មាស សុខសោភា ចេញ​មុខ​ការ​ពារ​ព្រៃ​ឈើ​នៅ​ភ្នំ​ឱរ៉ាល់

តារា​ចម្រៀង មាស សុខសោភា ចូល​រួម​ជាមួយ​ប្រជាជន​ក្នុង​តំបន់ និង​ព្រះ​សង្ឃ​ដើម្បី​ការពារ និង​បំបួស​ដើម​ឈើ ក្នុង​បំណង​រំឭក​គុណ​ដើម​ឈើ និង​ដើម្បី​រារាំង​ការ​កាប់​បំផ្លាញ។ រូបថត សហការី

តារា​ចម្រៀង មាស សុខសោភា ចូល​រួម​ជាមួយ​ប្រជាជន​ក្នុង​តំបន់ និង​ព្រះ​សង្ឃ​ដើម្បី​ការពារ និង​បំបួស​ដើម​ឈើ ក្នុង​បំណង​រំឭក​គុណ​ដើម​ឈើ និង​ដើម្បី​រារាំង​ការ​កាប់​បំផ្លាញ។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ខណៈ​ដែល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​បញ្ហា​ក្តៅ​គគុក​មិន​អាច​ដោះ​ស្រាយ​បាន​នោះ កន្លង​មក​គេ​តែង​សង្កេត​ឃើញ​យ៉ាង​ច្បាស់​ថា សកម្មជន និង​ប្រជាជន​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន និង​គំរាម​សម្លាប់​ពី​សំណាក់​មនុស្ស​មាន​អំណាច មាន​ប្រាក់​មួយ​ចំនួន។ ទោះ​យ៉ាង​ណា ការ​បំភ័យ និង​ការ​ចាប់​ខ្លួន​ផ្សេងៗ​នោះ នៅ​តែ​មិន​អាច​រាំង​ខ្ទប់​ចលនា​ប្រឆាំង​តវ៉ា​បាន ១០០ ភាគ​រយ​នោះ​ទេ។

ស្រប​គ្នា​នឹង​កំហឹង​ឆួល​ឆេះ​របស់​ប្រជា​ពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​នោះ ស្រាប់​តែ​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​តារា​ចម្រៀង​ស្រី​ឈរ​តំណែង​កំពូល​នាង មាស សុខសោភា បាន​ចេញ​មុខ​ដោយ​ចាប់​ដៃ​គ្នា​ជាមួយ​ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ​ការពារ​ព្រៃ​ឈើ​យ៉ាង​ស្វាហាប់​នៅ​ក្នុង​តំបន់​មួយ​នៅ ភ្នំ​ឱរ៉ាល់ ស្ថិត​នៅ ស្រុក​ត្រពាំងជោរ ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ។

តារា​ចម្រៀង មាស សុខ​សោភា។​ សេត គឹមសឿន

ការ​ចាប់​ដៃ​គ្នា​ជាមួយ​ប្រជាជន​ក្នុង​តំបន់ ភ្នំ​ឱរ៉ាល់ ការពារ​ព្រៃ​ឈើ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​គម្រោង​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា «ដើម​ឈើ ១០០០០ ដើម»។

តារា​ចម្រៀង​ស្រី​ដែល​មាន​មហិច្ឆតា​ការពារ​ព្រៃ​ឈើ​នេះ បាន​ឲ្យ​ដឹង​ថា គម្រោង «ដើម​ឈើ ១០០០០ ដើម» គឺ​រូប​នាង​មាន​បំណង​ចង់​បូជា​ពេល​វេលា​ក្នុង​ជីវិត​របស់​នាង​ដាំ​ដើម​ឈើ​ឲ្យ​បាន ១០០០០ ដើម​ទោះ​បី​ជា​នាង​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ។

ក្នុង​គម្រោង​នោះ ក្រៅ​ពី​ដាំ​ដើម​ឈើ មាស សុខសោភា ក៏​ចេញ​មុខ​រួម​គ្នា​ជាមួយ​នឹង​ប្រជាជន​តវ៉ា​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ដ៏​មាន​អំណាច​មួយ​ដែល​មាន​បំណង​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​មួយ​នៅ ភ្នំ​ឱរ៉ាល់ ហើយ​រូប​នាង​ក៏​បាន​ចូល​រួម​ជាមួយ​ព្រះ​សង្ឃ​គង់​នៅ វត្ត​មេត្តា​ធម្មជាតិ ហៅ​វត្ត ផ្កា​ឈូក ភ្នំ​បូមៀរ ក្នុង​ការ​បំបួស​ដើម​ឈើ​កុំ​ឲ្យ​ឈ្មួញ​កាប់​បំផ្លាញ​ផង​ដែរ។

