ដោយ ហ៊ុំ ចំរើន
2014-07-07
RFA

មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រៃវែង 75(RFA/Hum Chamroeun)
មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រៃវែង បង្ហាញថា ពួកគាត់បម្រើការងារក្នុងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់រដ្ឋមិនបានបើកប្រាក់ខែផ្នែកនេះជាង ៥ខែមកហើយដោយពុំដឹងថា ការយឺតយ៉ាវនោះមកពីអ្វីឡើយ។ ពួកគាត់បាត់បង់កម្លាំងចិត្តធ្វើការងារលើគម្រោងនេះ ដោយទន្ទឹងរង់ចាំប្រាក់ខែយកមកដោះស្រាយក្នុងបន្ទុកជីវភាពគ្រួសារប្រចាំថ្ងៃ។
មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទាំងនោះ អំពាវនាវសុំឲ្យក្រសួងរៀបចំដែនដី និងនគរូបនីយកម្មនិងសំណង់ និងមន្ត្រីពាក់ព័ន្ធលើគម្រោងអនុវិស័យដីធ្លីនេះពន្លឿនបើកប្រាក់ខែឲ្យពួកគាត់ឲ្យបានឆាប់ ព្រោះបញ្ហានេះជាទុក្ខលំបាករបស់មន្ត្រីរាជការថ្នាក់ក្រោម។
កម្មវិធីដីធ្លីនេះជាគម្រោងរបស់រដ្ឋាភិបាលចុះវាស់វែងនិងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ប្រជាពលរដ្ឋដោយគិតតម្លៃថោក គឺក្នុងដីស្រែមួយហិកតារ ១ម៉ឺនរៀល ដោយដំណើរការចាប់តាំងឆ្នាំ២០០៣ រហូតមក។ ពួកគាត់លើកឡើងថា ការសព្វថ្ងៃការអនុវត្តលើគម្រោងនេះយឺតយ៉ាវជាងពេលកន្លងមក ដោយកត្តាសំខាន់ដែលបណ្ដាលឲ្យមានភាពយឺតយ៉ាវនោះ កើតឡើងដោយសារការបាក់ទឹកចិត្តធ្វើការងាររបស់មន្ត្រីរាជការផ្នែកនេះ។
មន្ត្រីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅស្រុកកំចាយមារ នៃខេត្តព្រៃវែងម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះថា កម្មវិធីវាស់វែងដីធ្លីនេះ ពួកគាត់ចុះអនុវត្តការងារជាច្រើនឆ្នាំកន្លងមក ហើយដំណើរការវាស់វែងដី និងប្រគល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ពុំមានអ្វីរាំងស្ទះនោះទេ។ រហូតមកទល់ឆ្នាំ២០១៤ នេះ ដំណើរការវាស់វែងដីធ្លីក៏នៅតែបន្តដដែល ប៉ុន្តែការអនុវត្តការងារនោះចាប់តាំងពីដើមឆ្នាំ២០១៤ មក ការវាស់វែងដីចាប់ផ្ដើមរអាក់រអួល គឺធ្វើការងារពុំបានពេញដៃពេញជើងឆាប់រហ័សដូចពេលមុនឆ្នាំ២០១៤ នោះទេ។
មន្ត្រីរូបនេះបញ្ជាក់ថា បញ្ហាចម្បងរបស់ពួកគាត់ដែលធ្វើការមិនពេញលេញនោះ ដោយជួបឧបសគ្គរឿងខ្វះខាតប្រាក់ខែឧបត្ថម្ភចុះវាស់វែងដីធ្លីរបស់បុគ្គលិក។ លោកថា ពួកគាត់មិនបានបើកប្រាក់ខែតាំងពីខែមករា ឆ្នាំ២០១៤ រហូតមកទល់សព្វថ្ងៃ ដោយពុំដឹងថា បណ្ដាលមកពីបញ្ហាអ្វីនោះទេ៖ «ខ្ញុំនៅខាងក្រោមណេះអត់ដឹងដែរ ចាំតែខាងលើគេបើកឲ្យមក ស្រាប់តែបើកអ៊ីចឹងទៅ ខាងខ្ញុំក៏ទៅដកនៅអេស៊ីលីដាអ៊ីចឹងទៅ ហើយដល់រយៈពេល ៥-៦ខែហ្នឹង ចេះតែចាំមើលៗ បាត់ទៅៗ មន្ត្រីរាជការមានអារម្មណ៍ដែរ ចេះតែថា អឺ! មិនដឹងជាយ៉ាងម៉េចទេប្រាក់ហ្នឹង ហើយធ្វើដូចអត់មានគម្រោងមានអីផង ចេះតែឲ្យគ្នាធ្វើពីមួយថ្ងៃទៅៗ ពីមួយខែទៅមួយខែ ដូចជាមន្ត្រីដូចជាបាក់ទឹកចិត្តដែរ»។
