ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្តាំ) និងលោក ប្រយុទ្ធ ចាន់អូចា ប្រមុខកងទ័ពថៃ
ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ប្រកាសថា លោកមិនខ្វល់ចំពោះការិះគន់ដែលថា រដ្ឋសភា និងរដ្ឋាភិបាលឯកបក្ស ហើយមិនមានការគាំទ្រពីអន្តរជាតិនោះទេ គឺឲ្យតែមានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់សុពលភាពហើយ នោះរាជរដ្ឋាភិបាលអាចដំណើរការបានជាធម្មតា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះនៅពិធីមួយស្តីពីសិទ្ធិជនពិការ ដែលធ្វើនៅកោះពេជ្រ។ លោកមានប្រសាសន៍ថា «២០១៨ ប្រហែលជាគ្មានការចាំបាច់ ដើម្បីនឹងនិយាយអ្វីច្រើនទេ នៅរក្សាបោះឆ្នោតខែ៧[កក្កដា]តទៅទៀត កុំឲ្យវាឈឺក្បាលពេក។ ដល់ពេលហ្នឹងហើយ ចេះតែធ្វើការទៅ អ្នកណាចូលមិនចូលហីទៅ។ បើនៅប្រទេសមានប្រមុខរដ្ឋតាមព្រះរាជតែងថ្នាក់តែងតាំង [ព្រះរាជ]ក្រឹត្យរបស់ប្រមុខរដ្ឋគេចេញហើយ អាហ្នឹងវាទៅហើយ ប្រទេសមានមហាក្សត្រ ព្រះរាជក្រឹត្យចេញដោយព្រះមហាក្សត្រ»។
បើតាមលោកនាយករដ្ឋមន្ត្រី ដែលកើតចេញពីសភាឯកបក្សនេះ ការបោះឆ្នោតអាណត្តិទី៦នឹងធ្វើនៅចុងខែកក្កដា ឆ្នាំ២០១៨ ពោលធ្វើតាមច្បាប់បោះឆ្នោតចាស់ ដែលនៅជាធរមាន ប្រសិនបើពុំទាន់មានច្បាប់ថ្មីមកជំនួស។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអ្នកវិភាគកត់សំគាល់ថា ធ្វើឡើងក្រោយពីមានជំនួបតាមទូរស័ព្ទជាមួយប្រមុខរដ្ឋាភិបាលយោធាថៃ ប្រាយុទ្ធ ចាន់អ៊ូចា ។ ប៉ុន្តែជំនួបនោះត្រូវបានក្រសួងការពារជាតិកម្ពុជា បដិសេធ។
រដ្ឋាភិបាលយោធាថៃ ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ដោយសារតែការធ្វើរដ្ឋប្រហារហើយឡើងកាន់អំណាចខ្លួនឯង ដែលខុសគោលការណ៍លទ្ធិប្រជាធិបតេយ្យ បើទោះជាស្តេចថៃចេញព្រះរាជក្រឹត្យតែងតាំងក៏ដោយ។
តើកម្ពុជាកំពុងយកលំនាំតាមរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន ដោយមិនខ្វល់ពីការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឬយ៉ាងណា ខណៈមានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងរួចហើយដែរនោះ?
លោកបណ្ឌិត ហ៊ាង រិទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា យល់ថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែយកលំនាំតាមរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ននេះទេ គឺបានដើរក្នុងគន្លងនេះ តាំងពីយូរណាស់មកហើយ។
បណ្ឌិត ហ៊ាង រិទ្ធី អះអាងដូចនេះ ដោយលោកលើកយកករណីបញ្ជាកម្លាំងប្រដាប់អាវុធ ឲ្យបាញ់សម្លាប់អ្នកតវ៉ានៅតាមផ្លូវវ៉េងស្រេង ដើម្បីសុំដំឡើងប្រាក់ឈ្នួល កាលពីដើមឆ្នាំ២០១៤ ការធ្វើរដ្ឋប្រហារបង្ហូរឈាម ឆ្នាំ១៩៩៧ ជាដើម។ ព្រឹត្តិការណ៍ទាំងនេះហើយ ដែលលោកបណ្ឌិត ហ៊ាង រិទ្ធី យល់ថា កម្ពុជា មានលំនាំអាក្រក់ជាងរដ្ឋាភិបាលយោធថៃបច្ចុប្បន្ននេះទៅទៀត ដោយថៃធ្វើរដ្ឋប្រហារមែន ប៉ុន្តែមិនមានការបង្ហូរឈាមនោះទេ។
សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ក៏យល់ថា កម្ពុជាមានលំនាំដូចរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ននេះលើចំណុចមួយចំនួន ប៉ុន្តែចំណុចខ្លះទៀតគឺខុសរដ្ឋាភិបាលយោធាថៃ។
សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ការដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចេញមុខទៅចាប់ដៃធ្វើជាមួយប្រមុខយោធាថៃ ដែលធ្វើរដ្ឋប្រហារលទ្ធិប្រជាធិបតេយ្យ បញ្ជាក់ឲ្យឃើញថា ប្រទេសខ្មែរកំពុងស្ថិតក្នុងបរិបទប្រទេសកុម្មុយនីស្តដែរ ហើយថាការធ្វើនយោបាយនេះអាចនឹងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ជាពិសេសព្រំដែនប្រាសាទព្រះវិហារ។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា យល់ថា បើគ្មានកំណែទម្រង់ការបោះឆ្នោតទេ នោះការបោះឆ្នោត នៅពេលខាងមុខ គឺអាចប្រឈមនឹងបញ្ហាកាន់តែអាក្រក់ ដោយសារប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ននេះ មិនអព្យាក្រឹត្យភាព និងតម្លាភាពបានឡើយ «ការមិនចូលសភារបស់គណបក្សជំទាស់ អាចធ្វើឲ្យគណបក្សកំពុងកាន់អំណាច គាត់មានបញ្ហាដែរ ដូចជាស្ថិតក្នុងភាពឯកោ ឬប្រឈមមុខនឹងភាពស្របច្បាប់នៅក្នុងសហគមន៍អន្តរជាតិជាដើម»។
លោកបណ្ឌិត ហង្ស ពុទ្ធា បន្តថា ដោយសម្ពាធពីសហគមន៍អន្តរជាតិ និងបញ្ហាប្រឈមរៀងៗខ្លួន គណបក្សជាប់ឆ្នោតទាំងពីរ មិនមានជម្រើសអ្វីផ្សេង ក្រៅពីការយោគយល់គ្នា រកដំណោះស្រាយនោះទេ៕
សូមសរសេរមកលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
ហង្ស ពុទ្ធា, are you stupid enough, now CCP dog want to destroy cambodia, so you want CNRP leader to team up with CCP, How fucking you are , we are now in danger, we want to rescue our nation and country, if CNRP leader forgive CCP dog, so CNRP also become a destroy leader. you are a Dr ,why said like not said
ខ្ញុំ សូមឆ្លេីយ តបទៅការវិភាគ របស់មេបក្សស្មូមទាន ឡៅ ម៉ុង ៃហ និង អ្នក ក្លាហាន ែកម ឡី ថា ការ វិភាគ របស់ លោកខុស ស្រឡះពីព្រឹត្តិការណជាក់ែស្តង។ ការ វិភាគ េនះដល់ចុង កន្ទុយ គឹនៅមិនចោល ការញុះញង់ដ ែដលជា ដ ែដល គឹចង់ អោយ រដ្ធា ភិបាល ែខ្មរ េប្រឹ ធម៏ក្តៅ ដាក់ សៀម ដេីម្បីបង្ករ ជម្លោះ បង្កេីតបញ្ហារ។
គិតសព្វៗទៅ កញ្ចាស់ ស្មូមទាន ឡៅ ម៉ុង ៃហ និង កញ្ចាស់ អត់ សិល្ប ែកម ឡី គឹ ជាអ្នក វិភាគ ឆ្មាចូលត្រឡោក សោះ។
រឿង សៀម និង ខ្មែរ ខុស គ្នា ត្រូវយល់ អោយច្បាស់ ណា។ស្រុកសឿមជារបបយោធាអជ្ញារសឹកបាញ់សំឡាប់។
គ្រាន់ ែត មិនទទួលយក2/3 មកប្រេីប្រាស់ តាមទំ េនីងពួក អា សង្គ្រោះជាតិ វានាំគ្នា វិភាគថាផ្តាច់ការដូចសៀម។
ពួក អាសង្គ្រោះ ជាតិ សុទ្ធ ែតមនុស្ស ម៉ាក ែតមួយបេីមិនដឹងខ្យល់អី េទខំស្តាប់ពត៏មានអោយ បានច្បាស់ ថា េតី េគកំពុង េធី អី៕
បើនៅតែជំនះធ្វើរដ្ឋាភិបាលឯកបក្សនោះពិតជាធ្វើបាបខ្លួនឯងទៅវិញទេព្រោះសហគមន៍អន្តរជាតិជា មេក្បាលម៉ាសុីនដឹកនាំពិភពលោកហើយប្រសិនបើសហគមន៍អន្តរជាតិគេមិនទទួលស្គាល់រដ្ឋាភិបាល ខ្មែរហើយគេដាក់រដ្ឋាភិបាលខ្មែរជារដ្ឋាភិបាលមិនស្របច្បាប់នោះចប់ប៉ាដោយ។ ពេលនោះទន្តកម្មជា ច្រើននិងដាក់មកកម្ពុជា ជាពិសេសខាងសេដ្ឋកិច្ចគឺសហគមន៍អន្តរជាតិគេហាមឃាត់ក្រុមហ៊ុនជាច្រើន ដែលមានបណ្តាញពាក់ពន្ធ័រកសុីជាមួយគ្នានៅលើពិភពលោកបន្តរដំណើរការរកសុីនៅកម្ពុជាពេល នោះរដ្ឋាភិបាលខ្មែរនិងដួលរលំដោយខ្លួនឯងហើយ បើចង់សាកល្បងសាកលមើលទៅក្រែងកាន់តែ ធ្ងន់ករជាងនេះ។
តើលោកនាក់វិភាគបល់បាយអែងបុ៉ន្មាននាក់ដិងថាតើលោក ហ៊ុន សែន និង លោក ប្រាយុទ្ទ ចាន់ អ៊ូចានិយាយស្អីខ្លះទៅក្នុងទូរស័ព្ទនោះកុំ
ចេះតែស្មានព្រាវៗ នោះ!
