ដោយ វណ្ណ វិចារ
2014-07-06
RFA

សកម្មភាពដឹកជញ្ជូនកញ្ចប់សុវត្ថិភាព “ក” មណ្ឌលសៀមរាប ពីមជ្ឈមណ្ឌលកុំព្យូទ័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រាជធានីភ្នំពេញ ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣។ RFA/Den Ayuthyea
អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សមួយនេះចង់ជ្រើសរើសមនុស្ស ៥នាក់ឲ្យធ្វើជាសមាជិក គ.ជ.ប ហើយ ៤នាក់ទៀត ទុកឲ្យបក្សប្រឆាំងជាអ្នកជ្រើសតាំង។ ចំណែកមេដឹកនាំគណបក្សសង្គ្រោះជាតិវិញ ចង់ជ្រើសតាំងសមាជិក គ.ជ.ប តាមរូបមន្តត្រូវមានការគាំទ្រពីសមាជិកសភា ២ ភាគ ៣ នៃសមាជិកសភាទាំងអស់។
សង្គមស៊ីវិលចាត់ទុកថា គណបក្សទាំងពីរសុទ្ធតែចង់ឲ្យសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។
មន្ត្រីគណបក្សប្រជាជនកម្ពុជា តាំងពីមេដឹកនាំ រហូតដល់អ្នកតំណាងរាស្ត្រ លើកឡើងដដែលៗថា រូបមន្តជ្រើសតាំងសមាសភាព គ.ជ.ប របស់បក្សប្រឆាំង នឹងធ្វើឲ្យនយោបាយជាប់គាំងហើយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ចំណែកឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ថ្លែងប្រតិកម្មថា រូបមន្ត ២ ភាគ ៣ នេះមិនធ្វើឲ្យនយោបាយជាប់គាំងនោះឡើយ បើសិនណាគណបក្សទាំងពីរត្រូវរ៉ូវគ្នានោះ។ ក៏ប៉ុន្តែអ្នកឃ្លាំមើលបញ្ហានយោបាយយល់ថា បក្សទាំងពីរមានមហិច្ឆតាចង់ចែកអំណាចគ្នានៅក្នុងស្ថាប័នរៀបចំការបោះឆ្នោត។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា រូបមន្តជ្រើសតាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រាន់តែជាវិធីដែលបក្សនយោបាយទាំងពីរចង់មានឥទ្ធិពលលើស្ថាប័នមួយនេះប៉ុណ្ណោះ។ លោកបន្តថា បញ្ហាសំខាន់នៅពេលនេះ គឺការកែទម្រង់ឲ្យស្ថាប័ន គ.ជ.ប ទទួលការទុកចិត្តពីសាធារណជនទូទៅ ដែលគ្រប់គណបក្សនយោបាយអាចជឿជាក់ថា ពួកគេអាចនឹងទទួលបានយុត្តិធម៌ បើសិនជាពួកគេចូលរួមក្នុងយុទ្ធនាការបោះឆ្នោត។ លោកបន្ថែមថា សមាជិកអចិន្ត្រៃយ៍នៃ គ.ជ.ប មិនត្រូវនៅក្រោមឥទ្ធិពលនយោបាយទេ។
លោក អ៊ូ វីរៈ៖ «បើសិន ៥ ហើយនិង ៤ហ្នឹង មិនមែនសង្គ្រោះជាតិគ្រប់គ្រង គ.ជ.ប ទេ គឺបក្សប្រជាជន។ ហើយនេះវាផ្ទុយទាំងស្រុងពីគោលការណ៍សេរីពហុបក្ស។ បានន័យថា បក្សទាំងពីរហាក់ដូចជាលំអៀងទាំងស្រុងទៅរកបក្សធំៗ។ នយោបាយផ្ដាច់មុខនេះវាមិនផ្ដល់ជម្រើសឲ្យពលរដ្ឋនោះទេ វាដូចជាការរកស៊ីធ្វើនយោបាយផ្ដាច់មុខអ៊ីចឹង។ ខ្ញុំចង់ឃើញការបើកចំហនយោបាយឲ្យគណបក្សទាំងអស់មានសិទ្ធិដូចៗគ្នា»។
