ដោយ៖ តាំង វីដា
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម(រូបថតដោយ តាំង វីដា)
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃចន្ទនេះ ជំរុញឲ្យបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាប់ឆ្នោត ចូលប្រជុំសភា ដើម្បីរៀបចំផែនការយុទ្ធសាស្ត្ររួម បង្កបរិយាកាសវិនិយោគអំណោយផលដល់វិនិយោគិនបរទេសមកកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីកម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល៥ថ្ងៃនៅសហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា តាមរយៈបទបង្ហាញនានាក្នុងដំណើរបេសកកម្មពាណិជ្ជកម្មលើកទី២នេះ បរិយាកាសវិនិយោគនៅកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមហ៊ុនជំនួញសហរដ្ឋអាមេរិក អ្នកវិនិយោគទុន និងផ្នែកពាណិជ្ជកម្មអាមេរិក។ លោកបន្តថា ក្រោយទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន៣ នឹងមកកម្ពុជាដើម្បីស្វែងរកលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជា រួមមានក្រុមហ៊ុនកាត់ដេរ ក្រុមហ៊ុនវិនិយោគលើវិស័យថាមពល និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន(ICT)។
លោក ស៊ុន ចាន់ថុល ឲ្យដឹងទៀតថា ក្រុមហ៊ុនវិនិយោគជាច្រើនទៀត បានកំពុងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពនយោបាយ ដែលក្នុងន័យនេះ លោកស្នើឲ្យគណបក្សសង្គ្រោះជាតិ ចូលសភាឆាប់ៗនេះ ដោយអះអាងថា មានតែសភាប៉ុណ្ណោះ ទើបជាវេទិកាពិភាក្សាសមរម្យរបស់តំណាងរាស្ត្រក្នុងការពិភាក្សា ជជែកដេញដោល និងចោទសួរទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកនីមួយៗ ដើម្បីចាត់ជាវិធានការយុទ្ធសាស្ត្រ «ខ្ញុំចង់ឃើញ គណបក្សប្រឆាំង ចូលប្រជុំសភា ដែលជាកន្លែងជជែកដេញដោល ពិភាក្សាគោលនយោបាយ និងយុទ្ធសាស្ត្រនៃប្រទេសមួយ។ យើង មិនជជែកពិភាក្សាគោលនយោបាយនៅតាមដងផ្លូវទេ វាមិនអាចដំណើរការបានទេ គួរតែធ្វើឡើងនៅមន្ទីរសភាជាតិ។ ដូច្នេះ ខ្ញុំសង្ឃឹម អំពាវនាវ និងជំរុញពួកគេ ឲ្យចូលសភា ដើម្បីជជែកដេញដោល និងចោទសួរ លើរដ្ឋមន្រ្តី មន្រ្តីទទួលបន្ទុកនីមួយៗ ហេតុអ្វីបានជាធ្វើបែបនេះ ឬបែបនោះ។ ខ្ញុំសង្ឃឹមថា ពួកគេ នឹងចូលឆាប់ៗនេះ»។
តបនឹងសំណើនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យល់ថា បញ្ហាចោទដែលនាំឲ្យវិនិយោគបរទេស មិនមានទំនុកចិត្តលើកម្ពុជា គឺដោយសារតែភាពមិនចុះសម្រុងគ្នា ហើយជាកំហុសគណបក្សប្រជាជនកម្ពុជា ដែលនៅតែបន្តគ្រប់គ្រងតាមចិត្តចង់ មិនធានានូវការគោរពសិទ្ធិមនុស្ស និងកែទម្រង់ការបោះឆ្នោត។ លោកថា បេក្ខភាពគណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំសភា លុះណាតែមានកំណែទម្រង់ការបោះឆ្នោតអព្យាក្រឹត្យត្រឹមត្រូវ «បើអ្នកវិនិយោគនៅកម្ពុជា ធៀបនឹងប្រទេសដទៃទៀត អ្នកអាចមានជម្រើសក្នុងសេដ្ឋកិច្ចច្រើននៅទីនេះ អ្នកអាចយកធនធាន ឬចំណូលដែលអ្នករកបាន ទៅតាមខ្លួនវិញ។ អ្នកអាចមានសិទ្ធិ១០០ភាគរយ លើអាជីវកម្មរបស់ខ្លួន អាត្រាពន្ធនៅកម្ពុជា គឺប្រសើរជាងប្រទេសក្នុងតំបន់ដទៃទៀត។ ជាថ្មីម្តងទៀត នៅមានឧបសគ្គខ្លះ ដែលត្រូវកែតម្រូវ តាមរយៈកំណែទម្រង់ដែលលោក ស៊ុន ចាន់ថុល បានលើកឡើង។ ជាមួយ យើងជឿថា ឱកាសវិនិយោគគឺមាននៅទីនេះ»។
