ដោយ វោហារ ជាតិ
2014-07-30
RFA

០៧-កុម្ភៈ-២០១១: រថយន្តយោធាដឹកជញ្ជូនប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ទៅកាន់ភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរ-ថៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១។ RFA/Hang Savyouth
កម្ពុជាបានសន្យាថា នឹងមិនផ្ដល់ជម្រកឲ្យក្រុមអាវក្រហមថៃ ស្នាក់នៅដើម្បីធ្វើនយោបាយប្រឆាំងនឹងរដ្ឋាភិបាលយោធាថៃបច្ចុប្បន្នទេ ខណៈដែលភាគីកម្ពុជា បរាជ័យក្នុងការលើកឡើងអំពីដំណោះស្រាយជម្លោះប្រាសាទព្រះវិហារជាមួយភាគីថៃ។
កាសែតបាងកក ប៉ុស្តិ៍ (Bang Kok Post) ផ្សាយថ្ងៃទី៣០ កក្កដា ថា ក្នុងជំនួបរវាងមេដឹកនាំយោធាខ្មែរ និងថៃ នៅទីក្រុងបាងកក រយៈពេលពីរថ្ងៃកន្លងទៅនេះ ភាគីកម្ពុជា ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានបដិសេធនូវមន្ទិលទាំងឡាយរបស់ភាគីថៃ ដែលសង្ស័យថា សកម្មជនអាវក្រហមថៃ បានគេចខ្លួនមកជ្រកកោណនៅកម្ពុជា ហើយធ្វើនយោបាយប្រឆាំងរដ្ឋាភិបាលយោធាថៃសព្វថ្ងៃ។
ចំណែកភាគីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលកាសែតនេះហៅថា ជាមេដឹកនាំរដ្ឋប្រហារថៃនោះ អះអាងថា ថៃមានផែនការអភិវឌ្ឍន៍តំបន់ព្រំដែននៃប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
ក្នុងជំនួបនោះដែរ ភាគីកម្ពុជា បានប្រកាសថា ព្រះមហាក្សត្រខ្មែរ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា គាំទ្រសកម្មភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ ឬរដ្ឋាភិបាលថៃបច្ចុប្បន្ន ក្នុងការដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ ដែលកំពុងប្រឈមនាបច្ចុប្បន្ននេះ។
តំណាងរដ្ឋាភិបាលកម្ពុជាបាន ធ្វើទស្សនកិច្ចនៅថៃរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ២៩ កក្កដា ក្នុងបំណងពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធាថៃ និងលើកឡើងអំពីបញ្ហាជម្លោះប្រាសាទព្រះវិហារ ដ៏រ៉ាំរ៉ៃជាមួយថៃផង។ ក៏ប៉ុន្តែភាគីថៃឆ្លើយថា ពេលនេះមិនមែនជាពេលវេលាជជែកគ្នារឿងជម្លោះប្រាសាទព្រះវិហារទេ។
កម្ពុជានិងថៃមានជម្លោះនៅតំបន់ក្បែរប្រាសាទព្រះវិហារជាមួយគ្នាតាំងពីឆ្នាំ២០០៨ មក ដោយថៃអះអាងថា តំបន់ក្បែរប្រាសាទជាទឹកដីថៃ ហើយបានបញ្ជូនទ័ពមកកាន់កាប់តំបន់នោះ។ កម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឲ្យបកស្រាយសាលដីកាកាលពីឆ្នាំ១៩៦២ ឡើងវិញ។ ដូចសាលដីកាឆ្នាំ១៩៦២ ដែរ តុលាការយុត្តិធម៌អន្តរជាតិ បានប្រកាសថា ប្រាសាទព្រះវិហាររួមទាំងតំបន់ជុំវិញព្រះវិហារស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ហើយបង្គាប់ឲ្យភាគីទាំងពីរដកទ័ពចេញពីតំបន់ជម្លោះនោះ។ ក៏ប៉ុន្តែមកទល់ពេលនេះ ភាគីថៃនៅមិនព្រមដកទ័ពតាមការបង្គាប់របស់សាលដីកានោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការបង្វែរការចោទប្រកាន់លោក សួន សេរីរដ្ឋា
- អាជ្ញាធរខេត្តបន្ទាយមានជ័យរារាំងលោក កឹម សុខា ជួបពលករខ្មែរមកពីថៃ
- មន្ត្រីជាន់ខ្ពស់កម្ពុជាចូលរួមអបអរទិវាជ័យជំនះវៀតណាមឈ្នះសង្គ្រាមលើអាណានិគមបារាំង
- បទវិភាគ៖ ល្បិចសាមកុករបស់លោក ហ៊ុន សែន បរាជ័យ
- ពលរដ្ឋខ្មែរ-អាមេរិកាំងធ្វើបាតុកម្មនៅវ៉ាស៊ីនតុន
- តំណាងរាស្រ្តអាមេរិកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច
- ក្រុមមន្ត្រី NGO ខ្លះរិះគន់អំពីការចាប់ខ្លួនលោក ម៉ម សូណង់ដូ
- បក្សសិទ្ធិមនុស្សបង្ហាញជំហរក្នុងការចូលរួមជាមួយបក្សសមរង្ស៊ី
- សភាជាតិប្រតិកម្មចំពោះការលើកឡើងរបស់មន្រ្តីអ.ស.បពីសេរីភាពបញ្ចេញមតិនៅកម្ពុជា
ត្រូវហើយ ក្នុងពេលសង្គ្រាមនាទសវត្ស ៨០ ថៃបានផ្តល់់ជម្រកឲ្យក្រុមខ្មែរតស៊ូនោះ គេជ្រកក្រមផ្លាក អសប. នោះមិនខុសទេ។ មិនត្រឹមតែមិនខុស ទេ តែថៃក៏ចំណេញពីខ្មែរគ្រប់ភាគី។
តែប្រសិន ពេលនេះ កម្ពុជាផ្តល់ជម្រកឲ្យភាគីណាមួយរបស់ថៃស្នាក់នៅីធ្វើសកម្មភាពនយោបាយ ឬយោធា , នោះកម្ពុជាត្រូវខុសជាមួយនឹងរដ្ឋធម្មនុញ្ញជាតិ និងត្រូវទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ ពិសេស គឺខុសជាមួយនឹងប្រទេស និងប្រជាជនថៃតែម្តង។
កម្ពុជា ពុំគួរលំអៀងជាមួយភាគីណាមួយនៃប្រទេសថៃ ឡើយ។
សព្វថ្ងៃនេះ គេសន្សំរស់រៀងខ្លួន។ ចាំមើលថា ថ្ងៃនេះ ហ៊ុន សែន នៅកាន់អំាណាច គេថា គេសរសើរហ៊ុន សែន ។ តែ ចាំមើលថា ថ្ងៃណាមួយ សម រង្ស៊ី ឡើងកាន់អំណាច់វិញ តើ ពីភពលោក ឬ សហគមន៍អាស៊ាន ស្វាគមន៍ សម រង្ស៊ី ឬទេ?
ច្បាស់ណាស់ ! មួយសប្តាហ៍មិនទាន់ទេ , ប្រាកដជាមានលិខិតជូនពរ ជាពុំខាន។
សរុបមកវិញ កម្ពុជា មិនត្រូវលំអៀងទៅណាទេ៕
អាប្រមឹក Bol, ថ្ងៃនេះផឹកចំស្រាស្អីហ្អា?