ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​ម​ន្រី្ត​ក្រោម​ឱវាទ បង្ហាញ​លទ្ធផល​បង្ក្រាប​ព្រៃឈើ និង​នេសាទ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com

​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​អភិបាល រាជធានី ខេត្ត ក្រុង បង្ហាញ​ពី​លទ្ធផល​នៃ​ការ បង្កើត​គណៈកម្មការ​ទប់ស្កាត់ បទល្មើស​ព្រៃឈើ និង​ជលផល តាម​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ពង្រឹងគុណភាព​ក្នុង​ទិសដៅ​អភិវឌ្ឍន៍​។​

​តាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចុះ​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ២០១៤  ឲ្យដឹងថា កាលពី​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០១៤ រដ្ឋាភិបាល បានចេញ អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

​លោក ស ខេង ឲ្យដឹងទៀតថា រដ្ឋាភិបាល​ក៏​ចេញ ស​ជណ ចុះ​ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ ២០១៤ ស្តីពី​ករណី​សំណើ​សុំ​គោលការណ៍​លើ​វិធានការ​នានា ដើម្បី​លើកកម្ពស់​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការអភិរក្ស​ធនធាន​ព្រៃឈើ ជលផល និង​តំបន់ការពារធម្មជាតិ ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។​

​ក្រោម​ហេតុផល​នេះ ក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ ដើម្បី​មាន​មូលដ្ឋាន​ធ្វើ​សេចក្តីរាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល អំពី​វិធានការ​ការពារ​ធនធាន​ព្រៃឈើ ជលផល និង​តំបន់ការពារធម្មជាតិ​។​

​វិធានការ​ថ្មី​របស់​រាជរដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​អង្គការ​សង្គម​ស៊ីវិល និង​អ្នកតាមដាន​ព្រឹត្តិការណ៍​មួយ​ចំនួន​រិះគន់ថា បទល្មើស​ព្រៃឈើ និង​ការបំផ្លាញ​ធនធាន​ជលផល​នៅតែ​បន្ត​កើតឡើង ដែល​វិធានការ​ទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព ខណៈ​វិបត្តិ​នយោបាយ​នៅតែ​បន្ត​ជាប់គាំង​។

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

8 Responses to "ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​ម​ន្រី្ត​ក្រោម​ឱវាទ បង្ហាញ​លទ្ធផល​បង្ក្រាប​ព្រៃឈើ និង​នេសាទ​​"

  1. Vespa Chan says:

    Don’t waste time to write the report, just go punish those who destroy the resources. Start from Hun Sen and down. There is a need to strengthen the law enforcement not just show the fake reports that have been done for so many years already.

  2. ភ្នែកភ្លឺ says:

    អាចជាយុទ្ធសាស្ត្រស្វាស៊ីបាយលាបមាត់ពពែរ ឬ​ យុទ្ធសាស្ត្រ ចាប់ខ្លាក្រដាស។ ពេលនោះអ្នកខុស គឺ ប្រជាជន ឯអ្នកដែលទទួលបានលុយពីការកាងឈ្មួញកាប់ឈើផង និងបានគុណសម្បត្តិជាអ្នកការពារ​ព្រៃឈើផងនោះគឺ ហ៊ុន សែន ទៀត។

  3. sambo says:

    វាគ្មានបានការអីទេ ឡេះឡោះៗយកតែម៉ោងទេ បើពិតជាមានឆន្ទះចង់កាពារមែននោះ ខ្វះក្រុមមនុស្សដែលជាគោលដៅ ដែលសហគមប្រជាជនស្ម័គចិត្តកាពារព្រៃឈើ និងអង្ការសង្គមស៊ីវីល ដែលបានចុចចំៗឈ្មោះហើយនោះ ម៉េចក៏មិនហៅមកឪ្យបកស្រាយនៅមុខតុលាការទៅ ? ឬមួយក៏ធ្វើមិនកើត ចាំបាច់រាយការតាមក្រដាស់ដល់អង្កាលទៀត យីធ្វើការអែលអលៗ បើវិធានការតែរបៀបហ្នឹង មិនបាច់ធ្វើនិងមិនបាច់បង្ហើបទេនៅស្ងៀមទៅកុំឪ្យប្រជាជនគាត់ជេរច្រើនទៀត ។

  4. សែនសម្បូរចោរលួចជាតិ says:

    តាម​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រីមហាចោរ
    ឱ្យតែឃើញឈ្មោះមហាមេចោរ ហ៊ុន សែន ពួកក្រសួងមហាផ្ទៃស្លាក់បាយ ស្លាក់សម្លហាមាត់លែងរួច
    វាគ្រាន់តែស្រែកបំភាន់មតិជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ការពិតពួកក្រសួងមហាផ្ទៃក៍ចោរលួចជាតិដែរ ។

  5. Nath in says:

    How will those people make their reports? Who will check to make sure that their reports will be accurate and reflect the deforestation?
    They should start to stop cut down the forest from now on and start planting trees.

  6. Lay Sokha says:

    It is too late to call ! The ministry of interior is just getting up, and looking at the forest , fishes and land, now no more forest, fishes and land for agriculture! Your officials are so corrupted! Your electoral results reflecting your inefficient policy and actions!

  7. Kingdom of wonder=ព្រះរាជណាចក្រឡប់ឆ្គួត says:

    របាយការបឹទបាំងការពាក់ពន្ធ័របស់ពួកមេចោរហារយ!!!

  8. ?? says:

    it’s the same word say.. like father like son. to make it look good just hearing nice and clean but it is the same old trick?????????????????????????????????