ដោយ៖ តាំង វីដា
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ការហាត់សមក្នុងការដង្ហែព្រះបរមអដ្ឋិអតីតព្រះមហាក្សត្រ (រូបថត៖ តាំង វីដា)
មន្ត្រីព្រះបរមរាជវាំងជាង២០០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ ហាត់សមជាលើកទី២នូវក្បួនដង្ហែព្រះបរមអដិ្ឋព្រះបាទនរោត្តមសីហនុ ចូលទៅតម្កល់ក្នុងព្រះវិហារប្រាសាទព្រះកែវមរកតក្នុងព្រះបរមរាជវាំង ដើម្បីត្រៀមសម្រាប់ពិធីជាផ្លូវការ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ខែកក្កដាខាងមុខនេះ។
ការហាត់សាកល្បងលើកទីពីរនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ ដឹកនាំពីរដ្ឋមន្ត្រីព្រះបរមរាជវាំង លោក គង់ សំអុល ហើយក្បួនដង្ហែចាប់ផ្តើមពីខាងត្បូងសួនច្បារវត្តបុទុមវត្តី មកកាន់ច្រកខាងមុខនៃព្រះបរមរាជវាំង និងបានបញ្ចប់នៅម៉ោងជាង៩ និង៣០នាទីព្រឹក។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា វិធីហាត់សមលើកទី២នេះ មានអ្នកដង្ហែសរុប ២២២២នាក់ ហើយផ្តោតសំខាន់លើរបៀបនៃការដើរដង្ហែ និងការគ្រប់គ្រងសំឡេង ដោយសារពិសោធន៍លើកដំបូង នៅមានភាពខ្វះខាតខ្លះ តែការហាត់សមលើកទី២នេះ គឺបង្ហាញនូវភាពប្រសើរច្រើន។ លោកថា «និយាយរួម យើងដកពិសោធន៍ពេលដង្ហែម្តងហើយ វាបានលម្អច្រើនហើយ»។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ឲ្យដឹងដែរថា ក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិនេះ ព្រះបរមរាជវាំង នឹងរៀបចំសោភ័ណភាពនៃការតុបតែងកម្មវិធី អំពូលបំភ្លឺ និងប៉ានណូតាមគោលដៅសំខាន់ៗមួយចំនួន ហើយសាលារាជធានី នឹងសហការជាមួយក្រសួងមហាផ្ទៃ ដាក់ពង្រាយកម្លាំងសមត្ថិច្ចរាប់ពាន់នាក់តាមច្រកក្បួនដង្ហែផងដែរ។ លោកថា «ខ្ញុំគិតថា មិនមានអ្វី ដែលអាចជាការរារាំងក្បួនបានទេ ព្រោះការត្រៀមទុករបស់យើង គឺយើងបានគិតគូរជាស្រេចហើយ យើងក៏ធ្លាប់ធ្វើកាលពីមុនដែរ បងប្អូនមានពិសោធន៍ នឹងការរៀបចំនេះ»។
តាមសៀវភៅរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាវីរក្សត្រ ការរៀបចំជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ នឹងមានជា ៤ ផែនធំៗ ចម្ងាយផ្លូវជាង ១០ គីឡូម៉ែត្រ ហែចេញពីទ្វារជ័យព្រះបរមរាជវាំង ឆ្ពោះទៅកាន់ទិសខាងជើង តាមមហាវិថីសម្តេច សុធារស រួចបត់ឆ្វេងតាមវិថីព្រះធម្មលិខិត អ៊ុក (ផ្លូវ ១៨៤) បត់ឆ្វេងតាមមហាវិថីព្រះនរោត្តម ព័ទ្ធខាងលិចវិមានឯករាជ្យបត់ឆ្វេងតាមមហាវិថីព្រះសីហនុ រួចបទឆ្វេងតាមមហាវិថីព្រះ សុធារស ឆ្ពោះចូលទៅកាន់ទ្វារធំខាងកើតព្រះឧបោសថរតនារាមព្រះកែវ មរកតនៃព្រះបរមរាជវាំងវិញ ដើម្បីតម្កល់ព្រះបរមអដ្ឋិនៅក្នុងព្រះវិហារព្រះកែវមរកត។
នៅថ្ងៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ នឹងមានការចូលរួមដង្ហែពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ២ ម៉ឺននាក់ ហើយនិងមានរៀបចំផ្សាយបន្តផ្ទាល់នៅតាមតំបន់មួយចំនួនជាយរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋដែលមិនបានចូលរួមក្នុងពិធីបានទស្សនាព្រះរាជពិធីនេះ។
កាលពីថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» បានយាងចូលទិវង្គតនៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយជរាពាធ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា៕

សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
ដល់វេនតេជោគឹតដង្ហែរឆ្អឹងយកទៅដាក់អែណាហ្ន?
ងាប់អែស្រុកចិន ឆ្អិនអែវាលមេន….បញ្ចុះជាមួយក្លើហូជីមិញ។
ខ្មោចស្តេចខ្មែរឆ្កែយួននិងចិនងាប់នៅចិនមកបង្ហិនលុយខ្មែរ!!!!ចំជាចង្រៃមែន។
are these coming from the true hard of HUN SEN???????????????? or just only the game, if he like the king that much he should look after this country and it’s own people. during SIHANOU lead this country the student starting from grade 10 learned about the Cambodian history.in this new regime this young generation if they are not searching about their own history they did not know nothing about their ancestor . the way I think HUN SEN hurting SIHANOU too much that right he past the way at that time. it’s the game??????????????????????
ជាល្បែងនយោបាយ