សង្គមស៊ីវិលរកឃើញថា បញ្ហាមួយចំនួនដែលកម្ពុជា ត្រូវកែទម្រង់ជាបន្ទាន់ដើម្បីមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ បញ្ហាទាំងនោះមានដូចជា ការចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ យន្តការដោះស្រាយវិវាទនៃការបោះឆ្នោត និងការរៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ។ កាលពីដើមឆ្នាំ២០១៣ សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បង្ហាញថា អ្នកបោះឆ្នោតជាង ១លាននាក់បានបាត់ឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត ប៉ុន្តែ គ.ជ.ប បដិសេធ។ លុះដល់ថ្ងៃបោះឆ្នោត ក៏កើតមានអំពើហិង្សាមួយក្តៅគគុកនៅគល់ស្ពានស្ទឹងមានជ័យ ទាក់ទងនឹងការរកឈ្មោះបោះឆ្នោតមិនឃើញនោះទៀតផង។
ម្យ៉ាងទៀត គណបក្សកាន់អំណាចបានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយភាគច្រើនលើសលប់។ នៅមុនការបោះឆ្នោតជាតិ រាជរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ថែមទាំងប្រកាសបិទមិនឲ្យវិទ្យុក្នុងស្រុកផ្សាយបន្តនូវកម្មវិធីវិទ្យុបរទេសផ្សាយជាភាសាខ្មែរទៀតផង។ បម្រាមនោះត្រូវបានលុបចោលទៅវិញនៅពេលដែលមានការរិះគន់ខ្លាំងៗពីសង្គមស៊ីវិល។
មិនតែប៉ុណ្ណោះ គណបក្សកាន់អំណាចបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើនលើសលប់នោះទៅឃោសនាដោយផ្ទាល់និងប្រយោលទៀតផង។ ទង្វើនេះផ្ទុយនឹងគណបក្សផ្សេងៗទៀត ដែលមានលទ្ធភាពតិចតួចក្នុងការឃោសនាបោះឆ្នោត។ បក្សខ្លះមានលុយជួលម៉ោងវិទ្យុនិងទូរទស្សន៍ដើម្បីឃោសនាពីគោលនយោបាយរបស់ខ្លួន ប៉ុន្តែវិទ្យុនិងទូរទស្សន៍នោះត្រូវបានហាមជាសម្ងាត់មិនឲ្យលក់ម៉ោងឲ្យអ្នកផ្សេងក្រៅពីបក្សកាន់អំណាចឡើយ។
ចំណែកឯច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយវិញ នៅកម្ពុជាមិនទាន់មានឡើយ។ ដោយសារមិនទាន់មានច្បាប់នេះហើយ ទើបគណបក្សកាន់អំណាចដែលមានធនធានច្រើនជាងគេស្រាប់នោះ អាចចំណាយច្រើនលើសលប់ជាងគេក្នុងដំណើររៀបចំឃោសនាបោះឆ្នោត។ អង្គការខុមហ្វ្រែល (Comfrel) រកឃើញថា បក្សប្រជាជនកម្ពុជា ចំណាយច្រើនជាងគេក្នុងការឃោសនាបោះឆ្នោតនៅពេលកន្លងទៅ។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា អង្គការនិកហ្វិច (NECFIC) លោក ហង្ស ពុទ្ធា លើកឡើងថា បើសិនជាបក្សទាំងពីរនៅតែព្យាយាមបញ្ចូលសមាជិករបស់ខ្លួននៅក្នុងស្ថាប័នរៀបចំការបោះឆ្នោត នោះពលរដ្ឋនឹងនៅតែមិនមានទំនុកចិត្តលើស្ថាប័ននេះដដែល។ លោកបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសព្វថ្ងៃ ជាបុគ្គលនៅក្រៅគណបក្សនយោបាយ ប៉ុន្តែពលរដ្ឋកម្ពុជា ភាគច្រើនមិនទុកចិត្តលើរបៀបធ្វើការរបស់ពួកគាត់ដែលលំអៀងទៅរកគណបក្សកាន់អំណាច។
លោកបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺរបៀបធ្វើការរបស់ គ.ជ.ប៖ «ជាសំណើរបស់សង្គមស៊ីវិល យើងចង់ឲ្យរៀបចំស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ មិនឲ្យក្រោមឥទ្ធិពលនយោបាយ»។
លោកបន្តថា ចំពោះយន្តការនៃការដោះស្រាយវិវាទ បន្ទាប់ពីការបោះឆ្នោតក៏ជាបញ្ហាដែលត្រូវកែទម្រង់នោះដែរ។