ការ​ចេញ​មុខ​ជា​សាធារណៈ​ដាំ​ដើម​ឈើ និង​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ មាស សុខសោភា បាន​បញ្ជាក់​ថា រូប​នាង​មិន​ខ្លាច​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​ជន​មាន​អំណាច​ឬ​ក៏​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ណា​ម្នាក់​ឡើយ ដោយ​នាង​លើក​ឡើង​នូវ​ហេតុ​ផល​ថា នាង​ធ្វើ​រឿង​ណា​ដែល​ត្រឹម​ត្រូវ​តាម​ធម៌​ព្រះ និង​មិន​ធ្វើ​ឲ្យ​ជន​ណា​ម្នាក់​ឈឺ​ចាប់​ដោយ​សារ​តែ​រូប​នាង​នោះ​ទេ។

តារា​ចម្រៀង​លេច​ធ្លោ​រូប​នេះ​បាន​លើក​ឡើង​ពី​បំណង​ខ្លួន​ថា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​អាច​ធ្វើ​គម្រោង​នេះ​បាន ព្រោះ​គម្រោង​នេះ​ជា​ប្រយោជន៍​រួម​របស់​ប្រជាជន។ ខ្ញុំ​ធ្វើ​ព្រោះ​ខ្ញុំ​ស្រឡាញ់​ព្រៃ​ឈើ។ ព្រៃ​ឈើ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ការ​ពារ​ភព​ផែន​ដី ហើយ​ខ្ញុំ​ក៏​មិន​ខ្លាច​ការ​ទប់​ស្កាត់ ឬ​ក៏​ការ​គំរាម​ណា​មួយ​ដែរ ព្រោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​រឿង​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​រង​ភាព​ឈឺ​ចាប់​ដោយ​សារ​ខ្ញុំ​ដែរ»។

គម្រោង​នេះ​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ដើម ឆ្នាំ​២០១៣ ដោយ​រូប​នាង​បាន​ចាប់​ផ្តើម​បណ្តុះ​កូន​ឈើ​នានា ដែល​មាន​ព្រះ​សង្ឃ និង​អ្នក​ភូមិ​ជួយ​ថែ​រក្សា ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន និង​សហគមន៍​ក្នុង​តំបន់​។

មាស សុខសោភា បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​កូន​ឈើ​ជិត​គ្រប់​ចំនួន​ហើយ ហើយ​ដើម​ឈើ​មួយ​ចំនួន​ក៏​ធំ​លូត​លាស់​អាច​យក​ទៅ​ដាំ​បាន​ដែរ។ ដើម​ឈើ​នោះ​នឹង​ត្រូវ​ដាំ​នៅ​លើ​ដី​សហគមន៍​មួយ​នៅ ភ្នំ​ឱរ៉ាល់។

តារា​ចម្រៀង​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​លំបាក​វេទនា​រូប​នេះ​បាន​និយាយ​ថា៖ «គម្រោង​របស់​ខ្ញុំ​នេះ​គឺ​ធ្វើ​ឡើង​តែ​ឯក​ឯង​មិន​មាន​ការ​សហការ​ពី​អង្គការ​ណា​មួយ​នោះ​ទេ ខ្ញុំ​កំពុង​ស្វែង​រក​ដៃ​គូ​ដែរ តែ​មិន​ទាន់​រក​បាន»។

នាង​បាន​បញ្ជាក់​ថា៖ «គម្រោង​នេះ​ធ្វើ​ឡើង​ដោយ​ថវិកា​ខ្ញុំ​ផ្ទាល់​រួម​ជាមួយ​នឹង​មូលនិធិ មាស សុខសោភា និង​ក្រុម​អ្នក​គាំទ្រ​របស់​ខ្ញុំ»។

នាង​បញ្ជាក់​បន្ថែម​ថា៖ «ទោះ​បី​ជា​នៅ​ពេល​នេះ​មិន​មាន​អង្គការ ឬ​ស្ថាប័ន​ណា​ជួយ តែ​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ហើយ​ថា នឹង​ធ្វើ​វា​ឲ្យ​ចប់»។

តារា​ចម្រៀង​ដែល​កន្លង​មក​ធ្លាប់​បរិច្ចាគ​ប្រាក់​ជា​ច្រើន​ពី​ការ​ងារ​សិល្បៈ​ជួយ​សង្គម​នាង មាស សុខសោភា សុំ​មិន​ធ្វើ​ការ​បក​ស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​រូប​ភាព​នានា​នៅ​ក្នុង ប្រទេស​កម្ពុជា ទេ ដោយ​នាង​បាន​លើក​ហេតុ​ផល​ថា នាង​មិន​ចង់​ឲ្យ​ប៉ះ​ពាល់​ដល់​បុគ្គល​ណា​ម្នាក់​នោះ​ទេ។

