លីកាដូ អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

បាតុករប៉ះទង្គិចហិង្សាជាមួយកងសន្តិសុខនៅព្រឹកថ្ងៃអង្គារនេះ ក្បែរទីលានប្រជាធិបតេយ្យ

​អង្គការ​លីកាដូ​សោកស្តាយ​ចំពោះ​«​ការប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​» រវាង​បាតុករ និង​សន្តិសុខ​ខណ្ឌ នៅពេល​មាន​ការប្រមូលផ្តុំ​គ្នា ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។​

​សេចក្តីថ្លែងការណ៍​របស់​លីកាដូ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យដឹងថា​ការប្រមូលផ្តុំ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រែក្លាយ​ជា​មាន​អំពើ​ហិង្សា​ភ្លាមៗ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ​រដ្ឋ​ជាច្រើន​។​លីកាដូ​បន្តថា អ្នក​ដែល​រងរបួស​ធ្ងន់ធ្ងរ​បំផុត គឺ​ក្រុម​សន្តិសុខ​ខណ្ឌ ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទីនោះ ដើម្បី​រារាំង​ពី​ការជួបជុំ​នៅ​ទីនោះ​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា នគរបាល​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ បាន​បាញ់​គ្រាប់​បែកផ្សែង​ជាច្រើន​ទៅកាន់​ក្រុម​បាតុករ និង​សន្តិសុខ​ខណ្ឌ ដើម្បី​បំបែក​មួយ​រយៈពេល​ខ្លី ហើយ​កងសន្តិសុខ​ជាច្រើន បាន​រត់គេច​ពី​ក្រុមបាតុករ ប៉ុន្តែ​កងសន្តិសុខ​ជាច្រើន ត្រូវ​បាន​ដេញតាម និង​វាយ​ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ 

​សេចក្តីថ្លែងការណ៍​របស់​លីកាដូ ឲ្យដឹងទៀតថា ភ្លាមៗ​បន្ទាប់ពីនោះ ការប្រើប្រាស់​អំពើហិង្សា​ជា​លើក​ទី​ពីរ បានចាប់ផ្តើម ដែល​បណ្តាល​ឲ្យ​ទាំង​កងសន្តិសុខ​ខណ្ឌ និង​បាតុករ​រងរបួស​រៀងៗ​ខ្លួន​។​លីកាដូ​ថា អំពើ​ហិង្សា​នៅ​ព្រឹក​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​អស់​រយៈពេល​ប្រាំមួយ​ខែ ទៅលើ​សេរីភាព​នៃ​ការ​ជូ​ប​ជុំ​ដោយ​អហិង្សា ដែល​ជារឿយៗ​មាន​ការបង្ក្រាប​យ៉ាង​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ដោយ​ក្រុម​កងកម្លាំង​របស់​អាជ្ញា​ធរ​រដ្ឋ ជាពិសេស​ក្រុម​កងសន្តិសុខ​ខណ្ឌ ដែល​តែងតែ​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការបង្ក​អំពើហិង្សា​។​

​លីកាដូ​បញ្ជាក់ថា​«​រហូតមកដល់​ថ្ងៃនេះ មិនទាន់​មាន​សន្តិសុខ ឬ​អាជ្ញាធរ​ដែល​បញ្ជា​ឲ្យប្រើ​ប្រាស់​ហិង្សា​បំបែក​ការប្រមូលផ្តុំ​ដោយ​អហិង្សា​ណាមួយ ត្រូវបាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់​នៅឡើយ​ទេ​»​។ 

