ដោយ ទេព សុរ៉ាវី
2014-07-06
RFA

ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម ចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣។ Photo: RFA
ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បដិសេធចំពោះសំណើរបស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលគ្រោងសុំធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាម នៅថ្ងៃអង្គារ ទី៨ កក្កដា ខាងមុខ។
ក្រុមនិស្សិតនិងយុវជនប្រមាណ ១០០នាក់ គ្រោងជួបជុំគ្នាតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីឲ្យអ្នកនាំពាក្យស្ថានទូតមួយនេះសុំទោសពលរដ្ឋខ្មែរជាសាធារណៈចំពោះការបំភ្លៃប្រវត្តិសាស្ត្រដោយអះអាងថា ទឹកដីខ្មែរក្រោមជាទឹកដីរបស់ប្រទេសវៀតណាម តាំងពីយូរយារណាស់មកហើយ។
មិនខុសពីរាល់ដងទេ សាលារាជធានីភ្នំពេញ តែងយកបញ្ហាសន្តិសុខនិងការកកស្ទះចរាចរណ៍ជាមូលហេតុបដិសេធនៃសំណើសុំឲ្យមានការជួបជុំ ឬធ្វើបាតុកម្មអហិង្សានៅកន្លែងណាមួយ។
លើកនេះអភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានយកហេតុផលដូចគ្នានេះ ច្រានចោលការស្នើសុំធ្វើបាតុកម្មហិង្សានៅមុខស្ថានទូតវៀតណាម ដែលខាងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា គ្រោងធ្វើនៅថ្ងៃទី៨ កក្កដា មុខស្ថានទូតវៀតណាម។
លោក ឃួង ស្រេង បានពន្យល់តាមលិខិតមួយកាលពីថ្ងៃទី៥ កក្កដា ផ្ញើទៅលោក ម៉ៅ ពិសេស ប្រធានអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ថាការមិនអនុញ្ញាតនោះ គឺចៀសវាងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ និងបង្កការកកស្ទះចរាចរណ៍។ ប៉ុន្តែសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យមានការជួបជុំសម្ដែងមតិនៅទីស្នាក់ការ ឬទីតាំងឯកជនណាមួយសមស្រប។ អភិបាលរងសាលារាជធានីភ្នំពេញ រូបនេះ ក៏បានព្រមានចំពោះលោក ម៉ៅ ពិសេស ថាក្នុងករណីនៅតែដឹកនាំធ្វើបាតុកម្ម និងមិនគោរពតាមការកំណត់របស់អាជ្ញាធរក្រុងនោះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់។
ជុំវិញការបដិសេធមិនឲ្យមានការធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាម នេះ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស គិតថា សាលារាជធានីភ្នំពេញ កំពុងតែរំលោភច្បាប់បាតុកម្មនិងរដ្ឋធម្មនុញ្ញ។
លោកអះអាងថា ត្បិតមានការរារាំងនិងការព្រមានពីសាលារាជធានីភ្នំពេញ តែក្រុមនិស្សិតនិងយុវជនជាង ១០០នាក់ បានត្រៀមខ្លួនជាស្រេចហើយ ដើម្បីជួបជុំគ្នានៅមុខស្ថានទូតវៀតណាម តាមវេលាកំណត់៖ «ចំពោះខ្ញុំក៏ដូចជាក្រុមការងារយើង មិនមានការបារម្ភទេ ព្រោះនេះជាការសម្ដែងមតិ យើងធ្វើទៅតាមច្បាប់ អ៊ីចឹងទេ ប្រសិនបើរាជរដ្ឋាភិបាល អាជ្ញាធរក្រុងភ្នំពេញហ៊ានប្រើអំពើហិង្សារារាំងយ៉ាងម៉េចនោះ វានឹងបង្ហាញកាន់តែច្បាស់ទៀតថា រដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ននេះ គឺកំពុងតែបំពានច្បាប់ អ៊ីចឹងអន្តរជាតិនឹងថ្កោលទោស»។
