ពេជ្រ អាវីហ្សា គេ​អះអាង​ថា​គូស្នេហ៍​នាង​មាន​ងារ​ឧកញ៉ា

តារាសម្តែង​នាង ពេជ្រ អាវីហ្សា។

តារាសម្តែង​នាង ពេជ្រ អាវីហ្សា។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ការ​រំលេច​ព័ត៌មាន​មាន​ស្នេហា​ស្អិតល្មួត​ជាមួយ​នឹង​តន្ត្រីករ​មាឌយក្ស​លោក រ៉េត ធីដូណា និង​បុរស​អាណិកជន​អាមេរិក​កន្លងមក​របស់​តារាសម្តែង​សម្ញែង​ដើមទ្រូង​នាង ពេជ្រ អាវីហ្សា ត្រូវ​បាន​គេ​ទម្លាយ​នៅពេល​នេះ​ថា នោះ​គ្រាន់តែ​ជា​ព័ត៌មាន​បង្វែងដាន​ប៉ុណ្ណោះ។ តាមពិត​តារា​រូប​នេះ កំពុង​ជំពប់​ស្នេហា​នឹង​បុរស​មាន​ងារ​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​។

តារាចម្រៀង​សម្តែង​សាច់​ស​ខ្ចី​ដូច​ម៉ែ​សំឡី​នាង ពេជ្រ អាវីហ្សា ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា តារាស្រី​រូប​នេះ​មាន​ភាព​ហ៊ឺហា​ប្លែក និង​សម្បូរ​ទ្រព្យ​លើស​តារាចម្រៀង និង​តារាសម្តែង​មួយ​ចំនួន​ធំ​ដែល​ប្រឹង​ច្រៀង សម្តែង​បែក​ញើស​គឃៀរ​ទៅ​ទៀត ទោះបី​តាំងពី​នាង​ចូល​ប្រឡូក​នៅក្នុង​ពិភព​សិល្បៈ​មក ប្រជាប្រិយភាព​របស់​នាង​នៅ​មាន​កម្រិត​ក្នុង​ការ​កើប​ប្រាក់​នៅ​ឡើយ​នោះ​។

ប៉ុន្តែ​ជុំវិញ​ភាព​សម្បូរ​សប្បាយ ហ៊ឺហា​យ៉ាង​ចម្លែក​នេះ ត្រូវ​បាន​ប្រភព​នៅក្នុង​សិល្បៈ​ដែល​កៀកកិត​នឹង​តារា​រូប​នេះ​បង្ហើប​ឲ្យ​ដឹង​ថា ការងារ​នៅក្នុង​ពិភពសិល្បៈ​របស់​នាង​មិន​អាច​ឆ្លើយតប​ទៅ​នឹង​ការ​ចំណាយ​ប្រចាំ​ខែ​របស់​នាង​បាន​ទេ ហើយ​ក៏​មិន​អាច​ឲ្យ​នាង​មាន​ភាព​ឡូយឆាយ​ជិះ​រថយន្ត​ស៊េរី​ទំនើប​ដូច​សព្វថ្ងៃ​នេះ​ដែរ​។ តែ​អ្វី​ដែល​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​នោះ គឺ​នាង​មាន​បុរស​កំពូល​ស្នេហ៍ មាន​ងារ​ជា​ឧកញ៉ា​សម្បូរ​ទ្រព្យ លុយក្តាំង ចាំ​ជួយ​នាង​គ្រប់​ពេល មិន​ឲ្យ​នាង​ខ្វះខាត​អ្វី​នោះ​ទេ​។

តាម​ប្រភព​ពី​សង្គម​សិល្បៈ​បាន​ឲ្យ​ដឹង​ថា តារាស្រី​ដែល​ភ័យ​ខ្លួន​ដោយសារ​តែ​ការ​ថតរូប​សិចស៊ី​អត់​ពាក់​អាវ​បញ្ចេញ​សាច់​ខ្ចី​ជាមួយ​នឹង​តារាសម្តែង​ច្រៀង អេនឌី នាង ពេជ្រ អាវីហ្សា ត្រូវ​បាន​គេ​ដឹង​ថា នាង​មាន​មន្តស្នេហ៍​អន្ទង​ចិត្ត​បុរសៗ​មិន​តិច​ទេ ប៉ុន្តែ​បេះដូង​របស់ ពេជ្រ អាវីហ្សា មាន​តែ​មួយ ហើយ​ក៏​បាន​ប្រគល់​ឲ្យ​លោក​ឧកញ៉ា​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ​ប្លាយ​បាត់​ទៅ​ហើយ ដូច្នេះ​សព្វថ្ងៃ​នេះ បេះដូង​នាង​មិន​ទំនេរ​នោះ​ទេ។

តែ​យ៉ាង​ណា នៅពេល​ឮ​ពី​ការ​និយាយ​ជុំវិញ​ព័ត៌មាន​ថា​មាន​ឧកញ៉ា​ចិញ្ចឹម​បីបាច់​ថែ​រូប​នាង​មិន​ឲ្យ​ខ្វះ​នេះ តារា​សម្តែង ពេជ្រ អាវីហ្សា ហាក់​ដូចជា​មិន​មាន​អ្វី​រំជួល​ចិត្ត ឬ​ក៏​ភ្ញាក់ផ្អើល​បន្តិច​នោះ​ទេ ដោយ​នាង​បាន​បង្ហើប​បបូរ​មាត់​ដ៏​ស្រទន់​របស់​នាង ហើយ​និយាយ​ធម្មតា​ថា ព័ត៌មាន​ដែល​គេ​និយាយ​នោះ​មិនមែន​ជា​ការពិត​ទេ។

