ពាណិជ្ជករ​និង​ម្ចាស់​ក្រុមហ៊ុន​ថៃ​បារម្ភ​ពី​ការ​បាត់​បង់​កម្លាំង​ពលករ​បរទេស

ដោយ យន់ សាមៀន
2014-06-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលករ​ខ្មែរ​ពី​ថៃ ប៉ោយប៉ែត ៦១០
សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។ RFA/Soun Sophalmony

ពាណិជ្ជករ និង​ម្ចាស់​ក្រុមហ៊ុន​ថៃ សម្ដែង​ក្តី​បារម្ភ​ពី​ការ​បាត់​បង់​កម្លាំង​ពលករ​បរទេស ក្រោយ​ពេល​រដ្ឋាភិបាល​យោធា​ថៃ ប្រកាស​ធ្វើ​យុទ្ធនាការ​បោស​សម្អាត​ពលករ​បរទេស​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ។ ឧស្សាហកម្ម​ម្ហូប​អាហារ​សមុទ្រ និង​សំណង់​របស់​ថៃ ដែល​ត្រូវ​ប្រើប្រាស់​កម្លាំង​ធ្ងន់ កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង ហើយ​អាច​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ថៃ ធ្លាក់​ចុះ។

មន្ត្រី​យោធា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា និង​ថៃ អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​១៨ មិថុនា ពលករ​ខ្មែរ​ចំនួន ២​សែន ២​ម៉ឺន​នាក់ បាន​វិល​មក​កម្ពុជា ក្នុង​នោះ​ភាគ​ច្រើន​លើសលប់​ត្រូវ​បាន​អាជ្ញាធរ​យោធា​ថៃ ចាប់​បញ្ជូន​មក។ បញ្ហា​នេះ បណ្ដាល​ឲ្យ​រោងចក្រ​ថៃ មួយ​ចំនួន​បាន​កាត់​បន្ថយ​សង្វាក់​ផលិតកម្ម​នៅ​តាម​ខេត្ត​មួយ​ចំនួន។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP) ដក​ស្រង់​សម្ដី​ប្រធាន​សមាគម​ផលិត​កៅស៊ូ​នៅ​ក្នុង​ខេត្ត​រ៉ាក់យង​ថៃ (Rayong) នៅ​ជាប់​ព្រំដែន​ខ្មែរ ថា​មាន​រោងចក្រ​ជាច្រើន​បាន​កាត់​បន្ថយ​ដំណើរ​ការ​រោងចក្រ បន្ទាប់​ពី​បាត់​បង់​ពលករ​ខ្មែរ​ជាច្រើន។ តាម​រោងចក្រ​និមួយៗ ពលករ​ប្រមាណ ៣០​ភាគរយ បាន​ឈប់​ធ្វើ​ការ ដែល​បញ្ហា​នេះ​នឹង​អាច​បណ្ដាល​ឲ្យ​អ្នក​បញ្ជា​ទិញ​បរទេស បាត់​បង់​ជំនឿ​លើ​រោងចក្រ​ថៃ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ធ្លាប់​អះអាង​ថា រដ្ឋាភិបាល​យោធា​ថៃ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បង្ខំ​ឲ្យ​ពលករ​ខ្មែរ​ចាក​ចេញ​ពី​ប្រទេស​ថៃ ហើយ​ប្រាប់​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន​មិន​ឲ្យ​បន្ត​ទទួល​យក​ពលករ​ខុស​ច្បាប់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក កុយ គួង បញ្ជាក់​ថា ខាង​ភាគី​រដ្ឋាភិបាល​យោធា​ថៃ សន្យា​ថា​នៅ​តែ​បន្ត​ទទួល​ពលករ​ខ្មែរ​ដែល​មាន​លិខិត​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ៖ «កន្លង​មក​ព័ត៌មាន​ចចាមអារ៉ាម​ផ្ដោត​លើ​ពលករ​ខុស​ច្បាប់ ហើយ​ភាគ​ច្រើន​ដែល​មក​នោះ ពលករ​ខុស​ច្បាប់ ពលករ​ស្រប​ច្បាប់​បន្ត​ធ្វើ​ធម្មតា»

លោក កុយ គួង នៅ​តែ​ច្រាន​ចោល​ព័ត៌មាន​ថា ពលករ​ខ្មែរ ៩​នាក់ ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់ ប៉ុន្តែ​បញ្ជាក់​ថា ពលករ​ចំនួន ៩​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា។

របាយការណ៍​នាយកដ្ឋាន​ការងារ​ថៃ បង្ហាញ​ថា ថៃ មាន​ពលករ​បរទេស​ស្រប​ច្បាប់​ចំនួន ២​លាន ៣​សែន​នាក់ ហើយ​ប្រមាណ ៨​សែន​នាក់​ផ្សេង​ទៀត ធ្វើ​ការងារ​មិន​ស្រប​ច្បាប់។ ប្រទេស​ថៃ ពឹង​ផ្អែក​ពលករ​ប្រទេស​ជិត​ខាង ដូចជា កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ឬ​ភូមា ធ្វើ​ការងារ​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ប្រើប្រាស់​កម្លាំង​ធ្ងន់។ មន្ត្រី​យោធា​ថៃ កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា មាន​គម្រោង​បង្កើត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​បង្កើត​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​ធ្វើ​ការងារ​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​មុន ដើម្បី​គ្រប់គ្រង​ពលករ​បរទេស។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP) ក៏​បាន​ដក​ស្រង់​សម្ដី​អ្នក​វិភាគ​មួយ​ចំនួន​ថា ពលករ​ភូមា មិន​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ ច្រើន​ដូច​ពលករ​កម្ពុជា ឡើយ ដោយសារ​តែ​បញ្ហា​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ។ អ្នក​វិភាគ​ចាត់​ទុក​ថា ទំនាក់ទំនង​ល្អ​រវាង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ជា​មូលហេតុ​ដែល​រដ្ឋាភិបាល​យោធា​ថៃ ផ្ដោត​ការ​យក​ចិត្ត​ទុក​លើ​តែ​ពលករ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "ពាណិជ្ជករ​និង​ម្ចាស់​ក្រុមហ៊ុន​ថៃ​បារម្ភ​ពី​ការ​បាត់​បង់​កម្លាំង​ពលករ​បរទេស"

  1. samsung s5 says:

    shit, it politics played by thai’s king & passed it thai’s army..

  2. ((●益●)) says:

    អាងាប់តៃហោង ហ៊ុន សែន វាចង្រៃប្រជាជនខ្មែរខ្លាំងណាស់
    សូម្បីតែប្រជាជនខ្មែរ១៤លាននាក់ ក៍អាខ្វាក់ ហ៊ុន សែន
    អសមត្ថភាពរកការងារឱ្យប្រជាជនធ្វើមិនបានដែរ មន្រ្តីវា
    ដូចជា អាកញ្ចាស់ ចម ប្រសិទ្ធ អាកញ្ចាស់ ជាម យៀប អាកញ្ចាស់ ឈាង វុន
    និងអាឡប់ពាក់ផ្កាយចោរផ្សេងៗទៀត វាយឫកខ្ពស់ណាស់
    ប៉ុន្តែវារកស៊ីលាក់ក្បាលលូនក្រោមអាចម៍ជន្លេនពុករលួយ លួចជាតិសោះ
    ពួកអាចុយម៉ាយ កូនមីឆ្កែកើតចេញពីតំណក់ឈាមចោរអស់នេះថោកទាបណាស់ ។

  3. VengSreng(ChongAkheat) says:

    ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
    very very happy nas
    ប៉ុន្តែ
    kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross

    =============================

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…