មន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាច្រើន សម្ដែងការអាក់អន់ចិត្ត ហើយត្អូញត្អែរពីទុក្ខលំបាករបស់ពួកគាត់តៗគ្នា ថាគ្មានប្រាក់សម្រាប់ដោះទាល់បន្ទុកក្នុងគ្រួសារនោះទេ។ ម្យ៉ាងទៀតកម្លាំងចិត្តធ្វើការងារនេះក៏គ្មានដែរ។
មន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តព្រៃវែងម្នាក់ទៀត មានមតិថា ពួកគាត់ស្វះស្វែងរកបើកប្រាក់របស់ខ្លួនជាច្រើនខែមកហើយ ប៉ុន្តែគ្មានពន្លឺណាដែលបញ្ជាក់ថា បើកប្រាក់នោះបានទាល់តែសោះ ប្រសិនបើក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មិនសម្រួលការងារដល់ពួកគាត់នោះ៖ «នៅតាមភូមិឃុំស្រុកហ្នឹង យើងអត់មានលុយចាក់សាំង អត់មានលុយហូបបាយ ខ្វះខាតគ្រប់តែគ្នាទាំងអស់ បុគ្គលិកទាំងអស់ហ្នឹង។ អត់ដឹងថា គេយកទៅណាទេ គ្រាន់តែគេថា រត់ការអត់ទាន់ ថវិកាហ្នឹងអត់ទាន់ធ្លាក់។ គាត់សន្យាថា អាទិត្យនេះនោះៗ ដល់ពេលរហូតមកដល់ឥឡូវហើយមិនទាន់បានផង។ ឆ្ងល់! តែមិនដឹងទៅសួរអ្នកណា»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តព្រៃវែង ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ ដោយទូរស័ព្ទរោទ៍តែពុំមានអ្នកទទួល។ ប៉ុន្តែនាយករដ្ឋបាលសាលាខេត្តព្រៃវែង លោក ចាន់ ថា មានប្រសាសន៍បញ្ជាក់ថា ខាងសាលាខេត្តពុំទាន់ទទួលព័ត៌មានពីការបើកប្រាក់របស់មន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ យឺតយ៉ាវនេះនៅឡើយទេ។
លោកបញ្ជាក់បន្ថែមថា ប្រសិនបើបញ្ហានេះកើតឡើងនោះជារឿងខុសឆ្គងរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ត្រូវដោះស្រាយឲ្យពួកគាត់ឲ្យបានឆាប់ ហើយលោកនឹងតាមដានការងារនេះបន្ថែមទៀត៖ «ក្រុមការងារដែលចុះវាស់វែងដីធ្លីគាត់ហ្នឹង គឺថវិកាជាតិវាជាគម្រោងរបស់ជាតិ ហើយខ្ញុំបាទជឿថា បើសិនជាប្រធានមន្ទីរមិនអនុវត្តតាមហ្នឹង គឺខុសហើយ ហើយតាមវិធីគាត់អនុវត្តហ្នឹង បើសិនប្រធានមន្ទីរមិនបានផ្ដល់ឲ្យគាត់ស្នើមករដ្ឋបាលខេត្ត ឬក៏ស្នើទៅក្រសួងព្រោះជាថវិកាកម្មវិធីឲ្យមន្ត្រីប្រតិបត្តិការហ្នឹងទទួល។ ប៉ុន្តែរដ្ឋបាលខេត្តមិនដែលបានទទួលសំណើរបស់មន្ត្រី ឬមិនបានដឹងបញ្ហាហ្នឹងទេ មិនដែនបានដឹងសោះតែម្ដង»។
នាយកអង្គការមន្ត្រីរាជការកម្ពុជាឯករាជ្យ លោក កៅ ពឿន មានប្រសាសន៍ថា បញ្ហានេះរដ្ឋាភិបាលគួរចាត់វិធានការតាមដាននិងដោះស្រាយ ព្រមទាំងកែទម្រង់ការបើកប្រាក់របស់មន្ត្រីរាជការឲ្យបានស៊ីជម្រៅ។ ម្យ៉ាងទៀត អ្នកទទួលបន្ទុកបើកប្រាក់ខែត្រូវផ្ដល់ដំណឹងជាក់លាក់ដល់ពួកគាត់ដើម្បីកុំឲ្យមន្ត្រីរាជការបាត់ទឹកចិត្តដោយសាររឿងមិនបើកប្រាក់ខែនោះ។
លោកថាបញ្ហានេះជាទុក្ខលំបាករបស់មន្ត្រីថ្នាក់ក្រោមដែលសកម្មការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយប្រសិនបើការងាររបស់ពួកគាត់រាំងស្ទះដោយប្រការណាមួយនោះ នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋពុំខានឡើយ៖ «ប្រសិនជាគាត់មានការជឿជាក់គាត់អាចប្ដឹងមកសមាគមអ៊ីចឹងទៅគឺសមាគមក៏សួររករឿងហេតុផលអី អ៊ីចឹងយើងអាចទំនាក់ទំនងទៅស្ថាប័នរដ្ឋដែលទទួលខុសត្រូវហ្នឹង អ៊ីចឹងប្រហែលយើងអាចដោះស្រាយឲ្យបាន។ ព្រោះបើសិនតាមរយៈគាត់ផ្ទាល់ម្ដងជួនកាលគាត់មានការព្រួយបារម្ភខ្លាចមានការរើសអើង ឬក៏បញ្ឈប់ ឬក៏អីអ៊ីចឹងដែរ ព្រោះការជួបប្រទះតែងមាន។ អ៊ីចឹងបើតាមរយៈតាមសមាគមគឺយើងអាចជួយដោះស្រាយគាត់»។
មន្ត្រីសុរិយោដីនៃរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ទាំងនោះមានមតិថា ពួកគាត់ធ្វើការងារប្រាក់ខែតិច រំពឹងប្រាក់ឧបត្ថម្ភគម្រោងនេះ ដើម្បីដោះទាល់តម្រូវការប្រចាំថ្ងៃ។ ប្រាក់ខែកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់មន្ត្រីសុរិយោដីនៃរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅខេត្តព្រៃវែង ទទួលបានម្នាក់ជាង ៤០ម៉ឺនរៀលក្នុងមួយខែ។ ពួកគាត់បញ្ជាក់ថា ប្រាក់ខែនេះជាការងារមួយ លះបង់កម្លាំងកាយចិត្តខ្ពស់ ដើម្បីជីវភាពរស់នៅសមស្របក្នុងសង្គម។ ម្យ៉ាងទៀតការប្រើគោត្រូវ ថែទាំ ដាក់ស្មៅ ដូចពាក្យចាស់លោកពោលថា ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បុរសសិង្ហបុរីបាត់ខ្លួននៅកម្ពុជា
- ក្រសួងមហាផ្ទៃរំលឹកប៉ូលិសមូលដ្ឋានឲ្យពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព
- វិទ្យុអាស៊ីសេរីនៅបន្តការផ្សាយតាមរយៈរលកធាតុអាកាសខ្លី
- កម្ពុជានឹងអនុវត្តលិខិតឆ្លងដែនរយៈពេល១០ឆ្នាំបន្ទាប់ពីលិខិតឆ្លងដែនចាស់អស់ពីឃ្លាំង
- គ្រួសារមេប៉ុស្តិ៍បាត់ខ្លួននៅកំពង់ចាមស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ
- កងរក្សាសន្តិសុខមួកខៀវកម្ពុជា២នាក់ស្លាប់នៅប្រទេសម៉ាលី
- ពលរដ្ឋត្អូញត្អែរពីការចល័តផ្ទះរបស់ជនជាតិវៀតណាមលើបឹងទន្លេសាបខេត្តកំពង់ឆ្នាំង
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអំពាវនាវឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះអំពើឆបោកប្រាក់
- រដ្ឋាភិបាលជំរុញឲ្យស្ថាប័នពាក់ព័ន្ធបើកប្រាក់ខែជូនអតីតយុទ្ធជនទាន់ពេលវេលា
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ
បើមានលុយបើកអោយគ្នាទៅ នឹងហើយយុទ្ធសាស្ត្រការងារស៊ីជំរៅ តើបង្កប់ឯកសារទុកធ្វើអីទៀត ក្រែងត្រីងៀតឈ្លៀតពង ។ មើលការងារ ធានាគាលអេលីស៊ីដា ក្រុុមផ្ទេលុយវីង គេមិនបង្អង់យូរ
អោយតែមានក្នុងច្បាប់ទទួលខុសត្រូវរបស់ខ្លួន មានលេខកួតត្រឹមត្រូូវ ។
បើគ្មានលុយបើកគួរតែចេញមុខបកស្រាយអង្វរបុគ្គលិកវិញទៅ ឬ រៀបឯកសារចេះតែមានបញ្ហា
មិនចេះចប់បើកលុយមិនចេញ រកមូលហេតុអោយច្បាស់់ សន្លឹកឆ្នោតបានបោះអោយហើយ មានសិទ្ធិទទួលខុសត្រូូវនៅភារៈកិច្ចរបស់ស្ថាប័ននេះផ្ទាល់ បើមិនមានលទ្ធភាពកែលំអរ
ភាពយ៉ឺតយ៉ាវទេ គួរតែដូរចេញទៅ ៗៗ ឬសុំលាលែងដោយខ្លួនឯង ទើបសមជាកូនប្រុុស ពូជពង្សអ្នកកសាងអង្គរវត្ត មុននឹងដូនាយករដ្ឋមន្ត្រីជំហ៊ានដំបូង ត្រូវដូរអ្នកក្រោមៗសិន នេះជាតព្វកិច្ច របស់បក្សឈ្នះឆ្នោត ។ !!