ដោយ យាង សុជាមេត្តា
2014-07-06
RFA

ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា (រូបកាន់មេក្រូ) ថ្លែងក្នុងវេទិកាសាធារណៈស្ដីពីការបាត់បង់ទឹកដីកម្ពុជាក្រោម នារាជធានីភ្នំពេញ នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០១៤។ RFA/Yeang Socheametta
អតីតឧត្ដមទីប្រឹក្សារបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អំពាវនាវឲ្យប្រជាជាតិខ្មែរទាំងមូលរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមការពារសិទ្ធីសេរីភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម។
ការអំពាវនាវនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈស្តីអំពីទឹកដីខ្មែរកម្ពុជាក្រោម ដែលអង្គការសមាគមខ្មែរកម្ពុជាក្រោមរៀបចំឡើងក្នុងពេលដែលភាពចម្រូងចម្រាសជុំវិញប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម កំពុងកើតមានឡើងរវាងខ្មែរកម្ពុជាក្រោម និងរដ្ឋាភិបាលវៀតណាម។
មនុស្សប្រមាណ ២០០នាក់បានជួបជុំគ្នាធ្វើវេទិកាសាធារណៈមួយនៅថ្ងៃទី៦ កក្កដា ពិភាក្សាអំពីប្រវត្តិនិងអនាគតទឹកដីកម្ពុជាក្រោម ក្នុងពេលមានមន្ត្រីការទូតវៀតណាម និយាយថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាម តាំងពីដើមមក។
អតីតឧត្ដមទីប្រឹក្សារបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានចូលរួមក្នុងការជួបជុំគ្នានោះ សម្ដែងការព្រួយបារម្ភអំពីជោគវាសនាអនាគតរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ហើយព្រះអង្គបានទទូចឲ្យប្រជាជាតិខ្មែររួមសាមគ្គីគ្នា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋខ្មែរក្រោម។
មានព្រះបន្ទូលទៅកាន់សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកាសាធារណៈស្តីអំពីទឹកដីខ្មែរកម្ពុជាក្រោមនៅភូមិគោកឃ្លាំង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែរួបរួមសាមគ្គីគ្នា ដើម្បីស្វែងរកយុត្តិធម៌ទៅឲ្យប្រជាពលរដ្ឋខ្មែរ ទាំងខ្មែរនៅកម្ពុជា និងខ្មែរនៅកម្ពុជាក្រោម។
ទាក់ទងទៅនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមវិញ ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា ទឹកដីដែលគេហៅថា កម្ពុជាក្រោមសព្វថ្ងៃនេះ គឺជាទឹកដីដើមរបស់កម្ពុជា ពីព្រោះថា ប្រទេសកម្ពុជា គឺកើតឡើងពីកម្ពុជាក្រោមនេះតែម្ដង ហើយថា ជាតិខ្មែរ និងពូជសាសន៍ខ្មែរបច្ចុប្បន្ន គឺចេញមកពីកម្ពុជាក្រោមនេះឯង។
ព្រះអង្គម្ចាស់បន្តថា ប្រសិនបើប្រជាជាតិខ្មែរចាត់ទុកកម្ពុជាក្រោម ជាកម្ពុជា ឬចាត់ទុកខ្មែរកម្ពុជាក្រោម ជាកំណើតដើមរបស់ខ្មែរ ពេលនោះទើបខ្មែរអាចកសាងសាមគ្គី និងបង្រួបបង្រួមគ្នាបានសាជាថ្មីឡើងវិញ។ សម្រាប់ព្រះអង្គម្ចាស់ ធម្មិកោ កម្ពុជាសព្វថ្ងៃ គ្រាន់តែជាកម្ពុជាចុងប៉ុណ្ណោះ។
