អូស្ត្រាលី​សន្យា​ផ្តល់​ជំនួយ​ថវិកា​ជិត ៣លាន​ដុល្លារ​អាមេរិក​ដល់​សាលាក្តី​ខ្មែរក្រហម​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com

​រដ្ឋាភិបាល​អូស្ត្រាលី សន្យា​ផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ​ថ្មី​ចំនួន​៣,២៥​លាន​ដុល្លារ​អូស្ត្រាលី​(​ប្រមាណ​៣​លាន ដុល្លារ​អាមេរិក​) ជូន​ដល់​ភាគី​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម ចេញផ្សាយ​កាលពី​សប្តាហ៍​មុន ឲ្យដឹងថា ជាមួយ​ការសន្យា​ថ្មី​នេះ រហូតមកដល់​ពេលនេះ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ​សរុប​ចំនួន​ជាង​២៦​លាន​ដុល្លារ​អូស្ត្រាលី​ដល់ អ​.​វ​.​ត​.​ក ។ សេចក្តីប្រកាស​បន្ត​ថា អូស្ត្រាលី គឺជា​ម្ចាស់ជំនួយ​ធំ​ទី​២ របស់ អ​.​វ​.​ត​.​ក និង​បាន​គាំទ្រ​តុលាការ​នេះ​ចាប់​តាំងពី​ការបង្កើត​មកម្ល៉េះ​។​

​ឯកឧត្តម ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី មានប្រសាសន៍ថា​«​ខណៈ​ដែល​យើង​កំពុង​រង់ចាំ​ការប្រកាស​សាលក្រម​លើ​សំណុំរឿង​០០២/០១ និង​ការបន្ត​កិច្ចការ​លើ​សំណុំរឿង​ដែល​នៅ​សេសសល់ វិភាគទាន​នេះ​នឹង​ជួយ​ធានា​ថា​យុត្តិធម៌​នឹង​អាច ផ្តល់ជូន​ប្រជាជន​កម្ពុជា​ទៅតាម​ពេលវេលា​ដែល​បាន​កំណត់​។ ប្រទេស​អូស្ត្រាលី គឺជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ចាប់តាំងពី​ការបង្កើត​តុលាការ ហេតុដូច្នេះ អ​.​វ​.​ត​.​ក សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ជាទីបំផុត​»​។    

​ថ្មីៗ​នេះ មហាសន្និបាត​អង្ក​ការ​សហប្រជាជាតិ បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ធន​ចំនួន​១៥,៥​លាន​ដុល្លារ​អាមេរិក​ដល់​ភាគី​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​នឹង​បន្ថែម​ទៅលើ​ការ​ផ្តល់​វិភាគទាន​ស្ម័គ្រចិត្ត​សម្រាប់​ភាគី​អន្តរជាតិ​នៃ​សាលាក្តី សម្រាប់​រយៈពេល​ពី​ថ្ងៃ​ទី​១​ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​។ 

​តាម​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១៤-២០១៥ ភាគី​ជាតិ និង​អន្តរជាតិ ត្រូវការ​ថវិកា​សរុប​សម្រាប់​ឆ្នាំ​២០១៤ ចំនួន​៣១,៦​លាន​ដុល្លារ​អាមេរិក  និង​សម្រាប់​ឆ្នាំ​២០១៥ ចំនួន​២៨,៩​លាន​ដុល្លារ​អាមេរិក​។​ក្នុង​ឆ្នាំ​២០១៤  ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម  ត្រូវការ ៦,៤​លាន ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ   ២៥,២​លាន​ដុល្លារ​អាមេរិក​។ ក្នុង​ឆ្នាំ​២០១៥ ភាគី​ជាតិ  ត្រូវការ​៦​លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ  ត្រូវការ​២២,៩ លាន​ដុល្លារ​អាមេរិក​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "អូស្ត្រាលី​សន្យា​ផ្តល់​ជំនួយ​ថវិកា​ជិត ៣លាន​ដុល្លារ​អាមេរិក​ដល់​សាលាក្តី​ខ្មែរក្រហម​​"

  1. Judge says:

    Wow!there are plenty of oil to circulate the jambed engine,for not doing much work in Cambodia.
    Mr.PM, Hun Sen does not want the ECCC to finish too soon for so many reasons ,ultimately delay until the accused died first so that blood stain won’t affect him and the former KR associated with him. Case #003 and#004 are waiting for him and his ex. KR currently there are so many roaming in his government.
    Three KR factions originally aimed to get Cambodia independent, most of the two, far leftist Pol Pot and nationalist some got killed and some are still in prison.
    In 1976, the reform proposed with currency riels came out but it was pressure to abolish.
    Long surviving, plenty of tricks and manipulation came on top, CPP ruthless and subservient backed by Vietnam has caused a lot of conflicts and benefited to Vietnam.
    Current ruling illustrates quite well for what side CPP has served. Corruption appears to be nature but induced and frenzied corruption is mainly part of the stir up and loose control for Cambodia.
    Khmer has history for struggle for independence.
    Regardless human resources and source of struggle diminished purposely, khmer nationalists are together from so many corners.
    Ex. Viet minister,Nugen Co Thach was well aware of that.
    Angkor spirit continues!!”