Sat, 5 July 2014
ម៉ៃ គុណមករា
ភ្នំពេញប៉ុស្តិ៍
ប្រសិនបើក្រឡេកទៅមើលទំហំ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាធៀបទៅនឹងកំណើនប្រជាពលរដ្ឋនិងកំណើនតម្រូវការវាហាក់ដូចជាការរីកចម្រើននៃសេដ្ឋកិច្ចមានសន្ទុះយឺតបើធៀបទៅនឹងសក្តានុពលក្នុងស្រុកដែលអាចទាញយកដើម្បីជំរុញកំណើនមួយប្រកបដោយនិរន្តរភាពនិងកំណើនដោយមានការរួមផ្សំ។
បើទោះបីជាក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជា សម្រេចបានកំណើនជាមធ្យមជាង ៧ ភាគរយដែលអាចអនុញ្ញាតឲ្យខ្លួនមានលទ្ធភាពកាត់បន្ថយអត្រានៃភាពក្រីក្រប្រមាណជា ១ ភាគរយក្នុង ១ ឆ្នាំដោយសារលំហូរមូលធនពីខាងក្រៅក៏ពិតមែន ក៏ក្រុមអ្នកវិភាគមើលឃើញថា លំហូរមូលធនក្នុងស្រុកហាក់ដូចជាមិនសូវចាក់បញ្ចូលច្រើនទេបើធៀបទៅនឹងសាច់ប្រាក់ដែលមានដោយពុំបានយកធ្វើការវិនិយោគដែលនេះអាចបង្កឲ្យមានកង្វះសាច់ប្រាក់ងាយស្រួលនៅក្នុងសេដ្ឋកិច្ចហើយវាក៏ធ្វើឲ្យការរីកចម្រើនរបស់សេដ្ឋកិច្ចពុំមានសុខភាពដែរ។
យោងតាមតួលេខដែលបានចេញផ្សាយជាសាធារណៈនាពេលថ្មីៗនេះបានឲ្យដឹងថា គិតចាប់ពី ឆ្នាំ១៩៩៤ រហូតមកត្រឹម ខែកុម្ភៈ ឆ្នាំ២០១៤ បានបង្ហាញឲ្យដឹងថា ប្រទេសដែលមានចំនួនប្រជាជនប្រមាណជាជាង ១៥ លាននាក់ មានចំនួនសេដ្ឋីឬម្យ៉ាងទៀតថា ឧកញ៉ាដល់ទៅ ៧០៤ នាក់។
ចំនួននេះប្រសិនបើយើងក្រឡេកទៅមើលប្រទេសដែលមានសេដ្ឋកិច្ចធំៗនិងមានប្រជាពលរដ្ឋរាប់រយលាននាក់ឯណោះវិញ ដូចជា ប្រទេសចិន មានចំនួនសេដ្ឋីត្រឹមតែជាង ២ លាននាក់សហរដ្ឋអាមេរិកមានចំនួនជាង ៧ លាននាក់ ប្រទេសជប៉ុន មានជាង ១ លានអាល្លឺម៉ង់មានជិត ៣ ម៉ឺននាក់ ប្រទេសរុស្ស៊ី មានជាង ២ ពាន់ ប្រទសអូស្រ្តាលី មានជិត ២ ពាន់និងឥណ្ឌាមានជិត ២ ពាន់នាក់យោងតាមទស្សនាវដ្តី Forbe ផ្សាយនៅ ឆ្នាំ២០១៣។
ទោះជាយ៉ាងណារបាយការណ៍ដដែលនេះពុំបានបញ្ជាក់ថា តើរាល់បណ្តាទ្រព្យរបស់ពួកឧកញ៉ាទាំងនោះមានប្រាក់ចំនួនប៉ុន្មាននោះទេ ហើយក្នុងនោះក៏មានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួនក៏ទទួលបានងារជាឧកញ៉ានេះដែរ។
សំណួរត្រង់ថា តើការកើនឡើងនៃចំនួនសេដ្ឋីនៅស្រុកខ្មែរនាពេលបច្ចុប្បន្ននេះបានចូលរួមចំណែកដល់កម្រិតណាដែរដល់សេដ្ឋកិច្ចជាតិ?