មាស សុខសោភា បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ចង់​និយាយ​ទេ ព្រោះ​និយាយ​ទៅ វា​ប៉ះ​ពាល់​ច្រើន​ណាស់ តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ គឺ​ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ព្រៃ​ឈើ ធម្មជាតិ។ នៅ​ពេល​ខ្ញុំ​ទៅ​សម្តែង​នៅ​តាម​ខេត្ត​ឆ្ងាយៗ ខ្ញុំ​បាន​មើល​ឃើញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ ខ្ញុំ​សង្វេគ​ណាស់។ ម្យ៉ាង​ក៏​ដោយ​សារ​តែ​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​គ្រោះ​ទឹក​ជំនន់ គឺ​ទឹក​បុក​ចូល​ផ្ទះ​របស់​ខ្ញុំ គ្មាន​សល់​អ្វី​នោះ​ទេ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​គម្រោង​ដាំ​ដើម​ឈើ​របស់​ខ្ញុំ​លេច​ចេញ​ជា​រូប​រាង​ឲ្យ​បាន​ឆាប់»។

ការ​សម្រេច​ចិត្ត​ដាំ​ដើម​ឈើ​នៅ​ក្នុង​តំបន់​នោះ ត្រូវ​បាន​តារា​ចម្រៀង មាស សុខសោភា លើក​ឡើង​ថា ដោយ​សារ​តែ​រូប​នាង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សហគមន៍ ម្យ៉ាង​ដោយ​សារ​តែ​រូប​នាង​បាន​មើល​ឃើញ​ថា តំបន់​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​ការ​កាប់​បំផ្លាញ។

តារា​រូប​នេះ​បាន​និយាយ​ថា៖ «តាម​រយៈ​អ្នក​ភូមិ និង​ព្រះ​សង្ឃ បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​ធ្លាប់​ទទួល​រង​ការ​រំលោភ​បំពាន​យក​ដី និង​ឈូស​ឆាយ​ព្រៃ​ពី​សំណាក់​ក្រុម​ហ៊ុន​ធំ ហើយ​ពេល​ខ្លះ​ពួក​គេ​ក៏​ទទួល​រង​ការ​បំភ័យ​ពី​មន្ត្រី​ទាហាន​កាង​ក្រុម​ហ៊ុន​នោះ​ដែរ ដូច​ជា ការ​បាញ់​ឡើង​លើ​ជាដើម»។

ទោះ​យ៉ាង​ណា​តារា​រូប​នេះ​នៅ​តែ​អះ​អាង​ថា រូប​នាង​នឹង​នៅ​តែ​បន្ត​គម្រោង​ដាំ​ដើម​ឈើ ១០០០០ ដើម​របស់​នាង​លុះ​បាន​សម្រេច ទោះ​បី​ជា​ត្រូវ​ប្រើ​ថវិកា និង​ពេល​វេលា​យូរ​យ៉ាង​ណា​ក៏​ដោយ។

តាម​គម្រោង មាស សុខសោភា នឹង​ត្រូវ​ចុះ​ដាំ​ដើម​ឈើ​ជា​លើក​ដំបូង​នៅ ភ្នំ​ឱរ៉ាល់ នោះ នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ហើយ​នាង​បាន​សម្តែង​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា គម្រោង​ដាំ​ដើម​ឈើ​របស់​នាង​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។

ជាមួយ​គ្នា​នោះ មាស សុខសោភា ក៏​សុំ​លើក​សំណើ​ផង​ដែរ​ថា៖ «ពាក់​ព័ន្ធ​នឹង​ព្រៃ​ឈើ​នេះ ខ្ញុំ​ក៏​សុំ​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ ព្រោះ​ព្រៃ​ឈើ​ជា​ជីវិត​របស់​យើង​ទាំង​អស់​គ្នា»៕


What Next?

Recent Articles

18 Responses to "មាស សុខសោភា ចេញ​មុខ​ការ​ពារ​ព្រៃ​ឈើ​នៅ​ភ្នំ​ឱរ៉ាល់"

  1. ភ្នែកភ្លឺ says:

    សូមកោតសរសើរចំពោះទឹកចិត្តស្រឡាញ់ធម្មជាតិ។ ខុសពីពួកឩកញ៉ា ដែលប្រាថ្នាបំផ្លាញជាតិដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន។

  2. Boone says:

    Good pls go on this act

  3. Ravy says:

    ខ្ញុំគាំទ្រ១០០ភាគរយ

  4. Anonymous says:

    Meas Sok Sophea is the role model for the children of Cambodia.
    Let’s we all applaude her and supprort her cause for all of us.
    We all for ones and ones for all. United We Stand to fight against the senseless
    deforestation.

