សាលា​រាជធានី ស្នើ​ឲ្យ​ចាប់​ជនដៃដល់ និង​អ្នកទទួលខុសត្រូវ ករណីហិង្សានៅទីលាន មក​ផ្តន្ទាទោស​តាមច្បាប់​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សន្តិសុខខណ្ឌម្នាក់ រងរបួសបែកក្បាល ក្រោយប៉ះទង្គិចជាមួយកម្លាំងសន្តិសុខខណ្ឌ

សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ ស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត និង​ចាប់​ជនដៃដល់ និង​អ្នកពាក់ព័ន្ធ មក​ផ្តន្ទាទោស​តាមច្បាប់ ករណី​ហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដែល​បណ្តាល​ឲ្យ​សន្តិសុខ​ខណ្ឌ​រាប់សិប​នាក់ រងរបួស​ធ្ងន់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី ឲ្យដឹងថា ក្រុម​អនាធិបតេយ្យ​ប្រមាណ​៣០០​នាក់ ដឹកនាំ​ដោយ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ បាន​ប្រមូលផ្តុំ​ដោយ​ឥត​ច្បាប់ បិទផ្លូវ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​បំណង សម្រុកចូល​ទីលាន​ប្រជាធិបតេយ្យ​។ សាលា​រាជធានី​បន្ត​ថា​ការ​សម្រុកចូល​នេះ បាតុករ​បាន​ប្រើ​អំពើហិង្សា និង​វាយ​ដោយ​ដំបង​លើ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ដូនពេញ ដែល​ពួកគេ​កំពុង​បំពេញ​ភារកិច្ច បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣៧​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​២២​នាក់ និង​០២​នាក់​ទៀត កំពុសង​ស្ថិត​ក្នុងស្ថានភាព​សង្គ្រោះបន្ទាន់​។​

​សាលា​រាជធានី ឲ្យដឹងទៀតថា ដោយ​ការប្រមូលផ្តុំ​នេះ​បាន​ឈាន​ដល់​ការប្រើប្រាស់​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ កងកម្លាំង​សមត្ថកិច្ច បាន​បង្ខំចិត្ត​បំបែក​ក្រុម​អនាធិបតេយ្យ ដើម្បី​ធ្វើឲ្យ​ស្ថានភាព​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ ព្រមទាំង​បាន​ឃាត់ខ្លួន​ជា​បឋម​មេដឹកនាំ​ចំនួន​៣​រូប រួច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ​។​

​សាលា​រាជធានី ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការប្រមូលផ្តុំ​ដោយ​ខុសច្បាប់ បង្កឡើង​ដោយ​ក្រុម​អនាធិបតេយ្យ ហើយ​ចាត់​ទុក​នេះ​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​មន្ត្រី​សាធារណៈ​ដែល​កំពុង​បំពេញភារកិច្ច​។​សាល​រាជធានី​អំពាវនាវ​ដល់​កម្លាំង​សមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ធ្វើ​ការស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ស្វែករក​ជនដៃដល់ និង​អ្នកទទួលខុសត្រូវ​ក្នុង​ហេតុការណ៍​នេះ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​។ 

​ក្រោយពេល​ប៉ះទង្គិច​ជាមួយ​បាតុករ នៅ​ទីលាន​ប្រជាធិបតេយ្យ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូប រួមមាន​លោកស្រី មូរ សុខ​ហួរ លោក ហូរ វ៉ាន់ លោក​កែវ ភារម្យ និង​លោក ម៉ែន សុថា​វ​រិន្ទ្រ​។ 

​សេចក្តីថ្លែងការណ៍​របស់​លីកាដូ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យដឹងថា​អំពើ​ហិង្សា​នៅ​ព្រឹក​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​អស់​រយៈពេល​ប្រាំមួយ​ខែ ទៅលើ​សេរីភាព​នៃ​ការ​ជូ​ប​ជុំ​ដោយ​អហិង្សា ដែល​ជារឿយៗ​មាន​ការបង្ក្រាប​យ៉ាង​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ដោយ​ក្រុម​កងកម្លាំង​របស់​អាជ្ញា​ធរ​រដ្ឋ ជាពិសេស​ក្រុម​កងសន្តិសុខ​ខណ្ឌ ដែល​តែងតែ​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការបង្ក​អំពើហិង្សា​។​

