Fri, 4 July 2014
វង្ស សុខេង and Kevin Ponniah
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្នុងកិច្ចខំប្រឹងប្រែងដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃរដ្ឋាភិបាល ដែលលោកធ្វើជាប្រមុខជាការតបត ទៅនឹងការបន្តធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិមិនចូលប្រជុំរដ្ឋសភា លោក ហ៊ុន សែន បានសំដៅទៅ ប្រទេសថៃ ដើម្បីធ្វើការប្រៀបធៀប។
ប៉ុន្តែ លោកបានជ្រើសរើសមិនធ្វើការប្រៀបធៀបរដ្ឋាភិបាលជាប់ឆ្នោតរបស់ខ្លួន ទៅនឹងរដ្ឋាភិបាលមួយទៀតដែលបង្កើតឡើងតាមរយៈការបោះឆ្នោតទេ។ ផ្ទុយទៅវិញ លោកបានជ្រើសយកក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់នៅ ថៃ ដែលបានបង្កើតឡើង បន្ទាប់ពីយោធាបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារ កាលពី ខែឧសភា ហើយភ្លាមៗនេះ បានចាប់ផ្តើមបង្ក្រាបលើសំឡេងប្រឆាំង។
លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលបានទទួលការអនុម័តពីព្រះមហាក្សត្រ ដែលដូច្នេះ រដ្ឋាភិបាលនោះមានភាពស្របច្បាប់ដូចគ្នា។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំគ្រាន់តែផ្តាំជូនទៅវិញ បើខ្លួនល្ងង់ ក៏ល្ងង់ម្នាក់ឯងទៅភាពស្របច្បាប់នៅ កម្ពុជា គឺត្រង់វាអស់ហើយត្រឹមរាជក្រឹត្យព្រះមហាក្សត្រ»។
លោកបន្ថែមថា៖ «នៅ ប្រទេសថៃ ក៏អ៊ីចឹងដែរលោក ប្រាយុទ្ធ ចាន-អូចា គាត់ទទួលបានព្រះរាជក្រឹត្យពីមហាក្សត្រថៃ គាត់អាចធ្វើការងារបាននៅឯទីនេះ រឿងបញ្ហាធំជាងគេសភាប្រជុំហើយ បើសភាប្រជុំ ហើយមិនទាន់មានរាជក្រឹត្យព្រះមហាក្សត្រ ក៏អត់បានដែរ…អាណឹងវាចប់ត្រឹមប៉ុណ្ណឹង ស្របច្បាប់ ឬមិនស្របច្បាប់លោកឯងគិតមើលទៅ»។
ថ្លែងទៅកាន់ជនពិការរាប់ពាន់នាក់នៅកោះពេជ្រ ក្នុងអំឡុងពិធីប្រកាសផែនការយុទ្ធសាស្រ្តជាតិ ដើម្បីពិការភាពថ្មីរយៈពេល ៥ ឆ្នាំ កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលសប្បាយចិត្តក្នុងការបន្តធ្វើច្បាប់រហូតដល់ការបោះឆ្នោតលើកក្រោយនៅ ខែកក្កដា ឆ្នាំ២០១៨ ប្រសិនបើគណបក្សប្រឆាំងចង់លេង។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលឈ្នះ ៥៥ អាសនៈ នៅក្នុងរដ្ឋសភា បានហៅរដ្ឋាភិបាលថា មិនស្របតាមរដ្ឋធម្មនុញ្ញ និងមិនមានលទិ្ធប្រជាធិបតេយ្យ។
លោកបានឲ្យដឹងតាមអ៊ីមែលថា៖ «ឥឡូវនេះ គ្មានអ្នកណាម្នាក់ជំទាស់ការពិត ដែលរបបបច្ចុប្បន្ននៅ កម្ពុជា គឺមិនមែនជាលទិ្ធប្រជាធិបតេយ្យសេរីនិងពហុបក្សទេ។ ដោយអតីតគណបក្សកុម្មុយនីស្តកាន់កាប់ និងគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ចាប់ផ្តើមពីរដ្ឋសភារដ្ឋាភិបាលបច្ចុប្បន្នរបស់លោក ហ៊ុន សែន គឺផ្អែកលើប្រព័ន្ធឯកបក្ស ដូចរបបកុម្មុយនីស្តសម័យសង្គ្រាមត្រជាក់»។
លោក រង្ស៊ី បញ្ជាក់ថា៖ «គ្មានរដ្ឋាភិបាលស្របច្បាប់ឡើយ ដរាបណាវាកើតចេញពីរដ្ឋប្រហារ ទោះបីជារដ្ឋប្រហារយោធាក្តី ដូចក្នុងករណី ប្រទេសថៃ ឬរដ្ឋប្រហាររដ្ឋធម្មនុញ្ញដូចក្នុងករណី ប្រទេសកម្ពុជា បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស…»។
លោកស្រី ជា វណ្ណាត អ្នកអត្ថាធិប្បាយនយោបាយថ្លែងថា លោក ហ៊ុន សែន កំពុងព្យាយាមស្វែងរកពេលវេលាឲ្យបានច្រើន តាមរយៈការបន្តបញ្ជាក់ពីភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់ខ្លួន។ «[គាត់] ប្រៀបធៀបនេះគឺត្រឹមត្រូវ [ថៃ និង កម្ពុជា] ស្ថិតក្នុងស្ថានភាពដូចគ្នា…ប៉ុន្តែ នេះមិនមែនជាដំណើរនៃលទិ្ធប្រជាធិបតេយ្យទេ»៕
this dog will be disappeared from cambodia one day then cambodia will be developed and people live in happiest.
the dog has its day. i am waiting for that day. the sooner , the better. stupid dog and groups out of this country. go to hell.
ហ៊ុន សែន ខ្ញុំគ្រាន់តែផ្តាំជូនទៅវិញ បើខ្លួនខ្ញុំល្ងង់ ក៏ល្ងង់ម្នាក់ឯងទៅភាពស្របច្បាប់នៅ កម្ពុជា
គឺត្រង់វាអស់ហើយត្រឹមរាជក្រឹត្យព្រះមហាក្សត្រ ព្រោះខ្ញុំលួចជាតិបានមួយលានដុល្លា សែនខ្ញុំត្រូវ
ចែកឱ្យរាជវាំង១០០ដុល្លាឬ៥០ដុល្លាដែរតើ ហ្ន៎ ? ។
ហ៊ុន សែន ខ្ញុំគ្រាន់តែផ្តាំជូនទៅវិញ បើខ្លួនខ្ញុំល្ងង់ ក៏ល្ងង់ម្នាក់ឯងទៅភាពស្របច្បាប់នៅ កម្ពុជា
គឺត្រង់វាអស់ហើយត្រឹមរាជក្រឹត្យព្រះមហាក្សត្រអែបអបខ្ញុំ ព្រោះខ្ញុំលួចជាតិបានមួយលានដុល្លា សែនខ្ញុំត្រូវ
ចែកឱ្យរាជវាំង១០០ដុល្លាឬ៥០ដុល្លាដែរតើ ហ្ន៎ ?
តែអត់គាំទ្រខ្ញុំនិងមុខតែទៅកាប់ដីធ្វើស្រែយកស្រូវស៊ីខ្លួនឯងហើយ ជាមួយសែនខ្ញុំកុំច្រឡំ ! ។