ដោយ៖ តាំង វីដា
ថ្ងៃអង្គារ ទី15 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
Gabriela Knaul (ឆ្វេង) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឯករាជ្យភាពនៃចៅក្រម និងមេធាវី (រូបថត៖ តាំង វីដា)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឯករាជ្យភាពនៃចៅក្រម និងមេធាវី នៅថ្ងៃអង្គារនេះ អំពាវនាវដល់ព្រះមហាក្សត្រកម្ពុជា លើកកម្ពស់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ ដោយពិចារណាជាថ្មី មុនឡាយព្រះហស្ថលេខាលើសេចក្តីព្រាងច្បាប់ទាំង៣នៃតុលាការ។
សេចក្តីព្រាងច្បាប់ទាំងនោះ រួមមាន ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការតុលាការ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែកក្កដានេះ លោកស្រី Gabriela Knaul អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឯករាជ្យភាពនៃចៅក្រម និងមេធាវី ឲ្យដឹងតាមអ្នកបកប្រែថា គោលការណ៍ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ឯករាជ្យរបស់តុលាការ។ លោកស្រីបន្តថា អំណាចរបស់ក្រសួងយុត្តិធម៌ ដែលជាស្ថាប័ននីតិប្រតិបត្តិ នៅតែមានការជ្រៀតជ្រៀក និងជះឥទ្ធិពលមកលើអំណាចតុលាការ គឺច្បាប់ទាំងនេះ បែរជាផ្តល់សិទ្ធិអំណាចដល់ក្រ សួងយុត្តិធម៌ ពាក់ព័ន្ធនឹងការដាក់បញ្ចូលរចនាសម្ព័ន្ធ ដំណើរការ និងហិរញ្ញវត្ថុរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទៅវិញ។
លោកស្រីបន្តថា ការមិនបានបែងចែកស្ថាប័នទាំងពីរនេះ ឲ្យដាច់ពីគ្នា គឺនាំឲ្យការអនុវត្តតួនាទីរបស់ចៅក្រម និងព្រះរាជអាជ្ញា មិនអាចដំណើរការប្រកបដោយឯករាជ្យភាព។
លោកស្រី Gabriela បារម្ភថា សេចក្តីព្រាងច្បាប់ទាំងនោះ អាចនឹងរឹតបន្តឹងលើសិទ្ធិរបស់ចៅក្រម និងព្រះរាជអាជ្ញា ចំពោះសេរីភាពនៃការបញ្ចេញមតិ និងកង្វះនៃការការពារសុវត្ថិភាពរបស់ស្ថាប័នតុលាការ ក្នុង ការជ្រើសរើស ការដកចេញ និងនីតិវិធីនៃការដាក់វិន័យលើចៅក្រមជាដើម។លោកស្រី ឲ្យដឹងថា លោកស្រី បានដាក់លិខិតស្នើឲ្យស្ថាប័នសភាពិចារណាជាថ្មីលើពង្រៀងច្បាប់ទាំងនេះ ហើយក៏ជំរុញឲ្យព្រះមហាក្សត្រ កុំឡាយព្រះហស្តលេខា លុះណាសេចក្តីព្រាងច្បាប់ មានការចូលរួមផ្តល់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ។
