​សមត្ថកិច្ច​ម្នាក់​រងរ​បួស ខណៈ​ប៉ះទង្គិច​ជាមួយ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃចន្ទ ទី7 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សមត្ថកិច្ច ដែលចុះទៅកន្លែងកើតហេតុ (រូបថតពី៖ អង្គការលីកាដូ)

​សមត្ថកិច្ច​ម្នាក់​រងរ​បួស ដោយសារ​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​អ្នកមាន​ជម្លោះ​ដីធ្លី នៅ​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដែល​សមត្ថកិច្ច​ទាំងនោះ​ព្យាយាម​សម្រុកចូល​ចាប់ខ្លួន​តំណាង​ពលរដ្ឋ នៅ​ពេល​ចុះ​អនុវត្ត​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​តំណាង​ប្រជាពលរដ្ឋ អ្នកស្រី អ៊ុំ សុ​ភី ប្រាប់ VOD ថា សមត្ថកិច្ច​ប្រមាណ​២០០​នាក់ បាន​ទៅ​ព័ទ្ធផ្ទះ​របស់​គាត់ ក្នុងនោះ​សមត្ថកិច្ច​ម្នាក់​រងរបួស នៅ​ពេល​ពួកគេ​សម្រុកចូល​ចាប់ខ្លួន​អ្នកស្រី ដោយសារ​មាន​ការប្រតាយប្រតប់​ដាក់​គ្នា​ពី​សំណាក់​អ្នក​ភូមិ​ដែល​ជួយ​ការពារ​គាត់​។

​អ្នកស្រី អ៊ុំ សុ​ភី បន្តថា ខណៈ​សមត្ថកិច្ច​នៅ​តែ​បន្ត​ឡោម​ព័ទ្ធ​ជុំវិញ​ផ្ទះ​របស់​គាត់ ភាគី​ក្រុមហ៊ុន KDC បាន​ដឹក​គ្រឿងចក្រ​ចូល​ទៅ​លើ​ដី​ជម្លោះ ហើយ​ជួល​កម្មករ​ឲ្យ​បាញ់​ជំ​ពាម​កៅស៊ូ និង​គប់​ដុំ​ថ្ម​ប្រឆាំង​លើ​អ្នកភូមិ​។​

​មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ​ប្រចាំខេត្ត​កំពង់​ឆ្នាំ ​ដែល​តាមដាន​ព្រឹត្តិការណ៍​នេះ លោក គង់ ច័ន្ទ​មុនី មានប្រសាសន៍ថា អាជ្ញាធរ​គួរតែ​សម្របសម្រួល​ជាមួយ​ភាគី​ទាំងពីរ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម មុន​នឹង​ប្រើ​កម្លាំងប្រដាប់អាវុធ​។ លោក ព្រមាន​ថា វិធានការ​នេះ អាច​នឹង​ធ្វើឲ្យ​មាន​ការប្រឈមមុ​ខ​កាន់​ខ្លាំង​ឡើង និង​ប៉ះពាល់​ដល់​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការស្វែងរក​យុត្តិធម៌​។ 

​អធិការរង​គ​របាល​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា មានប្រសាសន៍ថា សមត្ថកិច្ច​ចុះ​អនុវត្ត​នេះ​ដើម្បី​រក្សា​ការពារ​សណ្តាប់ធ្នាប់​សង្គម ខណៈ​មាន​អំពើហិង្សា​ធ្លាប់​កើតមាន​ច្រើន​ថ្ងៃ​មក​ហើយ​។

​កាលពី​ថ្ងៃ​សៅរ៍ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី ៣នាក់ បាន​បែក​ក្បាល និង​៧​នាក់​ផ្សេង​ទៀត​រងរបួស​លើ​រាងកាយ ខណៈ​ប៉ះទង្គិច​ជាមួយ​កម្លាំង​របស់ ក្រុមហ៊ុន KDC ។​
​ប្រជាពលរដ្ឋ​អះអាងថា ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បានអូសបន្លាយ​៨​ឆ្នាំ​មកហើយ​។ ប្រជាពលរដ្ឋ​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​លើ​ដី​មាន​ជម្លោះ ដើម្បី​ធ្វើ​របង​កំណត់​ព្រំ​កម្មសិទ្ធិ ខណៈ​ពាក្យបណ្ដឹង​អ្នកភូមិ​កំពុង​ស្ថិតនៅក្នុង​ដៃ​តុលាការ​៕

ប្រជាពលរដ្ឋ នាំគ្នាមកទប់ស្កាត់ មិនឲ្យមានការឈូសឆាយដីកំពុងមានជម្លោះ

 

សូមសរសេមកកាន់លោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​សមត្ថកិច្ច​ម្នាក់​រងរ​បួស ខណៈ​ប៉ះទង្គិច​ជាមួយ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង​​"

  1. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