​ក្រុមហ៊ុន KDC ដក​កម្លាំង​ចេញពី​ដី​មាន​ជម្លោះ​នៅ​ភូមិ​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​មាន​ការ​ប្រឈម​ដាក់គ្នា​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី6 កក្កដា 2014
http://vodhotnews.com

​ក្រុមហ៊ុន KDC របស់​លោកស្រី​ ជា ខេង ភរិយា​លោក​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ដក​កម្លាំង និង​គ្រឿងចក្រ​ចេញពី​ដី​មាន​ជម្លោះ​នៅ​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​មាន​ការប៉ះទង្គិច​រវាង​ប្រជាពលរដ្ឋ​រងគ្រោះ និង​ក្រុមហ៊ុន​។​

​តំណាង​ប្រជាពលរដ្ឋ លោក រាជ សីមា ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​អាទ្យិ ទី ៦ ខែ កក្កដា​នេះ​ថា  ប្រជាពលរដ្ឋ​ប្រមាណ​ជា ៧០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​លើ​ដី​មាន​ជម្លោះ ដើម្បី​ការពារ​កុំ​ឲ្យ​ក្រុមហ៊ុន KDC ឆ្លៀត​ឱកាស​ធ្វើ​របង​ព័ទ្ធ​យក​ដី​នោះ​។ លោក រាជ សីមា ក៏​អំពាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ នឹង​ជួយ​អន្តរាគមន៍​ពួកគាត់ ចំពោះ​រឿង​អយុត្តិធម៌​នេះ​។

​កាល​ពី​ម្សិលមិញ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​៣​នាក់ បាន​បែក​ក្បាល និង​៧​នាក់​ផ្សេង​ទៀត​រងរបួស​លើ​រាងកាយ ខណៈពេល​ប្រឈម​ជាមួយ​កម្លាំង​របស់​ក្រុមហ៊ុន KDC។​

​ប្រជាពលរដ្ឋ​អះអាងថា ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​KDC របស់​លោកស្រី​ ជា ខេង ភរិយា​លោក​ ស៊ុយ សែម បានអូសបន្លាយ​អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​។ ប្រជាពលរដ្ឋ​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​លើ​ដី​ជម្លោះ ដើម្បី​ធ្វើ​របង​កំណត់​ព្រំ​កម្មសិទ្ធិ ខណៈ​ពាក្យបណ្ដឹង​អ្នកភូមិ​កំពុង​ស្ថិតនៅក្នុង​ដៃ​តុលាការ​។

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

6 Responses to "​ក្រុមហ៊ុន KDC ដក​កម្លាំង​ចេញពី​ដី​មាន​ជម្លោះ​នៅ​ភូមិ​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​មាន​ការ​ប្រឈម​ដាក់គ្នា​​"

  1. ភ្នែកភ្លឺ says:

    ប្តីជារដ្ឋមន្ត្រី​ឯប្រពន្ធបើកក្រុមហ៊ុនរកស៊ីពាក់ព័ន្ធនឹងការរំលោភដីរាស្ត្រ។ ​​រដ្ឋាភិបាល​គួរយល់ពីហេតុផលនេះ។

  2. sambo says:

    បើប្តីផ្កាយចោរមួយ ប្រពន្ធផ្កាយចោរពីរ ទម្លាប់នេះវាក្លាយជាទំនៀមទំលាប់ចាក់ស្រេះនៅក្នុងសង្គមខ្មែរយើងទៅហើយ តែទោះជាយ៉ាងនេះក៏ដោយ យើងត្រូវតែនាំគ្នាបង្ក្រាបអំពើរអស់ទាំងនេះ មិនថាអស់លោក លោកស្រីមានងារជាស្អី មានថានាះនិងនាទីជាស្អីទេ គឺត្រូវស្ថិតក្រោមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញដ៏កំពូលរបស់ប្រទេសជាតិ តែជាអកុសល់ណាស់សម្រាប់ប្រជាជនខ្មែរយើងដែលមានមេដិកនាំ ជាមនុស្សអវិជ្ជា អគតិ និងមានខ្សែស្រឡាយជាជនមានដៃប្រឡាក់ឈាមក្នុងជំនាន់ខ្មែរក្រហម ។

  3. Nath in says:

    How rich they want to be? Why can’t they share what we’ve got? If we share, we can live so peacefully together.
    Please consider!

  4. Vespa Chan says:

    This company needs to be keen that if there is a new government, their business will be gone. So top stealing people’s land.

  5. Judge says:

    These government ranking and their families are crocodiles. They are ruthless and Moha greedy.
    It shows how bad they are including some of PM relatives. They are here in Cambodia for a big feast.
    What’s a croc!

  6. Nath in says:

    Please let the poor people live a better life. How much more do you want? You can’t spend all of your money even until you die. May be you want to take everything you have with you when you die.