សេត គឹមសឿន
Mon, 7 July 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ទោះបីជាពិធីការិនីកំពូលរបស់កម្ពុជាអ្នកនាង យុគ ចិន្តា បានបញ្ចេញកាយវិការខឹងដាច់ក្បាលដាច់កន្ទុយទៅនឹងព័ត៌មានដែលគេបានលើកឡើងថា នាងគ្រោងរៀបការជាមួយនឹងបុរសទីប្រឹក្សាសម្តេច ជា ស៊ីម នៅចុងឆ្នាំ២០១៤ក្តី តែយ៉ាងណាស្នេហារបស់ពិធីការិនីរូបនេះ នៅតែផ្អែមល្ហែម ខណៈគេនៅតែឃើញវត្តមានរបស់បុរសគូសង្សារដើរតាមពិធីការិនីរូបនេះស្អិតដូចតុកកែ។
បុរសជាគូស្នេហ៍ពិធីការិនីជើងចាស់ យុគ ចិន្តា ត្រូវបានគេស្គាល់ថាមានឈ្មោះ វុទ្ធី បណ្ឌិត ហៅ សម័យ។ លោកគឺជាអាណិកជនខ្មែរនៅអាមេរិក ដែលបានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញកាលពីប៉ុន្មានឆ្នាំមុននេះ។ សព្វថ្ងៃបុរសរូបនេះ មានមុខងារជាទីប្រឹក្សារបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម មានទីលំនៅនៅក្រុងតាខ្មៅ។
ចំណងស្នេហាពិធីការិនីរូបនេះ ត្រូវគេដឹងថា ដុះពន្លកអស់រយៈពេលជាច្រើនឆ្នាំ ហើយនៅពេលនេះ បានដុះជាដើមលេចចេញជាផ្លែផ្កាទៀត តែយ៉ាងណាអ្នកនាង យុគ ចិន្តា នៅតែមាត់រឹងមិនព្រមសារភាពពីភ្លើងស្នេហ៍ដ៏កក់ក្តៅមួយនេះទេ។ ផ្ទុយទៅវិញនាងបែរជាសម្តែងការខឹងសម្បារនៅពេលមានការចោទសួរអំពីរឿងនេះ ពិសេសនៅពេលមានការសួរនាំពីគម្រោងរៀបមង្គលការ ខណៈមិត្តភក្តិរួមអាជីពរបស់នាងគេមានកូនធំៗអស់ហើយ។
ទោះបីជាមាត់រឹង តែនៅពេលនេះ គេសង្កេតឃើញថា លោក សម័យ បានចំណាយពេលដើរតាមពិធីការិនីអ្នកនាង យុគ ចិន្តា ឲ្យស្អិតតែម្តង។ ជាក់ស្តែងដូចជាកាលពីប៉ុន្មានសប្តាហ៍មុននេះ នៅក្នុងកម្មវិធីថតទុកមួយនៅសណ្ឋាគារកាំបូឌីយ៉ាណា អ្នកនាង យុគ ចិន្តា ត្រូវធ្វើជាគណៈកម្មការកាត់សេចក្តីក្នុងការប្រឡងដើរម៉ូដមួយឈ្មោះ «កំពូលតារាបង្ហាញម៉ូដកម្ពុជា» ហើយពេលនោះ គេក៏បានឃើញលោក សម័យ មានវត្តមាននៅទីនោះដែរ ដោយលោកកាន់កាមេរ៉ាមួយគ្រឿងជួយដើរថតរូបឲ្យអ្នកនាង យុគ ចិន្តា យ៉ាងរីករាយទៀតផង។
អ្នកជំនិតម្នាក់របស់នាង យុគ ចិន្តា បានបង្ហើបឲ្យដឹងថា មិនមែនតែនៅក្នុងកម្មវិធីនោះមួយទេ ដែលលោក សម័យ មកជួយថតរូបទុកឲ្យអ្នកនាង យុគ ចិន្តា នោះ តែវាជារឿងធ្វើឡើងជាញឹកញាប់មកហើយ ពោលគឺឲ្យតែនៅពេលដែលលោកទំនេរពីការងារនៅក្នុងជួរមន្ត្រីរាជការ។ ប្រភពនោះបានបន្ថែមថា ពួកគាត់ទាំងពីរផ្អែមល្ហែមនឹងគ្នាណាស់ តែយ៉ាងណានៅពេលលើកឡើងពីរឿងរៀបការអីនោះ អ្នកជំនិតរបស់អ្នកនាង យុគ ចិន្តា ក៏មិនបានដឹងច្បាស់ដែរ។
ក្រៅពីដើរហើរតាមអ្នកនាង យុគ ចិន្តា នៅតាមកន្លែងថតការងារផ្សេងៗនោះ ប្រភពអ្នកបម្រើការងារនៅភោជនីយដ្ឋាន អម ក៏ឲ្យដឹងផងដែរថា លោក សម័យ តែងមានវត្តមាននៅហាង អម ជានិច្ចឲ្យតែលោករួចដៃពីការចុះបំពេញការងារនៅតាមបណ្តាខេត្ត។ ក្រៅពីភាពស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នារវាងលោក សម័យ និងអ្នកនាង យុគ ចិន្តា គេក៏បានដឹងផងដែរថា លោក សម័យ ក៏ផ្អែមល្ហែមស្រឡាញ់កូនស្រីរបស់នាង យុគ ចិន្តា ចាក់ទឹកមិនលិចដែរ ហើយកូនស្រី អម របស់អ្នកនាង ចិន្តា ក៏ហៅលោក សម័យ ថា «ប៉ាៗ» ពេញៗមាត់ដែរ។
ទោះបីជាស្នេហាក្រៅឆាកល្អល្អះប៉ុនណា ក៏អ្នកនាង យុគ ចិន្តា តែងបដិសេធជានិច្ចនៅចំពោះមុខអ្នកព័ត៌មាន ហើយនាងតែងសម្តែងការខឹងសម្បាទៀតនៅពេលគេសួរដល់រឿងរៀបការ។ គេកំពុងអង្គុយចាំមើលថា តើអ្នកនាង យុគ ចិន្តា នឹងបន្តស្នេហាបែបនេះ ឬក៏ដឹកដៃគ្នាចូលរោងការនៅពេលខាងមុខ៕
មុនអង្គៀមមើលធ្មេញអោយស្រួល ប្រយត្ន័ជ្រុះ។
This story talking about guy love for nonsense.
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ
Only for the Retard Guy would want to eat your Rotten Ass, Neang Yok!
តាមអី? ស្វឹតអោយកាជីវ គ្មានអារម្នណ៏ទេ!