តារាសម្តែង​ដែល​បោះចោល​របរ​រកស៊ី​ជា​អ្នក​លក់​ខោអាវ​នៅ​ផ្សារ​ផេនសល ហក់​មក​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភពគុណ​អ្នក​សិល្បៈ​កាលពី​ឆ្នាំ​២០១០ នាង ពេជ្រ អាវីហ្សា និយាយ​ថា៖​«​រឿង​គេ​និយាយ​ពី​ខ្ញុំ​មាន​ឧកញ៉ា​ចិញ្ចឹម​អី​នោះ មិន​មែន​ជា​ការពិត​ទេ។ តាមពិត​ទៅ​គេ​ទាំងនោះ​អត់​បាន​ដឹង​ពី​រឿង​ពិត ក៏​ចេះ​តែ​និយាយ គឺ​មាន​តែ​អ្នក​ជិតដិត​ខ្ញុំ​បំផុត និង​ខ្លួន​យើង​ផ្ទាល់​ទេ ទើប​ដឹង​រឿង​នេះ​ច្បាស់​នោះ​»។

ពាក់ព័ន្ធ​នឹង​ប្រាក់កាស​ដែល​នាង​មាន​សម្រាប់​ជះ​លើ​ភាព​ហ៊ឺហា ដូចជា​ទិញ​រថយន្ត​ទំនើប ការ​ស្លៀកពាក់ និង​របស់របរ​ប្រើប្រាស់​ទំនើប​ផ្សេងៗ ដែល​ទស្សនិកជន​បាន​លើក​ឡើង​ថា ឧកញ៉ា​ម្នាក់​ជា​អ្នក​ឧបត្ថម្ភ​នោះ ត្រូវ​បាន​នាង ពេជ្រ អាវីហ្សា ឲ្យ​ដឹង​ថា នោះ​ជា​សំណល់​ចាស់​នៅ​មុន​ពេល​នាង​ចូល​សិល្បៈ ដែល​ពេល​នោះ​នាង​ជា​អ្នក​រកស៊ី​លក់​ខោអាវ​ម្នាក់។

ប៉ុន្តែ ការ​បកស្រាយ​របស់​តារា​រូប​នេះ នៅ​តែ​ជា​មន្ទិល ព្រោះ​ខណៈ​ពេល​ដែល​នាង​មាន​ភាព​ហ៊ឺហា សម្បូរ​សប្បាយ​មាន​លុយចាយ​ពេញៗ​ដៃ​នោះ ស្រប​ពេល​ដែល​នាង​កាន់តែ​ដក​ខ្លួន​ឆ្ងាយ​ពី​សិល្បៈ​ដែល​ជា​ប្រភព​ចំណូល​ធំ​របស់​នាង ហើយ​ការងារ​ច្រៀង​ពេល​យប់​នៅ​ភោជនីយដ្ឋាន Red Wine House ម្តុំ​ទួលគោក​ក៏​នាង​បាន​ឈប់​សម្រាក​ដែរ​។

យ៉ាងណា ការ​លើក​ឡើង​ថា នាង​មាន​ឧកញ៉ា​ដែល​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ​ចិញ្ចឹម​នោះ ពេជ្រ អាវីហ្សា មិន​ទទួល​ស្គាល់​នោះ​ទេ។​នាង​និយាយ​ថា៖​«​គ្មាន​អ្នក​ណា ឬ​ឧកញ៉ា​ណា​ឧបត្ថម្ភ​ខ្ញុំ​ទេ ពី​មុន​ខ្ញុំ​ជា​អ្នក​រកស៊ី​លក់​ខោអាវ​ម្នាក់​នៅ​ផ្សារ​ផេនសល លុះ​ពេល​ខ្ញុំ​ចូល​សិល្បៈ ខ្ញុំ​សល់​ប្រាក់​ខ្លះ ក៏​យក​មក​ប្តូរ​រថយន្ត​ហ្នឹង​ជិះ​ទៅ ហើយ​សព្វថ្ងៃ​ជីវភាព​ខ្ញុំ​ធម្មតា ឪពុក​ខ្ញុំ​ធ្វើ​ការងារ ពេល​ខ្លះ​យក​លុយ​គាត់​ចាយ​ខ្លះ​ទៅ គឺ​មាន​តែ​ប៉ុណ្ណឹង​»៕


What Next?

Recent Articles

2 Responses to "ពេជ្រ អាវីហ្សា គេ​អះអាង​ថា​គូស្នេហ៍​នាង​មាន​ងារ​ឧកញ៉ា"

  1. Anonymous says:

    Nice boobs , beautiful chest and big bootie…..I love darling!

  2. Bol says:

    ល្អណាស់ , បន់ឲ្យតែស្រីខ្មែរគ្រប់គ្នា បានប្តី ឬក៏បានអ្នកចិញ្ចឹម ជាឧកញ៉ា ឬជាឯកឧត្តម អញ្ចឹងទៅចុះ។
    សូមលោកជំទាវៗ មេត្តាតាំងចិត្តឲ្យទូលាយបន្តិច, ព្រោះលោកឧកញ៉ាមិនយកលុយលោកជំទាវ ទៅចោលឯណា ។
    កើតមកជាមនុស្ស គឺវាចេះតែអាណិតស្រីអញ្ចឹង។