ដោយ ដែន អយុធ្យា
2014-06-25
RFA

សាកសពកងសន្តិសុខរក្សាសន្តិភាពមួកខៀវកម្ពុជា ២រូបរបស់អង្គការសហប្រជាជាតិ បញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤។ RFA/Den Ayuthyea
សាកសពកងសន្តិសុខរក្សាសន្តិភាពមួកខៀវកម្ពុជា ២រូបរបស់អង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ម៉ោងប្រហែលជាង៧ ថ្ងៃទី២៥ ខែមិថុនា។
សាកសពទាំងពីររូបនោះ គឺលោកអនុសេនីយ៍ឯក មាគ សេរីវឌ្ឍនា និងលោកអនុសេនីយ៍ទោ នី ណុល។ លោកទាំងពីរបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី៩-១០ ខែមិថុនា កន្លងទៅ ដោយមានអាការៈថប់ដង្ហើម និងទាស់ចំណី ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសសូម៉ាលី។
អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិសុខ បោសសម្អាតមីន និងកាកសំណល់សង្គ្រាមកម្ពុជា លោកឧត្តមសេនីយ៍ សែម សុវណ្ណនី ជាមួយក្រុមគ្រួសារសព ព្រះសង្ឃ និងកងកម្លាំង បានយកសាកសពទៅកាន់គេហដ្ឋានផ្ទាល់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ សពលោកអនុសេនីយ៍ឯក មាគ សេរីវឌ្ឍនា ដឹកយកទៅគេហដ្ឋានគ្រួសាររបស់លោកនៅភ្នំពេញ ឯសពលោកអនុសេនីយ៍ទោ នី ណុល ត្រូវដឹកយកទៅកាន់ខេត្តកំពង់ធំ ទាំងយប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមការងារដើម្បីសន្តិភាពគ្រោងធ្វើយុទ្ធនាការដើរក្បួនប្រារព្ធពិធីពិសាខបូជាថ្ងៃ១៣ឧសភា
- អាដហុកពិភាក្សាអំពីការកសាងសន្តិភាពដើម្បីសហគមន៍នាខេត្តកំពង់ចាម
- ទិវាសន្តិភាពពិភពលោក
- ក្រុមយុវជនគ្រោងនឹងបន្តចែកផ្កាជូនកងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី១កញ្ញា
- សង្គមស៊ីវិលបួងសួងសុំសន្តិភាពនិងយុត្តិធម៌លើកទី៣
- សង្គមស៊ីវិលប្រារព្ធពិធីបួងសួងសុំសន្តិភាពនិងយុត្តិធម៌នៅវត្តភ្នំជាលើកទី២
- នាយករដ្ឋមន្ត្រីថាអ្នកស្រី ពុង ឈីវកេក ជាសាក្សីរស់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស
- បក្សសង្គ្រោះជាតិប្រារព្ធពិធីរំលឹកខួបលើកទី២១នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
- រដ្ឋាភិបាលសម្រេចកំណត់យកថ្ងៃទី២៣ តុលា ជាថ្ងៃឈប់សម្រាក
Condolences to brave soldiers’ families.
Their participation is a well worth cause.
សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងសូមបួងសួងឲ្យវិញាណក្ខន្ធលេាកទាំងពីរសេាយសុខនៅសុគតិភព។
solidiers khmer died for nothing , just left their family live in big pressure and from hand to mouth only. other nationalities if soldier died like this their family will be supported by their government and liver better .
សូមចូលរួមមរណះទុក្ខដល់គ្រួសារអស់លោកទាំងពីរ យ៉ាងក្រៀមក្រំបំផុត និងសូមវិញ្ញាណខ័នអស់លោកបានទៅកាន់សុគតិភពដ៏សែនសុខសាន្ត ។
My condolences to the brave Cambodia soldiers who die with dignity may god bless your soul and your family
My condolences to the brave Cambodia soldier who die with dignity may god bless your soul and your family