​អង្គការ លីកាដូ អំពាវនាវ​យ៉ាងទទូច​ឲ្យមាន​ការស៊ើបអង្កេត​ឲ្យបាន​ពេញលេញ តម្លាភាព និង​យុត្តិធម៌ បើ​ទោះ​ជា​អំពើ​ហិង្សា​ត្រូវ​បាន​បង្កឡើង​ដោយ​ភាគី​ណា​ក៏​ដោយ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

15 Responses to "សាលា​រាជធានី ស្នើ​ឲ្យ​ចាប់​ជនដៃដល់ និង​អ្នកទទួលខុសត្រូវ ករណីហិង្សានៅទីលាន មក​ផ្តន្ទាទោស​តាមច្បាប់​​"

  1. ភភ says:

    ម៉េចដែរ?​ វាយគេ ដល់ពេលគេវាយវិញ ឈឺដែរអត់!!!

  2. មានរឿងគួរអោយឈឺចាប់មួយទៀតគឺ មីចោរកន្តួយភ្នែកលឹប

    ដុះសេរម៉ាហាត់ប្រធានកាកបាទក្រហមអាយ៉ងយួន វាថា

    អំណោយរបស់កាកបាទក្រហមគឺសំរាប់តែអោយពួកឆ្កែកំឡៅដែលកំពុងនៅមន្ទីរពេទ្យកាលម៉ែត្រប៉ុ

    ណ្ណោះ ចំនែកជនរងគ្រោះដ៍ទៃទៀតមិនត្រូវបានឡើយ

    ព្រមទាំងចោទប្រកាន់ពួកគេថាជាជនអនាធិតេយ្យទៅវិញ ។

    តើនេះហើយឬជាគោលនយោបាយរបស់កាកបាទក្រហមដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ ?

    ហួសនិយាយហើយក្នុងសម័យរបស់អាចោរពាល ហ៊ុន សែន និង មីសំផឹងផិតប្តី កិតក្តិតប្រឌឹត

    សេម៉ាហាត់ ប៊ុន រានី។

  3. CountryStudent says:

    These comments copied from face book friends

    ———————————————

    ប្រជា ពលរដ្ឋខ្មែរ វាយ លើ កងសន្តិសុខ វាគ្រាន់តែជា ការ វាយ ដោយ ចៃដន្យ តែប៉ុណ្ណោះ។

    វាជារឿង ចៃដន្យ ។ យើង គ្រាន់តែ ការពារខ្ឡួន ប៉ុណ្ណោះ ។ ពួកសន្តិសុខ អស់ទាំងនេះ ធ្លាប់ វាយសំពង ក្បាលគេ ច្រើនលើក មកហើយ …. ហើយ ពួកអ្នក កាន់អំណាច បកស្រាយ ថា គ្រាន់តែ ជាការ ចៃដន្យ … ហេតុ នេះ ការ ឈឺចាប់ ក្រោកឡើង របស់ ប្រជា ពលរដ្ឋខ្មែរ ប្រឆាំងនឹង ពួក សន្តិសុខ នា ពេលនេះ , វា ក៏គ្រាន់ តែជា ការចៃដន្យ ដែរ ។

    សេរីភាព នៃ ការបាតុកម្ម ត្រូវបាន ធានា ដោយច្បាប់ ! ហើយ សិទ្ធិ ការពារខ្លួន របស់ប្រជាជន ក៏ត្រូវ បាន ធានា ដោយច្បាប់ ដែរ ។

    ———————————————————–

    ដំបង ដែលសន្ដិសុខខណ្ឌ ឬ ២៥០០០៛ យកមកសំលាប់ខ្មែរព្រឹកមិញ តែបរាជ័យ រត់ គ្មានមើលក្រោយ យកមកចោលនៅផ្សារចាស់
    ————————————————-

    ឧប្ថសក័ដែលធ្វើឲ្យខ្មែរសត្រូវនិងគ្នាមានតែមួយឬម្នាក់គត់គឺ ហុន សែន ដូចឆ្នេះសន្តិសុខគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋត្រូវសាម្គីគ្នាកំចាត់ម្នាក់នេះចេញ ដើម្បីជាតិយើងរកឃើញសន្តិភាពនិងសត្ថេរភាពពិតប្រាកដ់

