ដោយ៖ ជន ស្រីណុច
ថ្ងៃសៅរ៍ ទី5 កក្កដា 2014
http://vodhotnews.com
ព្រឹទ្ធសភា នឹងបន្តប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីអនុម័តទៅលើសេចក្តីព្រាងច្បាប់ថ្មី ចំនួន៣ទៀត នៅសប្តាហ៍ក្រោយនេះ។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការព្រឹទ្ធសភា ចុះថ្ងៃទី ០៤ ខែកក្កដា ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកសម័យប្រជុំលើកទី ៥ នីតិកាលទី ៣ ដោយកំណត់យក របៀបវារៈ ចំនួន ៣ សំខាន់ៗ មកពិភាក្សានៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ។
សេចក្តីជូនដំណឹងបន្តថា របៀបវារៈទី១ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ ក្នុងវិស័យរដ្ឋប្បវេណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទី២ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាម និង ទី៣ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៥។
តាមសេចក្តីជូនដំណឹងដដែលឲ្យដឹងថា សេចក្តីព្រាងច្បាប់ទាំង៣នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា កាលពីថ្ងៃទី០៤កក្កដា ម្តងរួចមកហើយ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
វាមិនអាចម៍ទេ ! ទោះបង្កើតច្បាប់អីក៍វាមិនអាចម៍អាចទាមទាយុត្តិធម៏ពីយួនទេ
បើយួនបញ្ជាក្បាលពួកកញ្ជះល្ងីល្ងើល្ងង់ខ្លៅហែងឱ្យចាប់ប្រជាជនខ្មែរដាក់គុកវិញ
ពួកកញ្ជះហ្អែងភ័យញ័រដៃ ញ័រជើងនាំគ្នាតាមចាប់ប្រជាជនខ្មែរជាតិសាសន៍ឯង
ដាក់គុកខំផ្គាប់ចិត្តយួន ធ្វើអាក្រក់ដាក់ប្រជាជនជាតិឯងទាំងកំរោល អាងោះ !
ពេលហ្អែងពឹងយួនចាប់ជាតិវាវិញ រដ្ឋាភិបាលយួនវាចំតិតក្តិតដាក់ក្បាលពួកហ្អែងគ្រប់គ្នា
ពួកយួនចូលនៅប្រទេសខ្មែរខុសច្បាប់សឹងពេញស្រុកហើយ មិនហ៊ានក្អកផង
ពួកអាមន្រ្តីរដ្ឋាភិបាលឆ្កែអង្គែស៊ីក្រោមផ្ទះអស់ឯងបង្កើតច្បាប់ទុកកិតអាចម៍ទៅល្អជាង ។
I totally support the above comment !!!!