ក្នុង​ពេល​ហ្វឹក​ហាត់​ទាហាន នារី​លោត​ឆត្រ​យោង​ដាច់​ខាត​ត្រូវ​រក្សា​ភាព​ជា​ស្រី​ក្រមុំ

ទាហាន​ឆត្រ​យោង​ទាំង​ពីរ​ភេទ​នៃ​សាលា​នាយ​ទាហាន​សកម្ម ត្មាត​ពង ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ក្លា​ក្នុង​នាម​ជា​កងទ័ព​ជាតិ។

ទាហាន​ឆត្រ​យោង​ទាំង​ពីរ​ភេទ​នៃ​សាលា​នាយ​ទាហាន​សកម្ម ត្មាត​ពង ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ក្លា​ក្នុង​នាម​ជា​កងទ័ព​ជាតិ។ សហការី



ភ្នំពេញប៉ុស្តិ៍

ក្នុង​ឯក​សណ្ឋាន​កងទ័ព​ខោ​អាវ​ប៉ារ៉ា យុវតី​វ័យ​ក្មេង​ចំនួន ៦​នាក់ ដែល​ជា​សិក្ខាកាម​សិក្សា​សាលា​នាយ​ទាហាន​សកម្ម ត្មាត​ពង ជំនាន់ ទី១៥ និង​ជំនាញ​លោត​ឆត្រ​យោង​ស្រ្តី​ជំនាន់ ទី១៦ នៅ​បន្ទាយ ៩១១ កំបូល បាន​បង្ហាញ​នូវ​ជំហរ​ស្រដៀង​គ្នា​ពី​ការ​ចូល​ខ្លួន​មក​ធ្វើ​កងទ័ព បើ​ទោះ​ជា​ដឹង​ច្បាស់​ពី​ការ​ហ្វឹក​ហាត់​ទាហាន​ត្រូវ​ប្រតិបត្តិ​នូវ​ច្បាប់​វិន័យ​ទ័ព​មាន​ភាព​តឹងរ៉ឹង និង​ប្រឈម​គ្រោះ​ថ្នាក់​គ្រប់​លំហាត់​ក៏​ដោយ។

ក្នុង​ចំណោម​ស្រ្តី​ដែល​ចាប់​យក​ជំនាញ​យោធា​ជើង​មិន​ជាប់​ដី លោត​ផ្លោះ​ពី​លើ​យន្ត​ហោះ​កម្ពស់​ពី​ដី​រាប់​រយ​ម៉ែត្រ​នោះ​យុវនារី​វ័យ ២៣​ឆ្នាំ ឈ្មោះ គួន វណ្ណៈ ជា​កូន ទី៦ នៃ​គ្រួសារ​កសិករ​ក្រី​ក្រ​មួយ​មក​ពី ខេត្ត​បាត់ដំបង ស្រុក​ថ្ម​គោល ឃុំ​ជ្រោយ​ស្តៅ។

ក្នុង​ជំហរ​កាយវិការ​ក្លាហាន កញ្ញា បាន​រៀប​រាប់​ថា៖ «តាំង​ពី​ដូន​តា​មក​មិន​មាន​សាច់​ញាតិ​ណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​ទាហាន​ឡើយ»។

ទោះ​ជា​គ្រួសារ​ជា​អ្នក​នៅ​តំបន់​សមរភូមិ​ពី​មុន​ក្តី ក៏​នាង​គឺជា​អ្នក​ដំបូង​ដែល​បាន​បោះ​ជំហាន​បូជា​កាយ​ចិត្ត​បម្រើ​ជាតិ​មាតុភូមិ​ក្នុង​នាទី​ជា​កងទ័ព និង​ទទួល​យក​ការ​ហ្វឹក​ហាត់​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​បុរស​ពី​សាលា​នាយ​ទាហាន​សកម្ម និង​ផ្នែក​លោត​ឆត្រ​យោង​ពី​លើ​យន្ត​ហោះ​នេះ​ដែរ។ យ៉ាង​ណា​មិញ ការ​ប្រឡូក​ក្នុង​ជួរ​ទ័ព​អាកាស​ដើម​ឡើយ​ក៏​មិន​មែន​ជា​ការ​ប៉ង​ប្រាថ្នា​របស់​បុប្ផា​ភូមិ​ភាគ​ពាយព្យ គួន វណ្ណៈ ពោល​គឺ​នាង​បាន​សម្រេច​យក​ជម្រើស​នេះ​ដើម្បី​ជីវភាព​គ្រួសារ។