    —————————————————
    ពួករដ្ឋាភិបាលដូចជាសាលាក្រុងថាគេបង្កហេតុចុះពួកអាឯងវាគេគ្រប់ពេលនោះតើពួកអាឯងដែលចាប់ពួកវាម្តងអត់

    —————————————————–
    ក្រុមបាតដៃទី៣ ប៉ះនិងបានដៃទី៤ បែកក្បាល បានដៃទី៤ច្រើនជាងឆ្លាយណាស់បើបាតដាំទី៤ងើបទូទាំងប្រទេសងាប់គ្មានសល់មួយទេក្រុមបាតដៃទី៣
    —————————————————————————

  4. Bol says:

    នរណាក៏បានដឹងជាមុនរួចហើយថា លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី បានផ្តែផ្តាំថា អំពើហឹង្សានឹងកើតមាន ក្នុងការតវាប្រឆាំងរាជរដ្ឋាភិបាល។ បន្ទាប់មក ក៏ លោក អ៊ូ ច័ន្ទរិទ្ធបាននិយាយទៀតថា នឹងមានអំពើហឹង្សា។
    សកម្មភាពបែបហឹង្សានេះ ពុំមែនទើតែកើតមាននៅថ្ងៃនេះ ឡើយ គឺមានតាំងពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៣ ឯណោះ។
    ការព្យាយាមបង្ករឿងរបស់ក្រុមមេដឹកនាំ CNRP ចេះតែមានជាបន្តបន្ទាប់ និងលាក់ទុកនូវគំនុំ ក្នុងការវាយប្រហាររំលំរាជរដ្ឋាភិបាល តាមរយៈឧបាយកលបណ្តុះ និងបង្កើតចិត្តក្តៅក្រហាយ ច្រណែននៅក្នុងមជ្ឈដ្ឋានអ្នកនិយម CNRP និងមជ្ឈដ្ឋានទូទៅមួយចំនួន ទៀតក្នុងសង្គម។
    ពួកនេះ ចង់ឲ្យមានចលាចលក្នុងស្រុក ចង់ឲ្យរដ្ឋាភិបាលប្រើធម៌ក្តៅ ដើម្បីវាយរដ្ឋាភិបាលតាមផ្លូវច្បាប់ផង និង ទាក់ទាញយ៉ាងណា ឲ្យប្រជាជនស្អប់រដ្ឋាភិបាល ងើបឡើងផ្តួលរដ្ឋាភិបាល ដូចនៅទុយណេស៊ី អេហ្ស៊ីប ជាដើម។
    ពេលនេះ អ្វី ៗ ដែល ស៊ូប៊ែរឌីបាននិយាយលើកទឹកចិត្តនោះ បានស្តែងចេញតាមរយៈសកម្មភាពមួយ ដែលបង្ហាញថា មានការចាត់តាំងរៀបចំជាក្បួន ជាយុទ្ធវិធី មានមេដឹកនាំច្បាស់លាស់ គ្រោងផែនការសកម្មភាពដ៏ល្អិតល្អន់តែម្តង។ ចលនាកាលពីម្សិលមិញនេះ ត្រូវបានធ្វើឡើងក្រោមការចាត់ចែងនឹងបញ្ជារបស់ លោកស្រី មួរ សុខហួរ និង លោក ហូ វ៉ានយ៉ាងពិតណាស់។
    វាអាចនឹងមានការឆ្លើយដោះសារថា ក្រុមប៉ុន្មាននាក់នេះ មិនបាននាំឲ្យមានរឿងដូចនេះ ទេ។ ត្រូវដឹងថា មិនអាចដោះខ្លួនបានទេ។
    សាលារាជធានីភ្នំពេញ ត្រូវតែរៀបចំសំណុំរឿងព្រហ្មទណ្ឌនេះ ដាក់ទៅតុលាកា ដើម្បី ចាត់ការតាមច្បាប់។ សុំជ្រាបថា នេះ មិនមែនជារឿងនយោបាយទេ, គឺជារឿងព្រហ្មទណ្ឌ ដែលមានគំរោងផែនការ យ៉ាងពិតណាស់។ តែបើជាចៃដន្យទេ ក៏ត្រូវទទួលខុសត្រូវលើគ្រប់ករណី ហេតុការណ៍ដែលមាន នោះដែរ។
    សូមជំរាបជូនយោបលសាលារាជធានីភ្នំពេញផង ថា កម្លាំងសន្តិសុខ ទាំងនេះ ពុំមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារសណ្តាប់ធ្នាប់ ទប់ស្កាត់អំពើអនាធិបតេយ្យ ដូចពីថ្ងៃម្សិលនេះទេ។ ដូចនេះ ចាប់ពីថ្ងៃនេះតទៅ សូមកុំខ្លាចគេចោទប្រកាន់រឿងរំលោភសិទ្ធិបាតុកម្ម ស្អីនោះ គឺសូមត្រៀមកម្លាំងកងរាជអាវុធហត្ថ នគរបាល ដែលមានជំនាញពិតប្រាកដ សម្ភារៈ បរិក្ខាគ្រប់គ្រាន់ និងមានសិទ្ធិផ្នែកច្បាប់ក្នុងការទប់ស្កាត់ និងបង្ក្រាបបាតុកម្ម ហើយត្រូវទទួលខុសត្រូវរៀបចំ ការពារឲ្យបាន សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងរាជធានី ។
    សូមមើលគម្រូលោក ប្រាយុទ្ធ ចាន់អ៊ូចារ ថា គាត់ធ្វើម្តេច? ហើយឥឡូវនេះ ប្រទេសថៃ មានដំណើរយ៉ាងម៉េច? ល្អ ឬអាក្រក់? ចម្លើយថា ពិតណាស់ គឺមានអ្នកជេរ អ្នកថា អ្នកបន្ទោស, តែប្រជាជនថៃរាប់លាននាក់ កំពុងសរសើរលោកចាន់អ៊ូចារ៕

