​បក្ស​ឈ្នះ​ការបោះ​ឆ្នោត​ទាំង​ពីរ​មិនទាន់​ទម្លាយ​ឲ្យដឹង​ពី​សមាសភាព គជប ថ្មី​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com

​បក្ស​កាន់​អំណាច និង​បក្សប្រឆាំង មិន​ទាន់​ប្រកាស​ឲ្យដឹង ពី​សមាសភាពបេក្ខជនរបស់ខ្លួន ដែល​ចូល​កាន់តំណែង នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី តាម​កិច្ចព្រមព្រៀង​នយោបាយ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អង្គារ​នេះ​។​

​កាលពី​ថ្ងៃ​ទី​២២ ​ខែកក្កដា ​ឆ្នាំ​២០១៤​ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​ព្រមព្រៀងលើ​រូបមន្ត​៤-៤-1 ដើម្បី​ធ្វើ​កំណែទម្រង់ គជប​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​២៩ ​ខែកក្កដា ​ឆ្នាំ​២០១៤​នេះ​ថា បេក្ខជន​ផ្លូវការ របស់​គណបក្ស​នេះ គឺ​ទីមួយ​គឺ​លោក គួ​យ ប៊ុន​រឿង និង​៣​រូប​ទៀត គណបក្ស​កំពុង​ពិចារណា ហើយ​អាច​អ្នក​ទាំងនោះ​មក​ពី​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ឧត្តមភាព មិន​លក់​ឧត្តមគតិ​។

​មន្ត្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន សុំ​មិន​អត្ថាធិប្បាយ​លើ​ការតែងតាំង​សមាសភាព គជប ថ្មី​របស់​គណបក្ស​នេះ​ទេ ខណៈ​មន្ត្រី​ទទួលបន្ទុក​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត មក​ពី​គណប្ស​ប្រេជា​ជន លោក ប៊ិន ឈិន មិន​លើក​ទូរស័ព្ទ​។​

កិច្ចព្រមព្រៀង របស់​គណបក្ស​ទាំងពីរ ឲ្យដឹងថា សមាសភាព​ទាំង​៩​រូបនោះ មាន​៤​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​៤​រូប​ទៀត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ រីឯ​បេក្ខជន​ទី​៩ ត្រូវ​មាន​ការឯកភាព​ព្រម​គ្នា ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​ជា​មុន​សិន ទើប​អាច​ដាក់បញ្ចូល​ទៅ​ក្នុង​សមាសភាព គជប បាន​។​

យ៉ាងនេះ​ក្តី​ បេក្ខជ​នទី​៩​នោះត្រូវបានគណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ឯកភាពគ្នា សម្រេច​ជ្រើសរើស​យក លោកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គកា​លីកាដូ​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​បក្ស​ឈ្នះ​ការបោះ​ឆ្នោត​ទាំង​ពីរ​មិនទាន់​ទម្លាយ​ឲ្យដឹង​ពី​សមាសភាព គជប ថ្មី​​"

  1. Anonymous says:

    ជុន ចាន់បុត្រជាអ្នកវិភាគដ៏ឆ្នើមរបស់បក្សយើងcnrp

  2. Judge says:

    យា៉ងហោចណាស់ក៏ សង្គ្រោះជាតិបានបញ្ជាក់ លោក គុយ ប៊ុន រឿន ជាសមាជិក និង ត្រួស ៗ ពីររូបទៀតអាចមកពីសង្គមសុីវិល។ តែសង្ឃឹមថា សមាសភាព គជប នឹង បានសំរេចជាស្ថាពរ ក្នុងពេលឆាប់ ៗ