កញ្ញា​បាន​រៀប​រាប់​ដោយ​ពាក្យ​សម្ដី​ទន់​ភ្លន់​ថា៖ «បន្ទាប់​ពី​ប្រឡង បាក់​ឌុប ជាប់ មិន​មាន​ប្រាក់​បន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ដែល​ត្រូវ​បង់​ប្រាក់​នោះ ក៏​ដាក់​ពាក្យ​ប្រឡង​ចូល​សាលា​នាយ​ទាហាន​សកម្ម​នេះ​ទៅ ព្រោះ​បើ​ជាប់​ហ្វឹក​ហ្វាត់​នៅ​ទី​នោះ​មិន​មាន​អស់​ប្រាក់​ទេ ហើយ​មាន​ប្រាក់​ខែ​ផង»។

ដោយ​ឡែក កញ្ញា ឡុក លីដា កើត​ក្នុង​គ្រួសារ​មួយ​រស់​នៅ​ជាប់​តំបន់​ជាយ​ក្រុង ភ្នំពេញ និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ​ក៏​ដោយ ប៉ុន្តែ​នាង​មិន​មាន​មហិច្ឆតា​បន្ត​ការ​សិក្សា​នៅ​សាលា​ស៊ីវិល​ឡើយ។

យុវតី​រូប​នេះ​បាន​អះអាង​ថា៖ «ខ្ញុំ​ស្រឡាញ់​ការងារ​រដ្ឋ ខោ​អាវ​ទាហាន​នេះ​ខ្លាំង និង​មាន​ចិត្ត​ចង់​ធ្វើ​ជា​ទាហាន​តាំង​ពី​តូច បើ​ទោះ​ជា​មាន​ចាស់ៗ​ប្រាប់​ថា ច្បាប់​ទាហាន​តឹង​រ៉ឹង ហ្វឹក​ហាត់​មាន​ការ​លំបាក ប្រឈម​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក៏​ដោយ»។

ក្នុង​វ័យ ២៣​ឆ្នាំ ស្របាល​នឹង​យុវតី គួន វណ្ណៈ ដែរ​នោះ កញ្ញា ឡុក លីដា បាន​ប្រាប់​ថា៖ «ខ្ញុំ​ជា​កូន​ស្រី ទី២ នៃ​គ្រួសារ ដែល​ស្ម័គ្រ​ចូល​បម្រើ​ទ័ព ប្រឡង​ចូល​និង​ទទួល​ការ​ហ្វឹក​ហាត់​យ៉ាង​តឹង​រ៉ឹង​បំផុត​ពី​ច្បាប់​យោធា​នៅ​សាលា​នាយ​ទាហាន​សកម្ម ត្មាត​ពង និង ហ្វឹក​ហាត់​ជំនាញ​លោត​ឆត្រ​យោង​នៅ​បន្ទាយ ៩១១ កំបូល បន្ទាប់​ពី​បង​ស្រី​ចូល​ជំនាន់ ទី១៤ នោះ​ជា​អ្នក​ជំរុញ​ខ្ញុំ»។

ថ្លែង​ពី​សកម្មភាព​នៅ​សាលា​ទាហាន លីដា បាន​លើក​ឡើង​ថា៖ «សម្រេច​ចិត្ត​ប្រឡង​ចូល​សាលា​នាយ​ទាហាន​បោះ​បង់​អស់​សម្រស់ ព្រោះ​ថា​ការ​ហ្វឹក​ហាត់ មួយ​ថ្ងៃ​បី​ពេល​ពេល ព្រឹក ថ្ងៃ និង​ល្ងាច បើ​ទោះ​ជា​ថ្ងៃ​ក្ដៅ​យ៉ាង​ណា គ្រប់​លំហាត់​គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​ខាង​តែ​បាន​ត្រូវ​ផ្លួល​ខ្លួន​លើ​ការ៉ូ មាន​ដាច់​រលាត់​ស្បែក​មុខ មាត់​ក៏​មាន និង​លោត​ឆត្រ​យោង​កម្ពស់​ណា​ក៏​ដោយ»។

