​កូន​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ អាច​ធ្វើ​លិខិតឆ្លងដែន​បាន​ក្នុងតម្លៃ​៨០​ដុល្លារ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​ និង ស៊ុន ណារិន​
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លិខិតឆ្លងដែនគំរូចាស់

មន្ត្រី​ការិយាល័យ​លិខិតឆ្លងដែន ឲ្យដឹងថា លិខិតឆ្លងដែន​គំរូ​ថ្មី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ អាច​ធ្វើ​លិខិតឆ្លងដែន​ថ្មី​បាន​ក្នុងតម្លៃ​៨០​ដុល្លារ ខណៈ​លិខិតឆ្លងដែន​សម្រាប់​មនុស្ស​ចាស់​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង​ទៅ មាន​សុពលភាព​១០​ឆ្នាំ និង​តម្លៃ​១០០​ដុល្លារ​។​

​ការអះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​ការិយាល័យ​លិខិតឆ្លងដែន ចាប់ផ្តើម​បើក​ឲ្យមាន​ការ​ធ្វើ​លិខិតឆ្លងដែន​គំរូ​ថ្មី មាន​សុពលភាព​១០​ឆ្នាំ នៅ​ថ្ងៃ​អង្គារ​ទី​១៥​ខែកក្កដា​នេះ​។​

​លោក កែ សុ​វ៉ាត ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា លិខិតឆ្លងដែន​ប្រភេទ​ថ្មី បាន​បែងចែក​ដាច់​ដោយឡែក​ពីគ្នា​រវាង​កូនក្មេង និង​មនុស្ស​ចាស់​។ លោក​បញ្ជាក់ថា លិខិតឆ្លងដែន​សម្រាប់​កូនក្មេង​អាយុ​ក្រោម​៥​ឆ្នាំ មាន​សុពលភាព​៥​ឆ្នាំ ម្លៃ​៨០​ដុល្លារ ហើយ​លិខិតឆ្លងដែន​សម្រាប់​មនុស្ស​ចាស់​គិត​ពី​អាយុ​៦​ឆ្នាំ​ឡើង មាន​សុពលភាព​១០​ឆ្នាំ តម្លៃ​១០០​ដុល្លារ ហើយ​ថ្លៃ​ថតរូប ៤​ដុល្លារ​ផ្សេងទៀត​។ លោក​បញ្ជាក់ថា នឹង​មិន​ការអនុញ្ញាតឲ្យ​បិទ​រូបថត​កូនក្មេង​ទៀត​នោះ​ទេ​។​
​លោក កែ សុ​វ៉ាត បន្ថែម​ថា​លិខិតឆ្លងដែន​គំរូ​ថ្មី​នេះ​ដែល​មាន​សុពលភាព​១០​ឆ្នាំ ហើយ​មិន​អាច​ត្រូវ​បាន​ពន្យារ​សុពលភាព​នោះទេ គឺ​ពេល​ផុតកំណត់ ត្រូវ​ធ្វើ​ថ្មី​ឡើងវិញ​។​

​កន្លងទៅ ក្មេងៗ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើ​លិខិត​ឆ្លង​ដែន​ទេ តែ​ក្នុងករណី​ចេញ​ទៅ​ក្រៅប្រទេស ត្រូវ​មាន​ការអនុញ្ញាត​ពី​ការិយាល័យ​លិខិតឆ្លងដែន តាមរយៈ​ការបិទ​រូបថត​ជាមួយ​លិខិតឆ្លងដែន​ឪពុកម្តាយ​ឬ​អាណា​ព្យាល ដោយ​ចំណាយ​ថវិកា​ក្នុង​តម្លៃ​៣០​ដុល្លារ​។​

​សម្រាប់​លិខិតឆ្លងដែន​គំរូចាស់ មាន​សុពលភាព​៧​ឆ្នាំ ហើយ​អាច​ត្រូវ​បាន​ពន្យារ​បាន​ដល់​ទៅ​២​ដង ដោយ​ក្នុង​មួយដង អាច​ប្រើប្រាស់​បាន​រយៈពេល​២​ឆ្នាំ​៕

​សរសេរ​មកកាន់​អ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ​sreyleak@vodhotnews.com

What Next?

Recent Articles

6 Responses to "​កូន​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ អាច​ធ្វើ​លិខិតឆ្លងដែន​បាន​ក្នុងតម្លៃ​៨០​ដុល្លារ​​"

  1. 23 October says:

    In Lao country, a passport will take in 3 days and it will cost 35$ only

  2. Chourn says:

    អីក៍ថ្លៃម្លេះនៅស្រុកខ្មែរនៅស្រុកថៃតម្លៃតែ២០ដុល្លារសោះហើយចំណាចពេលតែពីរថ្ងៃ។

  3. ទីណា says:

    $100+$4=$104 នៅតែថ្លៃជាងប្រទេសដ៏ទៃអាដែលអាដែល

  4. 18 Mars says:

    ចុះកាលមុនឮអាមួយណាថាអោយយក៍តា៤ដុល្លារ….កុហកគេទេច៎ុង……………

  5. Sam says:

    Hun Sen said it would cost only five dollars. What is going on?

  6. people says:

    15% of popultion of cambodia can afford to do passport but in most rural area i bet they never know the passport ,o GOD how poor cambodian are”in democracy country america nz aussy western world people get socialwellfare but passport not that expensive.king dum of cambodia/GOD bless all cambodian people’