វិភាគ ៖ ​តើ​មាន​អ្វី​នៅ​ពីក្រោយ​ការដោះលែង​ទណ្ឌិត​ថៃ ​វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត​ (រូបថតពី៖ gettyimages.com)

សឹងតែ​ពេញ​មួយ​ខែ​មិថុនា​កន្លង​ទៅ ការបញ្ជូន​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់ និង​ទាំង​មិន​ស្របច្បាប់​ពី​ប្រទេស​ថៃ បាន​កើនឡើង​ដល់​ជាង​២៥​ម៉ឺន​នាក់ នេះ​បើ​តាម​តួលេខ​របស់​ក្រសួងមហាផ្ទៃ​។​

​ការបញ្ជូន​ពលករ​ខ្មែរ​ទាំង​ហ្វូង​ចេញ​យ៉ាង​តក់ក្រហល់​បែបនេះ ធ្វើឲ្យ​ជ្រួលច្របល់​ទាំង​រដ្ឋាភិបាល​កម្ពុជា ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ទាំង​អង្គការសហប្រជាជាតិ​។​

ក្រុម​សង្គម​ស៊ីវិល និង​អ្នកវិភាគ រិះគន់​ទៅ​លើកម្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្កើន​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន ហើយ​ថា ការ​ដែល​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ទាំង​ហ្វូង​នេះ នឹង​ធ្វើឲ្យ​កម្ពុជា​មានវិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ង​រ​។ ទន្ទឹម​គ្នា​នោះ ក៏​មាន​ចលនា​នៅលើ​បណ្ដាញ​សង្គម ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បណ្ដេញ​ជនជាតិ​យួន​ខុសច្បាប់​ចេញពី​កម្ពុជា​ផង​ដែរ ដើម្បី​ទុក​ឱកាស​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​។​

ជាមួយគ្នា ក៏​មាន​របាយការណ៍​ពី​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ដូចជា​ការទម្លាក់​ពល​ករពី​លើ​ឡានធំៗ ការ​ជម្រិត​ទារប្រាក់​នៅ​តាម​ផ្លូវ និង​ជា​ពិសេស ក្នុង​ការដឹកជញ្ជូន​នោះ ក៏មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​៨​នាក់​ស្លាប់ និង​រងរបួស​ជិត​២០​នាក់​ផ្សេង​ទៀត ក្នុងនោះ​មាន​ទាំង​ស្ត្រី និង​កុមារ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នេះ​ទេ​។​

​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ទំនើប​ជប៉ុន ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា កូនស្រី​លោកនាយក​រដ្ឋមន្ត្រី​ក៏​មាន​ភាគហ៊ុន​ធំ​នៅក្នុង​នោះ​ផង​ដែរ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា គេ​បាន​ឮ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​នៅ​ចំពោះមុខ​អ្នកកា​ទូត​នានា ក្នុងនោះ​ក៏​មាន​អ្នកកា​ទូត​ថៃ​ផង​ដែរ ដោយ​ស្នើសុំ​ឲ្យ​ភាគី​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​១៤​នាក់ ដែល​ប្រើប្រាស់​ឯកសារ​ឆ្លងដែន​ក្លែងក្លាយ ហើយ​ត្រូវ​រដ្ឋាភិបាលយោធា​ថៃ​ចាប់ខ្លួន​។​

​មួយ​ថ្ងៃ​ក្រោយ​ការស្នើសុំ​ឲ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ​១៤​នាក់​នោះ គឺ​នៅ​ថ្ងៃទី​១ ខែកក្កដា រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបទេស​ថៃ​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ នៅថ្ងៃនោះ ទណ្ឌិត​ជនជាតិ​ថៃ និង​ជា​សកម្មជន​អាវ​លឿង លោក  វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត (Veera Somkwamkid) ត្រូវបាន​ដោះលែង​។ សារព័ត៌មាន​នានា​រាយការណ៍​ថា ការដោះលែង​ទណ្ឌិត​ជនជាតិ​ថៃ​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​រដ្ឋាភិបាល​យោធា​ថៃ​។​

​មាន​អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​ការដោះលែង​ទណ្ឌិត​ថៃ​រូបនេះ ក្នុងនោះ​មាន​មតិ​ជាច្រើន​ថា ជា​ការដោះដូរ​នឹង​ពលរដ្ឋ​ខ្មែរ​១៤​នាក់ ដែល​ថៃ​ចាប់ខ្លួន​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បដិសេធថា ការដោះលែង​អ្នកទោស​ថៃ​នោះ មិនមែន​ជា​ការដោះដូរ​នឹង​ពលរដ្ឋ​ខ្មែរ​១៤​នាក់​ដែល​ថៃ​ចាប់ខ្លួន​នោះទេ​។​

តើ​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកវិភាគ​យល់ឃើញ​បែបណា ចំពោះ​ការដោះលែង​អ្នកទោស​ថៃ​វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត​?

អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ យល់ថា លោក​វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត មិន​មាន​ទោស​អ្វី​ដល់​ថ្នាក់​ជាប់គុក​រាប់​ឆ្នាំ​នោះ​ទេ បើសិនជា​ករណី​អ្នក​ឆ្លងដែន​ខុសច្បាប់​ទាំងអស់​សុទ្ធតែ​ជាប់ទោស​ដូច​លោក​វី​រ៉ា​នោះ ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​រាប់សែន​នាក់​នឹង​ចាប់​បាត់ទៅហើយ​ «តាមពិត​លោក​វី​រ៉ា ដែល​គេ​ដោះលែង​ហ្នឹង គួរតែ​ដោះលែង​យូរហើយ​។ តាមពិត​បទល្មើស​លោក​វី​រ៉ា គឺជា​បទល្មើស​នយោបាយ​ទេ មិនមែន​រឿង​អី​ធ្ងន់ធ្ងរ​អី​ទេ គឺ​ការ​ពិត​ទាក់ទង​រឿង​នយោបាយ​ផ្ទៃក្នុង​ថៃ ហើយ​និង​ជា​នយោបាយ​ជាតិ​និយម​របស់​ថៃ ហើយ​ប្រទេស​ខ្មែរ​ចាប់គាត់​ហ្នឹង​ក៏​រឿង​នយោបាយ​ជាតិ​និយម​របស់​ខ្មែរ​យើង ដើម្បី​គាត់​ទាក់ទាញ​ផលប្រយោជន៍​តែ​នយោបាយ​ខ្មែរ​យើង​ដូច​គ្នា​ទេ​។ អ៊‍ីចឹង​ជា​រឿង​ទោស​នយោបាយ​ទេ មិនមែន​ជា​រឿង​ទោសឧក្រិដ្ឋ​ធ្ងន់ធ្ងរ​អី​ដូច​ការគិត​ហ្នឹង​ទេ​»។​

​លោក​អ៊ូ វីរៈ​បន្តថា ការដោះលែង​អ្នកទោស​ថៃ​រូបនេះ គឺជា​នយោបាយ​ធំ​របស់​គណបក្ស​ប្រជាជន ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​អត់​ការងារ​ធ្វើ និង​ដើម្បី​ទាក់ទាញ​ការគាំទ្រ​របស់​ប្រជាជន​។​

​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា កាសែត​ឌឺ​ណេ​សិន​ថៃ​បាន​ចុះផ្សាយ​ថា ការដោះលែង​លោក​វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត គឺ​ធ្វើឡើង​ក្រោយ​ការចរចា​ដោយផ្ទាល់​រវាង​មេដឹកនាំ​រដ្ឋប្រហារ​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ ទោះយ៉ាងណា ប្រទេស​ទាំង​ពីរ​បដិសេធ​ថា ការដោះលែង​នេះ មិនមែន​ជា​ការដោះដូរ​ទេ​។​

​ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា លោកនាយក​រដ្ឋមន្ត្រី​ថា ការដោះលែង​អ្នកទោស​ថៃ មិនមែន​ជា​ការដោះដូរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​១៤​នាក់ ដែល​ថៃ​ចាប់ខ្លួន​នោះ​ទេ​។ ប៉ុន្តែ​មាន​ចម្ងល់​ថា បើ​មិន​មាន​ការដោះដូរ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ដោះលែង​ឧក្រិដ្ឋជន​ថៃ​រូបនេះ ព្រោះ​បើ​តាម​បទ​ចោទ អ្នកទោស​ថៃ​វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត ត្រូវបាន​ចោទ​ពី​បទ​ធ្វើ​ចារកម្ម​យោធា ដែល​នេះ​ជា​បទឧក្រិដ្ឋ ហើយ​ការដោះលែង​នឹង​នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិ​តនៃ​ប្រទេសជាតិ​ «ខ្ញុំ​យល់​ថា រឿង​ដោះលែង​ថៃ​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​នេះ ជា​រដ្ឋាភិបាល​មួយ​ដែល​គ្មាន​ការគាំទ្រ​ពី​អន្តរជាតិ​ទេ មាន​តែ​ប៉ុន្មាន​ប្រទេស​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ទេ ដែល​ចេះ​តែ​បបួល​គ្នា​គាំទ្រ​គ្នា​ទៅ ដូចជា​ប្រទេស​ចិន ប្រទេស​វៀតណាម ឡាវ អី​អ៊‍ីចឹង​ទៅ ពីរ​បី​ហ្នឹង​ដែលជា​ពួក​កុម្មុយនីស្ត​ហ្នឹង គេ​បបួល​គ្នា​ដើរ​គាំទ្រ​គ្នា​ទៅវិញទៅមក​អ៊‍ីចឹង​ទៅ​។ ដល់​អ៊‍ីចឹង ប្រហែល​ជា​ខិតខំ​យកចិត្ត​រដ្ឋាភិបាលយោធា​ថៃ ដើម្បី​ឲ្យមាន​ការគាំទ្រ​ថា ជា​រដ្ឋាភិបាល​ស្របច្បាប់​អី​»។​