ក៏ដូចជាបានបង្កើតការងារប៉ុន្មានដែរ?ហើយតើការវិនិយោគនិងការរកស៊ីរបស់ពួកគេទាំងអស់នោះមានការប្រកួតប្រជែងដោយស្មើភាពគ្នាឬទេ?តើមន្រ្តីដែលជាអ្នកបង្កើត និងអនុវត្តគោលនយោបាយជាតិដែលមានងារនេះអាចនឹងបង្កឲ្យមានបញ្ហាយ៉ាងណាខ្លះដែរ រវាងតួនាទីជាមន្រ្តីរបស់រដ្ឋាភិបាល និងងារជាឧកញ៉ានោះ?
ក្រុមអ្នកវិភាគបានលើកឡើងថា វាហាក់ដូចជាមានផលអវិជ្ជមានជាជាងវិជ្ជមាន។ ដោយថា កាលណាមន្រ្តីរបស់រដ្ឋាភិបាលដែលមានងារជាឧកញ៉ានេះគឺពិតជាបង្កឲ្យមានជម្លោះផលប្រយោជន៍និងអំពើពុករលួយ។
លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវបញ្ហាសង្គមបានលើកឡើងថា ការកើនឡើងនៃចំនួនឧកញ៉ានេះសបញ្ជាក់ឲ្យឃើញការចង់ប្រើប្រាស់ងារនេះដើម្បីមុខជំនួញរកស៊ីនិងដើម្បីចង់ប្រើអំណាចកេងចំណេញលើអ្នកជំនួញនិងប្រជាពលរដ្ឋស្លូតត្រង់។
លោកបានលើកឡើងថា៖ «ធម្មតាប្រសិនបើយើងចង់បានងារជាឧកញ៉ាគឺគេតម្រូវឲ្យបង់លុយជាសាច់ប្រាក់សុទ្ធឬជាសម្ភារឬអាចជាជំនួយ ហើយជំនួយអ៊ីចឹងៗគឺភាគច្រើនត្រូវបានគេយកទៅបម្រើផលប្រយោជន៍នយោបាយ។ ដូចយើងឃើញ ពេលមានពិធិសម្ពោធអ្វីមួយគឺរដ្ឋឲ្យជួយធ្វើប្រឡាយឬអ្វីមួយ ដូច្នេះរូបភាពនេះគឺគេយកទៅបម្រើនយោបាយឬបក្សច្រើនជាង»។
«រឿង ទី២ ការណ៍ដែលគេខិតខំយកងារនេះភាគច្រើនគឺគេយកទៅរកស៊ីធ្វើជំនួញកាលពី ឆ្នាំ១៩៩៤ មកគឺយើងច្រើនតែយកងារហ្នឹងទៅប្រើប្រាស់អំណាចដោយយកងារហ្នឹងទៅរកស៊ីប្រកួតប្រជែងមិនស្មើភាពជាមួយអ្នកដែលអត់មានងារហើយភាគច្រើនគេតែងតែមានទំនាក់ទំនងជាមួយមន្រ្តីរដ្ឋាភិបាលដូច្នេះបានជាយើងឃើញមានរបាយការណ៍ជាច្រើនបង្ហាញអំពីការរំលោភដីធ្លីដោយមានឧកញ៉ាមួយចំនួនយកងារនេះទៅប្រើប្រាស់ជាប្រយោជន៍»។
“រឿង ទី៣ ដែលសំខាន់គឺការដឹកនាំប្រទេសមួយកាលពីមុន គឺគេប្រើគំនិតបញ្ញាគឺចេញមកពីអ្នកដែលមានបទពិសោធដូចជា កាលពីសម័យ សីហនុ សម័យ លន់ នល់ សម័យ ប៉ុល ពត ជាដើម។ល។ តែដល់ក្រោយមកនេះសម័យបច្ចុប្បន្ននេះគឺខ្ញុំហាក់ដូចជាមិនសូវឃើញមានការប្រើប្រាស់បញ្ញាចេះដឹងតែបែរជាប្រើប្រាស់បញ្ញាឧកញ៉ាដើម្បីរកស៊ីមានបាន ដូច្នេះគាត់មានឥទ្ធិពលលើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល។ ដូច្នេះនៅពេលដែលពួកគេមានឥទ្ធិពលបែបនេះនឹងធ្វើឲ្យគោលនយោបាយច្បាប់ កិច្ចការរបស់ប្រទេស វាបែរជាមានការគាំទ្រតែទៅលើពួកអ្នកមាន ព្រោះអីពួកឧកញ៉ាហ្នឹង ទៅយកមាត្រាគោលការណ៍ហ្នឹងទៅរកស៊ី។ អ៊ីចឹងហើយបានជាប្រទេសយើងវាហៀបនឹងក្រឡាប់ចាក់ក្រោយពី ឆ្នាំ២០០០ វាដល់ដំណាក់កាលមួយដែលអ្នកនយោបាយធំៗលែងប្រើប្រាស់បញ្ញាបញ្ញវន្ត គឺប្រើបញ្ញាអ្នកជំនួញ ដូច្នេះកាលណាអ្នកជំនួញគឺត្រូវការចំណេញ ”នេះបើតាមការលើកឡើងរបស់លោក កែម ឡី។