​នាយិកា​អង្គការសិទិ្ធមនុស្ស​លី​កាដូ ណា​លី ពី​ឡូ​ក មានប្រសាសន៍ថា​«​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​កាលពី​ព្រឹក​មិញ​នេះ​។ ការជួបជុំ​តូច​មួយ​ដែល​នឹង​ត្រូវ​ធ្វើឡើង​ដោយ​អហិង្សា ដែល​បាន​ប្រែក្លាយ​ជា​អំពើហិង្សា​យ៉ាង​លឿន​នេះ គឺជា​ការណ៍​មួយ​គួរឲ្យ​ព្រួយបារម្ភ​ជាទីបំផុត​។ អង្គការ លីកាដូ សូម​អំពាវនាវ​យ៉ាង​ទទូច​ថា ទោះ​ជា​អំពើ​ហិង្សា​ត្រូវ​បាន​បង្កឡើង​ដោយ​ភាគី​ណា​ក៏​ដោយ ក៏​សូមឲ្យ​មាន​ការស៊ើបអង្កេ​ត​ឲ្យបាន​ពេញលេញ តម្លាភាព និង​យុត្តិធម៌ ឲ្យបាន​កាន់តែ​ឆាប់​កាន់តែ​ល្អ ហើយ​ក៏​សូម​អំពាវនាវ សូមឲ្យ​មាន​ការអត់ធ្ម​ត់​ពី​គ្រប់​ភាគី​ទាំងអស់​»​។​

​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ លោក អំ សំអាត ប្រាប់​VOD​ថា ក្រោយពេល​ប៉ះទង្គិច​គ្នា​នៅ​ព្រឹក​មិញ​នេះ ប​បណ្តាលឲ្យ​មាន​មនុស្សជាង​៣០​នាក់​រងរបួស ក្នុងនោះ​សន្តិសុខ រង​របួស​ច្រើន​ជាង​បាតុករ ខណៈ​បាតុករ​របួស​៦​នាក់​។​

​ចំណែក អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុ​ធ ដែល​បញ្ជា​កម្លាំង​សន្តិសុខ​នោះ អះអាងថា សន្តិសុខ​របស់​ខ្លួន ៣៩​នាក់​រងរបួស ក្នុងនោះ​របួសធ្ងន់​ចំនួន​ពីរ​នាក់ កំពុង​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បន្តោស​ថា អំពើហិង្សា​កើតឡើង​ដោយសារ​តែ​បាតុករ​ធ្វើការ​តវ៉ា មិន​គោរព​ច្បាប់ «​មេដឹកនាំ​គណបក្សប្រឆាំង គាត់​បាន​ដឹកនាំ​បាតុកម្ម​ខុសច្បាប់ ហើយ​អ៊ីចឹង​ក្រុម​សណ្តាប់ធ្នាប់​យើង គឺ​យើង​ចុះ​ទៅ​ធ្វើ​ការរៀបចំ​ទៅតាម​ភារកិច្ច​របស់​ខ្លួន រៀបចំ​សណ្តាប់ធ្នាប់ ដោយសារ​មកពី​ការបាត់បង់​សណ្តាប់ធ្នាប់​។ ផ្ទុយទៅវិញ យើង​ទទួល​ការ​វាយតប់​ពី​កម្លាំង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឲ្យ​របួស​៣៧​នាក់ ហើយ​មាន​ពីរ​នាក់​ហ្នឹង ដូច​ខ្ញុំ​ថា​អ៊ីចឹង អាច​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន​។ ដោយសារ​គាត់​ប្រើ​ដំបង​ទីប​របស់​គាត់​ហ្នឹង​។ ដំបង​ទីប​ហ្នឹង គាត់​លួច​ដាក់​ដែក​មួយ​ខ្សែ ហើយ​គាត់​ចាក់​បេតុង​ចូល​»

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

7 Responses to "លីកាដូ អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​​"

  1. CountryStudent says:

    Copy and share from face book friends

    —————————————————-

    ពួកសន្តិសុខទាំងនេះវាហាវណាស់សូមបងប្អូនប្រុងប្រយត្ន វាក្រុម សីុឈ្នូលខុសច្បាប់

    ————————————–

    ជ័យយោពួកយើងត្រូវតែតស៊ូយកទីលានប្រជាធិត្យេយឲ្យបាន
    —————————————–

    ដោយសារការពារអំណាចនិងបំរើ ជា កញ្ជះយួន បញ្ជា សំលាប់ជាតិសាសន៍ អែង
    ———————————————–

