ឌុច សុភា ជម្រះ​មន្ទិល​ស្នេហ៍​ឧកញ៉ា

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

តារា​សម្តែង​រូប​ស្រស់​មាន​ងារ​ជា​អ្នក​មេ​ម៉ាយ​កូន​មួយ​អ្នក​នាង ឌុច សុភា បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ខណៈ​មាន​ព័ត៌មាន​ថា នាង​មាន​ឧកញ៉ា​សម្បូរ​ទ្រព្យ​ស្តុក​តាម​ហួង​ហែង និង​ដាក់​អង្គរក្ស​តាម​ការពារ​ក្នុង​ចេតនា​ជែង​ផ្តាច់​ស្នេហ៍​នាង​ពី​អាណិកជន​ក្រៅ​ប្រទេស។

លាយ​ឡំ​នឹង​សំណើច​តារា​រូប​នេះ​បាន​បដិសេធ​ថា៖ «មាន​ឧកញ៉ា​តាម​ស្រឡាញ់​មាន​អង្គរក្ស​ណា​តាម​ការពារ បើ​រាល់​ថ្ងៃ​រក​តែ​លុយ​ចាយ​មិន​ចង់​គ្រប់​ផង​នោះ»។

អ្នក​នាង ឌុច សុភា លើក​ឡើង​ទៀត​ថា៖ «រាល់​ថ្ងៃ​បើ​មាន​អ្នក​មាន​ទ្រព្យ​ស្តុក​តាម​ស្រឡាញ់ ឬ​តាម​ហួង​ហែង​ស្នេហ៍​ដល់​ថ្នាក់​អង្គរក្ស តាម​ការពារ​មែន​នោះ​ចាំ​បាច់​អី​នៅ​ត្រាំ​ត្រែង​នឹង​ការងារ​សិល្បៈ​នោះ បើ​មាន​ម្ចាស់​ស្នេហ៍​អ្នក​មាន​លុយ​មាន​កាក់​ហើយ​នោះ ម៉្លេះ​សម​រក​មើល​លៃលក​រក​ស៊ី​ឲ្យ​សមរម្យ​ហើយ»។

បើ​ទោះ​ជា​អ្នក​មេ​ម៉ាយ​កូន​មួយ​រូប​នេះ​លើក​ឡើង​យ៉ាង​ដូច្នេះ​ក្តី ប៉ុន្តែ​នាង​ប្រាប់​ថា៖ «នាង​មាន​ការ​នឿយ​ហត់​ណាស់​នឹង​ពាក្យ​ស្នេហា ម្តង​គេ​ថាខ្ញុំ​មាន​ស្នេហា​ជា​មួយ​អ្នក​នេះ ម្តង​ថា​មាន​ស្នេហា​ជា​មួយ​អ្នក​ឧកញ៉ា​នោះ តែ​ការ​ពិត​មិន​មាន​អី​ទាំង​អស់»។

តារា​សម្តែង​ដែល​ក្លាយ​ខ្លួន​ជា​ស្រ្តី​មេម៉ាយ​កូន​មួយ ក្រោម​ចំណង​ស្នេហ៍​ពេញ​ច្បាប់​ជា​មួយ​មន្រ្តី​គយ​រូប​នេះ​បាន​បញ្ជាក់​ថា៖ «ពេល​នេះ​ខ្ញុំ​មិន​ចង់​មាន​ស្នេហា​អី​ទេ ឆ្អែត​ឆ្អន់​ហើយ ជីវិត​ខ្ញុំ​ឆ្លង​កាត់​មក​ដល់​ពេល​នេះ រស់​នៅ​តែ​ពីរ​នាក់​កូន​ល្អ​ជាង មិន​ចាំ​បាច់​ទៅ​គិត​រឿង​ឈឺចាប់​នោះ​ទៀត​ទេ»។

ទន្ទឹម​គ្នា​នោះ​ក៏​មាន​ព័ត៌មាន​ចចាក់​ចចុច​បោក​ផ្ទប់​មិន​ដាច់​សូរ​ផង​ដែរ ជាមួយ​នឹង​រថយន្ត​ម៉ាក Range Rover ស៊េរី ឆ្នាំ​2012 ដែល​គេ​ដឹង​ថា​តម្លៃ​មិន​ក្រោម ១០ ម៉ឺន​ដុល្លារ ដែល​អ្នក​មេម៉ាយ​សម្បូរ​រឿង​អាស្រូវ​ស្នេហ៍​ម្នាក់​នេះ​កំពុង​ជិះ​យ៉ាង​ស៊ីវិល័យ​នោះ ក៏​ជា​ចំណែក​នៃ​ចំណង​ដៃ​ដែល​បាន​មក​ពី​កន្លង់​តាម​ប្រមាញ់​បេះដូង​នាង​ផង​ដែរ។

លាង​ជម្រះ​ព័ត៌មាន​ចចាក់​ចចុច​នេះ ស្រី​ស្រស់​កូន​មួយ ឌុច សុភា អះអាង​ថា៖ «ជីវិត​ជា​អ្នក​សិល្បៈ​របស់​នាង មក​ទល់​ពេល​នេះ​បាន​ភ្លក្ស​រថយន្ត​ម៉ាក Range Rover នេះ​ពីរ​គ្រឿង​ហើយ ហើយ Range Rover ស៊េរី ឆ្នាំ​2012 ដែល​ខ្ញុំ​ជិះ​រាល់​ថ្ងៃ​នេះ​ក៏​មិន​មែន​ទើប​តែ​ទិញ​ដែរ»។

អ្នក​នាង ឌុច សុភា ដែល​ហាក់​ស្ងាត់​បន្តិច​ពី​សិល្បៈ​នោះ​បាន​បញ្ជាក់​ថា៖ «Range Rover ស៊េរី ឆ្នាំ​2012 នេះ​នាង​ទិញ​វា​ជិះ​រយៈ​ពេល ២​ឆ្នាំ ហើយ មិន​មែន​ទើប​តែ​ជិះ​វា​ឯ​ណា។ វា​ជា​របស់​ចេញ​ពី​ញើស​ឈាម​គ្មាន​បាន​ពី​អ្នក​ណា​ទិញ​ឲ្យ​នោះ​ទេ»៕


What Next?

Recent Articles

2 Responses to "ឌុច សុភា ជម្រះ​មន្ទិល​ស្នេហ៍​ឧកញ៉ា"

  1. i,khmer says:

    You are so pretty…my dear, so be wise and don’t make the same mistake twice in your life!!!

  2. Anonymous says:

    Widow Sophea is beatiful, nice boobs,beautiful billy and big butt…..I love you darling!