ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com
សង្គមស៊ីវិលដែលតស៊ូមតិលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងតុលាការ សង្ឃឹមថាព្រះមហាក្សត្រនឹងពិនិត្យ និងសម្រេចមិនឡាយព្រហស្ថលើច្បាប់ចំនួន៣ ក្រោមហេតុផលថា ច្បាប់ទាំងបីនេះមិនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃអង្គារនេះ បណ្តាប្រជាសហគមន៍ដែលរងការរំលោភដីធ្លី និងសង្គមស៊ីវិលប្រមាណជា១០០នាក់ ប្រមូលផ្តុំមុខព្រះបរមរាជវាំង យកសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១០០ស្ថាប័នដាក់ជូនទៅព្រះបរមរាជវាំង និងតាមបណ្តាស្ថានទូត និងស្ថាប័នផ្សេងៗទៀត ដើម្បីជំរុញឲ្យអន្តរាគមន៍លើការអនុម័តសេចក្តីព្រាងច្បាប់ទាំងនេះ។ ស្ថាប័នដែលបានដាក់ជូនមានដូចជាស្ថានទូតអូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប អាមេរិក ស៊ុយអែត និងធនាគារអភិវឌ្ឍន៍អាស៊ីADB។
មន្ត្រីព្រះបរមរាជវាំង ចេញមកទទួលយកសេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន ដើម្បីថ្វាយជូនព្រះមហាក្សត្រ។
នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ ដែលបានចូលរួមដាក់សេចក្តីថ្លែងការណ៍ មានប្រសាសន៍ថា លោកសង្ឃឹមថាការដាក់សេចក្តីថ្លែងការណ៍ថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ។ លោកលើកឡើងបែបនេះដោយសារមានការចេញមកទទួលយកសេចក្តីថ្លែងការណ៍ និងការអះអាងរបស់មន្ត្រីព្រះបរមរាជវាំង លោក ហ៊ាង ជីវ៉ា ថានឹងប្រគល់សេចក្តីថ្លែងការណ៍រួមនោះ ជូនព្រះមហាក្សត្រព្រះរាជតម្រិះ។
នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម លើកឡើងដែរថា ការយកសេចក្តីថ្លែងការណ៍មកដាក់នៅព្រះបរមរាជវាំង និងបណ្តាស្ថាប័ននានានេះ ដោយសារតែសង្គមស៊ីវិលមានការបារម្ភថា ច្បាប់នេះមិនបានបង្ហាញពីការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនោះទេ។
ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេចជាស្ថាពរ និងបិទផ្លូវតវ៉ា កាលពីថ្ងៃទី២ កក្កដា លើសេចក្តីព្រាងច្បាប់បីរួមមាន ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា រួមទាំងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក៏ស្នើរាជរដ្ឋាភិបាលកម្ពុជាផ្អាកការពិចារណា លើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណេត ច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
សង្ឃឹមរង់ចាំមេឃរលំសង្កត់លើប្រហែលប្រសើរជាង???ជិះយន្តហោះមកប្រថាប់ត្រាអោយបក្សស្រី
លើកជើងមុនពេលមានអែកភាពជាតិគឺគ្រប់គ្រាន់ដែលអាចអោយខ្មែរវាយតំលៃជំហបស់សដាច់
ខ្មែរបស់ខ្លួន??????
ដល់តាយូរ ។ អោយតាយកអោយ ដឹងតា ឡាយ (Sign) យក ឡាយ (Sign) យក ហើយ ទ្រង់មិនដែល យកព្រះនេតមើលទេ ខ្លាចឈឺព្រះនេត្រ ។
ចាំតើបួកអាសាកូត បើអាន់អោយវាសូរ គឺសូរ អោយគុយ គឺគុយ អោយដេតគឺដេត
អាន់អោយវាសេរគឺសេរ
ដូតនេះអឺសាដាត់ស្រុកស្មែរ នៅលើ
កាដាប់ដៃអាន់ ហែនដឹងហើយថា អាសែន វាជាសាកែរអាន់
ហើយអាសាដាត់ស្រុកស្មែរវាក៍ជាសាកែអាសែន ដូតនេះអឺ អាប៊ីនាក់នេះវាជាសាកែ អាន់
វាមិនសាដាប់ពួកហែនទេ ?
កុំរពឹងព្រះអង្គអី ពីព្រោះព្រះអង្គក្លាយជាសុនខ (ឆ្កែរ) របស់គេបាត់ទៅហើយ ។