ដោយ៖ ថុល ស្រីលក្ខណ៍ និង ស៊ុន ណារិន
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លិខិតឆ្លងដែនគំរូចាស់
មន្ត្រីការិយាល័យលិខិតឆ្លងដែន ឲ្យដឹងថា លិខិតឆ្លងដែនគំរូថ្មីត្រូវបានអនុញ្ញាតឲ្យក្មេងអាយុក្រោម៥ឆ្នាំ អាចធ្វើលិខិតឆ្លងដែនថ្មីបានក្នុងតម្លៃ៨០ដុល្លារ ខណៈលិខិតឆ្លងដែនសម្រាប់មនុស្សចាស់ចាប់ពីអាយុ៦ឆ្នាំឡើងទៅ មានសុពលភាព១០ឆ្នាំ និងតម្លៃ១០០ដុល្លារ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលការិយាល័យលិខិតឆ្លងដែន ចាប់ផ្តើមបើកឲ្យមានការធ្វើលិខិតឆ្លងដែនគំរូថ្មី មានសុពលភាព១០ឆ្នាំ នៅថ្ងៃអង្គារទី១៥ខែកក្កដានេះ។
លោក កែ សុវ៉ាត ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថា លិខិតឆ្លងដែនប្រភេទថ្មី បានបែងចែកដាច់ដោយឡែកពីគ្នារវាងកូនក្មេង និងមនុស្សចាស់។ លោកបញ្ជាក់ថា លិខិតឆ្លងដែនសម្រាប់កូនក្មេងអាយុក្រោម៥ឆ្នាំ មានសុពលភាព៥ឆ្នាំ ម្លៃ៨០ដុល្លារ ហើយលិខិតឆ្លងដែនសម្រាប់មនុស្សចាស់គិតពីអាយុ៦ឆ្នាំឡើង មានសុពលភាព១០ឆ្នាំ តម្លៃ១០០ដុល្លារ ហើយថ្លៃថតរូប ៤ដុល្លារផ្សេងទៀត។ លោកបញ្ជាក់ថា នឹងមិនការអនុញ្ញាតឲ្យបិទរូបថតកូនក្មេងទៀតនោះទេ។
លោក កែ សុវ៉ាត បន្ថែមថាលិខិតឆ្លងដែនគំរូថ្មីនេះដែលមានសុពលភាព១០ឆ្នាំ ហើយមិនអាចត្រូវបានពន្យារសុពលភាពនោះទេ គឺពេលផុតកំណត់ ត្រូវធ្វើថ្មីឡើងវិញ។
កន្លងទៅ ក្មេងៗមិនត្រូវបានអនុញ្ញាតឲ្យធ្វើលិខិតឆ្លងដែនទេ តែក្នុងករណីចេញទៅក្រៅប្រទេស ត្រូវមានការអនុញ្ញាតពីការិយាល័យលិខិតឆ្លងដែន តាមរយៈការបិទរូបថតជាមួយលិខិតឆ្លងដែនឪពុកម្តាយឬអាណាព្យាល ដោយចំណាយថវិកាក្នុងតម្លៃ៣០ដុល្លារ។
សម្រាប់លិខិតឆ្លងដែនគំរូចាស់ មានសុពលភាព៧ឆ្នាំ ហើយអាចត្រូវបានពន្យារបានដល់ទៅ២ដង ដោយក្នុងមួយដង អាចប្រើប្រាស់បានរយៈពេល២ឆ្នាំ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈsreyleak@vodhotnews.com
In Lao country, a passport will take in 3 days and it will cost 35$ only
អីក៍ថ្លៃម្លេះនៅស្រុកខ្មែរនៅស្រុកថៃតម្លៃតែ២០ដុល្លារសោះហើយចំណាចពេលតែពីរថ្ងៃ។
$100+$4=$104 នៅតែថ្លៃជាងប្រទេសដ៏ទៃអាដែលអាដែល
ចុះកាលមុនឮអាមួយណាថាអោយយក៍តា៤ដុល្លារ….កុហកគេទេច៎ុង……………
Hun Sen said it would cost only five dollars. What is going on?
15% of popultion of cambodia can afford to do passport but in most rural area i bet they never know the passport ,o GOD how poor cambodian are”in democracy country america nz aussy western world people get socialwellfare but passport not that expensive.king dum of cambodia/GOD bless all cambodian people’