ស៊ូប៊ែរឌី ព្រមាន​ពី​ការ​ផ្ទុះ​ហិង្សា​ជា​ថ្មី​បើ​កម្ពុជា​នៅ​ស្ទាក់​ស្ទើរ​មិន​កែ​ទម្រង់

លោក សូរិយ៉ា ស៊ូប៊ែរឌី បេសកជន​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ។

លោក សូរិយ៉ា ស៊ូប៊ែរឌី បេសកជន​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ។ ម៉ៃ វីរៈ


and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ប្រសិន​គណបក្ស​កាន់​អំណាច​នៅ​តែ​ស្ទាក់​ស្ទើរ​មិន​ធ្វើ​កំណែ​ទម្រង់​ជា​មូលដ្ឋាន​ចំពោះ​វិធី​ដែល​ខ្លួន​គ្រប់​គ្រង​ប្រជាជន​ទេ​កម្ពុជា អាច​នឹង​ផ្ទុះ​អំពើ​ហិង្សា​ដែល​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស ដូច​ក្រោយ​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​មុន​ជា​ថ្មី​ទៀត​នៅ​ពេល​ណា​មួយ។ នេះ​បើ​តាម​បេសកជន​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​លោក សូរិយ៉ា ស៊ូប៊ែរឌី បាន​ព្រមាន​កាល​ពី​ម្សិលមិញ។

លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១០ ថ្ងៃ​របស់​លោក​មក ប្រទេស​កម្ពុជា ថា៖ «ខ្ញុំ​សូម​លើក​ឡើង​ដដែល​អំពី​ទស្សនៈ​របស់​ខ្ញុំ​ថា កំណែ​ទម្រង់​ពិត​ប្រាកដ​ចំពោះ​វិធីសាស្រ្ត​អភិបាលកិច្ច គឺ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង ប្រទេស​កម្ពុជា។ ប៉ុន្តែ ហាក់​មាន​ការ​ស្ទើរ​ស្ទាក់​មួយ​ចំនួន​និង​ខ្វះ​ឆន្ទៈ​ស្មោះ​ត្រង់​ក្នុង​ការ​ទទួល​ស្គាល់​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​និង​ខ្លាំង​ក្លា​ពី​ប្រជា​ពលរដ្ឋ»។

លោក​បន្ត​ថា៖ «អ្នក​ដែល​ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​នឹង​ឃើញ​ថា ថ្ងៃ​ណា​មួយ​ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ត្រូវ​បង្ខំ​ទៅ​លើ​ពួក​គេ​ដោយ​ដំណើរ​វិវឌ្ឍន៍​ដែល​លើស​ពី​ការ​គ្រប់​គ្រង​របស់​ខ្លួន។ ការណ៍​នេះ​គឺ​បាន​កើត​ឡើង​ទូទាំង​អរិយធម៌​មនុស្ស។ ដោយ​បាន​សិក្សា​ពី​សង្គម​កម្ពុជា​និង​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជាជន​គ្រប់​វណ្ណៈ ខ្ញុំ​យល់​ឃើញ​ថា វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ដែល​និយាយ​ថា ប្រសិន​បើ​កំណែ​ទម្រង់​ពិត​ប្រាកដ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ឆាប់ៗ​ទេ នោះ​ប្រទេស​អាច​នឹង​មាន​ហានិភ័យ​នៃ​ការ​កើត​មាន​ហិង្សា»។

លោក ស៊ូប៊ែរឌី ជា​សាស្រ្តចារ្យ​ច្បាប់​អន្តរជាតិ បាន​បញ្ចប់​បេសកកម្ម​លើក ទី១១ ជា​អ្នក​រាយការណ៍​ពិសេស​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​លោក​កាន់​តំណែង​នេះ​តាំង​ពី ឆ្នាំ​២០០៩។

លោក​បន្ត​ថា៖ «ការ​ខក​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ចំណោម​ប្រជាជន» គឺជា​ភ័ស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ដោយ​សារ​តែ​ភាព​រីក​ចម្រើន​យឺត​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​ដែល​រដ្ឋាភិបាល​បាន​សន្យា»។

ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រាន​ចោល​គំនិត​ដែល​ថា រដ្ឋាភិបាល​មិន​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​ដោយ​ថ្លែង​ថា ការ​ហៅ​រដ្ឋ​មន្រ្តី​មក​សួរ​នៅ​ក្នុង​សភា​ថ្មីៗ​នេះ អំពី​គម្រោង​វារី​អគ្គិសនី​ចម្រូង​ចម្រាស គឺ​ជា​ឧទាហរណ៍​មួយ​នៃ​ឧទាហរណ៍​អំពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​នៅ​ក្នុង​អាណត្តិ​នេះ។

ចលនា​តវ៉ា​ដ៏​សន្តិវិធី​ធំ​មួយ​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ​មុន ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​បាន​បង្ក្រាប​កាល ខែ​មករា នៅ​ពេល​ដែល​មនុស្ស​យ៉ាង​ហោច ៦ នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ ខណៈ​កម្មករ​កាត់​ដេរ​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ។

លោក ស៊ូប៊ែរឌី ធ្វើ​សន្និសីទ​កាសែត​បញ្ចប់​ទស្សនកិច្ច​​ម្សិលមិញ​​។ ម៉ៃ វីរៈ

ជន​ស៊ីវិល​ឈរ​មើល​ពីរ​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​អាជ្ញាធរ​ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​ប៉ុន្មាន​ខែ​មុន​នោះ ដែល​ម្នាក់​ក្នុង​អំឡុង ខែ​វិច្ឆិកា នៅ​ស្ទឹង​មាន​ជ័យ ក្នុង​អំឡុង​ការ​តវ៉ា​របស់​កម្មករ​កាត់​ដេរ និង​ម្នាក់​ទៀត​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ក្នុង ខែ​កញ្ញា។