បង្ហាញ​ពី​ច្បាប់​វិន័យ​ដ៏​តឹង​រ៉ឹង​ជាង​នេះ​ទៀត​នោះ សិស្ស​នារី​ទាំង ៦​នាក់ បាន​លើក​ឡើង​ព្រម​គ្នា​ថា ការ​ហ្វឹក​ហាត់​នាយ​ទាហាន​សកម្ម​នៅ​ទី​នេះ​មាន​រយៈ​ពេល ៤​ឆ្នាំ និង​តម្រូវ​ឲ្យ​សិក្ខាកាម​ទាំង​អស់​ត្រូវ​គោរព​វិន័យ​ដាច់​ខាត ១០ យ៉ាង ពិសេស​ស្រ្តី ដាច់​ខាត​ត្រូវ​នៅ​ក្រមុំ បើ​មាន​ស្នេហា​ក្នុង​អំឡុង​ហ្នឹង​សាលា​នឹង​បញ្ឈប់​ការ​សិក្សា​ដេញ​ចេញ​ពី​សាលា​តែ​ម្តង។

យោង​តាម​សម្ដី​របស់​សិស្ស​ហ្វឹក​ហាត់​នោះ ច្បាប់​នៅ​សាលា​នេះ​មាន​ភាព​តឹង​រ៉ឹង​បំផុត​នោះ​គឺ​រយៈ​ពេល ៣​ខែ ដំបូង មិន​ថា សិក្ខាកាម​ស្រី​ឬ​ប្រុស​ទេ មិន​អនុញ្ញាត​ឲ្យ​ទៅ​លេង​ផ្ទះ ឬ​ទទួល​សាច់​ញាតិ​មក​សួរ​សុខ​ទុក្ខ​ឡើយ។

ខណៈ​កម្មសិក្សា​ជំនាន់ ទី១៥ នេះ​សល់​តែ​កន្លះ​ឆ្នាំ​នឹង​បញ្ចប់​នោះ យុវតី​ទាំង​នោះ​បាន​សម្តែង​អារម្មណ៍​សាទរ​ថា៖ «សញ្ញាបត្រ​យោធា​ថ្នាក់​បរិញ្ញាបត្រ ដែល​មាន​តម្លៃ​ស្មើ​នឹង​បរិញ្ញាបត្រ​នៅ​មហា​វិទ្យាល័យ​ខាង​ក្រៅ ហើយ​ក៏​អាច​សូម​ផ្លាស់​ពី​ក្រសួង​ការពារ​ជាតិ​ទៅ​បម្រើការ​នៅ​ក្រសួង​មហាផ្ទៃ​បាន​ផង​ដែរ»។

ពួក​នាង​បាន​ថ្លែង​ដោយ​មោទនភាព​ទៀត​ថា៖ «នៅ​សាលា​នាយ​ទាហាន​សកម្ម​នេះ មិន​គិត​ឡើយ​ថា​ជា​ស្រ្តី​មក​ដល់​ទី​នេះ ស្រ្តី​ត្រូវ​បង្ហាញ​ភាព​ក្លាហាន​ដូច​បុរសៗ ពោល​គឺ​ការ​ហាត់​នៅ​ទី​នេះ​បុរស​ហាត់​យ៉ាង​ម៉េច ស្រ្តី​ក៏​ហាត់​យ៉ាង​នោះ​ដូច​គ្នា»៕


What Next?

Recent Articles

15 Responses to "ក្នុង​ពេល​ហ្វឹក​ហាត់​ទាហាន នារី​លោត​ឆត្រ​យោង​ដាច់​ខាត​ត្រូវ​រក្សា​ភាព​ជា​ស្រី​ក្រមុំ"

  1. Kingdom of wonder=ព្រះរាជណាចក្រឡប់ឆ្គួត says:

    ទាហ៊ានជាប្រជារាស្ត្រខ្មែរ!!
    ទាខ្លាចជាបរទេស!!!

  2. Nath in says:

    It’s so weird to hear that Cambodian female trainees must remain virgin during training. This kind of discipline must only applied to Cambodian females but not in anywhere else in the whole world.