    បងប្អូនខ្មែរយើងវាយអាកញ្ចះអាហុនសែនបានល្អមែន សូមបងប្អូនទាំងអស់រួបរួមសាមគ្គី ត្រូវជួយគ្នា ការពារគា្នកុំអោយពពួកឆ្កែវាយធើ្វបាប បងប្អូនណាម្នាក់។
    —————————————————–

    ខ្ញុំសូមផ្តាំទៅបងប្អូនទាំងអស់គ្នាថាមុននឹងចេញទៅយើងត្រូវតាំងចិត្តអោយមុតមាំដើម្បីរួមកំលាំងគ្នាវាយអាឆ្កែបំរើយួនអោយអស់ យើងត្រូវតែមានសម្ភារះដូចដែលពួកវាមានដែរ (បើវាមានដំបងយើងត្រូវតែមានដូចវាដែរ កុំខ្លាចណា , ខ្ញុំគាំទ្របក្សសង្គ្រោះជតិ ១០០%

    —————————————————————–

    $.Good nas Kon Khmer ….!.ដល់ពេលដែលត្រូវអោយថ្នាំខ្លាំងទេៅពួកAកូនឆ្កែបំរើAយ៉ងយួន វិញខ្លះហើយ…..!.យើងជាកូនខ្មែរអ្នកស្នេហាជាតិពិតប្រាកដត្រូវតែក្រោកឈរឡើងទាំងអស់គ្នាចាប់ពីពេលនេះតទេៅ….រួមកំលាំងគ្នា កៀកស្មាគ្នា ដើរទេៅមុខដូចភ្លៀងរលឹម មិនដកថយ ទើបយើងបានឈ្នះ… .HUN SEN មិនផ្តល់យុត្តិធ៉ម មិនផ្តល់នូវសិទ្ធិ សេរីភាពអោយពួកយើងឡើយ….ដូច្នេះយើងត្រូវតែនាំគ្នា រួមកំលាំងគ្នា ស្មារកៀកស្មារ យា៉ងរឹងមាំទេៅយកដោយខ្លួនទើបបាន…..SU SU SU កូនខ្មែរ.

    —————————————————————————

    ) These Hun Sen’s thugs when they see their own people are trying to exercise their rights.These thugs couldn’t wait to carry out Hun Sen’s brutality order against unarmed peaceful demonstrators.If Hun Sen would carry out these type of violence against Vietnam.Cambodia would not loose any parts of our country to these Vietcons.Hun Sen is afraid and scared.He knows most of Cambodians are supporting CNRP leaders and they know that he can’t manage Cambodia anymore.He and all his CPP thugs are ruling Cambodia for their own glory and power.Let the weak and poor defenseless Cambodians to die.7777777 !!!!!!!

  2. ប្រជាពលរដ្ឋ says:

    តើ ពេលណា ប្រទេសកម្ពុជាយើង ឈប់ប្រើ បរ បេរ មាត់ បុគ្គល ខ្លះ ធ្វើ ជាច្បាប់ ដោយបំពាន ច្បាប់ពិត

  3. ប្រជាពលរដ្ឋ says:

    . .> . លោក ឡុង ឌីម៉ង់ តើ ភ្នែក លោក ខ្វាក់ ហើយ ឬ ?

  4. CountryStudent says:

    Copied from Facebook friends

    មិនគួរឃុំខ្លួនពួកគាត់ទេ ប្រយតិ្នមានបាតុកម្មតវា៉ថែមទៀតលោកហុន សែនអើយ!

    —————————————-

    អ្នកណាចាប់ផ្តើមមុន! ? មើលចុះពួកសន្តិសុខចាប់ផ្តើមវាយគេមុន

    ——————————–

    ភស្តុតាង! យកមកធ្វើអី ដំបងទាំងនេះ? វាយ ប្រជាពលរដ្ធ

    —————————————-
    អភ័យឯកសិទ្ធិគ្មានន័យសម្រាប់ពួកព្រៃ Hun Sen
    ពូលិសពិតជាឆ្កែបម្រើអាខ្វាក់ម៉ែនអាពូលិសឆ្កែៗៗៗៗ
    —————————————————-

    ចរចាម្ត៉េចនឹងទៅកើត បើមិនឲ្យបញ្ចេញមតិផង!
    ប្រទេសជាតិបានសុខ ទាល់តែការបោះឆ្នោតដោយ
    ត្រឹមត្រូវ, កើតឡើងដោយមិនប្រកតីផងបានសុខ
    ម៉េចនឹងទៅរួច!