ទោះជាយ៉ាងណា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ហាក់មានជំនឿទៅលើគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកការបង្រួបបង្រួម ស្វែងរកការឯកភាព និងកសាងសាមគ្គីជាតិខ្មែរឡើងវិញ ហើយដើម្បីសម្រេចគោលដៅនេះ លុះណាតែគណបក្សសង្គ្រោះជាតិ បានកាន់អំណាចជាមុនសិន។ ព្រះអង្គគ្មានជំនឿថា កម្ពុជាក្នុងពេលឋិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហ៊ានតតាំងជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមនោះឡើយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «បើសិនជាយើងទាមទារយុត្តិធម៌ និងជ័យជម្នះចំពោះជាតិខ្មែរ ពេលហ្នឹងហើយទើបយើងអាចនឹងជួយការពារសិទ្ធិរបស់ខ្មែររស់នៅលើទឹកដីខ្មែរកម្ពុជាក្រោម បើសិនជាយើងមានរដ្ឋាភិបាលមួយខ្លាំងរួបរួមជាតិ សាមគ្គីជាតិ ពេលហ្នឹងយើងអាចចរចាជាមួយរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបង្កើតសមាគម ២១ខេត្ត នៅកម្ពុជាក្រោមដែរដើម្បីអីដើម្បីការពារខ្មែររស់នៅលើទឹកដីកម្ពុជាក្រោម ដូចយួនការពារសិទ្ធិរបស់យួនរស់នៅលើទឹកដីខ្មែរដែរ»។
ចំណែកប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា វិញ ជឿជាក់ថា នៅពេលណាមួយដែលកម្ពុជា មានអំណោយផលកម្ពុជា មានការរួបរួមគ្នាពេលនោះ កម្ពុជាអាចនឹងស្វែងរកមធ្យោបាយដើម្បីសើរើ និងទាមទារកម្ពុជា មកវិញជាមិនខាន។ បើតាមលោក ថាច់ សេដ្ឋា កម្ពុជាក្រោមនៅមិនទាន់បាត់ទៅណានៅឡើយ។
លោក ថាច់ សេដ្ឋា៖ «បងប្អូនកុំខ្លាចបាត់កម្ពុជាក្រោមឲ្យសោះ កុំខ្លាចបាត់ បើបងប្អូនទៅលេងនៅវៀតណាម ខាងត្បូង យើងថា ទៅកម្ពុជាក្រោម បើយើងចង់ទៅលេងព្រៃនគរ យើងកុំថា ទៅហូជីមិញ ទៅសាយហ្កន យើងថា ទៅលេងព្រៃនគរ អ៊ីចឹងកម្ពុជាក្រោមអត់បាត់ទេ។ បើយើងនៅតែហៅ កាលណាយើងនៅតែហៅកម្ពុជាក្រោម កាលណាយើងនៅហៅព្រៃនគរ នៅហៅព្រះត្រពាំង ឃ្លាំង ពលលាវ ទឹកខ្មៅ គឺកម្ពុជាក្រោមអត់បាត់ជាដាច់ខាត អ៊ីចឹងទៅកម្ពុជាក្រោម ថាទៅលេងស្រុកយើង ឬទៅកម្ពុជាក្រោមចុះអាហ្នឹងហើយ កម្ពុជាក្រោមនៅស្ថិតស្ថេរ អមតៈជារៀងរហូត»។
ភាពចម្រូងចម្រាសជុំវិញប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម រវាងអង្គការសមាគមខ្មែរកម្ពុជាក្រោម និងមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា បានកើតឡើងអស់រយៈពេលជិតមួយខែមកហើយ ហើយខ្មែរក្រោមមានគម្រោងនឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការលើកឡើងរបស់វៀតណាមនេះ ប្រសិនបើរដ្ឋាភិបាលវៀតណាម មិនមានឯកសារបញ្ជាក់ថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម ជាយូរមកហើយនោះ ហើយប្រសិនបើមិនព្រមសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។
បន្ទាប់ពីវេទិកាសាធារណៈនេះ ក្រៅតែពីដាក់ញត្តិទៅកាន់ស្ថានទូតវៀតណាម ក្នុងពេលដ៏ខ្លីខាងមុខដើម្បីឲ្យរដ្ឋាភិបាលវៀតណាម ឆ្លើយតបតាមការទាមទាររបស់ខ្លួនអង្គការសមាគមខ្មែរកម្ពុជាក្រោមក៏មានគម្រោងដាក់ញត្តិទៅកាន់ស្ថានទូតបរទេសមួយចំនួនផ្សេងទៀតនៅកម្ពុជា ជាពិសេសស្ថានទូតនៃប្រទេសមហាអំណាចដើម្បីឲ្យប្រទេសទាំងនេះ បានដឹងអំពីបញ្ហារបស់ខ្មែរក្រោមនៅពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលារាជធានីមិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតវៀតណាម
- សហព័ន្ធនិស្សិតត្រៀមធ្វើបាតុកម្មមុខស្ថានទូតវៀតណាមនៅថ្ងៃទី៨ខែកក្កដា
- តើហេតុអ្វីរដ្ឋាភិបាលកម្ពុជាចាប់អារម្មណ៍តិចតួចពីប្រវត្តិសាស្ត្រកម្ពុជាក្រោម?
