ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក ម៉ៅ ច័ន្ទតារា អគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ ណាត សុភាព)
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃពុធនេះ ឲ្យដឹងថា ស្ថាប័ននេះគ្រោងបង្កើតការិយាល័យធ្វើលិខិតឆ្លងដែន នៅតាមបណ្តាខេត្តនានា ដើម្បីជួយសម្រួលដល់ពលករ សិស្ស និស្សិត ដែលជាប់អាហារូបករណ៍ ងាយស្រួលចុះឈ្មោះធ្វើលិខិតឆ្លងដែន ទៅធ្វើការងារនៅប្រទេសបរទេស។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជិត៣ម៉ោង អគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទតារា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងនឹងអនុវត្តតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលសម្រេចឲ្យធ្វើលិខិតឆ្លងដែនសម្រាប់ពលករខ្មែរ សិស្ស និស្សិតដែលជាប់អាហាររូបករណ៍ ដោយយកតម្លៃ៤ដុល្លារ។ លោកបន្តថា ដើម្បីបង្កលក្ខណៈងាយពួកគេទាំងនោះ ក្រសួងគ្រោងបង្កើតការិយាល័យធ្វើលិខិតឆ្លងដែននៅតាមបណ្តាខេត្តនានា ជាពិសេសទិសឦសាន ដើម្បីជួយសម្រួលដល់ពួកគេ «ជាគោលការណ៍របស់ក្រសួងមហាផ្ទៃនេះ យើងនឹងពង្រីកទៅតាមខេត្តមួយចំនួន ឫគ្រប់ខេត្តតាមពិនិត្យមើលភាពជាក់ស្តែង បើខេត្តណាយើងគិតថាតិច យើងនឹងដាក់នៅចំនុចកណ្តាលណាមួយ ដើម្បីប្រមូល ឧទាហរណ៍ខេត្តភូមិភាគឥសាន្ត ឫមួយត្រូវដាក់ទាំងអស់ គឺសំរាច់ ទៅលើឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
ប្រធានអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ យល់ស្របនឹងវិធានការរបស់ក្រសួងមហាផ្ទៃ ចំពោះគម្រោងបង្កើតការិយាល័យ ធ្វើលិខិតឆ្លងដែននៅតាមបណ្តាខេត្តនោះ។ តែលោកថា វិធានការនេះ មិនទាន់គ្រប់គ្រាន់នោះទេ អ្វីដែលសំខាន់ប្រទេសកម្ពុជា និងប្រទេសដែលទទួលពលករទៅធ្វើការនោះ ត្រូវបង្កើតកិច្ចព្រមព្រៀងមួយ ពាក់ព័ន្ធនឹងសេនានុព័ន្ធការងារ (ការដោះស្រាយវិវាទការងារ) នៅពេលពួកគេជួបបញ្ហាប្រឈមផ្សេងៗនៅប្រទេសនោះ «ប្រសិនជារាជរដ្ឋាភិបាលបានឆ្លើយបតដូចនេះហើយ បើសិនមានលទ្ធភាព ត្រូវបង្កើតជាសេនានុព័ន្ធការងារ ប្រចាំនៅប្រទេសទទួលទៅ ជាពិសេសប្រទេសទាំងឡាយណា ដែលមានពលករទៅធ្វើការងារច្រើនដូចជាប្រទេសថៃ ប្រទេសម៉ាឡេស៊ី ហើយនឹងប្រទេសកូរ៉េខាងត្បូង ហើយត្រូវធ្វើ ចរចាជាមួយរាជរដ្ឋាភិបាលទទួលដើម្បីឲ្យមានកិច្ចព្រមព្រាងទ្វេភាគីជាជាងជា អនុសារណៈយោគយល់គ្នា ដើម្បីឲ្យវាមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីការពារពលករយើងហ្នឹង»។
ចាប់ពីដើមខែមិថុនាមក ពលករខ្មែរជាង២២ម៉ឺននាក់ ត្រូវបានអាជ្ញាធរថៃចាប់ដាក់រថយន្តទ្រុងបញ្ជូនមកកាន់កម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងខេត្តប៉ៃលិន ក្រោមហេតុផលពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេស និងចៀសវាងការជួញដូរមនុស្ស។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ កំណត់មិនឲ្យភាគីពាក់ព័ន្ធ យកថ្លៃធ្វើលិខិតឆ្លងដែនធម្មតា ពីពលករ ពលការិនី និងសិស្ស-និស្សិតអាហារូបករណ៍ ប៉ុន្តែតម្រូវឲ្យសាមីខ្លួន បង់ថ្លៃសេវាថតរូបចំនួន ៤ដុល្លារ ធ្វើប័ណ្ណការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១០ដុល្លារ, ធ្វើទិដ្ឋការការងារ នៅស្ថានទូតថៃ ចំនួន២០ដុល្លារ ហើយថ្លៃសោហុយចំណាយធ្វើដំណើរពីភ្នំពេញ ទៅទល់ដែនថៃ ចំនួន១៥ដុល្លារ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
