ដោយ៖ បូ សាវី
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com
មគ្គុទេសក៍ទេសចរណ៍មួយចំនួន នៅខេត្ដសៀមរាប ប្រតិកម្មចំពោះភ្ញៀវទេសចរវៀតណាម ដែលថាប្រាសាទអង្គរវត្ដ ជារបស់វៀតណាម ខណៈជម្លោះមួយកើតឡើង ពេលមគ្គុទេសក៍ទេសចរណ៍ខ្មែរ ណែនាំទេសចរវៀតណាម មិនឲ្យចាក់ភ្លេងរាំនៅខាងមុខបរិវេណអង្គរវត្ដ កាលពីចុងសប្ដាហ៍មុន។
មគ្គុទេសក៍ទេសចរណ៍ ដែលមានជម្លោះជាមួយក្រុមភ្ញៀវវៀតណាមនោះលោក គន់ ផល្លា ប្រាប់VODនៅថ្ងៃអង្គារិ៍នេះថា កាលពីថ្ងៃទី២៥ខែកក្កដាកន្លងទៅថ្មីៗនេះ ក្រុមភ្ញៀវទេសចរជនជាតិវៀតណាមមួយក្រុម បានចាក់ចម្រៀងឌីស្កូរាំនៅខាងមុខប្រាសាទអង្គរវត្ដ បង្កភាពអនាធិបតេយ្យ និងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ តំបន់ទេសចរណ៍បេតិកភណ្ឌ។ លោកគន់ ផល្លា បន្តថា ពេលក្រុមមគ្គុទេសក៍ហាមឃាត់ ភ្ញៀវទេសចរវៀតណាមទាំងនោះ ពួកគេបែរប្រមាថមើលងាយមគ្គុទេសក៍ទេសចរណ៍ខ្មែរ និងថាប្រាសាទអង្គរវត្ដ ជាកម្មសិទ្ធិរបស់ប្រទេសវៀតណាម។
មគ្គុទេសក៍មួយរូបទៀត ដែលនៅក្នុងហេតុការណ៍នោះដែរ លោក ឃីង លាង ឲ្យដឹងថា ភ្ញៀវទេសចរវៀតណាមម្នាក់ ក្នុងចំណោមជាច្រើនទៀត សម្ដែងអាកប្បកិរិយាចង់ប្រើហិង្សា និងប្រើសម្ដីប្រមាថមើលងាយមគ្គុទេសក៍ទេសចរណ៍ជនជាតិខ្មែរ ខណៈពួកគេហាមឃាត់ទេសចរវៀតណាមទាំងនោះមិនឲ្យចាក់ភ្លេងរាំកម្សាន្ដ។
មន្ដ្រីនាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា ករណីនេះ កើតឡើងដោយសារ ក្រុមភ្ញៀវជនជាតិវៀតណាម ថាអង្គរវត្ដជារបស់វៀតណាម។ ប៉ុន្ដែលោកមិនដឹងពីជម្លោះរឿងចាក់ភ្លេងឌីស្កូរាំនោះឡើយ។ លោកបញ្ជាក់ថា អាជ្ញាធរមិនអនុញ្ញាតឲ្យភ្ញៀវទេសចរ ចាក់ធុងបាស់រាំកម្សាន្ដ និងអង្គុយបរិភោគអាហារ និងភេសជ្ជៈនៅតំបន់ប្រាសាទឡើយ។
អនុប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ខ្មែរអង្គរ លោក ធៀប ប៊ុនធិន មានប្រសាសន៍ថា កន្លងមក តំបន់ខាងមុខប្រាសាទអង្គរវត្ដ ប្រាសាទបាយ័ន និងកន្លែងមួយចំនួនទៀត អាជ្ញាធរជាតិអប្សរាបានផាកពិន័យដល់បរទេសយ៉ាងតឹងរ៉ឹងបំផុត ដោយហាមអង្គុយទទួលទានអាហារភេសជ្ជៈជាមួយមគ្គុទេសក៍។ លោកថា ការកើតមានជម្លោះនេះ ជាចេតនាមួយរបស់ក្រុមភ្ញៀវវៀតណាម ដើម្បីបង្កើតឲ្យមានភាពអនាធិបតេយ្យ នៅប្រាសាទអង្គរវត្ដ។