- មន្ត្រីទូតវៀតណាមអះអាងថាមិនសុំទោសតាមការទាមទាររបស់សមាគមខ្មែរក្រោម
- ពលរដ្ឋខ្មែរក្រោមភៀសខ្លួននៅថៃបារម្ភខ្លាចត្រូវចាប់បញ្ជូនមកកម្ពុជា
- សហព័ន្ធខ្មែរក្រោមទទូចឲ្យតំណាង អ.ស.ប ជួបពលរដ្ឋខ្មែរក្រោមផ្ទាល់នៅកម្ពុជាក្រោម
- សហគមន៍ខ្មែរក្រោមថ្កោលទោសការបំភ្លៃប្រវត្តិសាស្ត្ររបស់មន្ត្រីវៀតណាម
- សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងធ្វើយុទ្ធនាការថ្មីឈ្មោះថា “ផ្លូវឆ្ពោះទៅមាតុភូមិ”
- ក្រុមយុវជននឹងបណ្ដែតប្រទីបនៅទន្លេមុខ៤ដើម្បីចងចាំខ្មែរក្រោម
Part 1 of 3
Dear Camnews administrator(s) can you please add this article of mine to your front page. There are 10 paragraphs. Thank you so much.
**************
A Khmer reader’s View of the Vietnamese view regarding the territory of Khmer Kampuchea Krom By Khemera Koen July 6, 2014
***********
As one of the curious readers who wants to be updated on the new developments in Cambodia, I encountered unexpectedly about a piece of news picked up and reported by the Phnom Penh Post (13 June 2014) and also by the Radio Free Asia’s (RFA) Khmer Service (25 June, 2014).
************
Speaking in pretty good Khmer during an interview on RFA’s Khmer Serivce, Trung Van Thong, a spokesman for the Vietnamese Embassy in Phnom Penh said that the Khmer Krom people’s assertion that the 1949 was the year France ceded the territory of Kampuchea Krom to Vietnam was false and with no evidence because the Kampuchea Krom territory was already part of Vietnam before the year1858.
************
Fortunately, in The Journal of Asian Studies, Volume 72, Issue 2, May 2013, pp. 367-390, there is an essay entitled “Ethnicity, Violence, and Khmer-Vietnamese Relations: The Significance of the Lower Mekong Delta, 1757-1954” by Professor Shawn McHale. Since the years 1858 and 1949 fall within the range of 1757 and 1954, I want to show the general readers about the findings of Professor Shawn McHale’s scholarly research.
****************
Professor Shawn McHale wrote, “[My] essay goes outside of what is now Cambodia to examine the contest for the lower Mekong Delta (in today’s Vietnam) from the mid-1700s to the 1860s. This contest has shaped ethnic relations as well as Cambodian and Vietnamese views on sovereignty. Second, it argues that the creation of a new “superspace” of French Indochina (1887–1945) preempted conflicts over sovereignty and territory from breaking out. This large entity, which joined all five pays (countries) of Tonkin (North), Annam (Central), Cochinchina (South), Laos, and Cambodia, was a non-national space with ambiguous borders. It offered some protection for Khmer, in that French rule prevented Vietnamese from encroaching on Cambodian sovereignty. When France ceded Cochinchina to the new state of Vietnam in 1949, it attempted to resolve a territorial dispute in favor of the Vietnamese. This botched “resolution” has inflamed Khmer-Vietnamese relations up to the present.”
