ដោយ សូត សុខប្រាថ្នា
2014-07-04
RFA

សកម្មភាពប្រជាសហគមន៍ស្រុកស្នូល ខេត្តក្រចេះ ដុតបំផ្លាញឈើប្រណិតរបស់ជនល្មើស ក្នុងដែនជម្រកអភិរក្សសត្វស្រុកស្នួល កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣។ CCHR
ពលរដ្ឋ និងបណ្ដាញសហគមន៍ការពារព្រៃឡង់ នៅខេត្តក្រចេះ កំពុងព្រួយបារម្ភកាន់តែខ្លាំងចំពោះការវិនាសហិនហោចព្រៃឈើក្នុងតំបន់ព្រៃឡង់ បន្ទាប់ពីកើតមានករណីចូលរួមបំផ្លាញធនធានធម្មជាតិទាំងនោះ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ។
បណ្ដាញសហគមន៍បានរកឃើញថា កងទាហាននៅវរៈសេនាតូចលេខ០២ នៅឃុំកំពង់ចាម ស្រុកសំបូរ បានធ្វើសកម្មភាពកាងឈើដែលកាប់នៅក្នុងតំបន់ព្រៃឡង់ដោយខុសច្បាប់។
ការរកឃើញថា កងទាហាននៅកងវរៈសេនាតូចលេខ០២ ជាអ្នកចូលដៃជើងក្នុងការបិទបាំងបទល្មើស និងការពារឈ្មួញ គឺនៅក្នុងពេលដែលប្រជាសហគមន៍ការពារធនធានព្រៃឈើដើរល្បាត នៅតំបន់ព្រៃឡង់ក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី២ កក្កដា ស្របពេលដែលបទល្មើសកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមាន។
ប្រជាពលរដ្ឋម្នាក់នៅឃុំកំពង់ចាម ស្រុកសំបូរ អ្នកស្រី ម៉ៅ ឱ្យដឹងថា ពួកគាត់ប្រមាណ ៦០នាក់ នាំគ្នាចុះល្បាតនៅក្នុងតំបន់ព្រៃឡង់ ដើម្បីពិនិត្យករណីកាប់បំផ្លាញព្រៃឈើ កាលពីពេលកន្លងទៅ។ ក្នុងការពិនិត្យនោះ ពួកគាត់បានខកចិត្តនៅពេលឃើញទាហាននៅកងវរៈ០២ ប្រដាប់ដោយអាវុធ បែរជាការពារដល់អ្នកប្រព្រឹត្តិបទល្មើសទៅវិញ។
អ្នកស្រី ម៉ៅ៖ «ព្រួយបារម្ភដែរ ព្រោះថា នៅពេលខ្ញុំចុះធ្វើការទៅ គេមានគ្រឿងអាវុធគ្រឿងអីអ៊ីចឹង មិនអាចធ្វើអីគេបានអ៊ីចឹង យើងខ្លាចៗគេនៅក្នុងព្រៃ បើយើងធ្វើការដោះស្រាយទៅ បើដៃទទេដូចគ្នាទៅមានអី»។
បណ្ដាញស្នូលសហគមន៍ព្រៃឡង់ ម្នាក់ទៀតថ្លែងក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះ ឱ្យដឹងដែរថា ខណៈពួកគាត់កំពុងល្បាតព្រៃនោះ ឃើញមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនរទេះ។ លោកបន្តថា ឃើញមានទាហានកងវរៈ០២ នៅក្នុងឃុំកំពង់ចាម ៣នាក់ ប្រដាប់ដោយកាំភ្លើង ធ្វើការរារាំងដំណើររបស់ពួកគាត់ មិនឱ្យចូលទៅតំបន់ដែលមានករណីកាប់បំផ្លាញព្រៃឈើទៅវិញ។ លោកយល់ថា ការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរ គឺកើតចេញពីមន្ត្រីកងកម្លាំងប្រដាប់អាវុធ រួមនឹងអាជ្ញាធរមន្ត្រីដែលពាក់ព័ន្ធបែបនេះឯង៖ «បើតាមពិត ខ្ញុំយល់ថា ពួកគាត់ជាអ្នករួមបំផ្លាញព្រៃឈើ ដោយសារអាថ៌កំបាំងពួកមេខាងលើ ប្រហែលជាគាត់មិនយកចិត្តទុកដាក់លើកូនចៅរបស់ពួកគាត់ទេ។ អ៊ីចឹងការកាប់បំផ្លាញព្រៃឈើ គឺកើតឡើងដោយពួកគាត់ទាំងអស់នេះឯង»។
ពលរដ្ឋបារម្ភថា ប្រសិនបើក្រុមកងកម្លាំងអាជ្ញាធរ និងមន្ត្រីជំនាញថ្នាក់លើ មិនអើពើចំពោះសកម្មភាពរបស់មន្ត្រីខ្លួន ឬកម្លាំងខ្លួន ដែលតែងតែឆក់យកឱកាស ដើម្បីប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើតទៅទៀតនោះ អនាគតព្រៃនៅស្រុកខ្មែរ នឹងវិនាសក្នុងពេលឆាប់ៗ។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ មេកងកម្លាំងអនុសេនាធំលេខ០៦ ស្ថិតក្រោមចំណុះកងវរៈសេនាតូចលេខ០២ លោក មាស ចាន់នឿង បានបដិសេធទៅនឹងការចោទប្រកាន់ ដោយលោកបញ្ជាក់ថា នៅពេលក្រុមកងកម្លាំងលោកចុះទៅនោះ គឺមានការបញ្ជាពីថ្នាក់លើ ដើម្បីចុះទៅពិនិត្យពីបញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់តំបន់នោះដែរ។ លោកបន្តថា នៅពេលចុះ គាប់ជួនគោយន្តរបស់ទាហានទាំងនោះជាប់ផុងនៅចំណុចថ្មកំបោជ្រោង ក៏បានជួបជាមួយក្រុមបណ្ដាញព្រៃឡង់តែម្តង ប៉ុន្តែបែរជាប្រជាពលរដ្ឋចោទប្រកាន់ថា ពួកគាត់កាងឈើទៅវិញ៖ «អត់មានទេបង! កម្លាំងហ្នឹងខ្ញុំឱ្យចុះទៅធ្វើការចុះទៅធ្វើការ ព្រោះគេថាមានរាយការណ៍ថា មានកម្លាំងចុះទៅកាប់ឈើកាប់អីនៅព្រៃឡង់ហ្នឹង មេគាត់ឱ្យចុះទៅមើល»។
