អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាមដដែល​

ដោយ វោហារ ជាតិ
2014-07-06
RFA

អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ប្រកាស​នៅ​ថ្ងៃ​ទី​៦ កក្កដា ថា ខ្លួន​នៅ​តែ​រក្សា​ជំហរ​ដាច់ខាត​ថា នឹង​ធ្វើ​បាតុកម្ម​មុខ​ស្ថាន​ទូត​វៀតណាម​ដដែល ទោះបី​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ក៏ដោយ។

អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស អះអាង​នៅ ថ្ងៃ​ទី​៦ កក្កដា ថា ក្រុម​និស្សិត បញ្ញវន្ត រួម​ទាំង​ព្រះសង្ឃ​ប្រមាណ​ ១០០​នាក់​និង​អង្គ នឹង​ទៅ​ធ្វើ​បាតុកម្ម​តាម​ការ​គ្រោង​ទុក ​គឺ​នៅ​ថ្ងៃ​ទី​៨ ​កក្កដា ខាងមុខ។

លោក​ថា ការ​ធ្វើ​បាតុកម្ម​អហិង្សា​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម ទទួល​ស្គាល់​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​អតីត​ទឹក​ដីខ្មែរ។

ការអះអាង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ភ្នំពេញ ផ្ញើ​លិខិត​​មួយ​ច្បាប់​ ចុះ​ថ្ងៃ​​ទី​​៥ កក្កដា ឆ្លើយ​តប​ទៅ​នឹង​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បញ្ជាក់​ពី​មូលហេតុ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នោះ ដោយ​សំអាង​មូលហេតុ​ថា អាច​បង្ក​ឲ្យ​មាន​​បញ្ហា​សន្តិសុខ សុវត្ថិភាព ប៉ះពាល់​​របៀប​រៀបរយ​សាធារណៈ និង​​កក​ស្ទះ​ចរាចរណ៍​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាមដដែល​"

  1. Judge says:

    Gentlemen

    As long as you all demonstrate and voice your opinion in Cambodia for Cambodians and Cambodia interests, you are exercising your rights to be heard by RGC and others. Cambodia claims to be democratic by her constitution acknowledged by international communities. Any abuses of rights applied by the RGC will affect its stance.
    Even Khmer Krom should also demand that acknowledgement of Vietnam in the country.

  2. bol says:

    គួរតែនាំគ្នាទៅធ្វើបាតុកម្មនៅក្រុងហាណូយវិញ វាល្អជាង, នេះ បើស្អប់យួន!!
    ឲ្យ សឺន ស៊ូប៊ែរ និង ថាច់ សេដ្ឋា ប្រកាសបង្កើតរដ្ឋាភិបាល ខ្មែរកម្ពុជាក្រោមមួយ ទៅ!
    តែកុំធ្វើចលនា លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា !
    ការខិតខំនេះ ពុំមែនមានន័យថា កំពុងប្រឆាំងយួនទេ , គោលដៅគឺរំលាយព្រះរាជណាចក្រកម្ពុជា!!
    ទឹកដីកម្ពុជាក្រោម មិនអាចរំលាយឲ្យក្លាយចូលក្នុងបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជាបានទេ តែអាចនឹងប្រកាសឲ្យក្លាយជារដ្ឋមួយថ្មី ដោយមានរដ្ឋាភិបាលមួយទទួលស្គាល់ដោយ UN ដូចជា ប្រទេស ទីម័រខាងកើត។
    ដូចនេះ បើ់ សឺន ស៊ូបែរ ចង់ធ្វើប្រធានាធិបតី ហើយ ថាច់ សេដ្ឋា ដង់ធ្វើនាយករដ្ឋមន្ត្រី ត្រូវប្រកាសចលនាប្រឆាំងមួយ ដោយផ្ទាល់លើទឹកដីកម្ពុជាក្រោម នេះទៅ !! មិនត្រូវយកព្រះរាជាណាចក្រកម្ពុជា ជាទីបញ្ជាការដ្ឋាន ទេ!!