ក្រុម​និស្សិត​នឹង​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ទូត​វៀតណាម​ឲ្យ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ

Content image - Phnom Penh Post

ព្រះ​សង្ឃ​កម្ពុជា​ក្រោម​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កន្លង​មក។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រុម​សិស្ស និស្សិត​បញ្ញវន្ត កម្ពុជា នឹង​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​ទៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​សប្តាហ៍​ក្រោយ​ដោយ​ទាម​ទារ​ឲ្យ​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត ដែល​កន្លង​មក​បាន​និយាយ​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាត់​បង់​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា ក្រុម​សិស្ស និស្សិត និង​សមាជិក​របស់​លោក ជា​ពិសេស​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​ជាង ១០០ នាក់​នឹង​ធ្វើ​ការ​តវ៉ា​មួយ​នៅ​មុខ​ស្ថានទូត វៀតណាម ប្រចាំ ប្រទេស​កម្ពុជា សប្តាហ៍​ក្រោយ​នេះ។

លោក ពិសេស ថ្លែង​ថា៖ «គោល​បំណង​នៃ​ការ​តវ៉ា​នេះ​គឺ​ដើម្បី​ធ្វើ​ការ​សម្តែង​មតិ និង​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម លោក ត្រឹង វ៉ាន់ថុង ប្រចាំ​នៅ កម្ពុជា ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិ​សាស្រ្ត​រឿង​រ៉ាវ​នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ អ្វី​ដែល​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា​ខ្មែរ​ក្រោម​បាន​បាត់​បង់​តាំង​ពី​យូរ​យារ​នោះ​ជា​ការ​បំផ្លើស​ការ​ពិត​របស់​ប្រវត្តិសាស្រ្ត​ទាំង​ស្រុង»។

លោក ម៉ៅ ពិសេស បាន​បញ្ជាក់​បន្ថែម​ថា អ្នក​នាំ​ពាក្យ​ត្រូវ​តែ​ឆ្លើយ​ទទួល​ស្គាល់​ការ​ពិត ហើយ​បក​ស្រាយ​ឡើង​វិញ​ថា អ្វី​ដែល​គាត់​និយាយ​ជា​ការ​យល់​ច្រឡំ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ប្រទេស​វៀតណាម ក៏ដូច​ជា​ជន​ជាតិ វៀតណាម ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​របស់​ប្រវត្តិ​សាស្រ្ត​របស់​ខ្មែរ​ក្រោម មិន​អាច​និយាយ​ផ្តេស​ផ្តាស​បាន​ទេ។ យើង​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​ដែល​រដ្ឋាភិបាល​ខ្មែរ​មិន​មាន​ប្រតិកម្ម ឬ​ចេញ​ជា​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​លើ​ករណី​នេះ​សោះ។ តែ​ទោះ​ជា​យ៉ាង​ណា​យើង​នៅ​តែ​មាន​និន្នាការ​ទាម​ទារ​យក​ទឹក​ដី​ខ្មែរ​ក្រោម​របស់​យើង​មក​វិញ​ឲ្យ​ទាល់​តែ​បាន»។

ឆ្លើយ​តប​នឹង​គម្រោង​ធ្វើ​ការ​តវ៉ា​អហិង្សា​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​នេះ លោក ត្រឹង វ៉ាន់ថុង អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម ប្រចាំ កម្ពុជា បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការ​តវ៉ា ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់​របស់ ប្រទេស​កម្ពុជា និង​ច្បាប់​អន្តរជាតិ។

លោក​បាន​ថ្លែង​ថា៖ «យើង​មិន​មាន​គំនិត​ញុះញង់​ទេ តែ​ប្រវត្តិ​សាស្រ្ត​ជា​ការ​ពិត​ជាក់​ស្តែង​គឺ​អ៊ីចឹង ប៉ុន្តែ​ខ្ញុំ​គិត​ថា ក្រុម​នេះ​បាន​ធ្វើ​ការ​ប្រឌិត ជា​ការ​បក​ស្រាយ​ក្លែង​ក្លាយ»។

លោក ត្រឹង វ៉ាន់ ថុង បាន​និយាយ​ទៀត​ថា មាន​ឯកសារ​ជាក់​ស្តែង​ពិត​តម្កល់​នៅ ប្រទេស​បារាំង។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​ដែល បារាំង ចូល​មក​កាន់​កាប់​ឥណ្ឌូចិន គឺ​បារាំង​មិន​បាន​កាត់​ដី​កម្ពុជា​ទៅ​ឲ្យ វៀតណាម ហើយ​ក៏​មិន​កាត់​ដី វៀតណាម ឲ្យ កម្ពុជា ដែរ​ហើយ​នៅ​ពេល​ដែល បារាំង ដក​ចេញ​វិញ​ក៏​ដូច​គ្នា​នេះ​ដែរ»។

លោក ត្រឹង វ៉ាន់ថុង បាន​បន្ត​ថា ការ​អះអាង​របស់​ក្រុម​អ្នក​តវ៉ា​នេះ​ក្នុង​គោល​បំណង​ញុះ​ញង់ ឬ​ក្នុង​បំណង​អ្វី​មួយ​នោះ​គឺ​លោក​មិន​យល់​ទេ ប៉ុន្តែ​លោក​មិន​ផ្លាស់​ប្តូរ​សម្ដី​របស់​លោក​ដែរ។

កាល​ពី ខែ​មិថុនា សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ព្រមាន​ធ្វើ​បាតុកម្ម​ធំ​មួយ ប្រឆាំង​រដ្ឋាភិបាល វៀតណាម ប្រសិន​បើ​មិន​មាន​ការ​សុំទោស​ជា​សាធារណៈ ចំពោះ​អ្នក​នាំ​ពាក្យ​ប្រចាំ ប្រទេស​កម្ពុជា ថ្លែង​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់ វៀតណាម យូរ​ណាស់​មក​ហើយ​និង​មិន​មែន បារាំង កាត់​ឲ្យ​នោះ​ទេ៕


What Next?

Recent Articles

4 Responses to "ក្រុម​និស្សិត​នឹង​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ទូត​វៀតណាម​ឲ្យ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ"

  1. lolo says:

    លោក ម៉ៅ ពិសេស បាន​បញ្ជាក់​បន្ថែម​ថា តែ​ទោះ​ជា​យ៉ាង​ណា​យើង​នៅ​តែ​មាន​និន្នាការ​ទាម​ទារ​យក​ទឹក​ដី​ខ្មែរ​ក្រោម​របស់​យើង​មក​វិញ​ឲ្យ​ទាល់​តែ​បាន»។

  2. Som Rieng Sey says:

    លោក ម៉ៅ ពិសេស បាន​បញ្ជាក់​បន្ថែម​ថា តែ​ទោះ​ជា​យ៉ាង​ណា​យើង​នៅ​តែ​មាន​និន្នាការ​ទាម​ទារ​យក​ទឹក​ដី​ខ្មែរ​ក្រោម​របស់​យើង​មក​វិញ​ឲ្យ​ទាល់​តែ​បាន នៅក្នុង 3000 ឆ្នាំក្រោយ។

  3. Neak Ta says:

    លោក ម៉ៅ ពិសេស បាន​បញ្ជាក់​បន្ថែម​ថា តែ​ទោះ​ជា​យ៉ាង​ណា​យើង​នៅ​តែ​មាន​និន្នាការ​ទាម​ទារ​យក​ទឹក​ដី​ខ្មែរ​ក្រោម​របស់​យើង​មក​វិញ​ឲ្យ​ទាល់​តែ​បាន នៅថ្ងៃស្អែកនេះ។

  4. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neng
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា