គង់ ច័ន្ទស្រីមុំ ម្តាយ​ចែកទ្រព្យ​រាប់​ម៉ឺន​ដុល្លារ​មុន​ពេល​រៀបការ

លោក គឹម សីហា និង​នាង គង់ ច័ន្ទស្រីមុំ ក្នុង​ឈុត​អាពាហ៍ពិពាហ៍​។

លោក គឹម សីហា និង​នាង គង់ ច័ន្ទស្រីមុំ ក្នុង​ឈុត​អាពាហ៍ពិពាហ៍​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ នៅពេល​ថ្មីៗ​នេះ មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា តារាសម្តែង និង​ដើរម៉ូដ​ស្រស់សោភា នាង គង់ ច័ន្ទស្រីមុំ និង​គូស្នេហ៍ លោក គឹម សីហា កំពុង​គិតគូរ​ពី​គម្រោង​រៀប​មង្គលការ​របស់​ខ្លួន​នៅក្នុង​អំឡុង​ការ​ឈាន​ចូល​មក​ដល់​នៃ​រដូវ​អាពាហ៍ពិពាហ៍​ឆ្នាំ​ក្រោយ​នេះ បន្ទាប់ពី​ពួកគេ​ទាំង​ពីរ​ទិញ​បាន​ផ្ទះវីឡា​ធំ​ទ្រនំ​ខ្ពស់​រួម​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ។

បន្ទាប់ពី​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ដោយ​មិន​បាន​រៀប​មង្គលការ​ជា​ផ្លូវការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ នៅពេល​នេះ ប្រភព​ពី​អ្នក​រស់នៅ​ក្នុង​សង្គម​សិល្បៈ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រឿង​រៀប​មង្គលការ​ដែល​អ្នក​ណា​ក៏​គិត​ថា​ជា​រឿងសំខាន់​បំផុត​ក្នុង​ជីវិត​នោះ មិនមែន គង់ ច័ន្ទស្រីមុំ និង គឹម សីហា មិន​គិត​នោះ​ទេ តែ​ពួកគេ​ទំនង​មាន​ការ​តាំង​ចិត្ត​យ៉ាង​ខ្ពស់​ថា ពួកគេ​រៀប​មង្គលការ​នឹង​គ្នា​លុះត្រា​តែ​ស្នេហា​ពួកគេ​អាច​រក​ប្រាក់​បាន​ច្រើន និង​អាច​សាងសង់​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​នឹង​គ្នា​សិន​។

តាមរយៈ​ប្រភព​ដដែល​នោះ​គេ​បាន​ឲ្យ​ដឹង​ថា ឈាន​ដល់​ដំណាក់កាល​នេះ ទំនង​ជា​ដល់​ពេល​ដែល​គូស្នេហា​ដែល​សុទ្ធតែ​ជា​តារា​ទាំង​ពីរ​នាក់​នេះ អាច​សាង​សុភមង្គល​នឹង​គ្នា​ក្នុង​នាម​ជា​ប្តីប្រពន្ធ​ស្រប​ច្បាប់​បាន​ហើយ។ ប្រភព​អ្នក​សិល្បៈ​ដែល​កៀកកិត​នឹង​តារាស្រី​រូប​នោះ​បាន​ឲ្យ​ដឹង​បន្ត​ថា នៅពេល​នេះ ពួកគេ​បាន​សម្រេច​បំណង​ធំ​ហើយ គឺ​ការ​កសាង​ទ្រនំ​ដ៏ធំ​ស្កឹមស្កៃ​នូវ​ផ្ទះ​វីឡា​មួយ​កន្លែង ដែល​គេ​បាន​ដឹង​ថា​មាន​តម្លៃ​ប្រហែល​៣០​ម៉ឺន​ដុល្លារ ដូច្នេះ​ក៏​ជា​ពេល​ដែល​ពួកគេ​ត្រូវ​ងាក​មក​គិតគូរ​រឿង​មង្គលការ​វិញ​ម្តង ដើម្បី​កុំឲ្យ​ខ្មាស​មាត់​ញាតិ។

