​សមត្ថកិច្ច​បំបែក​ការប្រមូលផ្តុំ​របស់​ក្រុមនិស្សិត និង​ព្រះសង្ឃ​នៅមុខ​ស្ថានទូត​វៀតណាម​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្លាំងសមត្ថកិច្ច និស្សិត និងព្រះសង្ឃ ប្រឈមដាក់គ្នានៅព្រឹកថ្ងៃអង្គារនេះ (រូបភាពដោយ ជន ស្រីណុច)

សមត្ថកិច្ច​ចម្រុះ​ប្រមាណ​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បំបែក​ក្រុម​និស្សិត និង​ព្រះសង្ឃ​ជាង​១០០​នាក់​/​អង្គ ដែល​គ្រោង​ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម​ក្នុង​បំណង​ទាមទារ​ឲ្យ​ប្រទេស​នេះ សុំទោស​ចំពោះ​ការអះអាង​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​។​

​នៅ​ម៉ោង​ប្រមាណ​ជិត​៨​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ម៉ៅ ពិសេស ដឹកនាំ​និស្សិត​ប្រមាណ​១០០​នាក់ ដើម្បី​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​វៀតណាម​ស្ថិត​នៅលើ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ការទាមទារ​ឲ្យ​វៀតណាម​សុំទោស​ចំពោះ​ការ​ដែល​មន្ត្រី​ទូត​នេះ​ថ្លែង​កាលពី​ដើមខែ​មិថុនា​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​កម្មសិទ្ធិ​របស់​វៀតណាម តាំងពីដើម​មក មិនមែន​បារាំង​កាត់​ចេញពី​កម្ពុជា​ទេ​។​

​ការប្រមូលផ្តុំ​របស់​អ្នក​តវ៉ា បណ្តាល​ឲ្យ​កកស្ទះ​ផ្លូវ​ព្រះមុនីវង្ស មុខ​ក្រសួង​ដែនដី​នគរូបនីយកម្ម មិន​អាច​ធ្វើ​ចរ​ចរណ៍​បាន​។​ដល់​ម៉ោង​ជាង​៨​ព្រឹក​នេះ​ដែរ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ក៏​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​មួយចំនួន​ចូលរួម​តវ៉ា​ជាមួយ​ក្រុម​និស្សិត ដើម្បី​ឲ្យ​វៀតណាម​សុំទោស​នេះដែរ​។​

​ចំណែក​សមត្ថកិច្ច​ចម្រុះ​ជាង​១០០​នាក់  បាន​ព្យាយាម​បំបែក​ការប្រមូលផ្តុំ​នោះ តែ​មិន​ទាន់​មាន​ព័ត៌មាន​ពី​អ្នក​រងរបួស​ទេ​។ 

​កន្លងទៅ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ត្រឹង វ៉ាន​ថុង កាលពីដើម​ខែ​មិថុនា​កន្លងទៅ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា «​បារាំង​មិន​បាន​កាត់ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ​តែ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​ព័ត៌មាន​បាត់បង់​ទឹក​ដី​គ្មាន​អ្វី​ជា​មូលដ្ឋាន​ទេ គ្មាន​អ្វី​ជា​ភ័ស្តុតាង​ទេ​»៕

​សរសេរ​មកកាន់​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ​chornsreynoch@vodhotnews.com

What Next?

Recent Articles

4 Responses to "​សមត្ថកិច្ច​បំបែក​ការប្រមូលផ្តុំ​របស់​ក្រុមនិស្សិត និង​ព្រះសង្ឃ​នៅមុខ​ស្ថានទូត​វៀតណាម​​"

  1. bol says:

    ពួកអាបាតដៃទីបីរបស់ជនផ្តាចការ​ ហ៊ុន សែន ពិតជាព្រៃផ្សៃ ។

  2. 17 April says:

    យួនកាន់តែបានចិត្ត….ចាប់ពីពេលនេះទៅយួនយក៍ម៉ាសាឡាញ់…………..ខ្មែរពិតជាឆ្លាតណាស់

  3. ម៉េចមិនឃើញខាប្រត្តិកម្មរហ័យចេញមុខបកស្រាយផង ឬក្លាយជាបត្តិកម្មយឺតៗទៅហើយ

  4. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