កាលពីពេលថ្មីៗនេះ រោងពុម្ពមួយនៅប្រទេសជប៉ុន បានបោះពុម្ពសៀវភៅមគ្គុទេសក៍វៀតណាម ដាក់រូបប្រសាទអង្គរវត្ដខ្មែរ នៅលើក្របមុខ បណ្ដាលឲ្យស្ថានទូតខ្មែរប្រចាំនៅប្រទេសនោះប្រឆាំងតវ៉ា បន្ទាប់ពីមានប្រតិកម្មពីពលរដ្ឋខ្មែរ។ ប៉ុន្ដែក្រុមហ៊ុនបានធ្វើការសុំទោសនូវកំហុសឆ្គង និងបញ្ឈប់ការលក់សៀវភៅរបស់ខ្លួន រហូតការរចនាសៀវភៅថ្មីរួចរាល់៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
សម័យ ហ៊ុន សែន អូសលោង អូសកន្ទុយ នេះ ជនជាតិចោរយួនពិតជាថ្លើមធំពាសមេឃខ្លាំងណាស់ ។
Domermi , Domerkongjor YuonVietnamese .
អ្នកមានគុណរបស់ហ៊ុនសែននោះ!!!
Fucking you! the Khmere Authority officers are silent?
ហាហា៎ !នគរខ្មែរឥឡូវ សប្បាយយួនដល់ហើយ!
កាលពីទសវត្សរ៍៩០ បារាំងបានផលិតកុនមួយ រឿង ” ប៉ូលីសនិងមនុស្សភពក្រៅ The Troops & Aliens ” សម្តែងដោយ Louis de Funès ជាប្រភេទរឿងកំប្លែង ។ រឿងន៖និទានថា ពេលដែលមនុស្សពីភពក្រៅមកដល់ផែនដី ពួកគេអាចបំប្លែងខ្លួនទៅជានរណាក៏បាន គឺដូចបេះបិតតែម្តង។ ប៉ុន្តែគេអាចសម្គាល់ពួកAliensបានដោយសារពួកគេត្រូតផឹកប្រេងម៉ាសុីនជាប្រចាំ និងគក់ទ្រូងទៅឮសូរ ក្ឌុងៗ។ យូរៗទៅប៉ូលីសទាំងអស់លែងទុកចិត្តគ្នាថានរណាជាAlien នរណាជាមនុស្ស។ ដូច្នៈពេលជួបគ្នាគេតែងតែគក់ទ្រូងគ្នាដើម្បីបញ្ជាក់ថាមិនឭសូរក្ឌុងៗ ។ យូរៗទៅលោកLouis de Funès ដែលជាប៉ូលីសមួយរូប លែងទុកចិត្តខ្លួនឯងថាជាមនុស្ស ឫ ជាAlien ដូចេ្នះ លោកតែងតែឆ្លុះកញ្ចក់និងគក់ទ្រូងដើម្បីបញ្ជាក់ថាលោកជាមនុស្ស ។
ឥឡូវ រឿងនេះធ្លាក់មកដល់ខ្ញុំហើយ ដោយសារតែយួនមានពេញទឹកដីនិងគ្រប់ទីកន្លែង ហើយថែមទាំងនិយាយខ្មែរច្បាស់និងសរសេរអក្សរបានស្អាតជាងខ្ញុំ ធ្វើឲ្យខ្ញុំសង្ស័យថាខ្លួនខ្ញុំជាយួនដែរឫមិនមែន។ ដូច្នៈហើយ ខ្ញុំចៈតែឆ្លុះកញ្ចក់មើលមុខខ្លួនឯង។ មើលយូរៗទោដូចជាស្រដៀងឡើងៗ……
អូយឡប់អស់ហើយខ្ញុំ!!!
Crazy goverment
fucking veit people’everybody know that this veit nation so bad in the world .this crook veit killed ,rob,theive,you name it ,now they come to make trouble in khmer soil.we should teach them one nigth in jail.
Y mr hun sen still do nothing to vn ?