លោក គឹម សីហា និង​នាង គង់ ច័ន្ទស្រីមុំ ក្នុង​ឈុត​អាពាហ៍ពិពាហ៍​។ រូបថត សហការី

ប៉ុន្តែ​យ៉ាង​ណា​នៅពេល​និយាយ​ដល់​គម្រោង​រៀបការ​ដែល​ទស្សនិកជន និង​អ្នកសិល្បៈ​បាន​លើក​ឡើង​ខាង​លើ គង់ ច័ន្ទស្រីមុំ នៅ​តែ​និយាយ​ដដែលៗ​ថា នៅពេល​នេះ នៅ​មិន​ទាន់​ដល់​ពេល​ដែល​នាង និង​បុរស​ជា​សង្សារ​អាច​មាន​លទ្ធភាព​កសាង​ជា​គ្រួសារ និង​រៀបការ​បាន​នៅ​ឡើយ​នោះ​ទេ។ នាង​បាន​បន្ត​ថា នៅពេល​នេះ​ជីវភាព​របស់​នាង​នៅ​មិន​ទាន់​មាន​លំនឹង​គ្រប់គ្រាន់​នោះ​ទេ។

តារាសម្តែង​ស្រី​ដែល​ល្បី​លេង​ខ្លួន​ស៊ីវិល័យ​ដាច់​គេ​ក្នុង​ពិភពសិល្បៈ​នាង គង់ ច័ន្ទស្រីមុំ បាន​និយាយ​ថា៖​«​បើ​និយាយ​ពី​រឿង​រៀបការ​អី​នោះ គឺ​អត់​ទាន់​គិត​ទេ។ ដូច​បង​ឃើញ​ផ្ទះវីឡា​ទើប​សម្ពោធ​នោះ មិនមែន​ជា​របស់​កើត​ពី​កម្លាំង​របស់​ខ្ញុំ​ទេ គឺ​ម្តាយ​របស់​ខ្ញុំ​(​ម្តាយ​បង្កើត គង់ ច័ន្ទស្រីមុំ) គាត់​ទិញ​ទុក​ចែក​ឲ្យ​កូនៗ ចំណែក​ពីរ​នាក់​ខ្ញុំ​អត់​ទាន់​មាន​អ្វី​ជា​លំនឹង​ច្បាស់លាស់​ទេ។ ដូច្នេះ​នៅពេល​ណា ពួកខ្ញុំ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន មាន​មុខរបរ​ធំ​ដុំ​នោះ ខ្ញុំ​នឹង​គិត​រឿង​រៀបការ»។

ជាមួយ​គ្នា​នោះ​នាង​បាន​បញ្ជាក់​ថា៖​«​សម្រាប់​ផ្ទះ​សម្ពោធ​ថ្ងៃ​មុន​អត់​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​៣០​ម៉ឺន​ដូច​គេ​និយាយ​នោះ​ទេ។ តម្លៃ​ពិត ផ្ទះ​នោះ​មាន​តម្លៃ​១៨​ម៉ឺន តែ​យើង​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេង​ដាក់ អ៊ីចឹង​សរុប​ទៅ​ប្រហែល​អស់​២៣​ទៅ​២៤​ម៉ឺន​ប៉ុណ្ណឹង»។

ចំណូល​របស់ គង់ ច័ន្ទស្រីមុំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ចំនួន​ច្រើន​គួរសម​ក្នុង​មួយ​ខែៗ ពោល​គឺ​គ្រាន់តែ​ប្រាក់ខែ​របស់ គឹម សីហា គឺ​មាន​ចំនួន​ពី ៥០០០ ទៅ​៦០០០​ដុល្លារ​ឯណោះ ហើយ​នៅ​ចំណូល ស្រីមុំ ពី ២០០០ ទៅ​៣០០០​ទៀត។ ក្រៅពី​នោះ​នាង​មាន​ចំណូល​ពី​ជំនួញ និង​សិល្បៈ​បន្ថែម​ទៀត។ ប៉ុន្តែ​យ៉ាងណា គង់ ច័ន្ទស្រីមុំ នៅ​តែ​អះអាង​ថា ប្រាក់​នោះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​នាង​ឲ្យ​បាន​ធូរធារ​នៅ​ឡើយ។ មាន​ការ​លើក​ឡើង​ជា​ចម្ងល់​ថា តើ​ចំណូល​ប៉ុន្មាន​ទើប​គ្រប់គ្រាន់?