    ———————————————–
    ប៉ាម៉ានខែមុន ពួកវាអស្ចារ្យណាស់ គឺវាយអ្នកយកពត៌មានរបួសធ្ងន់ អាឡូវកម្មពារពួកវាហើយ

    ពេលប៉ូលីសវាយប្រជាពលរដ្ធ គ្មានអ្នកណាចាប់ទេ ដល់ពេលប្រជាពលរដ្ធវាយប៉ូលីសម្តង នាំគ្នាស្រែក ខ្មែរកុំវាយខ្មែរ ហាហា សមហ្នឹងបរទសមើលងាយមិនខុសទេ

    ————————————————-

    ការអត់ទ្រាំរបស់ប្រជាជនមានកំរិត ធម្មតាដៃកាលច្របាច់ខ្លាំងវាលេចចេញតាមចន្លោះម្រាមអញ្ចឹងឯង

    ——————————————–
    មិនដឹងថាពេលណាមានសន្តិភាពទេ កាលពីមុនអ្នកទាហានវៃជាមួយទេហាន សុីប្រាក់បានពីរាស្រ្តដើម្បីការពារាស្រ្ត តែឥឡូវប៉ូលីសទាហ៊ានសុីប្រាក់ខែរាស្រ្តដើម្បីវៃរាស្រ្ត ម្យ៉ាងដែតើរកនៅណាបានទៅ

    ———————————————–
    ធ្វើឲ្យរាស្ត្រកាន់តែស្អប់លទ្ធផលគឹអីចឺង។ សូមអស់លោកធំៗពិចារណាឡើងវិញ អំណាចរបស់លោកបានមកពីរាស្ត្រខ្មែរ ដើម្បីបម្រើរាស្ត្រខ្មែរ។ តែបើលោកបានអំណាចហើយខ្លាំងដាក់រាស្ត្រ ទាំងខ្ញុំទាំងគេគឹមិនសុខចិត្តជាដាច់ខាត។

    —————————————–
    Today Cambodian youths have defended themselves well against Hun Sen’s thugs.Soon there will be million of Cambodians will join them if that brainless Hun Sen continues to rule Cambodia ruthlessly

  5. Judge says:

    លោក ឡុង ឌីមង់ គួរ រៀនពិចារណាថា៖
    “កាលដេញវាយគេវាគ្រាន់ គេដេញទាន់វាយវិញវាក្រែល”។
    ក្រុមណា កាន់ដំបងវាយ គេមុន? រហូតពន្យុះអោយរាស្ត្រសំរួចឈេីកាន់ទង់ សំរាប់វាយ រាស្ត្រប្រជុំមីទីងបក្សសង្គ្រោះជាតិ
    នៅខេត្ត កំពង់ឆ្នាំង កន្លងមកទៀត។
    អ្នកបង្ករហិង្សា នឹងទទួលផល ហិង្សា” លោកន័យតុន បង្ហាញពី ច្បាប់នៃ អនុភាព ដែលតែងតែ មិនបាត់បង់ និង រមែងទទួល យកវិញ។ ព្រះពុទ្ទ ក៍បានផ្តល់ឪវាទ ពី កម្ម និង ផល” បាបកម្ម នៃ កុសលកម្ម និង អកុសលកម្ម។
    ហេតុតែ មនុស្សវងេ្វងដោយ អំណាច និង សេចក្តី លោភ ទេីប អស្ថេភាពនៅតែ បន្ត។
    គួររៀនពី អង្គុលីមា ខ្លះហេីយ អស់លោកអ្នកកំពុងដឹកនាំ។ អំពេីនៃ ភាពនរក នឹងដឹកនាំទៅ អវិចីយ គឺ អន្តរាយ នោះឯង។