អ្នកសម្របសម្រួលគម្រោងសង្កេតការណ៍សវនការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ ឲ្យដឹងដែរថា ក្រុមអង្គការសង្គមស៊ីវិល ក្រុមអ្នកវិនិយោគិន និងក្រុមប្រទេសជាម្ចាស់ជំនួយ មានក្តីព្រួយបារម្ភ បន្ទាប់ពីពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងបីនេះ ដែលពួកគេយល់ថា មិនអាចធានាបាននូវឯករាជ្យដល់ស្ថាប័នតុលាការឡើយ។ លោកថា បើទោះបីជាសេចក្តីព្រាងច្បាប់នេះ បានចែងកំណត់ឲ្យចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រកាន់ដាច់ខាតនូវឥរិយាបថអព្យាក្រឹតក្នុងវិស័យនយោបាយក្តី តែកត្តានេះនៅតែមិនមានភាពច្បាស់លាស់ ដោយសារមិនមានការកំណត់ពីទណ្ឌកម្មជាក់លាក់ណាមួយ ប្រសិនជាចៅក្រម ឬព្រះរាជអាជ្ញា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ នាំឲ្យការអនុវត្តការងារ មិនមានឯករាជ្យភាព។
VOD មិនអាចសុំការឆ្លើយពីមន្ត្រីព្រះបរមរាជវាំង លោក អ៊ុំ ដារ៉ាវុធ ពាក់ព័ន្ធនឹងព្រះរាជតម្រិះរបស់ព្រះមហាក្សត្រលើការស្នើសុំនេះបាននៅឡើយទេ។ចំណែករដ្ឋសភា និងព្រឹទ្ធសភា ក៏មិនទាន់មានប្រតិកម្មអ្វីទាក់ទងនឹងសំណើរបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ឲ្យមានការពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងបីនេះ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នៃតុលាការទាំងបីនេះ ត្រូវបានអនុម័តដោយរដ្ឋសភាកម្ពុជា នៅខែឧសភា ឆ្នាំ២០១៤ ពិនិត្យ និងយល់ព្រមដោយព្រឹទ្ធសភានៅខែមិថុនា ឆ្នាំ២០១៤ និងត្រូវបានប្រកាសថា ស្របរដ្ឋធម្មនុញ្ញដោយក្រុមប្រឹក្សាធម្មនុញ្ញ នៅខែកក្កដា ឆ្នាំ២០១៤។ បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការត្រួតពិនិត្យ ហើយនឹងត្រូវឡាយព្រះហស្តលេខាប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
សង្ឃឹមថា នឹងទទួលចំលេីយ ជា ផ្លូវការក្នុង ២១ ថ្ងៃ។
បើមិនឡាយព្រះហត្ថលេខាទេគឺមិនបានធ្វើស្តេចទេពីព្រោះថាសព្វថ្ងៃបើហ៊ុន សែនថា
លិចគឺលិច ថាកើតគឺកើត មិនអាចជំទាស់បានទេបើហ៊ានជំទាស់គឺមិនអោយធ្វើជាស្តេច។
អាស្តេចម៉ោកមិនដែលមានខួរចេះគិតអ្វីត្រូវអ្វីខុសទេរស់នៅក្រោមកន្ទុយក្បិតគេអស់មួយជីវិត។
ហើយការអំពាវនារបស់អង្កការជាតិ និង អង្គការអន្តរជាតិប្រហែលគ្នានប្រសិទ្វភាពទេពីព្រោះ
ខ្លាចគេអោយធ្វើជាស្តេច។
ចាំតើ បើអាន់អោយសូរ គឺសូរ អោយគុយ គឺគុយ អោយដេតគឺដេត ដូតនេះអឺសាដាត់ស្រុកស្មែរ នៅលើ
កាដាប់ដៃអាន់ ហែនដឹងហើយថា អាសែន វាជាសាកែរអាន់
ហើយអាសាដាត់ស្រុកស្មែរវាក៍ជាសាកែអាសែន ដូតនេះអឺ អាប៊ីនាក់នេះវាជាសាកែ អាន់
វាមិនសាដាប់ពួកហែនទេ ?
តើ UN ជាអ្វី? តើ លោកស្រី Gabriela Knaul ដែលថា ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ មានសិទ្ធិអ្វី ដែលមានចែងក្នុង MOU រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ UN ? ពាក្យដែលគេហៅថា អនុសាសន៍ ឬ ក៏ ការអំពាវនោះ តើមានចរិតជាអ្វី? ជាសំណូមពរ ឬជាបទបញ្ជា? តើ UN ត្រូវត្រួតត្រាអធិបតេយ្យភាពរបស់ប្រទេសណាមួយឬទេ?