ស្រីមុំ បាន​និយាយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖​«​បង​សីហា ប្រាក់ខែ​គាត់​ពី ៥០០០ ទៅ​៦០០០​ដុល្លារ​ទេ មិនមែន​១​ម៉ឺន​នោះ​ទេ តែ​ខែ​ខ្លះ​បាន​តែ ២០០០ ទៅ​៣០០០​ប៉ុណ្ណោះ ព្រោះ​ជា​ការងារ Online ។ រីឯ​ចំណូល​ពី​ការ​ធ្វើ​ជំនួញ​គឺ​អត់​មាន​ទេ ពេល​នេះ​ខ្ញុំ​បិទ​អស់​ហើយ នៅ​សល់​តែ​ការ​លក់​តាម​អ៊ីនធឺណិត​ប៉ុណ្ណោះ។ ចំណែក​ការ​ចាយវាយ​របស់​ខ្ញុំ គឺ​ច្រើន​មែនទែន ដូច្នេះ​នៅពេល​នេះ​ចំណូល​របស់​ខ្ញុំ​អត់​ទាន់​គ្រប់គ្រាន់​ទេ»។

តារា​រូប​នេះ​បាន​បញ្ជាក់​ថា៖​«​នៅពេល​ណា​ខ្ញុំ​រក​បាន​ចំណូល​គ្រប់គ្រាន់​អាច​ទ្រទ្រង់​ជីវភាព អាច​សង់​ផ្ទះ​ខ្លួនឯង​បាន ពេល​នោះ​ខ្ញុំ​នឹង​រៀបការ​ភ្លាម​ផង​ដែរ មិន​បង្អង់​យូរ​នោះ​ទេ​»។

ដើម្បី​បំពេញ​នូវ​មហិច្ឆតា​សាង​គ្រួសារ​មួយ​ដោយ​ខ្លួនឯង​នេះ គង់ ច័ន្ទស្រីមុំ បាន​ឲ្យ​ដឹង​ថា នៅពេល​នេះ នាង និង​សង្សារ​កំពុង​តែ​សិក្សា​ទីផ្សារ​ដើម្បី​បើក​ជំនួញ​ជាថ្មី ហើយ​សង្ឃឹម​ថា នាង​នឹង​ទទួល​បាន​ជោគជ័យ។

នាង​ថា៖ «​នៅពេល​នេះ ខ្ញុំ​កំពុង​តែ​សិក្សា​ទីផ្សារ​មើល​ថា តើ​ខ្ញុំ​អាច​ដំណើរការ​បាន ឬ​យ៉ាង​ណា ព្រោះ​ខ្ញុំ​នឹង​បើក​ជំនួញ​ឡើង​វិញ​»៕


What Next?

Recent Articles

2 Responses to "គង់ ច័ន្ទស្រីមុំ ម្តាយ​ចែកទ្រព្យ​រាប់​ម៉ឺន​ដុល្លារ​មុន​ពេល​រៀបការ"

  1. Anonymous says:

    បើក​ជំនួញ​ Le Kre (on the bed), Ok! Detail info, ask Mi Ny Mollika, Dara Kompoul Hach in Dallas, Tx. She used to sale for $15 K to a Dummy Boy, Bunna K in US. Now, she Kves Ach Krochok Cheung (Toe Nail Cleaner) in Dallas, Tx ……! Good Lack, Neang Tur kon Tapok Thom!

  2. Anonymous says:

    $5000 – $6000 in a month for Khmer country it is very good salary that’s enough to Reap Kar Heuy! what r u waiting 4? Cham Ey Tiat Tov,Kanh Nha? Kar Tov!