តាមច្បាប់បោះឆ្នោត គណបក្សនយោបាយអាចប្ដឹងផ្ដល់ពីភាពមិនភាពប្រក្រតីនៃដំណើរការបោះឆ្នោតទៅស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបើភាគីណាមួយមិនសុខចិត្តអាចប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។
កាលពីឆ្នាំមុន គណបក្សសង្គ្រោះជាតិ នៅខេត្តក្រចេះ បានប្ដឹងសុំបើកមើលកញ្ចប់សុវត្ថិភាព “ក” ចំនួន ១៣កញ្ចប់ នៅឃុំស្វាយជ្រះ ស្រុកស្នួល។ កញ្ចប់សុវត្ថិភាពភាគច្រើនជាកញ្ចប់ចំហមាត់។ បញ្ហានេះជាការទទួលខុសត្រូវរបស់មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក៏ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញដែលដឹកនាំដោយសមាជិកអចិន្ត្រៃយ៍របស់បក្សកាន់អំណាច លោក ឯក សំអុល បែរជាប្រើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខ្លួនឯងជាអ្នកស៊ើបអង្កេតទៅវិញ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនបានសួរមន្ត្រីការិយាល័យបោះឆ្នោតឃុំស្វាយជ្រះ មួយម៉ាត់ឡើយ តែស្ថាប័នកំពូលមួយនេះ ក៏ជឿលើរបាយការណ៍ស៊ើបអង្កេតរបស់ គ.ជ.ប មួយសន្លឹកដែលរកឃើញថា មន្ត្រីថ្នាក់ក្រោមជាអ្នកប្រព្រឹត្តកំហុស ហើយសម្រេចឲ្យដាក់ទោសតាមច្បាប់ទៀតផង។ ដើម្បីបញ្ចប់បញ្ហា គ.ជ.ប ប្រកាសប្រាប់មន្ត្រីថ្នាក់ក្រោមថាឲ្យស្ងប់ស្ងាត់ ព្រោះ គ.ជ.ប មិនដាក់ទោសទណ្ឌអ្វីឡើយ។
ទោះជាយ៉ាងណាក្តី វិទ្យុអាស៊ីសេរី បានរកឃើញថា មន្ត្រីថ្នាក់ការិយាល័យរៀបចំការបោះឆ្នោតទាំងនោះមិនបិទកញ្ចប់សុវត្ថិភាព “ក” ដោយសារពួកគេធ្វើតាមបញ្ជាថ្នាក់លើប៉ុណ្ណោះ។
ទាក់ទងនឹងទំនាស់នយោបាយវិញ គណបក្សសង្គ្រោះជាតិ បានបង្រួមការតវ៉ាតាំងពីមិនសុខចិត្តចំពោះលទ្ធផលបោះឆ្នោត ហើយចោទថា គ.ជ.ប ជួយបន្លំសន្លឹកឆ្នោតឲ្យបក្សកាន់អំណាចមកនៅត្រឹមទាមទាររៀបចំសមាសភាព គ.ជ.ប។ សង្គមស៊ីវិលរកឃើញថា ក្រៅពីមានឥទ្ធិពល គ.ជ.ប គណបក្សកាន់អំណាចបានលូកដៃចូលទៅក្នុងតុលាការរដ្ឋសភា និងស្ថាប័នមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលារាជធានីមិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតវៀតណាម
- លោក កឹម សុខា ផ្ដួចផ្ដើមឲ្យបង្កើតមជ្ឈមណ្ឌលកត់ត្រាទុកឯកសារឧក្រិដ្ឋកម្ម
- សមាជិកព្រឹទ្ធសភាបក្សប្រឆាំងប្រកាសមិនចូលប្រជុំរហូតចប់អាណត្តិ
- បក្សជាប់ឆ្នោតទាំងពីរនៅតែអះអាងថាចង់ចរចាដោះស្រាយបញ្ហានយោបាយ
- “រដ្ឋប្រហារឆ្នាំ៩៧ជាការបំផ្លាញពន្លកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”
- យូមែនរ៉ៃត៍វ៉ច្ឆ៖ គ្រួសារអ្នកស្លាប់ដោយរដ្ឋប្រហារឆ្នាំ៩៧ត្រូវបន្តទាមទាររកយុត្តិធម៌
- មន្ត្រីជាន់ខ្ពស់នគរបាលជាតិបដិសេធធ្វើការស៊ើបអង្កេតលើឃាតកម្មរដ្ឋប្រហារឆ្នាំ៩៧
- លោក ហ៊ុន សែន គំរាមប្រើច្បាប់បោះឆ្នោតចាស់បើបក្សប្រឆាំងមិនចូលសភា
- ថៃដោះលែងពលករខ្មែរ១៤នាក់និងបញ្ជូនមកកម្ពុជាថ្ងៃស្អែក
For so long , the social groups have been part of progressing Cambodia.