លោក​នី ចរិយា​បន្តថា រដ្ឋាភិបាល​ខ្មែរ​បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​ការពារ​សិទ្ធិមនុស្ស ការពារ​សិទ្ធិ​កម្មករ​ដាក់​គុក​ពាស​វាល​ពាស​កាល​ស្រេច​តែ​អំពើ​ចិត្ត ដោយ​មិន​បាន​គិត​អំពី​រឿង​យុត្តិធម៌ ឬ​មិន​យុត្តិធម៌ តែ​ផ្ទុយទៅវិញ​បែរ​ជា​ដោះលែង​អ្នក​ទោសឧក្រិដ្ឋ​ថៃ​។ លោក​នី ចរិយា បន្តថា នេះ​ជា​រឿង​ដែល​ពិបាក​យល់​បំផុត​។​

​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី មានប្រសាសន៍ថា ការដោះលែង​អ្នកទោស​ថៃ គឺ​ដោយសារ​នាយករដ្ឋមន្ត្រី​ចង់ចិត្ត​រដ្ឋាភិបាលយោធា​ថៃ ឲ្យទទួល​យក​ពលករ​ខ្មែរ​ត្រឡប់​ទៅវិញ ព្រោះ​ពលករ​ទាំងនោះ​មិន​មាន​ដីធ្លី​សម្រាប់​ប្រកប​របរ​កសិកម្ម ហើយ​រដ្ឋាភិបាល​ក៏​មិន​មាន​ការងារ​សម្រាប់​អ្នក​ទាំងនោះ​ធ្វើ​ដែរ​ «ដែល​ទាក់ទង​គ្នា​ហ្នឹង គឺ​រឿង​ភ័យខ្លាច​ថៃ​លែង​ឲ្យ​កម្មករ​ចូល គឺ​កម្មករ​ហ្នឹង​ជ្រួលច្រាល់ ដល់​ចឹង​មាន​បញ្ហា​របស់​គាត់​។ បើ​អា​រឿង​១៤​នាក់​ហ្នឹង គាត់​មិន​មែន​ទៅ​ខ្វល់​អី​ទេ ខ្មែរ​នោះ បាញ់​រាប់រយ​នាក់ ចាប់​រាប់​រយ​នាក់ គាត់​មិន​ដែល​ធ្វើ​ការចរចា​ដើម្បី​ទាមទារ ដើម្បី​រក​ស៊ើបអង្កេត​ផង​ហ្នឹង​»។​

ទោះបី​មាន​ការខ្វែងគំនិត​គ្នា​ខ្លះ​ក្នុង​រឿង​ដោះលែង​អ្នកទោស​ថៃ​វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត ប៉ុន្តែ​មាន​ចំណុច​រួមមួយ គឺជា​ការយកចិត្ត​រដ្ឋាភិបាល​យោធា​ថៃ ដើម្បីឲ្យ​ទទួលយកពលក​រ​ខ្មែរ​ត្រឡប់​ទៅ​វិញ និង​ដើម្បី​ឲ្យមាន​ការទទួល​ស្គាល់​លើ​ភាពស្របច្បាប់ នៃ​រដ្ឋាភិបាល​ឯក​បក្ស ដែល​មាន​តែ​ប្រទេស​កុម្មុយនីស្ដ​មួយ​ក្ដាប់​តូច​ទទួលស្គាល់​ប៉ុណ្ណោះ​៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles

3 Responses to "វិភាគ ៖ ​តើ​មាន​អ្វី​នៅ​ពីក្រោយ​ការដោះលែង​ទណ្ឌិត​ថៃ ​វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត​​"

  1. bol says:

    ថាម៉េចក៏បានដែរ។
    តែ វាសំខាន់តែថា គិតច្រើនពេក ក្រែងវាកាន់តែឆ្កួត។
    ទុកខួរ ឲ្យទំនេរខ្លះទៅ!
    ផឹកកាហ្វេ ក្លែមរឿង ធើម៉េច រកលុយចិញ្ចឹមកូន ឬប់ផឹកស្រា គិតថា ដើម្បី សុខភាព។
    គិតច្រើនគ្នា លើរឿងតែមួយ ធ្វើអី ក៏មិនកើតដែរ។
    ពួកឆ្កួត!

  2. ?? says:

    it all up to you HUN SEN if you wanted to keep him or you wanted to let go is your dissection. because every thing is under your control even the king you tell him to singe he will do it or you tell him to shut up he will also do it. not thing surprising me at all. CAMBODIA the country of uncertainty????????????????????????????????????????

  3. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