  5. ★★★ says:

    អេ អាប្រមឹក Bol​!!! តើឯងសងលុយថ្លៃស្រាថ្នាំយាយម៉ាប់ នៅចំហៀងសង់អាលីហ្សេ​ ហើយឬនៅ មុនពេលវីភាគរឿងនេះ?

  6. អធ says:

    ចាំដល់ពេល ហ៊ុន សែន​ យក បងប្អូន ម៉ែ អា Bol ឯងទៅវាយចោល ទើបដឹងថា វាអាក្រក់!!!

  7. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ធ្លាប់តែខាំគេបាន ដល់តែគេវាយវិញ!!តាំងយកច្បាប់តុលាការប្តឹងគេ???ចំជាឆ្កែកញ្ជះយួនមែន???

  8. Kdor TOM says:

    អាឆ្កែ BOL ទៅស៊ីអាចម៌ទៅ កុំព្រុសច្រើនពេក អញថ្លង់ណាស់វើយ អាឆ្កែអង្គែរស៊ី

  9. កូនអ្នកមាន says:

    តាមដឹង Bol នឹងអត់ចេះសរសេរទេ កន្ទបយួនអត់ចេះខ្មែរ ហៅគេមកសរសេរអោយតើ

  10. Holli says:

    បើចាប់គួរតែចាប់សុខ ពេញវុុធ ព្រោះម្នាក់ហ្នឹងហើយជាអ្នកបង្ករ បញ្ចារឱយកងអសន្ដិសុខវាយទៅលើរពួកបាតុករមុន››››
    ទើបពួកបាតុករគេតដៃវិញ នេះជាហេតុផល ដែលធ្វើឱយកើតមានអំពើហឹង្សា!
    មិនមែនសុខៗពួកបាតុករទៅវ៉ៃលើរពួកអសន្ដិសុខនោះទេ››››
    បើអ្នកច្បាប់ចង់កាត់ក្ដីឫដាក់ទោសនោះ វាទាល់តែអ្នកកាន់ច្បាប់នោះវាអព្យាក្រិតនឹងឯករាជ្យ
    មិននៅក្រោមសម្ពាតអ្នកណាម្នាក់ទើបទៅរួច.