“ខ្ញុំនិយាយដូច្នេះមិនមែនឧកញ៉ាទាំងអស់សុទ្ធតែប្រព្រឹត្តដូច្នោះនោះទេ ក៏មានមួយចំនួននោះគឺគាត់មានក្រុមហ៊ុនធំៗហើយបានផ្តល់ការងារយ៉ាងច្រើនផងដែរដូចជា លោក ឧកញ៉ា ម៉ុង ឫទ្ធី គាត់មានចម្ការដូងប្រេង ចិញ្ចឹមសត្វពាហនៈ គឺគាត់បានផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជាបានលើកឡើងដែរថា បញ្ហានេះ វាឆ្លុះបញ្ចាំងឲ្យឃើញថា នៅក្នុងប្រទេសដែលមានប្រជាជនប្រមាណជា ២០ ភាគរយរស់នៅក្រោមបន្ទាត់ភាពក្រីក្រ តែបែរជា មានអ្នកដែលមានងារជាឧកញ៉ាឬអ្នកមានលុយច្រើនវាជាមុខសញ្ញាមួយដែលឆ្លុះបញ្ចាំងពីគម្លាតរវាងអ្នកមាន និងអ្នកក្រ។
លោកបានថ្លែងថា៖ «តាមដែលយើងដឹងថា មានឧកញ៉ាមួយចំនួនព្យាយាមប្រើប្រាស់មុខងាររបស់គាត់និងទំនាក់ទំនងដែលគាត់មានជាមួយនឹងអ្នកមានអំណាចទៅប្រកបមុខរបររំលោភដីធ្លី ប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឬក៏រកស៊ីមុខរបរដែលប៉ះពាល់ដល់ធនធានធម្មជាតិបរិស្ថាន»។
យោងតាមកម្រងសៀវភៅព្រះរាជក្រឹត្យចុះថ្ងៃ ទី៥ ខែមេសា ឆ្នាំ១៩៩៤ គឺមាន “សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកាឬសម្ភារមានតម្លៃលើសពី ១០ ម៉ឺនដុល្លារអាមេរិកឡើងទៅនឹងត្រូវបានមេដាយស្ថាបនាជាតិថ្នាក់លេខ ១ និងត្រូវរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដើម្បីទ្រង់ព្រះរាជទានគោរម្យងារជាឧកញ៉ា។
លោក ព្រាប កុល ពន្យល់ថា ពុំដែលមានរបាយការណ៍ជាក់លាក់ណាមួយឲ្យដឹងអំពីចំណូលរដ្ឋដែលបានមកពីការចូលរួមរបស់ឧកញ៉ាទាំងនេះឡើយ។ «វាគ្មានតម្លាភាពចំពោះលុយដែលពួកគាត់ឲ្យហ្នឹងយកទៅធ្វើអ្វីខ្លះ មានចុះបញ្ជីសារពើពន្ធឬក៏មានរបាយការណ៍ខ្ទង់ចំណាយចំណូលឲ្យច្បាស់លាស់នោះទេ។ វាហាក់ដូចជាមិនមានព័ត៌មានជាសាធារណៈ យើងចង់ដឹងពីរឿងទាំងនោះគឺគ្មាន ហើយយើងក៏មិនដឹងថា អ្នកខ្លះគាត់ពិតជាចំណាយលុយពិតឬយ៉ាងណា?»។
បើយោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា លោក ចម ប្រសិទ្ធ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ហើយភរិយារបស់លោករដ្ឋមន្រ្តីរូបនេះក៏ទទួលបានងារនេះផងដែរ ចំណែកឯរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក៏មានងារនេះដែរ និងមានមន្រ្តីរដ្ឋាភិបាលជាច្រើនទៀតផងដែរ។
លោក កែម ឡី បានលើកឡើងថា ការណ៍នេះនឹងបង្កឲ្យមានជម្លោះផលប្រយោជន៍ដល់សង្គម។
«កាលពីដប់ឆ្នាំមុនកូនៗរបស់គាត់មិនទាន់ចេញរកស៊ីទេ ដូចជាកូន សុខ អាន កូន ហ៊ុន សែន កាលពីដប់ម្ភៃឆ្នាំមុនគាត់នៅតូចៗនៅរៀន ដូច្នេះដល់ពេលគាត់ចេញរកស៊ី គឺគាត់មានទំនាក់ទំនងជាមួយពួកឧកញ៉ាទាំងអស់ហ្នឹង ដូច្នេះដល់តែមានទំនាក់ទំនងទៅវាធ្វើឲ្យទៅជាមានព្យុះមានភ្លៀងផ្គរខ្លាំងនៅក្នុងស្រុកយើងអ៊ីចឹង។ ដូច្នេះអាហ្នឹងពេលខ្លះយើងមើលទៅឃើញអវិជ្ជមានច្រើនជាងវិជ្ជមាន» នេះបើយោងតាមលោក កែម ឡី។
ត្រឹមត្រូវហើយនៅក្នុងលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលគឺមន្រ្តីរដ្ឋាភិបាលមិនត្រូវអនុញ្ញាតឲ្យធ្វើជំនួញទេ បើធ្វើជំនួញគឺត្រូវលាលែងពីមន្រ្តីរដ្ឋាភិបាលតែឥឡូវនេះ វាហាក់ដូចជា ច្របូកច្របល់ហើយ តែគ្រាន់តែគាត់មិនធ្វើខ្លួនឯងទេគឺគាត់ដាក់ប្រពន្ធឬកូនជាដើម ហើយនេះវាអាចបណ្តាលឲ្យមានភាពក្រឡាប់ចាក់។
ចំណែកឯលោក ព្រាប កុល ថ្លែងថា៖ «មន្រ្តីរដ្ឋាភិបាលដែលមានងារនេះ គឺពិតជាមានទំនាស់ផលប្រយោជន៍បើសិនជាយើងយករូបភាពអំពើពុករលួយមកធ្វើការវិភាគទំនាស់ផលប្រយោជន៍ក៏ជាទម្រង់នៃអំពើពុករលួយដែរ។ ដូច្នេះវានឹងធ្វើឲ្យសង្គមរបស់យើងវាមិនមានតម្លាភាព វាមិនមានតុល្យភាពនៃសិទ្ធិនិងឱកាសនៃអ្នកមាន មានមធ្យម និងអ្នកក្រ អ្នកមានអំណាច មានតួនាទីសាធារណៈ និងគាត់មានមុខងារជាអ្នកជំនួញទៀត ដូច្នេះឱកាសនៃការរកស៊ីរបស់គាត់មានច្រើន ជួនកាលទៅគាត់ទៅរកស៊ីផ្តាច់មុខគាត់ទៅផ្តួលមុខជំនួញរបស់អ្នកផ្សេងទៀតដែលគាត់គ្មានអំណាចនោះក៏មាន ពេលខ្លះគាត់អាចឃុបឃិតរួចពន្ធ ដូច្នេះគឺវាមានភាពអយុត្តិធម៌ច្រើន។ នេះជាបញ្ហាមួយដែលយើងសង្កេតឃើញមាននៅកម្ពុជា»។
បើយោងតាមលោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិធ្លាប់បានប្រាប់ឲ្យដឹងថា កម្ពុជា បាត់បង់ថវិកាជិត ១ ពាន់លានដុល្លារក្នុងមួយឆ្នាំៗទៅលើអំពើពុករលួយដោយសារការឃុបឃិតពីសំណាក់មន្រ្តីជាមួយនឹងក្រុមហ៊ុនធំៗដែលមិនបានបង់ពន្ធជូនជាតិ៕
រាជស្តេចចោរនិបាតផ្សាមានអុកញ៉ាចោរយ៉ាងច្រើន!!!
