ដោយ វោហារ ជាតិ
2014-07-29
RFA

ក្រុមមន្ត្រីនគរបាលជាន់ខ្ពស់ខ្មែរពិនិត្យមើលថ្មប្រាសាទព្រះវិហារ ដែលបាក់បែកដោយសារតែគ្រាប់កាំភ្លើងថៃបាញ់ចំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១។ RFA/Hang Savyouth
នៅក្នុងកិច្ចពិភាក្សារវាងភាគីកម្ពុជា និងថៃ អំពីការអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ដែលតម្រូវឲ្យទាហានថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ បរាជ័យ។
តំណាងរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចនៅថៃ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ និង ២៩ កក្កដា ដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ក្នុងបំណងពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយគ្នា ជាពិសេសជជែកពីជម្លោះប្រាសាទព្រះវិហារ។ ក៏ប៉ុន្តែភាគីថៃ មិនព្រមជជែករឿងជម្លោះនេះ។
កាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយនៅថ្ងៃទី២៩ កក្កដា បានស្រង់សម្ដីភាគីថៃ គឺលោកឧត្ដមសេនីយ៍ ស៊ូរ៉ាសាក់ កាញ្ចណារ៉ាត (Surasak Karnchanarat) លេខាអចិន្ត្រៃយ៍ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិថា លោកបានទទូចប្រាប់ភាគីកម្ពុជា លោក ទៀ បាញ់ ថា លោកមិនចង់និយាយពីរឿងព្រះវិហារនៅពេលនេះទេ៖ «នេះមិនមែនជាពេលវេលាត្រឹមត្រូវជជែកពីរឿងព្រះវិហារទេ។ រឿងដែលអាចបង្កឲ្យមានទំនាស់ហ្នឹង មិនលើកយកមកជជែកនៅពេលនេះទេ។ ផ្អែកលើសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ យើងត្រូវតែជជែកគ្នា តែមិនមែនពេលនេះទេ។ យើងរស់នៅសុខសាន្តជាមួយគ្នាដូចពេលមុន យើងនឹងជជែកគ្នារឿងនេះនៅពេលក្រោយ»។
ទោះយ៉ាងណា កាសែតថៃ ដដែលសរសេរថា ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរអំពីសន្តិសុខព្រំដែន បញ្ហាពលករខ្មែរនៅថៃ និងកិច្ចសហការកម្ចាត់គ្រឿងញៀន។
បន្ទាប់ពីជួបពិភាក្សាជាមួយភាគីថៃ លោកឧត្ដមសេនីយ៍ ស៊ូរ៉ាសាក់ កាញ្ចណារ៉ាត នៅថ្ងៃទី២៨ កក្កដា លោក ទៀ បាញ់ និងប្រតិភូតំណាងឲ្យរដ្ឋាភិបាលកម្ពុជាជួបមេទ័ពថៃ ជាន់ខ្ពស់ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ថ្ងៃទី២៩ កក្កដា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិនៅជាយដែនកម្ពុជា-វៀតណាម១៦គ្រួសារធ្វើប្លង់ដីមិនបាន
- កម្ពុជា-ថៃពិភាក្សាគ្នារឿងជម្លោះប្រាសាទព្រះវិហារ
- បណ្ដាញយុវជននឹងដាក់ញត្តិតាមស្ថានទូតមហាអំណាចរឿងប្រវត្តិសាស្ត្រខ្មែរក្រោម
- ខួប៦ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក
- កម្ពុជារៀបចំពិធីរំលឹកប្រាសាទព្រះវិហារនៅថ្ងៃ៥ កក្កដា
- អ្នកវិភាគចាត់ទុកការដោះលែងសកម្មជនអាវលឿងថៃថាជារឿងនយោបាយ
- ថៃថានឹងដោះលែងអ្នកទោសខ្មែរ១៤នាក់
- យុវជនបក្សសង្គ្រោះជាតិចុះពិនិត្យតម្រុយបង្គោលព្រំដែននៅស្វាយរៀងដែលទើបបោះថ្មី
- អាជ្ញាធរខេត្តស្វាយរៀងដាក់កម្លាំងត្រៀមមុនបក្សប្រឆាំងទៅតំបន់ក្បែរព្រំដែនវៀតណាម
How weak khmer gover is?
អន់ខ្លាំងណាស់ ! មុខតែប្រើនយោបាយបក់កន្ទុយតាមសៀមទៀតហើយ ។
We must start talking about ICJ about Preah Vihear when they have a democratic Govenrment. It is not the right time, for sure we must wait for the right time!
ពិតជាអន់ខ្លាំងណាស់។ ពូកែបានត្រឹមតែកូនខ្មែរស្លូតត្រង់ដល់គេឈ្លានពានស្ងាត់អត់ហ៊ាន
តតាំងជាមួយគេ។ នយោបាយតាមបែបជំហ៊ានគីង្គក់លោតថយក្រោយ។
ចាញ់សម្ដេចនរោតម្តសីហនុឆ្ងាយណាស់។ ព្រោះដឹកនាំប្រទេសឲ្យក្រីក្រនិងជំពាក់បំណុលគេ
ច្រើន ជំពាក់គុណបំណាច់គេច្រើនដូចនេះមិនអាចដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដែលពាក់
ព័នជាមួយបរទេសបានឡើយ។
អាប្រកាច់ខាងលើដាក់ឈ្មោះព្រះវិហារសូមប្រាប់ទៅអាសំសាច់អាចម៍ចូផងមេទ័ពថៃ
កំពុងតែអោយក្តហើយណាពួកអាហែងខ្លាំងបានតែជាមួយប្រជាជនខ្មែរប៉ះថៃវិញដេក
អាវ៉ាកំចង់សាក
មេទ័ពកញ្រ្ជមដូចកឹកអាភៀន សៀមវាម៉េចនឹងខ្លាច។