លោក ស៊ូប៊ែរឌី កាល​ពី​ម្សិលមិញ​បាន​ថ្កោល​ទោស​ចំពោះ​ការ​បន្ត​បិទ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ទី​នេះ​ជា «សញ្ញា​នៃ​ប្រជាធិបតេយ្យ»។ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​ហិង្សា ក្នុង​អំឡុង​ការ​បង្ក្រាប​កាល​ដើម ខែ​មករា។

លោក​បន្ត​ថា៖ «វា​ផ្តល់​នូវ​ចំណាប់​អារម្មណ៍​ថា វា​មាន​ការ​ប៉ុន​ប៉ង​ដាក់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទ្រុង​សម្រាប់ ប្រទេស​កម្ពុជា»។

បើ​តាម​លោក ស៊ូប៊ែរឌី បាន​ឲ្យ​ដឹង​មន្រ្តី​រដ្ឋាភិបាល​ថ្លែង​ថា ទីលាន​ប្រជាធិបតេយ្យ​នឹង​បើក​សម្រាប់​សាធារណជន​វិញ នៅ​ពេល​អាជ្ញាធរ​ជឿ​ថា ប្រជាជន​នឹង​ប្រើ​វា​ស្រប​ទៅ​តាម​ច្បាប់។

លោក ជាម យៀប បាន​ថ្លែង​ពី​ម្សិលមិញ​ថា ខណៈ​លោក​គោរព​សិទ្ធិ​របស់​លោក ស៊ូប៊ែរឌី លើ​ការ​បញ្ចេញ​មតិ​គាត់ គាត់​គួរ​តែ​ពិនិត្យ​និង​ថ្លឹង​ថ្លែង​ពី​អ្វី​ដែល​បក្ស​កាន់​អំណាច​ធ្វើ។

លោក ជាម យៀប បន្ត​ថា៖ «យើង​បាន​ធ្វើ​កំណែ​ទម្រង់​ដូចជា រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​នេះ ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​អញ្ជើញ​រដ្ឋ​មន្រ្តី​ឲ្យ​ពន្យល់​សភា អំពី​គម្រោង​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម​២ ជាដើម»។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​បញ្ជា​ឲ្យ​បើក​ប្រាក់​ខែ​ទាន់​ពេល​វេលា​ដល់​មន្រ្តី​រាជការ​និង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ចុង​ខែ​ដែល​នេះ​ក៏​ជា​ប្រភេទ​នៃ​កំណែ​ទម្រង់​មួយ​ដែរ។ អ្វីៗ​ទាំង​នេះ គឺជា​កំណែ​ទម្រង់​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ដែល​អាច​ឃើញ​ហើយ​រដ្ឋាភិបាល​នឹង​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត​ស្រប​ទៅ​តាម​យុទ្ធសាស្រ្ត​ចតុកោណ​នៅ​ក្នុង​ដំណាក់កាល​ទី​បី»។

លោក ជាម យៀប ក៏​បាន​ថ្លែង​ការពារ​ផង​ដែរ​ចំពោះ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ដែល​លោក​ថា វា​ចំា​បាច់​រហូត​ទាល់​តែ​ព្រឹត្តិការណ៍​កាល ខែ​មករា ដែល​លោក​បន្ទោស​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ស៊ើប​អង្កេត​ចប់​សព្វ​គ្រប់»។ «នេះ​គឺជា​វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ហិង្សា​បែប​នេះ ដែល​នាំ​ឲ្យ​យើង​បិទ​វា​ជា​ថ្មី​ទៀត។ គាត់​មិន​គួរ​ស្តាប់​សូរ​ទះ​ដៃ​តែ​ម្ខាង​នោះ​ទេ។ គាត់​គួរ​តែ​ស្តាប់​សូរ​ទះ​ដៃ​ទាំង​ពីរ»។

ក្រៅ​ពី​ការ​ហៅ​រដ្ឋ​មន្រ្តី​ចូល​សភា និង​ការ​ព្រម​ព្រៀង​គ្នា​ចំពោះ​កំណែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត​មួយ​ចំនួន​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ក៏​បាន​ព្រម​ព្រៀង​ថា នឹង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តំណែង​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​សភា​ពេល​ពួក​គេ​បញ្ឈប់​ការ​ធ្វើ​ពហិការ​ផង​ដែរ»៕


What Next?

Recent Articles

2 Responses to "ស៊ូប៊ែរឌី ព្រមាន​ពី​ការ​ផ្ទុះ​ហិង្សា​ជា​ថ្មី​បើ​កម្ពុជា​នៅ​ស្ទាក់​ស្ទើរ​មិន​កែ​ទម្រង់"

  1. $$$ says:

    ព្ញុសូរតែព្រមាន គំរាមប្តឹង គាបសង្កត់ ។ល។​​​ និង​​​​​​  ។ល។  តែអាឆើតនៅតែអាឆើត ដដែល  

  2. ?? says:

    international community every thing they go by law, if they do not have enough evident yet they will take more investigation until they have it all . when they press charge to some one those person have to be guilty . no coffin no cry????????????? wait and see………….what ever those evil saying to him but he is the person that world community listening to. unlike our SAM DACH MAPHKAK SENA MOHA PENCHOR ( HUN SEN ) and his radical group. talking like evil acting like evil too what else Cambodian asking for?????????????Cambodia the country of tear????????????????????????????????????????????????????????my last question is who was the murder of my families???????????????????????????????????