**************continues to Part 2
I don’t know about you, but to me, according to Professor Shawn McHale, France did in fact yielded Cochinchina or [the territory of Kampuchea Krom] to the new state of Vietnam in 1949. Therefore, the Khmer Krom people spoke the truth, while Trung Van Thong, a spokesman for the Vietnamese Embassy in Phnom Penh knew not what he was talking about. Victory score goes to the Khmer Krom people.
************
Moving on to the year 1858 that Trung Van Thong of the Vietnamese Embassy in Cambodia claimed that “Vietnam” already “controlled” the Kampuchea Krom territory and thus Kampuchea Krom territory was part of “Vietnam”. If you choose to read Professor Shawn McHale’s findings below, you will learn that the Mekong Delta Region or Kampuchea Krom was never part of this country called “Vietnam” in 1858. Professor Shawn McHale clearly described “Vietnam” as “the new state of Vietnam in 1949”. So Trung Van Thong’s assertion that Kampuchea Krom was part of “Vietnam” before 1858 is false. In his essay, Professor McHale also pointed out the false assumptions that Modern Vietnamese historians made: One is the year 1757 that Cambodia hypothetically yield sovereignty over the Mekong Delta Region because the Cambodian monarchs “ceded” the provinces of Preah Trapeang and Khleang, and another is the assumption that the lower Mekong Delta naturally formed part of the emerging Vietnamese nation. The year 1757 was not when the fate of Kampuchea Krom changed direction at all. The Khmer challenged Vietnamese rule over parts of the delta well into the nineteenth century and have continued until today. There are expansive confirmations in the Vietnamese records after 1757 that talk about the Khmer resistance to the Vietnamese and also the Khmer autonomy in the Mekong Delta Region. The Khmer inhabiting the various provinces of the Mekong Delta still kept their national leaders and recognized the authority of their own kings. They did not submit to the power of the Annamite mandarins.
*************
According to Professor McHale, a Cambodian challenger to the throne in 1757, traded away rights (not territories) to govern outermost peoples and regions that barely had Vietnamese. In addition, in 1904, Étienne Aymonier wrote that the Vietnamese first constantly entered upon the Khmer territories, “which did not ratify any formal act”, then forced the Khmer contender to “cede” the two provinces to them. So this means that the Khmer contender to the throne did not give away any territories in the Mekong Delta Region to the Vietnamese. Again, Professor McHale stresses that “the simple point [is] that Khmer, whether in Cambodia or in the lower Mekong Delta, were still challenging Vietnamese claims to the delta in the 1860s.” In addition, he wrote that “the Nguyễn dynasty signed a treaty ceding this region to France. Thus, all Vietnamese sovereignty claims over the area were rendered null and void. In contrast, France declared Cambodia a protectorate in 1863. In theory if not in fact, France accepted the Cambodian monarchy’s claim to sovereignty over Cambodia proper. Left unsettled until 1949 was the resolution of Cambodian sovereignty claims over parts of the lower Mekong Delta.”
***********
Again for emphasis, it is false on the part of Trung Van Thong to say that Kampuchea Krom was part of “Vietnam” before 1858. Evidence shows that since 1757 all the way up to 1860’s, the Khmer in the Mekong Delta Region still waged war against the Vietnamese invaders. In addition, the Vietnamese Nguyen rulers signed a treaty with the French, giving up the sovereignty claims over the Mekong Delta. In case someone wants to zero in on the term “sovereignty” just for an argument, Thailand also signed a treaty with France renouncing their sovereignty claims over parts of Cambodia. This means that while the neighboring encroachers could lay claims over parts of Cambodia, it does not mean that they had the control over the Khmer territories.