  6. CountryStudent says:

    These comments copied from face book friends

    ———————————————

    ប្រជា ពលរដ្ឋខ្មែរ វាយ លើ កងសន្តិសុខ វាគ្រាន់តែជា ការ វាយ ដោយ ចៃដន្យ តែប៉ុណ្ណោះ។

    វាជារឿង ចៃដន្យ ។ យើង គ្រាន់តែ ការពារខ្ឡួន ប៉ុណ្ណោះ ។ ពួកសន្តិសុខ អស់ទាំងនេះ ធ្លាប់ វាយសំពង ក្បាលគេ ច្រើនលើក មកហើយ …. ហើយ ពួកអ្នក កាន់អំណាច បកស្រាយ ថា គ្រាន់តែ ជាការ ចៃដន្យ … ហេតុ នេះ ការ ឈឺចាប់ ក្រោកឡើង របស់ ប្រជា ពលរដ្ឋខ្មែរ ប្រឆាំងនឹង ពួក សន្តិសុខ នា ពេលនេះ , វា ក៏គ្រាន់ តែជា ការចៃដន្យ ដែរ ។

    សេរីភាព នៃ ការបាតុកម្ម ត្រូវបាន ធានា ដោយច្បាប់ ! ហើយ សិទ្ធិ ការពារខ្លួន របស់ប្រជាជន ក៏ត្រូវ បាន ធានា ដោយច្បាប់ ដែរ ។

    ———————————————————–

    ដំបង ដែលសន្ដិសុខខណ្ឌ ឬ ២៥០០០៛ យកមកសំលាប់ខ្មែរព្រឹកមិញ តែបរាជ័យ រត់ គ្មានមើលក្រោយ យកមកចោលនៅផ្សារចាស់
    ————————————————-

    ឧប្ថសក័ដែលធ្វើឲ្យខ្មែរសត្រូវនិងគ្នាមានតែមួយឬម្នាក់គត់គឺ ហុន សែន ដូចឆ្នេះសន្តិសុខគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋត្រូវសាម្គីគ្នាកំចាត់ម្នាក់នេះចេញ ដើម្បីជាតិយើងរកឃើញសន្តិភាពនិងសត្ថេរភាពពិតប្រាកដ់

    —————————————————
    ពួករដ្ឋាភិបាលដូចជាសាលាក្រុងថាគេបង្កហេតុចុះពួកអាឯងវាគេគ្រប់ពេលនោះតើពួកអាឯងដែលចាប់ពួកវាម្តងអត់

    —————————————————–
    ក្រុមបាតដៃទី៣ ប៉ះនិងបានដៃទី៤ បែកក្បាល បានដៃទី៤ច្រើនជាងឆ្លាយណាស់បើបាតដាំទី៤ងើបទូទាំងប្រទេសងាប់គ្មានសល់មួយទេក្រុមបាតដៃទី៣
    —————————————————————————

