ដោយ៖ ពៅ មេត្តា
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com
នៅព្រឹកថ្ងៃទី០៨ខែកក្កដា និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ២០០អង្គនាក់ បានប្រមូលផ្តុំតវ៉ានៅមុខស្ថានទូតវៀតណាម នៅតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមន្ត្រីអ្នកនាំពាក្យស្ថានទូតនោះឈ្មោះ ត្រឹង វ៉ាន់ថុង សុំទោសចំពោះការថ្លែង កាលពីដើមខែមិថុនាថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីដើមមក មិនមែនបារាំងកាត់ចេញពីកម្ពុជាទេ។
ជាលទ្ធផលបាតុករប្រហែល ១០នាក់របួស ពេលសមត្ថកិច្ចព្យាយាមបណ្តេញចេញ មិនឲ្យប្រមូលផ្តុំនៅមុខទូតវៀតណាម។ ចំណែកលោក ត្រឹង វ៉ាន់ថុង ក៏មិនបានសុំទោសជាសាធារណៈតាមការទាមទារបាតុករដែរ។
បើទោះ ជាការប្រមូលផ្តុំនោះមានរបួសក្តី ក៏ក្រុមបាតុករនៅតែអះអាងថា ពួកគេនឹងរៀបចំជួបជុំជាថ្មីទៀត ដើម្បីដាក់ញត្តិទាមទារឲ្យមន្ត្រីទូតវៀតណាមរូបនោះ សុំទោសជា សាធារណៈឲ្យបាន។
ទន្ទឹម នឹងការធ្វើបាតុកម្មដែលដឹកនាំដោយ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជានោះ ក៏មានការចូល រួមពីតំណាងគណបក្សសង្គោះជាតិ និងសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ ផងដែរ។ អ្នកតាមដានព្រឹត្តការណ៍សង្គមមួយចំនួនក៏បានរិះគន់ដែរថា ការថ្លែងរបស់ អ្នកនាំពាក្យស្ថានទូតវៀតណាមនេះ ផ្ទុយពីការពិតនៃប្រវត្តិសាស្ត្រ។
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំង បានសម្រេចកាត់ទឹកដីកម្ពុជាក្រោម២១ខេត្តក្រុង ដែលមានផ្ទៃក្រឡាជាង៦៨.០០០គីឡូម៉ែត្រក្រឡា បច្ចុប្បន្នមានប្រជាជនជាង១០លាននាក់ទៅឲ្យវៀតណាមគ្រប់គ្រង។
ក្រោយការកាត់ទឹកដីទៅឲ្យវៀតណាមគ្រប់គ្រងមក ប្រជាពលរដ្ឋរស់នៅលើទឹកដីខ្លួនឯង នៅតែបន្តទាមទារសិទ្ធិសេរីភាពពីរដ្ឋាភិបាលវៀតណាម។ ការទាមទារទាំងនោះផ្តោតលើការរៀនសូត្រអក្សរសាស្ត្រខ្មែរ ជំនឿសាសនា សិទ្ធិទទួលបានព័ត៌មាន ការកាន់កាប់លើទ្រព្យសម្បត្តិជាដើម។ តែរាល់ការតវ៉ាទាំងនោះ ទទួលបានផលអវិជ្ជមាន ជាងផលវិជ្ជមានគឺអ្នកហ៊ានចេញមុខ ប្រឈមការសម្លាប់ ធ្វើទារុណកម្ម ចាប់ដាក់ពន្ធនាគារ ចំណែកអ្នកខ្លះទៀតត្រូវភៀសខ្លួនចេញពីកន្លែងកំណើត ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។
បើទោះជាមានប្រតិកម្ម ពីក្រុមនិស្សិត ព្រះសង្ឃប្រជាពលរដ្ឋ ក៏ដោយក៏រដ្ឋាភិបាលមិនទាន់មានប្រតិកម្មណាមួយជាផ្លូវការ ឬធ្វើកំណត់ទូតណាមួយទេ។ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលតែងចេញមុខប្រតិកម្មញឹកញាប់ជាមួយគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ឬបណ្តាញសារព័ត៌មាន ទាំងរឿងធំ ទាំងរឿងតូចនោះនៅស្ងាត់ឈឹង។
អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជាលោក កុយ គួង បញ្ជាក់នៅថ្ងៃទី០៩ ខែកក្កដា ថា រដ្ឋាភិបាលមិនមានគម្រោងធ្វើសន្និសីទប្រតិកម្មណាមួយជាមួយវៀតណាម។
អ្នកនា ពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ថ្លែងថា ការលើកឡើងរបស់មន្ត្រីទូតវៀតណាមនោះគឺជាសិទ្ធិសេរីភាព។ លោកអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងាត់កុំឲ្យមាន ហិង្សាកើតឡើង។
ហេតុអ្វីរដ្ឋាភិបាលកម្ពុជាកោះហៅ លោក ត្រឹង វ៉ាន់ថុង ឲ្យចូលបំភ្លឺ?
សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី លើកឡើងថា ស្ថានការណ៍នេះ គឺសមរម្យដែលរដ្ឋាភិបាលកោះហៅមន្ត្រីទូតវៀតណាមឲ្យចូលបំភ្លឺ។ តែបញ្ហាក់ថា ការមិនមានប្រតិកម្មពីរដ្ឋាភិបាលកម្ពុជានេះ អាចដោយសារឥទ្ធិពលពីវៀតណាម។
កន្លងមកអង្គភាពប្រតិកម្ម រហ័សរបស់រដ្ឋាភិបាល ក៏ធ្លាប់ប្រតិកម្មជាមួយរដ្ឋាភិបាលថៃ រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលនៅបណ្តាលប្រទេសអឺរ៉ុបជាដើម។ តែអង្គភាពនេះ មិនធ្លាប់ប្រតិកម្មម្តងសោះ លើរដ្ឋអំណាចក្រុងហាណូយ បើទោះជាសមាគមខ្មែរក្រោម រាយការណ៍ពីការធ្វើទុក្ខលើពលរដ្ឋខ្មែរនៅលើទឹកដីកម្ពុជាក្រោមក៏ ដោយ។
ការសុំទោសមិនមែនជារឿងចម្លែកទេ ប្រសិនបើស្ថាប័ន ឬបុគ្គលណាមួយផ្សព្វផ្សាយព័ត៌មានខុសនោះ។ នៅតាមបណ្តាញសារព័ត៌មានក៏មានការផ្សព្វផ្សាយកែតម្រូវដែរ ប្រសិនបើដឹងខ្លួនថា ផ្សាយខុស ហើយមិនចង់បំពានការពិតនោះ។
ការ ពីឆ្នាំ១៩៩៣ វចនានុក្រមរបស់អង់គ្លេសមួយចុះផ្សាយថា ចុះផ្សាយទីក្រុងបាងកកជាកន្លែងសំបូរទៅដោយស្រីពេស្យា ទីបំផុតអ្នកគ្រប់គ្រងវចនាក្រុមនោះសុំទោសតាមការ ទាមទាររបស់រដ្ឋាភិបាលក្រុងបាងកក។
អ្នកវិភាគបញ្ហាសង្គម លោកឡៅ ម៉ុង ហៃ បង្ហាញការព្រួយបារម្ភថា បញ្ហាអាចរីករាលដាលឡើង ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅស្ងៀម មិនចេញមុខដោះស្រាយឲ្យទាន់ពេលនោះ។
ការតវ៉ារឿងជាតិនិយម តែងកើតមានឡើងជាហូរហែ។ នៅដើមខែឧសភាឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋវៀតណាមនៅប៉ែកខាងត្បូង បានធ្វើបាតុកម្មប្រឆាំងចិន ករណីចិនចូលបូម យកប្រេងនៅកោះប៉ារ៉ាសែល ដែលបណ្តាលឲ្យជនជាតិចិន២នាក់ស្លាប់ និងប្រមាណ១ម៉ឺននាក់ ជម្លៀសទៅចិនវិញ និងចូលទឹកដីកម្ពុជា។
ក្រោយការដាក់ ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ក្រុមអាវលឿងរបស់ថៃ ក៏ធ្វើបាតុកម្មប្រឆាំងកម្ពុជា។ មួយទៀតនៅឆ្នាំ២០០៣ នៅពេល ដែលតារាភាពយន្តថៃ ទាមទារយកប្រាសាទអង្គរវត្ត ក៏ផ្ទុះហិង្សាដុតស្ថានទូតថៃនៅភ្នំពេញដែរ។
ទោះយ៉ាងណា លោក ឡៅ ម៉ុងហៃ សង្ឃឹមថា យុវជនសម័យថ្មីដែលមានចំណេះដឹងខ្ពស់ មិនប្រើហិង្សាទេ។
បើទោះជាពេលនេះ រដ្ឋាភិបាលកម្ពុជា មិនបានបញ្ជាក់ថា សម្តីរបស់មន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមនោះ ខុស ឬត្រូវក៏ដោយ តែកន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បញ្ជាក់ថា លោកមិនទាមទារយកទឹកកម្ពុជាក្រោមមកវិញទេ ហើយថាបើអ្នកណាចង់ទាមទារលោក ជួយក្តារមឈូស៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
ហេតុអ្វីរដ្ឋាភិបាលកម្ពុជាកោះហៅ លោក ត្រឹង វ៉ាន់ថុង ឲ្យចូលបំភ្លឺ?មិនហ៊ានហៅទេ ព្រោះជាចៅហ្វាយ យួនស្រកីដូង!!!
Vietnam is our boss! We have wealth and power today because of our friend, Vietnam!
Khmer people are among the most generous and patient people on the planet, but do not boil them to the point they no longer can hold. History has shown many times already; those whom make them suffer at the end will pay the heavy price. Just wait and see.
Why don’t you go to French ambassy ? To request them about the documentary and any evidences or confirmations which were related to why the french’s goverment at that time has given Khmer land to Vietnam ? The response from French would be a slash to the face of VN ambassy as well .