*************** Part 2 of 3 Continues to Part 3
Regarding the present Vietnamese historians’ second false assumption, professor McHale wrote that the lower Mekong Delta did not naturally form part of the developing Vietnamese nation. He described the delta as once was without the Vietnameseness in characteristic. He continued to say that the hundreds of thousands Khmer Krom of the region lived scattered in villages, and they were having an interest with Cambodia, not “Saigon”. He added that the Chinese, the Vietnamese, the French immigrants poured into the delta created a major demographic shift and fundamental social and ecological changes that destroyed the Khmer Krom’s independence and isolation. According to Professor McHale, it was the French Indochina’s “non-national space with ambiguous borders” or “superspace” that prevented the final Vietnamese effort to claim the lower Mekong Delta for an emerging Vietnamese nation. As a result of this, “superspace”, the Khmer Krom were able to “keep alive their claim to the same territory while establishing stronger ties with Cambodia.” The French were successful in putting on hold the “contest for the Mekong Delta” between the Khmer and Vietnamese from 1862 to 1945. So Trung Van Thong, a spokesman for the Vietnamese Embassy in Phnom Penh, better learns this fact that the Vietnamese did not completely rule over the vast territories of the Kampuchea Krom region and the smaller parts that the Vietnamese tried to rule over, the Khmer continued to challenge them. The French sources repeatedly warned that under French rule, a potential enmity that never had a chance to show itself existed between Khmer and Vietnamese.
*************
In 1945, the Japanese replaced the French, and started granting independence to the peoples of French Indochina. In that same year, King Sihanouk of Cambodia claimed that Cochinchina belonged to Cambodia. Unfortunately for the proud, unyielding Khmer Krom people and Cambodia’s protest, the French ceded Cochinchina in favor of the Vietnamese to the newly created state of Vietnam in 1949. In the words of Professor McHale, “This botched “resolution” has inflamed Khmer-Vietnamese relations up to the present.” Also, since there was no colonial decision on the Khmer island of Koh Tral, Cambodia’s people still lay claim of sovereignty over the island until now.
************** Part 3 of 3 End
Reference sources:
************
May, Titthara (2014) “Khmer Krom want apology”. http://www.phnompenhpost.com/national/khmer-krom-want-apology Retrieved on July 6, 2014.
****************
McHale, Shawn (2013), “Ethnicity, Violence, and Khmer-Vietnamese Relations: The Signicance of the Lower Mekong Delta, 1757–1954”. The Journal of Asian Studies / Volume 72 / Issue 02 / May 2013, pp 367 – 390
http://www2.gwu.edu/~sigur/assets/docs/publications/journals/McHale_2013_Ethnic%20Violence.pdf Retrieved on July 6, 2014.
***********
Yieng, Sojeametta (2014), “Vietnamese Embassy Official asserts that no apology will be offered to the demand of the Khmer Kampuchea Krom Association”.
http://www.rfa.org/khmer/news/social-economy/Vietnamese-official-wont-apologize-Khmer-Krom-06252014083351.html
************
គួរតែនាំគ្នាទៅធ្វើបាតុកម្មនៅក្រុងហាណូយវិញ វាល្អជាង, នេះ បើស្អប់យួន!!
ឲ្យ សឺន ស៊ូប៊ែរ និង ថាច់ សេដ្ឋា ប្រកាសបង្កើតរដ្ឋាភិបាល ខ្មែរកម្ពុជាក្រោមមួយ ទៅ!
តែកុំធ្វើចលនា លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា !
ការខិតខំនេះ ពុំមែនមានន័យថា កំពុងប្រឆាំងយួនទេ , គោលដៅគឺរំលាយព្រះរាជណាចក្រកម្ពុជា!!
ទឹកដីកម្ពុជាក្រោម មិនអាចរំលាយឲ្យក្លាយចូលក្នុងបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជាបានទេ តែអាចនឹងប្រកាសឲ្យក្លាយជារដ្ឋមួយថ្មី ដោយមានរដ្ឋាភិបាលមួយទទួលស្គាល់ដោយ UN ដូចជា ប្រទេស ទីម័រខាងកើត។
ដូចនេះ បើ់ សឺន ស៊ូបែរ ចង់ធ្វើប្រធានាធិបតី ហើយ ថាច់ សេដ្ឋា ដង់ធ្វើនាយករដ្ឋមន្ត្រី ត្រូវប្រកាសចលនាប្រឆាំងមួយ ដោយផ្ទាល់លើទឹកដីកម្ពុជាក្រោម នេះទៅ !! មិនត្រូវយកព្រះរាជាណាចក្រកម្ពុជា ជាទីបញ្ជាការដ្ឋាន ទេ!!
ឲ្យធម្មិកោនេះ វាទៅ ផង។ ឬក៏ឲ្យវាធើស្តេចនៅកម្ពុជាក្រោមនេះ ទៅ!