លោកបន្ថែមទៀតថា នៅតំបន់នោះពិតជាមានបទល្មើសព្រៃឈើមែន ហើយភាគច្រើន គឺប្រជាពលរដ្ឋនៅទីនោះ គាត់នាំគ្នាកាប់យកសង់ផ្ទះ។ ចំណែកឈើ ៥គោយន្ត ដែលប្រជាសហគមន៍អះអាងថា ទាហានកាងនោះ គឺជារបស់ប្រជាពលរដ្ឋដែលកាប់យកធ្វើផ្ទះតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ នាយកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ មើលឃើញថា តាមការចុះពិនិត្យរបស់លោកកន្លងមក ភាគច្រើននៃអ្នកកាប់បំផ្លាញព្រៃឈើ និងរកស៊ីរបរឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា គឺជាកម្លាំងប្រដាប់អាវុធ និងមន្ត្រីមានអំណាចតែម្តង។ បើទោះបីជាពួកគេទាំងនោះមិនបានប្រព្រឹត្តផ្ទាល់ ក៏បានប្រព្រឹត្តដោយប្រយោលដែរ។ លោកបញ្ជាក់ថា ប្រសិនបើយកច្បាប់ព្រៃឈើមកអនុវត្តត្រឹមត្រូវវិញនោះ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញ និងអាជ្ញាធរភាគច្រើន នៅក្នុងជួររដ្ឋាភិបាល សុទ្ធតែពាក់ព័ន្ធក្នុងការរួមចំណែកបំផ្លាញធនធានធម្មជាតិមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាដហុកអំពាវនាវឲ្យស៊ើបអង្កេតកិច្ចសន្យាទិញលក់ឈើប្រណិតតំបន់ព្រៃស្រោងនៅរតនគិរី
- ជនជាតិដើមភាគតិចធ្វើសន្និសីទកាសែតស្ដីពីផលប៉ះពាល់ដោយសារការកាប់បំផ្លាញព្រៃឈើ
- សហគមន៍នៅមណ្ឌលគិរីរកអន្តរាគមន៍រឿងការប្រើហិង្សាលើអ្នកការពារព្រៃឈើ
- ពលរដ្ឋខ្មែរ៣នាក់ត្រូវទាហានថៃចាប់ខ្លួនពេលឆ្លងដែនចូលកាប់ឈើគ្រញូងនៅថៃ
- អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ជលផល
- ពលរដ្ឋនៅពោធិ៍សាត់បារម្ភពីសកម្មភាពកាប់ឈើប្រណិតអនាធិបតេយ្យ
- ពលរដ្ឋនៅត្បូងឃ្មុំបារម្ភពីសកម្មភាពអាជីវកម្មឈើខុសច្បាប់ដោយមិនមានការបង្ក្រាប
- ពលរដ្ឋ១៩ភូមិនៅរតនគិរីធ្វើញត្តិទាមទារបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនបូមខ្សាច់
- មនុស្ស២នាក់ត្រូវបានចាប់ខ្លួនក្រោយមានការតវ៉ារឿងសមត្ថកិច្ចរឹបអូសគ្រឿងយន្តកាត់ឈើ
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neng
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
កាលពីឆ្នាំ 1997 ខ្ញុំបានទៅលេង នៅឯ កូនដំរៃ នៅម្តុំ ផ្សាឡែមជាប់ខេត្តចាន់បុរិប្រទេសសៀម។
ខ្ញុំជិះឡានរថឈ្នួលកាត់តាម បរវិល ចាច់ទៅ ដំណាក់សាលា កងពុលលេខ (ចំមិនបាន) ខ្ញុំឃើញ
ព្រៃឈើ ពេញព្រៃ។
ខ្ញុំបានសាកសួរគេថា មានម្ចាស់អស់ហើយ គេកាត់ឲ្យទាហាន ជាពិសេស ទាហានផ្តាច់ខ្លួន។
ពេលនោះ ហ៊ុនសែន បានយកចិត្តទាហានខ្មែរក្រហម បន្ទាប់ពីចាប់មេខ្មែរក្រហមបាន។
បន្ទាប់មក មានក្រុមស៊ីម៉ាក់ រៀវរកមិន និងរ៉ែមាស
បានដោះម៊ីន នៅក្នុងព្រៃ បន្ទាប់មក ពលរដ្ឋខ្មែរចាប់ផ្តើមកាប់ធ្វើខ្យូង។
រួចធ្វើចំការ ដោយមានការកាប់ដុត ជារឿងរាល់ថ្ងៃ គ្មានអាឆ្កែណាទៅហ៊ាមឃាត់ឡើយ។
មកដល់ពេលនេះ ក្លាយជាវាលចំការស្ទើគ្មានសល់ ។
នេះហើយ របបអាសត្វចង្រៃ ចាប់កំណើតមកបំផ្លាញខ្មែរ។