why not having 3 members from CPP and 3 from CNRP and 3 from selected groups relevant to purpose o f NEC. Each can be from Comfrel, Nifec and Adhoc.
This way, both from CPP and CNRP has to convince those social groups for the right decicion relating serving Cambodian democratically.
So, each political party does not have any advantage over one another.
it seems to be fair to everyone involved if this serve common cause, independent NEC.
សកម្មភាពអស់ទាំងនោះហើយដែលប្រជាជនភាគច្រើនបានចោទប្រកាន់ថា គជប គឺជាចោរប្លន់សន្លឹកឆ្នោតរបស់ប្រជាជនទាំងកំរោលនិងគ្មានការអៀនខ្មាស់ តទៅមុខបើសមាសភាពគជបនៅតែមានមុខពួកចោរអស់ហ្នឹងដដែលៗ ស្រុកខ្មែរគ្មានសេចក្តីសុខទេ ឯប្រជាជនក៏កាន់តែលំបាកវេទនាទ្វេរដងថែមទៀត បើពិបាកពេក ៣នាក់ម្ខាង ហើយសង្គមស៊ីវិល៣នាក់ដែរទៅ កុំស្មុកស្មាញពេក សូមអស់លោកបើកប្រស្រីមើលប្រជាជនខ្មែរដែលកំពង់វេទនាផង ម៉េចអាងតែក្រុមលោកឯង គ្រួសារលោកឯងមានលុយរាប់រយលានដុល្លាហើយ លោកឯងខ្វាក់ភ្នែកមិនឃើញប្រជាជនល្ហេមល្ហាមទេ មែនទេអស់លោកឯងក្រាញអំណាចហើយបន្តរលួចជាតិ លក់ជាតិតទៅទៀត ក្រយ៉ៅអស់លោកឯងជិតដល់ទីបញ្ចប់ហើយ ។
តួលេខនៃចំនួន គជប ត្រូវរើស ត្រូវតែមានចំនួនស្មើរគ្នា
បើបក្សប្រជាជនរើស៥នាក់ បក្សសង្រ្គោះជាតិក៍ត្រូវរើសយក៥នាក់ដែរ
មិនមែនឱ្យគេរើសតែ ៤នាក់ ពួកលាមក ហ៊ុន សែន រើស៥នាក់លើសគេ
អញ្ចឹងវាគ្មានភាពយុត្តិធម៏ទេ ។
ពួកមន្រ្តីបក្សប្រជាជននិងអាពូខ្វាក់អត់ភ្នែកមួយចំហៀង វាធ្វើអី ក៍មានគំនិតអាក្រក់ដែរ ! ហាស់ ៗៗៗៗ…
វាមិនចោលក្បួនខូចជាដាច់ខាត ! ថោកទាបណាស់ ពិតជាថោកទាបហួសហេតុពេកហើយ !
this is a very important essence for this nation, these two leaders wanted to put their hand on this organization (NEC) HOW ABOUT SAY NO TO- 3 AND 3 OR 4 AND 3 . we should have a brand new one that no influence from these two party. the independent (NEC) is more importance for this nation. don’t you think??????????????????????????????????????