  3. i,khmer says:

    Yes, they need to save the virgin for the commander!!! Ridiculous dumb Khmer CPP slogan… All the CPP supporters are alcoholic and stupid. They have small dick(kdor) so its only work with the tight virgin Khmer girl only. CPP supporters , clip off you fucking pinky nail mother fucker ….it’s disgusting when I saw you fuck picking teeth after eating noodle then picking your nose. You ruined my breakfast….you dark skin , curly hair, big belly son of a bitches!!!

  4. KCT says:

    ខ្ញុំពិតប្រាកដជាមនមោទនភាពណាស់ដែលបានឃើញ
    ស្ត្រីខ្មែរកូនខ្មែរមានភាពក្លាហានហ៊ានលះបង់ភាពជាក្មេងស្រី
    សម្រស់និង​អ្វីៗពីការស្រឡាញ់របស់ខ្លួនពីឪពុកម្តាយដើម្បីជាតិ
    ​យើងរំភើបពេលបានអាន​និងឃើញរូបភាពបែបនេះ។
    សូមសសើរហើយយើងមិនចង់ឃើញនាយទាហានសកម្មទាំងឡាយ
    ផ្លាស់ប្តូរអាជីពរបស់ខ្លួនទៅការពារក្រុមហ៊ុនឬការពារឈ្មួញផងដែរ។
    សូមជូនពរសម្រេចភរកិច្ច

  5. KCT says:

    I’m real proud to see
    Khmer Koun courage dare to give a girl
    Beauty and everything from their love from parents to
    We are excited to read and see pictures like this.
    Please admire, and we do not want to see active officers
    Change their career to defend or protect dealers.
    Wishes to achieve task

  6. KCT says:

    ฉันจริงความภาคภูมิใจที่จะเห็น
    เขมร Koun ความกล้าหาญกล้าที่จะให้หญิงสาวคนหนึ่ง
    ความงามและทุกอย่างจากความรักของพวกเขาจากพ่อแม่
    เรารู้สึกตื่นเต้นที่จะอ่านและดูภาพเช่นนี้
    กรุณาชื่นชมและเราไม่ต้องการที่จะเห็นเจ้าหน้าที่ที่ใช้งาน
    เปลี่ยนอาชีพของพวกเขาที่จะปกป้องหรือป้องกันตัวแทนจำหน่าย
    ปรารถนาที่จะประสบความสำเร็จในงาน

  7. KCT says:

    Tôi thực sự tự hào khi thấy
    Khmer Koun can đảm dám để cho một cô gái
    Vẻ đẹp và tất cả mọi thứ từ tình yêu của họ từ cha mẹ đến
    Chúng tôi rất hào hứng để đọc và xem hình ảnh như thế này.
    Xin vui lòng ngưỡng mộ, và chúng tôi không muốn nhìn thấy cán bộ hoạt động
    Thay đổi sự nghiệp của họ để bảo vệ hoặc bảo vệ các đại lý.
    Mong muốn đạt được nhiệm vụ

  8. sam RIENG ACH says:

    Better than kem sokha and sam riengsy

  9. 18Mina says:

    មិនហួសពីលោតឆត្រ័លើគ្រែទេអនាគត…

  10. Kingdom of wonder=ព្រះរាជណាចក្រដំរីខ្វាក់ទ្រមាក់ឆ្គួត says:

    នាងកម្មង់ដូផ្ងារមេទាហ៊ានបារ៉ាស៊ុត

  11. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ

  12. people says:

    i’mvery proud of you girlds,we need more girlds to be soldiers to protect our country ,to protect the nation to protect the democracy to protect the people but not to protect the dictator because against the people’will.GOD bless all cambodian people’

  13. អាឡេវ says:

    មើលសាច់ដុំម្នាក់ៗដូចសាច់ដុំរុយ។បែបដាច់របប….

  14. Banh Bev says:

    កុំមើលងាយស្រីខ្មែរពួកអាឈ្លើយ!

  15. កុលបុត្រជាតិខ្មែរ says:

    សូមកុំមើលងាយស្ត្រីខ្មែរ។ អស់លោកប្រហែលជាមានមនសិការស្នេហាជាតិមិនដល់ពួកនាងទេ។