Or may be the opposition party are afraid of asking French’s ambassy about this past event ?
Because some of your members have yours regular home in French ? So if all of you are the men and brave people you must do it , go to ask French goverment and after that ask VN to accept the mistake he has said .
We do not care the opposition party, we care about our motherland! Who can protect its sovereignty? If we are khmer, we should not have two voices or create arguments relating to sovereignty to serve foreign country! Otherwise we are committing treason!
yes I’m agree to reveal that document, to find out the true for what was happen at that time. as 100% of us knew our history about our land. this is the time that our nation have show the whole world community about our history. any body supporting VEITNAME government should be shame of themselves to be Cambodian . if our nation not standing up and reveal our history, our country will be wipeout by VEITNAME government. as we see some of our brainless Cambodian who sport HOCHIMIN policy. our country getting smaller and smaller and VEITNAME government was changing our history. the land and island that they got from us by our dump leader this VEITNAME thief changing from Cambodia name to their name. I tool you the true, our country is three times smaller of one province that I living in and this small nation fitting each others like a group of animal, never ending???? some of this nation was not a wear of this bad situation. there will be no space for me to writing if I want to express my understanding. but you will finger it out by yourself and fine out the true>>>>>>>>>>>>>>>>
រដ្ឋាភិបាលកញ្ជះយួន មិនហ៊ានកោះហៅមន្ត្រីទូតយួនឲ្យបំភ្លឺករណីទឹកដីកម្ពុជាក្រោមទេ
ទោះយួនចង់មួលបង្កាច់ ឬក្រឡៃប្រវត្តិសាស្រ្តយ៉ាងណាក៍ដោយ !
ព្រោះសត្វកញ្ជះវាមិនហ៊ានក្អកទេ ទោះជាពួកវាដឹងរឿងប្រវត្តិសាស្រ្តពិតរឿងទឹកដីកម្ពុជាក្រោមក៍ដោយ !
Domermi Vietnamese Domerkongjor Tring van THong .
Domerkongjor hun sen jet raroy .
យើងដឹងទាំងអស់គ្នាហើយថា សព្វថ្ងៃនេះគណបក្សណាជាអ្នកដឹកនាំរដ្ឋាភិបាលនោះ គឺក្រែងគណបក្សប្រជាជន ហើយគណបក្សប្រជាជនកើតចេញពីរណា យើងនាំគ្នាពិចារណាមើល រដ្ឋាភិបាលសព្វថ្ងៃ ចាត់ទុក្ខយួនជាអ្វី? ក្រែងអស់់់លោកដឹងហើយថាគណបក្សប្រជាជនចាត់ទុក្ខយួន ជាអ្នកមានគុណ! ទោះជាតិទៅជាស្អីក៏ដោយ ធ្វើយ៉ាងណាអោយតែយួនវាពេញចិត្ត អញ្ចឹងកុំសង្ឃឹមថា ហៅស្ថានទូតយួនមកសួរអោយសោះ ហើយក៍វាមិនសុំទោសជាសាធារណដែរ តើអស់លោកដឹងទេថា ការសុំទោស វាស្មើនឹងទទូួលស្គាល់ ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ៕
រដ្ឋាភិបាលមាន់សម្លរ ពូកែរបានតែក្អេកៗៗក្នុងឆ្នាំង
បើខ្ញុំតាមដាននិងយល់ថា រដ្ឋាភិបាលមិត្តណាល់និងបក្សពួកមិនធ្វើរមិននិយាយព្រោះខ្លាចបាត់អំណាច ព្រោះអំណាចដែលបានគឺគេអោយ(យួន) រាល់ថ្ងៃរដ្ឋាភិបាលយួនគេបង្រៀនប្រជាពល់រដ្ឋគេថា ទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីគេពឺយូយារ
មក ឯកោះភូកុកគឺជាកោះត្រឡាច គឺមិនមានកោះត្រល់ទេ។
ខ្ញុំឈឺចាប់ណាស់ ធ្វើម្ដេចបើរទឹកដីនេះអាចឬមិនអាច ទាមទាមកវិញបានឬមិនបានមែនតែកុំអោយពួកវាកែកាលៃប្រវត្តន៍សាស្រ្តទៅបានហើយ ពឹងលើរដ្ឋាភិបាលរដ្ឋាភិបាលនៅក្រោមគេ អកតិ ក្បត់ជាតិទៀត។(យុវជនខ្មែរក្រហម)
Mr Sam ransey who bring Kampuchea krom issue up and he also a France citizen and he the leader of the cnrp party go ahead ask the France government don’t be afraid after all France it your country and you the one who brought this issue up common man if you have a got mr leader Sam Ramsey don’t be afraid ask the France government about Kampuchea Krom land?
ក្បត់ជាតិខ្មែរគឺការពារជាតិគេ
ស្នេហាជាតិខ្មែរគឺការពារជាតិខ្មែរ
តើអ្នកអាចវិនិច្ច័យពាក្យស្នេហាជាតិនិងក្បត់ជាតិបានហើយឫនៅ?