ដោយ យន់ សាមៀន
2014-07-09
RFA

ពលរដ្ឋនិងព្រះសង្ឃតវ៉ាទាមទារឲ្យស្ថានទូតវៀតណាម សុំទោសរឿងបំភ្លៃប្រវិត្តសាស្ត្រខ្មែរកម្ពុជាក្រោម នៅក្បែរស្ថានទូតវៀតណាម កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៤។ RFA/Uon Chhin
ស្ថានទូតវៀតណាម បដិសេធមិនសុំទោសខ្មែរកម្ពុជាក្រោម ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ដែលបានអះអាងថា ទឹកដីខ្មែរកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម ជាយូរមកហើយ មិនមែនបារាំង កាត់ឲ្យប្រទេសវៀតណាមទេ។
ជំហររបស់ស្ថានទូតវៀតណាម ប្រកាសឡើងក្រោយពេលព្រះសង្ឃ និស្សិត និងសកម្មជនខ្មែរកម្ពុជាក្រោម ក្រោកឡើងតវ៉ាកាលពីថ្ងៃអង្គារ ទី៨ កក្កដា ទាមទារឲ្យស្ថានទូតវៀតណាម សុំទោសជាផ្លូវការចំពោះការអធិប្បាយផ្ទុយពីប្រវត្តិសាស្ត្ររបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម។
មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង នៅតែរក្សាជំហរមិនកែប្រែពាក្យសម្ដីរបស់លោកដែលបានថ្លែងថា បារាំងមិនបានកាត់ទឹកដីឲ្យខ្មែរកម្ពុជាក្រោម ទៅឱ្យវៀតណាម ទេ។ លោក ត្រឹង វ៉ាន់ថុង អះអាងថា បាតុករដែលទាមទារឲ្យស្ថានទូតវៀតណាម សុំទោសនោះ គ្រាន់តែជាក្រុមតូចមួយមិនតំណាងឲ្យពលរដ្ឋទូទាំងប្រទេស។
ទោះបីជាយ៉ាងណាក្តី សហគមន៍ខ្មែរកម្ពុជាក្រោម នៅតែរក្សាជំហរបន្តទាមទារឲ្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា សុំទោសជាផ្លូវការចំពោះការសម្ដីផ្ទុយពីប្រវត្តិសាស្ត្ររបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា កាលពីថ្ងៃអង្គារ ទី៨ កក្កដា បញ្ជាក់ជាថ្មីទៀតថា ពលរដ្ឋខ្មែរកម្ពុជាក្រោម ចង់ឲ្យស្ថានទូតវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រពិត៖ «ទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់ខ្មែរតាំងពីដូនតារៀងរហូតមក នរណាក៏គេដឹងថាជាទឹកដីរបស់ខ្មែរដែរ។ ការត្រួតត្រារបស់វៀតណាម រហូតដល់សព្វថ្ងៃនេះ គឺជាការត្រួតត្រាតាមបែបអនាគមបន្តពីបារាំង ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ប្រគល់ឲ្យយួន គ្រប់គ្រងបន្តរហូតដល់សព្វថ្ងៃនេះ»។
សហគមន៍ខ្មែរកម្ពុជាក្រោម ក៏ថ្កោលទោសចំពោះការបង្ក្រាបរបស់អាជ្ញាធរក្រុងភ្នំពេញ និងកងកម្លាំងសន្តិសុខទៅលើក្រុមបាតុករអហិង្សា កាលពីថ្ងៃអង្គារ ទី៨ កក្កដា បណ្តាលឱ្យរបួសជាច្រើនាក់។ លោកចាត់ទុកថា ជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញដែលបានធានាសិទ្ធិសេរីភាពពលរដ្ឋ។
លោក ថាច់ សេដ្ឋា ចាត់ទុកទង្វើនេះក៏ជាការបង្ហាញថា កម្ពុជាមិនមែនជារដ្ឋឯករាជ្យ មានអធិបតេយ្យពេញលេញឡើយ ដោយសារមន្ត្រីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា មានសិទ្ធិនិយាយបំផ្លើសទាំងបំពានប្រវតិ្តសាស្ត្រ តែពលរដ្ឋខ្មែរគ្មានសិទ្ធិការពារប្រវត្តិសាស្ត្រខ្មែរនៅលើទឹកដីកំណើតរបស់ខ្លួន។
អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមចំនួន ២១ខេត្តក្រុង ដែលមានផ្ទៃដីទំហំជាង ៦ម៉ឺន ៨ពាន់គីឡូម៉ែត្រក្រឡា (៦៨.៩៦៥) ទៅឲ្យវៀតណាម កាន់កាប់ខុសច្បាប់ដោយគ្មានការឯកភាពយល់ព្រមពីពលរដ្ឋខ្មែរក្រោមកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ឆ្នាំ២០១៤ គឺមានរយៈពេល ៦៥ឆ្នាំគត់ ដែលខ្មែរកម្ពុជាក្រោមជាង ១០លាននាក់ ជាម្ចាស់ទឹកដី ម្ចាស់ស្រុក បានរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី អាចនឹងត្រឡប់មកមិនទាន់ព្រះរាជពិធីបុណ្យដង្ហែព្រះបរមអដ្ឋិ
- តុលាការខេត្តតាកែវសម្រេចព្យួរទោសខ្មែរក្រោម៤នាក់
- ប៉ូលិសនិងពលរដ្ឋប៉ះទង្គិចគ្នានៅមុខស្ថានទូតវៀតណាម
- ជម្លោះរវាងព្រះសង្ឃ១១អង្គនិងចៅអធិការវត្តនៅបាត់ដំបងមិនទាន់ចប់
- សាលារាជធានីមិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតវៀតណាម
- អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជារក្សាជំហរធ្វើបាតុកម្មមុខទូតវៀតណាមដដែល
- សង្គមស៊ីវិល៖ បក្សទាំង២ចង់មានឥទ្ធិពលលើគ.ជ.បដូចគ្នា
- សមាគមខ្មែរកម្ពុជាក្រោមធ្វើវេទិកាសាធារណៈអំពីទឹកដីកម្ពុជាក្រោម
- លោក កឹម សុខា ផ្ដួចផ្ដើមឲ្យបង្កើតមជ្ឈមណ្ឌលកត់ត្រាទុកឯកសារឧក្រិដ្ឋកម្ម
ចង់ឲ្យចោរសារភាពដូចមិនអាចទេលុះត្រាចោរអស់លក្ខ័!!!!
កម្មក្រាស់ម្លេះរាស្ត្រខ្មែរមានអ្នកដឺកនាំជាសុទ្ធឆ្កែបំរើបរទេសសំលាប់ជាតិឯងគ្រប់ជំនន់!!!
The true story is still true it can not change it.
Domermi Vietnamese Domerkongjor Tring van THong .
Domermi Vietnamese Domerkongjor Tring van THong .
60 ឆ្នាំរួចទៅហើយ, ខ្ញុំមិនដែលឮឈ្មោះ “ប្រទេសខ្មែរ” ទេ។
60 ឆ្នាំរួចទៅហើយ, ខ្ញុំមិនដែលឮឈ្មោះ “ប្រទេសខ្មែរ” ទេ។
ឥឡូវនេះខ្ញុំទើបតែឮលោកយន់Sa Mead បាននិយាយថា “ប្រទេសខ្មែរ»ប៉ុន្តែប្រទេសខ្មែរនៅកន្លែងណានៅក្នុងពិភពលោកនេះ? ខ្ញុំធ្លាប់លឺពាក្យថា “ប្រទេសកម្ពុជា”