តាមគម្រោង សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា គ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅថ្ងៃអង្គារ ទី៨ កក្កដា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ គោលបំណងធ្វើបាតុកម្មនេះ ដើម្បីសម្ដែងមតិទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់រឿងរ៉ាវពិតនៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។ ប្រតិកម្មនេះធ្វើឡើងនៅពេលដែលលោក ត្រឹង វ៉ាន់ថុង អះអាងកាលពីដើមខែមិថុនា ថា បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យវៀតណាម ទេ គឺដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ។
មួយខែហើយដែលទំនាស់ពាក្យសម្ដីរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម រូបនេះ កំពុងធ្វើឲ្យសហគមន៍ខ្មែរកម្ពុជាក្រោម និស្សិត និងក្រុមយុវជនជាច្រើន ខឹងសម្បា ហើយគិតថា កំពុងធ្វើឲ្យពលរដ្ឋខ្មែរឈឺចាប់នូវការកាឡៃប្រវត្តិសាស្ត្ររបស់អាជ្ញាធរវៀតណាម។
ទន្ទឹមនឹងមានប្រតិកម្មជាច្រើនពីមហាជន រាជរដ្ឋាភិបាលកម្ពុជា ហាក់សម្ងំស្ងៀមមិនចេញស្អី ឬចេញសេចក្ដីថ្លែងការណ៍ណាមួយឲ្យស្ថានទូត ឬអាជ្ញាធរវៀតណាម បំភ្លឺរឿងពីនេះទេ។ ផ្ទុយទៅវិញ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់អះអាងថា បញ្ហានេះវាមិនមានសារសំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជា ដែលត្រូវទៅជជែកតតាំង ឬត្រូវទៅពិចារណាអំពីបញ្ហានេះឡើយ។
អ្នកវិភាគសង្គមគិតថា ការធ្វើមិនដឹងមិនឭរបស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលនេះ កំពុងធ្វើឲ្យក្មេងៗជំនាន់ក្រោយបាត់បង់នូវប្រវត្តិសាស្ត្រ ឬបាត់បង់នូវអ្វីដែលខ្លួនបាត់បង់រួច ហើយនឹងអាចបាត់បង់នូវអ្វីៗបន្ថែមទៀតនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជារក្សាជំហរធ្វើបាតុកម្មមុខទូតវៀតណាមដដែល
- សង្គមស៊ីវិល៖ បក្សទាំង២ចង់មានឥទ្ធិពលលើគ.ជ.បដូចគ្នា
- សមាគមខ្មែរកម្ពុជាក្រោមធ្វើវេទិកាសាធារណៈអំពីទឹកដីកម្ពុជាក្រោម
- លោក កឹម សុខា ផ្ដួចផ្ដើមឲ្យបង្កើតមជ្ឈមណ្ឌលកត់ត្រាទុកឯកសារឧក្រិដ្ឋកម្ម
- សមាជិកព្រឹទ្ធសភាបក្សប្រឆាំងប្រកាសមិនចូលប្រជុំរហូតចប់អាណត្តិ
- បក្សជាប់ឆ្នោតទាំងពីរនៅតែអះអាងថាចង់ចរចាដោះស្រាយបញ្ហានយោបាយ
- “រដ្ឋប្រហារឆ្នាំ៩៧ជាការបំផ្លាញពន្លកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”
- យូមែនរ៉ៃត៍វ៉ច្ឆ៖ គ្រួសារអ្នកស្លាប់ដោយរដ្ឋប្រហារឆ្នាំ៩៧ត្រូវបន្តទាមទាររកយុត្តិធម៌
- មន្ត្រីជាន់ខ្ពស់នគរបាលជាតិបដិសេធធ្វើការស៊ើបអង្កេតលើឃាតកម្មរដ្ឋប្រហារឆ្នាំ៩៧
អាចុយម៉ាយ ហ៊ុន សែន និងពួកអាចុយម៉ាយសាលារាជធានីភ្នំពេញខ្លាចយួនឡើងញ័រដៃជើង
មិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតយួនទេ ព្រោះពួកវាជាឆ្កែកញ្ជះយួនដាច់ថ្លៃ ។
ពួកអាក្បត់ជាតិរដ្ឋាភិបាលកាន់អំណាច ហ៊ុន សែន ខំប្រឆាំងខ្មែរគ្នាឯង ដើម្បីផ្គាប់ចិត្តចោរយួនប្លន់ទឹកដីខ្មែរ … ។
នេះជាភស្តុតាងយ៉ាងច្បាស់ថា រដ្ឋាភិបាលឯកបក្សនៃបក្សប្រជាជនជាកញ្ជះដាច់ថ្លៃរបស់កុម្មុយនិសយួន រដ្ឋាភិបាលខ្មែរធ្វើនេះគឺរិតតែឪ្យជនប្រទេសមើលងាយប្រជាជនឯង ហើយរដ្ឋាភិបាលខ្លួនឯងក៏កំពុងតែដើរជាន់ក្បាលជនជាតិឯងដែរ ។
The government, lawyers academics should not create illegal argument relating to sovereignty of our nation to serving the interest of foreign nation. Otherwise it is the act of treason ! Just shut your mouth up if you could do it for the interest of our nation!