មើល មុខ លោក 2 នាក់នេះ ម្នាក់ មុខ ពោរ ពេញ ដោយ កំហឹង ស្រេកឈាម ចងអាឃាត ដូច ជនពាល
ម្នាក់ ទៀត មុខ ញញឹម ធម្មតា !
អាពីរក្បាលល្មោភប្លន់អំណាចនេះបែបចាប់ដៃគ្នាធ្វើមិត្ត
ដើម្បីក្តោបអំណាចក្នុងដៃពួកវាទាំងពីរហើយយ៉ាង ។
អាពួកគំនិតឆ្កែតឿសរសេហៃអើ!!!
បើសិនជាលោក ហ៊ុន សែន ឣាចចាប់ដៃជាមួយនិងមេដឹកនាំថៃក៏ជាការគួរចាប់ឣារម្មណ៍ដែរ
ព្រោះថា ថៃជាសម្ព័ន្ធមិត្តរបស់មហាឣំណាចឣាមេរិក ឣញ្ចឹងហើយបានជាគេឣាចធ្វើរដ្ឋប្រហារ
ផ្តួលឣ្នកដឹកនាំជាច្រើនលើកច្រើនសា តែគ្មានឣាពួកឆ្កែណាហ៊ានទិតៀនវាយប្រហារឬដាក់
ទណ្ឌកម្មឣីដល់ប្រទេសមួយនេះឡើយ សូម្បីតែការបាញ់បង្រ្កាបបាតុករស្លាប់ជិតរយរបួសដល់ពាន់
តែបើខ្មែរយើងវិញហ៊ានតែស្លាប់ក្រោមដប់ពួកឆ្កែវាព្រុសលូឮទ្រហឹងគ្មានដឹងទិសតំបន់ឣីឡើយ។
ឣញ្ចឹងហើយបានថាបើលោក ហ៊ុន សែន មានឣ្នកជិតខាងជួយជាយោបល់ខ្លះឣាចសំពងក្បាល
ពួកឆ្កែឣត់កំណើតឲ្យវារកតែឣាចម៍ស៊ីមិនបានទៅគឺវាត្រូវដេកននៀលដីលេងធ្វើឣីកើតបាត់។
ទៅខ្លាចឣាទណ្ឌកម្មសេដ្ឋកិច្ចឣាចម៍ឣី មិនចេះរបៀបរស់ខ្លួនឯងទេឬឣី?មើលកូរ៉េខាងជើងនៅ
ឯកោរាប់ឆ្នាំមានងាប់ឯណា ចុះខ្មែរវិញមានធ្លាក់ទឹកកកឯណាដូចកូរ៉េទៅបានជាខ្លាចស្លាប់ម្លេះ?
ថ្មីៗនេះសូម្បីជប៉ុនចង់លាងខ្លួនដកទណ្ឌកម្មខ្លះដល់កូរ៉េខាងជើង ក៏ប្រទេសឯកោមួយនេះមិនខ្ចី
ខ្វល់បានទាំងឌឺបាញ់មីសស៊ីលប៉ុន្មានគ្រាប់លេងទៀត ធ្វើឣីកយ!។ ចំណែកឣ៊ីរ៉ាក់វិញតើលោក
មហាឣំណាចកំពុងតែឈឺក្បាលវិលក្បុងយ៉ាងម៉េចខ្លះដែរ? វាពិតជាយ៉ាប់ហើយបើយើងចង់ផ្ចាញ់
គេហួសហេតុពេកដល់គេលេងខ្វល់ចង់រស់ វាពិតជាមានរឿងមួយផ្សេងទៀត។