Fri, 4 July 2014
វង្ស សុខេង and ប៊ុត រស្មីគង្គា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កាលប្រាំមួយខែមុន កម្លាំងប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើការតវ៉ារបស់កម្មករកាត់ដេរដែលទាមទារការដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារនៅតាមផ្លូវ វេងស្រេង ដែលពោរពេញទៅដោយរោងចក្រ។ យ៉ាងហោចណាស់មនុស្ស ៥ នាក់ត្រូវបានសម្លាប់នៅក្នុងអ្វីដែលក្រុមសិទ្ធិមនុស្សបានហៅថា ជាអំពើហិង្សាដ៏អាក្រក់បំផុតទៅលើពលរដ្ឋក្នុងរយៈកាល ១៥ ឆ្នាំចុងក្រោយនេះ។
អស់រយៈពេលជាងកន្លះឆ្នាំមកហើយ គេមិនទាន់ឃើញមានលទ្ធផលស៊ើបអង្កេតណាមួយរបស់រដ្ឋាភិបាលត្រូវបានចេញបង្ហាញនៅឡើយទេ។ គ្មានកម្លាំងប្រដាប់អាវុធប៉េអឹមនគរបាល ឬយោធាណាម្នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីធ្វើឲ្យស្លាប់ជីវិតមនុស្សនេះទេហើយគ្រួសារជនរងគ្រោះបាននិយាយថា ពួកគេបន្តរង់ចាំយុត្តិធម៌ ឬសំណងប៉ុន្តែក្តីសង្ឃឹមទាំងនោះបានរលាយបាត់បន្តិចម្តងៗ។
អ្នកស្រី ជីវ ផានិត ដែលប្តីរបស់អ្នកស្រី ត្រូវបានសម្លាប់ក្នុងអំឡុងការបង្ក្រាបលើក្រុមអ្នកតវ៉ាដែលនាំគ្នាគប់ដុំថ្ម និងដបសាំងបានថ្លែងថា៖ «រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនបានធ្វើអ្វីដើម្បីគិតគូរអំពីខ្ញុំសោះគ្មាននរណាម្នាក់មកមើលខ្ញុំទេ។ ខ្ញុំមិនដឹងថា តើខ្ញុំនឹងត្រូវធ្វើអ្វីទេ»។
អ្នកស្រីបន្តថា៖ «ប្តីរបស់ខ្ញុំ ទើបតែបានចូលរួមបាតុកម្មហើយគាត់មិនគួរត្រូវបានដាក់ទោសឲ្យស្លាប់បែបនោះទេ។ ខ្ញុំបានក្លាយជាស្រ្តីមេម៉ាយហើយរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់និងផ្តល់សំណងដល់ខ្ញុំ។ ខ្ញុំមិនដឹងថា តើខ្ញុំនឹងទទួលបានយុត្តិធម៌ឬអត់នោះទេ»។
ការស៊ើបអង្កេតរបស់រដ្ឋាភិបាលទៅលើករណីហិង្សាបានបញ្ចប់កាលពី ខែកុម្ភៈ ហើយមិនទាន់បានឃើញចេញផ្សាយជាផ្លូវការទេ។ កាលថ្ងៃ ទី៣០ ឧសភា មនុស្ស ១៣ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការបង្ក្រាបថ្ងៃ ទី៣ ខែមករា ត្រូវបានរកឃើញមានទោសកំហុសពីបទពាក់ព័ន្ធនឹងការញុះញង់ឲ្យមានហិង្សាដោយចេតនានិងត្រូវបានព្យួរទោសពីមួយឆ្នាំរហូតដល់បួនឆ្នាំ។ ចាប់តាំងពីពេលនោះមករដ្ឋាភិបាលបានថ្លែងថា ខ្លួននឹងមិនបើកឲ្យប្រើប្រាស់ទីលានប្រជាធិបតេយ្យទេរហូតទាល់តែការស៊ើបអង្កេតបន្ថែមទៅលើព្រឹត្តិការណ៍ ខែមករា ត្រូវបានបញ្ចប់។
នៅពេលជាមួយគ្នានេះផងដែររដ្ឋាភិបាលបានបដិសេធមិនទទួលយកអនុសាសន៍កាលពីសប្តាហ៍មុននៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលសុំឲ្យរដ្ឋាភិបាល «ធ្វើការស៊ើបអង្កេតមិនលម្អៀង» ទៅលើការប្រើប្រាស់កម្លាំងហួសហេតុបង្ក្រាបទៅលើក្រុមអ្នកតវ៉ា។
អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងកាលពីថ្ងៃពុធថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលដែលធ្វើឡើងក្នុងរយៈកាលកន្លងទៅត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
