាយផង!»។
នាងបានបញ្ជាក់ទៀតថា រឿងថា គ្រួសារខ្ញុំពេញចិត្តមិនពេញចិត្តអី ខ្ញុំមិនសូវដឹងដែរ តែមានរឿងអីដែលគ្រួសារខ្ញុំត្រូវមិនពេញចិត្តគាត់ ព្រោះយើងអត់ដែលមានទំនាក់ទំនងអីនឹងគ្នាផង»។
ដោយឡែកនៅពេលមានការចោទសួរថា ឱក សុគន្ធកញ្ញា បែកបាក់ពី រ៉េត ធីដូណា ព្រោះមានមន្ត្រីមានអំណាចចូលជ្រៀតជ្រែក? ប្អូនស្រីតារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ជាក់ភ្លាមថា គ្មានទេ។
នាងអះអាងថា៖ «រឿងថា មានទំនាក់ទំនងស្នេហាជាមួយមន្ត្រីរាជការមានអំណាចអីនោះ គ្មានការពិតទេបង ព្រោះគាត់មិនដែលមានទំនាក់ទំនងជាមួយអ្នកណាគេទេ។ គាត់ធ្លាប់ប្រាប់ថា បើគាត់មានអ្នកស្រឡាញ់ ត្រូវរៀបការ គឺគាត់នឹងប្រកាសតែម្តង គាត់អត់មានរឿងលួចលាក់អីទេ»។
រីឯ រ៉េត ធីដូណា ដែលល្បីថា ខូចចិត្តផឹកស្រាដ្បិតស្នេហាជិត៧ឆ្នាំបែកចិត្តនោះមិនហ៊ានប្រឈមមុខបកស្រាយការពិតទេ។ តែគេបានដឹងថា នៅពេលនេះ រ៉េត ធីដូណា ហាក់ដូចជាមានទំនាក់ទំនងប្លែកជាមួយនឹងតារាសម្តែងនាង ពេជ្រ អាវីហ្សា ដែលនាំឲ្យគេគិតថា តារាទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាទៀតផង។
តែយ៉ាងណាប្រភពច្បាស់ការណ៍បានបញ្ជាក់ថា ពេជ្រ អារីហ្សា មានម្ចាស់បេះដូងមានងារជាឧកញ៉ា រួចទៅហើយ មិនបានជាប់ជំពាក់នឹងបុរសមាឌម៉ាប់ ដូច រ៉េត ធីដូណា ទេ ពោលគឺសកម្មភាពរបស់ពួកគេកន្លងមកគ្រាន់តែឈុតឆាកមួយប៉ុណ្ណោះ៕
យើងអាចគិតថា អារឿងស្នេហានេះ គឺវាមិនចាំបាច់តែថាអ្នកមានអំណាច ឬក៏មានអីនោះទើបជ្រៀតជ្រែកស្នេហារបស់យើងបាននោះនោះទេ។ អារឿងស្នេហានេះ គឺផ្តើមតែពីយើង និងដៃគូរបស់យើងដោយផ្ទាល់តែ ២ នាក់ទេ។
ទី ១ ៖ យើងខ្លួនឯង តើងយើងបានបំពេញចិត្តដៃគូយើងប៉ុណ្ណា យើងមានប្រព្រិត្តកំហុសអ្វី ឲ្យគេដកចិត្តឬទេ។ កុំភ្លេចថា លុយជារឿងសំខាន់ណាស់។
ទី ២ ៖ គីឺខាងដៃគូយើង ជាស្រី ។ ចិត្តមនុស្សមិនទៀង ទេ។ បច្ចប្បន្ននេះ កត្តាជីវភាព ភាពហ៊ឺហារ លុយកាក់ ទ្រព្យសម្បត្តិ ឡានទំនើប សំខាន់ណាស់។ មានន័យថា បើខាងប្រុសរកលុយមិនបាន ហើយ នោះគឺ ខាងស្រីគេទៅហើយ។
ពុំមានអ្នកមានអំណាចណាម្នាក់ ដែលមកប្រាប់ដៃគូដែលស្មោះនឹងយើងថា គេផ្កាយប៉ុន្មាន បើមិនស្រឡាញគេ នុះគេនឹងចាប់ដាក់គុកទេ។ ប៉ុន្តែ លុយ ឡាន វីឡា ដែលធ្វើឲ្យដៃគូជាស្រីរបស់យើង ងងឹតមុខ។
រឿងដៃគូងងិតមុខដោយសារ លុយ ឡានទំនើប វីឡា នោះមិនអីទេ គង់តែមានថ្ងៃណា ទទួលផល ជាទឹកអាស៊ីត ឬគ្រាប់កាំភ្លើងទេ។
ដំណោះស្រាយល្អ គឺ អត់ធ្មត់ទៅ ហើយត្រូវគិតថា មិនខ្វះទេប្រពន្ធ ដែលល្អជាងនាង ឱក សុគន្ធកញ្ញា នោះ។
ចុះអាណាហ្នុងធ្វើដល់អ្នកធំមកយកស្រីដែលគេ….ហ្នឹងគឺអាធំថោក
ពួកសិល្បះមិនមែនល្អបរិសុទ្ធទេ ភាគច្រើន !!!ចាំបាច់អីទៅរវីរវល់នឹងរឿងមិនបានការ ពួកអ្នកកាសែត ទំនេរខ្លាំងអី?
ពួកនេះ ចាំតែអ្នកមានលុយចាយមិនអស់ធ្វើស្រីកំណាន់ទេ សិល្បះគ្រាន់តែជាវាំងននទេ។