  5. Cheata says:

    Try to do this more. I love u.

  6. ?? says:

    THAT SHOULD BE THE JOB OF THE GOVERMENT, BUT THIS IS OPPOSITE WAY. HASSSSSSSSSSSSSSSSSSSSSSSSS this is HUN SEN the country of wonder

  7. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ

  8. Terminator III says:

    You will end up losing support from the CPP side due to your controversial committment against the most corrupt politicians whose earning of dirty assets came from deforestation under the name of land concession for development.

  9. ខ្មែក្រៃលែង says:

    She’s a good citizen of Cambodia.

  10. red tiger says:

    I like and subport you, really good idea.

  11. Nath in says:

    Congratulation! You’re are a role model for so many people. Those who are corrupt and inactive in protecting our forest should be ashamed and punished. If every Cambodian help plant 10000 trees each, we should bring back our animals, wildlife and leave plainly of resources for our young generation.
    I support you 100%.
    Good luck with your works!

  12. Anonymous says:

    I support you all 100% and may your wish become true!
    thank you!

  13. ខ្មែក្រៃលែង says:

    Fully support of celebrity stand up to promote a good new habit for all Khmer rich and poor.

  14. ?? says:

    WONDER, it is not wonderful ,it is the country of question, strange , not thing surprising that what I mean. I express to this young sole of this generation that care about her nation. but please be very careful as we knew nothing was justice in Cambodia right now. they did not care about forest all they care was to make their monies. if they think you are on their way they might putting their law and make you miserable in your life. peace for all***************

  15. savet says:

    ល្អណាស់ប្អូនស្រី តារាក្នុងដួងចិត្ត

  16. រុក្ខទិវា says:

    ល្អណាស់ , គឺជាការខិតខំមួយក្នុងនយោបាយព្រៃឈើរបស់រាជរដ្ឋាភិបាល។
    យើងសុំឲ្យរាជរដ្ឋាភិបាលប្រឹងប្រែងជាទីបំផុត ដើម្បីជោគជ័យក្នុងនយោបាយព្រៃឈើ។
    វាពិបាកនឹងជឿបន្តិចថា ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នឹងទទួលបានជោគជ័យ ដោយសារតែ មិនដឹងថា រាល់ថ្ងៃនេះ រដ្ឋាភិបាលប្រើដៃខាងណាសម្រាប់ការពារ និងដាំដើមឈើ ហើយដៃខាងណា សម្រាប់កាប់ឈើ នោះ។
    មួយឆ្នាំៗ ដៃឆ្វេងនាំគ្នាដាំដើមឈើបាន ថា មួពាន់កូន ឬត្រឹមមួយសែនដើម តូចៗ សម្រាប់ជាសេចក្តីសង្ឃឹម ចាប់ពី ១០០ ឆ្នាំ ឡើងទៅ ទើបប្រើប្រាសបាន តែ ដៃស្តាំ វិញ បើកផ្លូវ ចេញច្បាប់អនុញ្ញាត ផ្តល់ឱកាស និងបណ្តែតបណ្តោយ ឲ្យក្រុមហ៊ុនរាប់រយ និងមន្ត្រីមានអំណាច កាប់ព្រៃស្រោងធំៗ ព្រៃតូច ព្រៃធំ រានយកដីទុកលក់ និង ដឹកជញ្ជូន ឬកាងការដឹកជញ្ជូនឈើដ៏មានតម្លៃ រាប់ពាន់ម៉ែត្រគីប ធ្វើឲ្យដីព្រៃធ្លាប់តែងរឹត ក្លាយជាវាលរហោលឋាន ។
    គួរឲ្យខ្មាស់ណាស់ តើរដ្ឋាភិបាលចាំបាច់បង្កើតឲ្យមានថ្ងៃ « រុក្ខទិវា » ធ្វើអ្វី?
    ក្នុងសម្បជញ្ញៈជាមនុស្សម្នាក់ គួរឲ្យខ្មាស់គេណាស់៕

  17. van na says:

    ខ្ញុំសង្ឃឹមថា ទង្វើរបស់ តារាចម្រៀង មាស សុខសោភា សូមនៅអោយឆ្ងាយពីការពាក់ព័ន្ធនឹងនយោបាយ ខ្ញុំសូមគាំទ្រនូវសណ្តានចិត្តរបស់នាងមានគម្រោងដាំកូនឈើ ១០,០០០ ដើម សំរាប់ជាប្រយោជន៌មនុស្សជាតិ ដោយចំណាយថវិកាផ្តាល់ខ្លួនសំរាប់សហគមនេះ

  18. Kdor TOM says:

    ខ្ញុំចង់អាករអាខ្វាក់