ក្នុងសន្និសីទនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William E. Todd ចាត់ទុកថា ដំណោះស្រាយនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ នៅកម្ពុជា គឺជារឿងសំខាន់មួយ ដែលក្រុមហ៊ុនវិនិយោគបរទេស បានកំពុងទន្ទឹងរង់ចាំ ដើម្បីអាចទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។ លោកថាបើទោះបីជាការវិនិយោគនៅកម្ពុជា រងការប្រជែងខ្លាំងពាក់ព័ន្ធនឹងអំពើពុករលួយ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងថាមពលក្តី ប៉ុន្តែទិដ្ឋភាពទូទៅដែលអំណោយ ផលដល់ការវិនិយោគនោះរួមមាន អត្រាពន្ធសមរម្យ មានភាពជាម្ចាស់លើអាជីវកម្មដោយសេរី និងការរឹតបន្តឹងលើការវិលត្រឡប់មកវិញនូវដើមទុនមានកំណត់ជាដើម «ឥលូវឲ្យតែគណបក្សប្រជាជន ព្រមកែទម្រង់ការបោះឆ្នោតនេះ ឲ្យមានសេរីត្រឹមត្រូវ និងយុត្តិធម៌ ដូចសំណើររបស់គណបក្សសង្គ្រោះជាតិ យើងនឹងចូល ចូលហើយ កាលណាសង្គ្រោះជាតិ ចូលធ្វើការបែបប្រជាប្រជាធិបតេយ្យ ជាមួយគ្នា ស្រុះស្រួលគ្នា ឈប់ជាប់គាំងនយោបាយហើយ គឺគេមកហើយបាទ»។
បេសកកម្មលើកកម្ពស់ពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជាលើកទី២ ទៅកាន់សហរដ្ឋអាមេរិក ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ខែមិថុនា ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យមានឱកាសវិនិយោគ និងពាណិជ្ជកម្មពីសហរដ្ឋអាមេរិកកម្ពុជា ក្នុងនោះគណៈប្រតិភូ បានជួបជាមួយក្រុមហ៊ុនជំនួញ អ្នកវិនិយោគទុនធំៗច្រើនផងដែរ។
បញ្ហានយោបាយនៅកម្ពុជា ស្ថិតនៅក្នុងភាពជាប់គាំងត្រង់ចំណុចកំណែទម្រង់គជប ដោយគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានតែរូបមន្ត២ភាគ៣នៃការបោះឆ្នោតក្នុងសភា ដើម្បីជ្រើសរើសសមាជិក គជប តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា ការយករូបមន្តនេះជាយុទ្ធសាស្ត្របំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
You appeal to CNRP to joint the traitor thief and youn slave Parliament because hun sen makes your minister of MOC
to join the govt that served Vietnamese’s interests in Cambodia
HE.Sun Chanthol,
Participation in debate in parliament of stolen vote party CPP is simply to join in endorsement of CPP. There is NO check and balance in any decision making.
Playing by number to win in parliament, has become CPP tradition.
Debate or discussion with NO merit means nothing in parliament.
Until CPP drops fake democracy, then I believe CNRP will join in.
You were once living in democratic country, and I do not think you have forgotten real democratic values and it benefits to people.
Please prove that a real reform of NEC is compulsive, and 2/3 is a fair system to benefit Cambodia and Cambodian people.
Recent quick approval on three agreement laws between Vietnam and Cambodia, it puts country at risk of loosing country’s independence.
Once, you are in the trap, please do no drag others in as well.