  11. Nguyễn Văn Đàm says:

    ឈ្នះបានមួយឆ្ងាញ់ដល់ចាញ់បានមួយចុក

  12. Chourn says:

    មកដល់ពេលនេះឮមេក្រុមបាតដៃទីបីថាសមាជិក២នាក់របស់គេដែលបាតុករវ៉ៃនោះបានលាចាក លោកនេះទៅហើយ។ ហើយមានរឿងបែកធ្លាយពីប្រភពច្បាស់ការមួយថាតាមពិតរឿងផ្ទុះហឹង្សារ នោះគឺជារឿងរៀបចំដោយរដ្ឋាភិបាលគឺមានក្រុមបង្កប់នៅក្នុងជួរបាតុករហើយពន្យុះឲ្យបាតុករកើត ជាអំពើរហឹង្សារនេះឡើងក្នុងគោលបំណងចាប់អ្នកដឹកនាំបាតុករធ្វើជាចំណាប់ខ្មាំងនយោបាយ។ ដូចគ្នាបះបិទនិងរឿងសាមកុកដែលហ៊ុនសែនកំពុងតែយកមកអនុវត្តពេលនេះ។

  13. ទឺកភ្នែកជនរងគ្រោះ says:

    ក្បាលអាច់ហៅមហាសែនថោក! ពួកអាក្បត់ជាតិក្បត់ប្រជាជន!
    បើគ្រាន់បើណាស់ម៉េចមិនវែកមុខរកឃាតុករចោលគ្រាប់បែកសម្លាប់ប្រជាជនអស់ជិត២០នាក់
    ឲ្យឃើញទៅ? ម៉េចមិនវែកមុខរកឃាតុករបាញ់សម្លាប់ប្រពន្ធអាខៃប្រសិដ្ឋ ឬ នាងពិសិដ្ឋពិលកា
    ឲ្យឃើញទៅ? ឬជនដៃដល់សម្លាប់ជាវិជ្ជា ។ល។ អីក៏ធ្វើចាករឹកថោកទៀបខ្លាំងម្លេះ?
    ប្រជាជនអស់ជំនឿលើហើយ។ ទង្វើដ័អាក្រក់របស់ក្រុមអ្នកដឹកនាំផ្ដាច់ការវាធ្វើឲ្យ
    ប្រជាជននៅទូទាំងប្រទេសបានឃើញច្បាស់និងភ្នែក។ ប្រជាជនអស់សង្ឃឹមជាខ្លាំង
    នូវអំពើដ៏លាមករបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកជ្រោះ
    មរណៈ។ ក្រុមបាតុករដែលទាមទារសិទ្ធិសេរីភាព បានត្រូវស្លាប់ជាបន្តបន្ទាប់ស្ទើគ្រប់កន្លែង
    ម៉េចមិនទៅចាប់ពួកអាចង្រៃនោះមកផ្ដន្ទាទោសឲ្យអស់ទៅ? អីក៏ថោកទាបខ្លាំងម្លេះបានតែ
    ជាមួយប្រជាជនគ្មានអាវុធ និងគ្នាស្លូតបូត។ វៀតណាមធ្វើព្យុះធ្វើភ្លៀងរលាយរលត់ស្ទើគ្រប់
    វិស័យហើយម៉េចក៏មិនហ៊ានខ្វើកនិងពួកគេ? អីក៏ថោកខ្លាំងម្លេះ? ថោកជាងឆ្កែរបស់វៀតណាម
    ដែលដើររើសអេតចាយដេកតាមឌឿងហែមទៅទៀត! តើឲ្យពលរដ្ឋខ្មែររំពឹងលើអ្នកដឹកនាំ
    ដូចនេះបានទេ? បើរកសេចក្ដីសុខសាន្តឲ្យប្រជាពលរដ្ឋមិនបានផង? មានតែបង្កបញ្ហាគ្រប់
    បែបយ៉ាង សូម្បីត្រឹមតែរឿងជម្លោះដីធ្លីតូចមួយមិនអាចដោះស្រាយឲ្យប្រជាជនបានផង
    កុំថាឡើយទៅដល់កោះត្រល់ ការកាប់បំផ្លាញព្រឈើ​ ។ល។

  14. Holli says:

    បើញ្ជឹងអាណិតដែរ !សុទ្ឌតែជាខ្មែរដូចគ្នា គ្រាន់តែគ្នាខ្វះការចេះដឹង ទើបក្លាយជាល្បែងរបស់គេ!

  15. campu love says:

    a fucking court and robber of results of national election, why do not you arrest a fucking security force who besten innocent demonstrators?. go fucking off, crc, why are you involved with crazy work. what is about your mission and vision?.