ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com
ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋខ្លួនប្រុងប្រយ័ត្ននឹងសុវត្ថិភាព ពេលដើរកំសាន្តនៅឆ្នេរសមុទ្រអូរឈើទាល ខេត្តព្រះសីហនុ ខណៈអំពើហិង្សានៃក្មេងទំនើងញៀនថ្នាំ និងការប្លន់កំពុងកើនឡើងគួរឲ្យបារម្ភ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចេញផ្សាយនៅថ្ងៃអង្គារនេះ ឲ្យដឹងថា ថ្មីៗនេះ មានការកើនឡើងនូវការវាយប្រហារដោយហិង្សានៅតំបន់ឆ្នេរអូរឈើទាលនៅក្នុងខេត្តព្រះសីហនុ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ប្រជាពលរដ្ឋអាមេរិកមួយចំនួន ត្រូវបានវាយប្រហារ និងរបួស គឺម្នាក់បានរងរបួសធ្ងន់ដោយសារការចាក់នឹងកាំបិត។
ស្ថានទូតអាមេរិក ប្រកាសឲ្យប្រជាពលរដ្ឋអាមេរិកប្រុងប្រយ័ត្ននៅជុំវិញខ្លួនគ្រប់ពេល និងជាពិសេសពេលយប់។ស្ថានទូតបន្តថា មិនមានតំបន់ដែលមិនមានឧក្រិដ្ឋកម្មនៅកម្ពុជាទេ និងសកម្មភាពឧក្រិដ្ឋទាំងនោះ កើនឡើងនៅពេលយប់។
ស្ថានទូតអាមេរិកណែនាំប្រជាពលរដ្ឋខ្លួន គួរតែជៀសវាងការទៅលេងនៅឆ្នេរអូរឈើទាលក្នុងម៉ោងពេលល្ងាច ដោយសារតែមានសកម្មភាពក្មេងទំនើងច្រើន ការកើនឡើងនៃការញៀនថ្នាំ និងការប្លន់ដោយហិង្សាលើជនបរទេស។
ស្ថានទូតអាមេរិក ប្រកាសឲ្យប្រជាពលរដ្ឋអាមេរិក ដែលទៅលេងនៅឆ្នេរអូរឈើទាល កាន់តែរបស់របរមិនមានតម្លៃនៅពេលដើរកំសាន្ត ហើយប្រសិនបើមានការប្លន់ ត្រូវប្រគល់របស់របរទាំងនោះ និងស្វែងរកជំនួយ ដើម្បីជៀសវាងហិង្សាលើរាងកាយ និងហិង្សាដែលអាចបណ្តាលឲ្យស្លាប់៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

ជាប់ឈ្មោះជាក្លិបឆ្នេរដ៍ស្រស់ស្អាតក្នុងលោក
ជាប់ឈ្មោះជាកន្លែងប្រព្រឹត្តបទឧក្រិដ្ធ ដ៍អាក្រក់បំផុតសំរាប់ពិភពលោក
មានតែភាពអួត ពុំដែលមានភាពទទួលខុសត្រូវនៅភាពកំសោយរបស់ខ្លួនអែងនោះទេ
Shame on you kg. som gouverner.
យល់ល្អ បើបានទទួលពត៌មាននេះហើយ គួរតែសម្តេចនាយកលោកពិចារណា ទៅលើថ្នាក់ដឹកនាំក្រុងព្រះសីហនុទៅ! ដើម្បីបង្ហាញពីសកម្មភាព រឺការធ្វើកំណែទម្រង់ស៊ីជម្រៅ!