ខ្ញុំដូចជាអត់យល់រដ្ឋាភិបាលខ្មែរ រដ្ឋាភិបាលថៃគេបណ្តេញកម្មករខ្មែរត្រឡប់មកកម្ពុជាវិញគួរតែដឹងខ្លួន ខ្មះអៀនប្រទេសថៃដែលគេមើលងាយរដ្ឋាភិបាលខ្មែរដឹកនាំប្រទេសមិនចេះបង្កើតការងារឲ្យប្រជាជន ខ្លួនមានធ្វើនៅក្នុងស្រុកបែរជាទៅធ្វើខ្ញុំគេនៅក្នុងប្រទេសគេទៅវិញ។ ខ្ញុំរឹតតែទ្រូងទេដែលរដ្ឋាភិបាល ខ្មែរនៅតែមិនចេះខ្មះប្រទេសគេ មិនតែប៉ុនណ្ណោះមិនបានប៉ុន្មានថ្ងៃផងរដ្ឋាភិបាលខ្មែរមិនត្រឹមតែឈឺ ខួរហើយបង្កើតការងារឲ្យពលករខ្មែរធ្វើទេថែមទាំងស្លន់ស្លោរទៅបង្កើតការិយាល័យធ្វើបាស្ព័ររុញ ឲ្យប្រជាជនខ្លួនទៅធ្វើខ្ញុំគេវិញទៀត។ តើហ៊ុនសែនហេតុអីបានជាមិនចង់ឲ្យពលករខ្មែរនៅក្នុងស្រុក? តើស្រុកខ្មែរហ៊ុនសែនទុកឲ្យនណានៅបានជាមានផែនការរុញខ្មែរឲ្យទៅធ្វើការនៅស្រុកគេដូចនេះ?
Yes, send them back quickly before they join CNRP , with cheap passport.
ព្រោះអ្នកទាំងនោះមិនគាំទ្រគាត់។ តើខ្ញុំនិយាយត្រូវទេ?។
Do you think what I am thinking?
Are they living in the right country?
I wonder why the country has been led to plenty of misery.
Other countries I know they do anything to assist their people.
Strangely enough, Cambodia seems to opposite.
Plenty of Cambodians have to work oversea due to poverty or any political agreement so called ASEAN treaty or Khmer slavery. In contrary, the elites continue to suck out all assets in Cambodia considering that they own them all.
Meanwhile , influx of illegal immigrants continue to replace the outgoing Cambodians.
That’s called kingdom of wonder or kingdom of OTHERS?
Speechless! !!
Do you think what I am thinking?
Are they living in the right country?
I wonder why the country has been led to plenty of misery.
Other countries I know they do anything to assist their people.
Strangely enough, Cambodia seems to opposite.
Plenty of Cambodians have to work oversea due to poverty or any political agreement so called ASEAN treaty or Khmer slavery. In contrary, the elites continue to suck out all assets in Cambodia considering that they own them all.
Meanwhile , influx of illegal immigrants continue to replace the outgoing Cambodians.
That’s called kingdom of wonder or kingdom of OTHERS?
Speechless! !!
ល្មមដឹងខ្លួនហើយពួកអានរគកុំកេងប្រវញ័ពីរាស្រ្តច្រើនពេកល្មមគ្រប់គ្រន់ហើយ។
អាល្ងើជាន់ខ្ពស់ក្រសួងមហាផ្ទៃ!! ម៉េចបានមិននាំគ្នាគិតគូរពីដើមទីមក? ចាំបាច់អោយសម្តេចស្រែក? ស័កច្រើនអត់ប្រយោជន៍… បើឯងស្លាប់ទៅ សូមវិញ្ញាណខ័ន្ឌឯង កុំមកចាប់ជាតិជាខ្មែរទៀតអី…
ផ្កាយដល់ទៅ៤ តែមុខដូចសេះ។
អែតាបិុះផ្កាយ៣ឈរពីក្រោយវិញមុខដូចស្វាក្រិះ។