អ្វី ដែលតំណាង UN នេះ កំពុងធ្វើ គឺជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាហើយ។
សួរថា តើច្បាប់ទាំងបី ដែលសភាទាំងពីរបានយល់ព្រម នេះ វាមានកំហុសឆ្គងលើខ្លឹមសារ ឬក៏រឿងចេញពី គ្មាន CNRP ចូលរួមប្រជុំសភា? ឬក៏ស្អីដែលគេហោះថា អង្គការសង្គមស៊ីវីល នោះ មិនបានចូលរួមមតិ ?
បើជាកំហុសផ្នែកខ្លឹមសារ មិនអាចបន្ទោសសភាទាំង២ ទេ ព្រោះ សភាបានប្រជុំឆ្លងត្រឹមត្រូវ ត្រង់ថា ពុំមានវត្តមាន CNRP , នោះជាកំហុសរបស់ក្រុមនេះ។ តែបើថា សង្គមស៊ីវិល មិនបានចូលរួមទេមតិ នោះ, សូមឲ្យអស់លោកបើកមើលនូវឯកសារដែលអស់លោកតំកល់នៅក្រសួងមហាផ្ទៃ ឬក្រសួងពាក់ព័ន្ធ ពីបេសកកម្ម អាណត្តិ សិទ្ធិ ..របស់អង្គការសង្គមស៊ីវីលទាំងនោះ ថា បានសរសេរយ៉ាងម៉េចខ្លះ? សុំកុំភ្លេចថា អង្គការរបស់អស់លោក ពុំមានប្រជាជនបោះឆ្នោតឲ្យទេណា។ អង្គការរបស់អស់លោក ដែលបង្កើតមកនេះ គឺជាមុខរបរពាណិជ្ជកម្មទេ។ តែរាជរដ្ឋាភិបាល និង សភា គឺ ជាការគាំទ្ររបស់ប្រជារាស្ត្រ។
តែបរិបថសំខាន់ដែលយើងនិយាយ និងសូមបំភ្លឺនៅពេលនេះ គឺថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព បូរណភាពពេញលេញ ដែលពុំមានរដ្ឋណា ឬ រហូតដល់ទៅ UN ក៏មិនអាចលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា បានឡើយ ដែរ។ ឆាប់ដកដៃចេញទៅ លោកស្រី Gabriela Knaul !!
Idiot king of cambodia
very funny neakleng ha ha i like your comment .GOD bless all cambodian people’
ឪ បុល អេីយ បុល
ពេលណាទៅ ទេីបអំនួត ស្ទេីរ តែចង់ក្អួត អាប់បញានេះកាត់បន្ថយ។
និយាយពេលណា សុទ្ទតែឯករាជ្យ អធិបតេយ្យភាព បូរណភាព ចុះយួនលួចបង្ខិតព្រំដែន ែដលរាស្ត្រមានចម្ងល់ ហេតុអ្វីមិនឆែកពិនិត្យ។ បេីឯករាជ្យនោះ អង្គការសហប្រជាជាតិ គេនឹងមិនផ្តល់អនុសាសន៍នោះទេ សូម្បីតែចាត់ចែងស្រុក ក៏នៅតែសុំ និង ខ្ចីថវិកាពីប្រទេសគេដៃរ។
យួនខុសច្បាប់ ព្រមទាំងរកសុីខុសច្បាប់ពេញប្រទេស បែរជាយកអំណាចអត់ព្រំដែន មកធ្វេីបាបរាស្ត្រខ្មែរទៅវិញ។
អធិបតេយ្យភាព លុះត្រាណាតែ ឈប់ពុករលួយ គ្រប់គ្រងប្រទេស ដោយថវិកាខ្លួនឯង។
រៀនស្តាប់រាស្ត្រ និង អង្គការជំនួយខ្លះទៅ និង ពិចារណាសិន ទេីបជាមនុស្សប្រសេីរ ស្តាប់បានទេ បុល?
mr bol will become adviser to kim jon un soon ‘