មានឧកញ៉ាជាង ៧០០ នាក់ ប្រជាជនបាត់ដីធ្លីពេញផ្ទៃប្រទេស
ព្រោះឧកញ្ញ៉ាមួយចំនួស៊ូកប៉ាន់មន្រ្តីចោរសែន ដើម្បីរឹបអូសដី
ចំណែកដីព្រៃសម្បទាន ក៍ពួកឧកញ្ញ៉ាមួយចំនួនបុកលុយមេចោរខ្វាក់
កាប់បំផ្លាញ យកឈើលក់យ៉ាងសម្បូរបែប !
មិនតែប៉ុណ្ណឹងទេឈ្លាតលួចដីធ្លីប្រជាជននៅក្បែរៗដីសម្បទានខ្លួនទៀត
អញ្ចឹងហើយទើបការអភិវឌ្ឍន៍នៃរបបចោរសែនលួចជាតិ
ក្លាយជាកំហឹង ធ្វើឱ្យប្រជាជនក្ដៅហាយពេញផ្ទៃប្រទេសកម្ពុជា
មានតែមន្រ្តីចោរនិងពយកឧកញ្ញ៉ាចោរប៉ុណ្ណោះ ដែលស្បាយហុតឈាម
ប្រជាជនខ្មែរ ឱ្យរងទុក្ខវេទនា ។
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
ឧកញ៉ា មាន 2 ប្រភេទ =
1 = ឧកញ៉ា រកស៊ី ត្រឹម ត្រូវ មិនល្មើសច្បាប់ ប្រកាន់ សច្ចះធម៏ !
2 = ឧកញ៉ា រកស៊ី កេងប្រវ័ញ មិនបង់ពន្ធ ល្មើសច្បាប់ ក្បត់ សច្ចះធម៏ ដោយអាង ខ្នង អ្នក
នយោបាយ មាន អំណាច ក្បត់ជាតិ មួយ ចំនួន នៅ កាង ពី ក្រោយ ចែកផលប្រយោជន៍ គ្នា
យកទៅធ្វើ មានបាន ផ្ទាល់ខ្លួន !
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ
ពួកឧកញ៉ា ចោរហារយ=ពួកចៃសេនាពពុះទឹក(យួន)
លោកអុកញ៉ា មកពីពាក្យអុងយ៉ា! អស់ព្រៃ អស់ដី អស់ត្រី អស់រ៉ែ ដោយសារលោកអុកញ៉ា រឺ អុងយ៉ាទាំងនេះហើយ! គេគ្មានគារពទេ ហើយអុកញ៉ាទាំងនេះក័គ្មានតម្លៃអ្វី ក្នុងក្រសែរភ្នែករបស់ប្រជារាស្រ្ដខ្មែរដែរ!!!
កំជេរប្រមាថគេ
ចាំមើរតែពាណិជ្ជករយួនចូលពេញស្រុក ពួកឧកញ៉ាទាំងនោះប្រាកដជាត្រូវ យួនគៀបវិញម្តងហើយ
Tycoon corrupted all cambodian property( kingdom of wonder). Poor people cry, richest people happy and have fun with young girls.
Too many tycoons, people become poorest.:(
More tycoons more corruption. More tycoons more poorest people crying.
ចុះបើគ្មានវត្តមានពពួក ឧកញ៉ាទាំងនេះ តើខ្មែរមិនអាចរស់បានឬ?
most of tycoons are vampires.
ឧកញ៉ាភាគច្រើនសុទ្ធតែកូនចោរជំនិតរបស់មេចោរ ហ៊ុន សែន
អាប៉ិ ហ៊ុន សែន នេះខ្វាក់ភ្នែកពិការហើយមិនខំសាងបុណ្យទេ
ខិតខំប្រព្រឹត្តិអំពើមហាអាក្រក់ថែមទៀត ចំជាអន់ជាងសត្វតិរច្ឆានមែន ។