The government never gives permission to hold any demonstration. So why bother to ask?
> , . សាលា រាជធានី ភ្នំពេញ ខ្មែរ ឬ យួន . ?
if this dog do not let protest infront of VN ambessy, we can protest infront of this dog’s house
that gange want to be the dog of vn is his life time and the history record what he has done. you are living 100 years. wake up or destroy yourelf, your groups and your family. you can not do whatever you like for ever, one day you will brought to justice and stay in the prison. go to hell the one-eye gange.
Power exercise out of rule of laws is to intended confused Cambodians. Current RGC does not serve Cambodians obviously. Kampuchea Krom was ceded to Vietnam by protectorate ,France. History written not only by Cambodian and accepted internationally.
Vietnam denies this will be noticed by other countries as INVADER.
Most of all,current RGC does not prove to be nationalist, but sub servant to Vietnam within Cambodian territory.
Continuous encroaching border from.Vietnam, and.this denial to.history,it.means has never let go Cambodia.
Also proves that withdrawal of Vietnamese force.in 1990’s was a fake one, blinding international .communities. This RGC knows full well.about it. Even now, it tries to cover up continually.
P.penh so.called propped up has to go.
Cambodians should call for all of senators for P.Penh for clarification and their stance on national interest.
They should know Cambodian history.
that what I mean radical group . all of them going one way no contest because they have no nationalist filling. they do very thing in what they have been told to do, no question about it. I just used simple word so that you don’t have clarification from me>>>>>>>>>>>>>>
hanoi the crook politician in the world .one day they will get back to them.
គួរតែនាំគ្នាទៅធ្វើបាតុកម្មនៅក្រុងហាណូយវិញ វាល្អជាង, នេះ បើស្អប់យួន!!
ឲ្យ សឺន ស៊ូប៊ែរ និង ថាច់ សេដ្ឋា ប្រកាសបង្កើតរដ្ឋាភិបាល ខ្មែរកម្ពុជាក្រោមមួយ ទៅ!
តែកុំធ្វើចលនា លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា !
ការខិតខំនេះ ពុំមែនមានន័យថា កំពុងប្រឆាំងយួនទេ , គោលដៅគឺរំលាយព្រះរាជណាចក្រកម្ពុជា!!
ទឹកដីកម្ពុជាក្រោម មិនអាចរំលាយឲ្យក្លាយចូលក្នុងបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជាបានទេ តែអាចនឹងប្រកាសឲ្យក្លាយជារដ្ឋមួយថ្មី ដោយមានរដ្ឋាភិបាលមួយទទួលស្គាល់ដោយ UN ដូចជា ប្រទេស ទីម័រខាងកើត។
ដូចនេះ បើ់ សឺន ស៊ូបែរ ចង់ធ្វើប្រធានាធិបតី ហើយ ថាច់ សេដ្ឋា ដង់ធ្វើនាយករដ្ឋមន្ត្រី ត្រូវប្រកាសចលនាប្រឆាំងមួយ ដោយផ្ទាល់លើទឹកដីកម្ពុជាក្រោម នេះទៅ !! មិនត្រូវយកព្រះរាជាណាចក្រកម្ពុជា ជាទីបញ្ជាការដ្ឋាន ទេ!!
Hello Bol,
You mostly got them all wrong.
People who attempt to raise issues relating to events in Cambodia. It looks like you are badly brainwashed, raising issue about Khmer Krom is not all about power either to be president of Khmer Krom. Power seems to be you all are addicted to. To you all power is money.
Our concern is about the rights of people whether Khmer Krom or Cambodia.
One thing you are right that Khmer Krom can establish and claimed her as independent state.
By the way, we do not hate Viets, but we do not like manipulation and lie to the truth about history denied and falsified by those Viets. And we never hate viet women. They are beautiful and many of the ranking of you seem to enjoy them, and may be your boss as well.
Hopefully, you will get more right than wrong, provided you are all NOT blinded by power and corruption.
Please take my word for that Bol!
See you again sometimes.