លោកបន្តថា៖ «យើងកំពុងរង់ចាំការសម្រេចរបស់តុលាការដែលនឹងភ្ជាប់ការស៊ើបអង្កេតរបស់យើងប៉ុន្តែយើងមិនបានបញ្ឈប់ការស៊ើបអង្កេតទេ។ ការស៊ើបអង្កេតរបស់យើងនៅតែបន្ត»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ខេង ទីតូ បានថ្លែងថា អាជ្ញាធរបានធ្វើការស៊ើបអង្កេតទៅលើភាគីពាក់ព័ន្ធទាំងអស់រួមទាំងកម្លាំងប្រដាប់អាវុធហើយលោកថា ការទទួលខុសត្រូវលើចំណាត់ការបន្ថែម គឺអាស្រ័យទៅលើតុលាការ។
លោកបានបន្តថា៖ «របាយការណ៍នេះ គឺមិនមែនសម្រាប់សាធារណជនទេ។ វាគឺសម្រាប់តុលាការដើម្បីប្រើជាអត្ថប្រយោជន៍សាធារណជន… ដូច្នេះកាតព្វកិច្ចរបស់យើងគឺចប់ហើយយើងត្រូវតែរង់ចាំសេចក្តីសម្រេចរបស់តុលាការ»។
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី លោក លី សុផាន់ណា បានថ្លែងថា លោកមិនទាន់បានឃើញរបាយការណ៍នេះនៅឡើយទេ ហើយបានឲ្យ ភ្នំពេញ ប៉ុស្តិ៍ បង្វែរសំណួរទៅលោក ស៊ាង សុខ ដែលជាព្រះរាជអាជ្ញារងមួយទៀតដែលមិនអាចទាក់ទងសុំអត្ថាធិប្បាយបាន។
ព្រះរាជអាជ្ញារងមួយរូបទៀត លោក មាស ចាន់ពិសិត បានថ្លែងថា ខណៈលោកមិនបានដឹងអ្វីអំពីការស៊ើបអង្កេតនៅផ្លូវ វេងស្រេង លោកបានបញ្ជូនរបាយការណ៍របស់នគរបាលពាក់ព័ន្ធនឹងការសម្លាប់ លោក ម៉ៅ សុខចាន់ នៅស្ពានអាកាសក្បាលថ្នល់ កាល ខែកញ្ញា ឆ្នាំមុន ទៅចៅក្រមស៊ើបសួររួចហើយ។
លោកបន្តថា៖ «គ្មានជនសង្ស័យ ឬឃាតករណាមួយត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរបាយការណ៍នោះទេ ហើយខ្ញុំក៏មិនបានចោទប្រកាន់នរណាម្នាក់ពាក់ព័ន្ធនឹងករណីនេះដែរ ដោយសារហ្វូងមនុស្សច្រើនពេកហើយមនុស្សច្រើនណាស់ ដែលយើងមិនអាចកំណត់អត្តសញ្ញាណអ្នកដែលសម្លាប់ជនរងគ្រោះបាន»។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា វាច្បាស់ថា មិនមានការស៊ើបអង្កេតឯករាជ្យត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងករណីទាំងពីរនេះទេដោយសារតែនិទ្ទណ្ឌភាពគឺជារោគសញ្ញាដែលកើតមានទៅលើកងកម្លាំងប្រដាប់អាវុធ និងតុលាការក្នុង ប្រទេសកម្ពុជា»។
លោកស្រីមានប្រសាសន៍ថា៖ «រដ្ឋាភិបាលមិនមានឆន្ទៈនយោបាយក្នុងការស៊ើបអង្កេតលើកម្លាំងប្រដាប់អាវុធរបស់ខ្លួនទេ»៕
រាយការណ៍បន្ថែមដោយ Kevin Ponniah
whenever these are in power, no justice in cambodia
មិនអាចរកឃើញទេ ព្រោះអ្នកសម្លាប់នោះមិនមែនអ្នកឋានៈតូចតាច។ តើប្រជាជនសង្ឃឹមអី បើមានថ្នាក់ដឹកនាំល្មោភអំណាចយ៉ាងនេះ។ ស្រលាញ់តែអំណាច ពេលប្រជាជនជួបការលំបាក រកភាពអយុត្តិធម៍ មិនដែលបានដោះស្រាយ មានតែគាបសង្កត់ថែមទៀត។
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neng
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
I toll you be for, you never can find who is the killer because HUN SEN the one who order to kill. if you really want to know asked HUN SEN he knew every thing???????????????????????