  7. Bol says:

    នរណាក៏បានដឹងជាមុនរួចហើយថា លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី បានផ្តែផ្តាំថា អំពើហឹង្សានឹងកើតមាន ក្នុងការតវាប្រឆាំងរាជរដ្ឋាភិបាល។ បន្ទាប់មក ក៏ លោក អ៊ូ ច័ន្ទរិទ្ធបាននិយាយទៀតថា នឹងមានអំពើហឹង្សា។
    សកម្មភាពបែបហឹង្សានេះ ពុំមែនទើតែកើតមាននៅថ្ងៃនេះ ឡើយ គឺមានតាំងពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៣ ឯណោះ។
    ការព្យាយាមបង្ករឿងរបស់ក្រុមមេដឹកនាំ CNRP ចេះតែមានជាបន្តបន្ទាប់ និងលាក់ទុកនូវគំនុំ ក្នុងការវាយប្រហាររំលំរាជរដ្ឋាភិបាល តាមរយៈឧបាយកលបណ្តុះ និងបង្កើតចិត្តក្តៅក្រហាយ ច្រណែននៅក្នុងមជ្ឈដ្ឋានអ្នកនិយម CNRP និងមជ្ឈដ្ឋានទូទៅមួយចំនួន ទៀតក្នុងសង្គម។
    ពួកនេះ ចង់ឲ្យមានចលាចលក្នុងស្រុក ចង់ឲ្យរដ្ឋាភិបាលប្រើធម៌ក្តៅ ដើម្បីវាយរដ្ឋាភិបាលតាមផ្លូវច្បាប់ផង និង ទាក់ទាញយ៉ាងណា ឲ្យប្រជាជនស្អប់រដ្ឋាភិបាល ងើបឡើងផ្តួលរដ្ឋាភិបាល ដូចនៅទុយណេស៊ី អេហ្ស៊ីប ជាដើម។
    ពេលនេះ អ្វី ៗ ដែល ស៊ូប៊ែរឌីបាននិយាយលើកទឹកចិត្តនោះ បានស្តែងចេញតាមរយៈសកម្មភាពមួយ ដែលបង្ហាញថា មានការចាត់តាំងរៀបចំជាក្បួន ជាយុទ្ធវិធី មានមេដឹកនាំច្បាស់លាស់ គ្រោងផែនការសកម្មភាពដ៏ល្អិតល្អន់តែម្តង។ ចលនាកាលពីម្សិលមិញនេះ ត្រូវបានធ្វើឡើងក្រោមការចាត់ចែងនឹងបញ្ជារបស់ លោកស្រី មួរ សុខហួរ និង លោក ហូ វ៉ានយ៉ាងពិតណាស់។
    វាអាចនឹងមានការឆ្លើយដោះសារថា ក្រុមប៉ុន្មាននាក់នេះ មិនបាននាំឲ្យមានរឿងដូចនេះ ទេ។ ត្រូវដឹងថា មិនអាចដោះខ្លួនបានទេ។
    សាលារាជធានីភ្នំពេញ ត្រូវតែរៀបចំសំណុំរឿងព្រហ្មទណ្ឌនេះ ដាក់ទៅតុលាកា ដើម្បី ចាត់ការតាមច្បាប់។ សុំជ្រាបថា នេះ មិនមែនជារឿងនយោបាយទេ, គឺជារឿងព្រហ្មទណ្ឌ ដែលមានគំរោងផែនការ យ៉ាងពិតណាស់។ តែបើជាចៃដន្យទេ ក៏ត្រូវទទួលខុសត្រូវលើគ្រប់ករណី ហេតុការណ៍ដែលមាន នោះដែរ។
    សូមជំរាបជូនយោបលសាលារាជធានីភ្នំពេញផង ថា កម្លាំងសន្តិសុខ ទាំងនេះ ពុំមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារសណ្តាប់ធ្នាប់ ទប់ស្កាត់អំពើអនាធិបតេយ្យ ដូចពីថ្ងៃម្សិលនេះទេ។ ដូចនេះ ចាប់ពីថ្ងៃនេះតទៅ សូមកុំខ្លាចគេចោទប្រកាន់រឿងរំលោភសិទ្ធិបាតុកម្ម ស្អីនោះ គឺសូមត្រៀមកម្លាំងកងរាជអាវុធហត្ថ នគរបាល ដែលមានជំនាញពិតប្រាកដ សម្ភារៈ បរិក្ខាគ្រប់គ្រាន់ និងមានសិទ្ធិផ្នែកច្បាប់ក្នុងការទប់ស្កាត់ និងបង្ក្រាបបាតុកម្ម ហើយត្រូវទទួលខុសត្រូវរៀបចំ ការពារឲ្យបាន សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងរាជធានី ។
    សូមមើលគម្រូលោក ប្រាយុទ្ធ ចាន់អ៊ូចារ ថា គាត់ធ្វើម្តេច? ហើយឥឡូវនេះ ប្រទេសថៃ មានដំណើរយ៉ាងម៉េច? ល្អ ឬអាក្រក់? ចម្លើយថា ពិតណាស់ គឺមានអ្នកជេរ អ្នកថា អ្នកបន្ទោស, តែប្រជាជនថៃរាប់លាននាក់ កំពុងសរសើរលោកចាន់អ៊ូចារ៕